អាជ្ញាធររាជធានីភ្នំពេញប្រកាសផ្ទេរ និងប្រគល់ភារកិច្ចជូនមន្ដ្រីរាជការមន្ទីរកសិកម្ម១២រូប​ដើម្បីកំណែទម្រង់ស៊ីជម្រៅនៅថ្នាក់ក្រោមជាតិ

ភ្នំពេញ ៖ អាជ្ញាធររាជធានីភ្នំពេញបានប្រកាសផ្ទេរ និងប្រគល់ភារកិច្ចជូនមន្រ្ដីរាជការនៅមន្ទីរកសិកម្មរាជធានីភ្នំពេញចំនួន១២រូប ដើម្បីកំណែទម្រង់ស៊ីជម្រៅនៅថ្នាក់ក្រោមជាតិ ហើយកាផ្លាស់ប្ដូរនិងផ្ទេរភារកិច្ចនៅក្នុងជួរថ្នាក់ដឹកនំាមន្រ្ដីរាជការមួយចំនួននេះវាជារឿងធម្មតាសម្រាប់រដ្ឋបាលនៅថ្នាក់ក្រោមជាតិតែប៉ុណ្ណោះ ផ្ទុយទៅវិញវាអាចអនុវត្ដការងាររដ្ឋបាលនៅអង្គភាពនោះបានល្អទៀតផង ។ Continue reading “អាជ្ញាធររាជធានីភ្នំពេញប្រកាសផ្ទេរ និងប្រគល់ភារកិច្ចជូនមន្ដ្រីរាជការមន្ទីរកសិកម្ម១២រូប​ដើម្បីកំណែទម្រង់ស៊ីជម្រៅនៅថ្នាក់ក្រោមជាតិ”

ប្រជាពលរដ្ឋក្រុងតាខ្មៅចាប់ចោរកាច់.កម៉ូតូស្វាគមន៍ម្នាក់មួយដៃមួយជើងរបួសធ្ងន់

ខេត្តកណ្តាល៖ ប្រជាពលរដ្ឋក្រុងតាខ្មៅសហការជាមួយជនរងគ្រោះដេញតាមប្រម៉ាញ់ចាប់ខ្លួនចោរកាច់កម៉ូតូម្នាក់ស្វាគមន៍រហូតរបួសធ្ងន់ បន្ទាប់ពីបុរសជាចោររូបនេះធ្វើសកម្មភាពកាច់កម៉ូតូប្រជាពលរដ្ឋមួយគ្រឿង កាលពីវេលាម៉ោង១១ និង៥០នាទីព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រែកអញ្ចាញ សង្កាត់ព្រែកឫស្សី ក្រុងតាខ្មៅ ខេត្ដកណ្ដាល ។ Continue reading “ប្រជាពលរដ្ឋក្រុងតាខ្មៅចាប់ចោរកាច់.កម៉ូតូស្វាគមន៍ម្នាក់មួយដៃមួយជើងរបួសធ្ងន់”

វគ្គបំប៉ននាយទាហាននៃកងរាជអាវុធហត្ថថ្នាក់ឧត្តមសេនីយ៍ត្រូវបានបញ្ចប់នៅថ្ងៃនេះ

ភ្នំពេញ៖ នៅរសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០១៦ នៅបញ្ជាការដ្ឋានកងរាជអាវុធលើផ្ទៃប្រទេស បាននឹងកំពុងប្រារព្ធពិធីបិទវគ្គបំប៉ននាយទាហាននៃកងរាជអាវុធហត្ថថ្នាក់ឧត្តមសេនីយ៍ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់  នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស និងមានការចូលរួមពីសំណាក់ លោក ឧត្តមសេនីយ៍ មេបញ្ជាការរង នាយរងសេនាធិការដ្ឋាន ស្នងការ ស្នងការរង នាយកសាលា លោក នាយការិយាល័យ នាយអាវុធហត្ថ សិក្ខាកាមជាច្រើនរូប ព្រមទាំងមានការអញ្ជើញចូលរួមពីលោក វរសេនីយ៍ទោ មីកាអែលហ្គីយៀម ទីប្រឹក្សាបារាំងអមបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេសផងដែរ។ Continue reading “វគ្គបំប៉ននាយទាហាននៃកងរាជអាវុធហត្ថថ្នាក់ឧត្តមសេនីយ៍ត្រូវបានបញ្ចប់នៅថ្ងៃនេះ”

លោក នុត ពុធដារ៉ា ចុះចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ នៅភូមិត្រពាំងសំរិត សង្កាត់គងនយ ខណ្ឌដង្កោ

ភ្នំពេញ៖ ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ រួមជាមួយលោកអធិការនគរបាលខណ្ឌ មន្ត្រីរាជការខណ្ឌ សង្កាត់ ភូមិ បានចុះចែកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ចំនួន ១៤៧សន្លឹក ជូនដល់ប្រជាពលរដ្ឋ នៅក្នុងភូមិត្រពាំងសំរិត សង្កាត់គងនយ ខណ្ឌដង្កោ។ Continue reading “លោក នុត ពុធដារ៉ា ចុះចែកអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋ នៅភូមិត្រពាំងសំរិត សង្កាត់គងនយ ខណ្ឌដង្កោ”

មិនគួរសោះរឿងបទឆបោកប្រាស់១៥០០០ដុល្លារចៅក្រមស៊ើបសួរទាមទារឲ្យជនត្រូវចោទតម្កល់៤៥០០០ដុល្លារ ទើបឲ្យនៅក្រៅឃុំ

ភ្នំពេញ៖ ជនត្រូវចោទពៅ ចាន់ដាត និងក្រុមគ្រួសាររបស់ខ្លួនបានសម្តែងនូវការមិនសប្បាយចិត្តនិងងឿងឆ្ងល់បំផុត ហេតុអ្វីក៏រឿងឆបោកប្រាក់១៥០០០ដុល្លារ ហើយ ប្រពន្ធជនត្រូវចោទបានយកប្រាក់ទៅសង ជូនដើមបណ្តឹងឈ្មោះកៅ សារ៉ាណា ប៉ុន្តែខាងចៅក្រមស៊ើបសួរសាលាដំបូងរាជធានី ភ្នំពេញ លោកប៊ុន ធី ទទួលបន្ទុកកាន់សំណុំរឿងមួយនេះ ទាមទារឲ្យជនត្រូវចោទតម្កល់ប្រាក់ចំនួន៤៥០០០ដុល្លារ? Continue reading “មិនគួរសោះរឿងបទឆបោកប្រាស់១៥០០០ដុល្លារចៅក្រមស៊ើបសួរទាមទារឲ្យជនត្រូវចោទតម្កល់៤៥០០០ដុល្លារ ទើបឲ្យនៅក្រៅឃុំ”

ប្តីខឹងប្រពន្ធមិនព្រមទៅលេងផ្ទះឪពុកម្តាយតាមការបបួលវាយហើមភ្នែកម្ខាង

ខេត្តកណ្តាល៖ ព្រោះតែខឹងប្រពន្ធដែលទើបរៀបការជាមួយគ្នាបាន២ខែ មិនព្រមទៅលេងផ្ទះឪពុកម្តាយតាមការបបួល ក៏ផ្ទុះកំហឹងស្ទុះចាប់បោចសក់ប្រពន្ធអូសចូលក្នុងផ្ទះលោកឪពុកធម៌ដាល់ជាច្រើនដៃ បណ្តាលឲ្យរងរបួសហើមភ្នែកខាងស្តាំយ៉ាងធ្ងន់ធ្ងរ ។ Continue reading “ប្តីខឹងប្រពន្ធមិនព្រមទៅលេងផ្ទះឪពុកម្តាយតាមការបបួលវាយហើមភ្នែកម្ខាង”

សង្ស័យស្រវឹងស្រាអត់កន្លែងដេកមកដេកនៅលើផ្លូវរថភ្លើង ត្រូវកិនស្លាប់យ៉ាងអាណោចអាធ័មនៅក្រុងកំពត

ខេត្តកំពត៖ បុរសម្នាក់បានស្លាប់យ៉ាងអាណោចអាធ័មដោយសាររថយន្តភ្លើងកិននៅវេលាម៉ោង៤ទៀបភ្លឺថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅលើងកំណាត់ផ្លូវរថភ្លើង ស្ថិតក្នុងភូមិ-សង្កាត់អណ្ដូងខ្មែរ ក្រុង-ខេត្តកំពត ដោយមានសំលៀកបំពាក់ស្អាតបាត ប៉ុន្តែគេពុំទាន់ដឹងអត្តសញ្ញាណសពជនរងគ្រោះនៅឡើយទេមកទល់នឹងពេលនេះ។ Continue reading “សង្ស័យស្រវឹងស្រាអត់កន្លែងដេកមកដេកនៅលើផ្លូវរថភ្លើង ត្រូវកិនស្លាប់យ៉ាងអាណោចអាធ័មនៅក្រុងកំពត”

ព្រះសង្ឃមួយអង្គពាក់ព័ន្ធជួញដូរគ្រឿងញៀនត្រូវបានចាប់ផ្សឹកនៅវត្តភ្នំព្រូស

ខេត្តកែប៖ សមត្ថកិច្ចនគរបាលក្រុងកែបបានឃាត់ព្រះកាយព្រះសង្ឃមួយអង្គដែលគង់នៅវត្តភ្នំព្រូសពាក់ព័ន្ធបទល្មើសចែកចាយ និងប្រើប្រាស់គ្រឿងញៀន កាលពីរាត្រីថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦ នៅភូមិ-សង្កាត់ព្រៃធំ ក្រុង-ខេត្តកែប។ Continue reading “ព្រះសង្ឃមួយអង្គពាក់ព័ន្ធជួញដូរគ្រឿងញៀនត្រូវបានចាប់ផ្សឹកនៅវត្តភ្នំព្រូស”

គម្រោងផ្គត់ផ្អង់ទឹកស្អាតនិងអនាម័យដល់សហគមន៍ ដែលទទួលមូលនិធិដោយក្រុមហ៊ុនកូកាកូឡា

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋចំនួន ៩៩៦គ្រួសាររស់នៅសង្តាត់ផ្សារឆ្នាំង និងសង្កាត់កំពង់ឆ្នាំ ខេត្តកំពង់ឆ្នាំង ត្រូវបានប្រគល់ជូនដោយក្រុមហ៊ុនកូកាកូឡា ដែលបានរៀបចំប្រារព្ធធ្វើឡើងកាលពីព្រឹកថ្ងៃទី២៧ ខែកក្កដា ឆ្នាំ២០១៦។ Continue reading “គម្រោងផ្គត់ផ្អង់ទឹកស្អាតនិងអនាម័យដល់សហគមន៍ ដែលទទួលមូលនិធិដោយក្រុមហ៊ុនកូកាកូឡា”

មេធាវី​ សំរេច​ កុសល​ សង្ស័យស្រវឹងស្រាជោក បើករថយន្តបុក​រះនាំង​ដែក​ ម៉ូតូ​៣​គ្រឿង​ និង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង

ភ្នំពេញ៖ បញ្ហាជាតិស្រវឹងនេះ មិនគិតថាអ្នកឯងពលរដ្ឋ មន្ត្រីថ្នាក់ណា អ្នកច្បាប់ សមត្ថកិច្ច ឬមេធាវីអីទេ អោយតែគ្រប់គ្រងខ្លួនឯងមិនបានហើយ គឺប្រឈមនឹងគ្រោះថ្នាក់ចរាចរណ៍ បើស្រវឹងហើយនៅបំពានលើការបើកបរ ។ Continue reading “មេធាវី​ សំរេច​ កុសល​ សង្ស័យស្រវឹងស្រាជោក បើករថយន្តបុក​រះនាំង​ដែក​ ម៉ូតូ​៣​គ្រឿង​ និង​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​១​គ្រឿង”

ចាប់ខ្លួនបុរស២នាក់រឹបអូសថ្នាំញៀន២០កញ្ចប់ និងអាវុធ៣ដើមបញ្ជូនទៅតុលាការ

ខេត្តកណ្តាល៖ បុរស២នាក់ត្រូវបានសមត្ថកិច្ចនគរបាលស្រុកពញាឮចាប់ខ្លួនរួមជាមួយថ្នាំញៀនប្រភេទមេតំហ្វេតាមីនចំនួន២០កញ្ចប់,អាវុធ៣ដើម និងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាលនៅព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ Continue reading “ចាប់ខ្លួនបុរស២នាក់រឹបអូសថ្នាំញៀន២០កញ្ចប់ និងអាវុធ៣ដើមបញ្ជូនទៅតុលាការ”

ជំនាញគាស់បន្ទប់ជួលអស់ល័ក្ខត្រូវម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញ៖ ជនសង្ស័យ២នាក់ដែលជាមុខសញ្ញាគាស់បន្ទប់ជួលត្រូវបានម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ចខណៈកំពុងធ្វើសកម្មភាព កាលពីវេលាម៉ោង៨ព្រឹកថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៦ នៅជាប់របងរោងចក្រក្រុមហ៊ុនហុងដា សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ Continue reading “ជំនាញគាស់បន្ទប់ជួលអស់ល័ក្ខត្រូវម្ចាស់តាមទាន់ចាប់ប្រគល់ឲ្យសមត្ថកិច្ច”