តារាក្នុងរឿង «ផ្កាបួនទង» ចេញទៅថតនៅសិង្ហបុរី និងម៉ាឡេស៊ី

ភ្នំពេញ៖ ក្រោយពីចំណាយការផលិតអស់រយៈពេលជាយូរមកហើយខ្សែភាពយន្តភាគរឿង «ផ្កាបួនទង» របស់ផលិតកម្ម Rock នឹងបញ្ចប់ការផលិតរបស់ខ្លួនជាផ្លូវការនៅពេលឆាប់ៗខាងមុខនេះ។ ជាមួយគ្នានេះតារាប្រុសស្រីល្បីឈ្មោះជាច្រើនរូបបានបន្តដំណើរចេញទៅផ្តិតយកទស្សនីយភាពផ្ទាល់នៅលើទឹកដីនៃប្រទេសសិង្ហបុរី និងប្រទេសម៉ាឡេស៊ីផងដែរ។ Continue reading “តារាក្នុងរឿង «ផ្កាបួនទង» ចេញទៅថតនៅសិង្ហបុរី និងម៉ាឡេស៊ី”

លោកស្រី ម៉ែន សំអន ចូលរួមបួងសួងនៅទួលប្រាសាទបុរាណ ព្រះអង្គបយុ ហៅព្រះអង្គតុលាការ ខេត្ដកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង៖ នៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ លោកស្រីឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច ចូលរួមបួងសួងនៅទួលប្រាសាទបុរាណ ព្រះអង្គបយុ (ហៅព្រះអង្គតុលាការ) ដែលស្ថិតនៅភូមិ វត្ដអង្គ ឃុំលង្វែក ស្រុកកំពង់ត្រឡាច ខេត្ដកំពង់ឆ្នាំង ។ Continue reading “លោកស្រី ម៉ែន សំអន ចូលរួមបួងសួងនៅទួលប្រាសាទបុរាណ ព្រះអង្គបយុ ហៅព្រះអង្គតុលាការ ខេត្ដកំពង់ឆ្នាំង”

ស្ត្រីម្នាក់គិតខ្លីលេបថ្នាំសម្លាប់ខ្លួនសង្ស័យសារតែភ្លើងស្នេហ៍

ខេត្តរតនគិរី៖ ស្ត្រីម្នាក់បានលេបថ្នាំសម្លាប់ខ្លួនឯងដោយមិនដឹងមូលហេតុ ហើយត្រូវបានគេសង្ស័យថា ដោយសារតែភ្លើងស្នេហ៍ ។ Continue reading “ស្ត្រីម្នាក់គិតខ្លីលេបថ្នាំសម្លាប់ខ្លួនសង្ស័យសារតែភ្លើងស្នេហ៍”

តម្រួតថៃបន្តបង្រ្កាបឃាត់ខ្លួននិងចាប់បញ្ជូនពលករខ្មែរ១២៩នាក់ខុសច្បាប់បន្ថែមទៀតាមច្រកអន្តរជាតិដូង

ខេត្តបាត់ដំបង៖ នេះជាលើកទី២ហើយក្នុងរយៈពល១ខែនេះគេឃើញពលករខ្មែរធ្វើការងារខុសច្បាប់នៅក្នុងប្រទេសថៃត្រូវតម្រួតថៃចាប់ឃាត់ខ្លួននិងបញ្ជូនមកប្រទេសកម្ពុជាវិញជាបន្តបន្ទាប់។ Continue reading “តម្រួតថៃបន្តបង្រ្កាបឃាត់ខ្លួននិងចាប់បញ្ជូនពលករខ្មែរ១២៩នាក់ខុសច្បាប់បន្ថែមទៀតាមច្រកអន្តរជាតិដូង”

បុរសម្នាក់បើកម៉ូតូបុកគោយន្ដពីក្រោយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ​

ខេត្តសៀបរាប៖ មន្ត្រីនគរបាលមូលដ្ឋានបានឲ្យដឹងថា បុរសម្នាក់បានបើកម៉ូតូទៅបុកគោយន្តកន្តៃ្រពីក្រោយបណ្ដាលឲ្យស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យឃុំសសរស្ដម្ភ ។ Continue reading “បុរសម្នាក់បើកម៉ូតូបុកគោយន្ដពីក្រោយស្លាប់ពេលបញ្ជូនដល់មន្ទីរពេទ្យ​”

ភ្លៀងមួយមេឃធំរន្ទះបាញ់បុរសម្នាក់ស្លាប់នៅស្រុកបរកែវ ខេត្តរតនគិរី

ខេត្តរតនគិរី៖ មានករណីគ្រោះធម្មជាតិបានកើតឡើងនៅស្រុកបរកែវដោយសារតែរន្ទះបាញ់បុរសម្នាក់បណ្ដាលឲ្យធ្លាក់ពីលើគ្រែស្លាប់ភ្លាមៗនៅកន្លែងតែម្ដង។ Continue reading “ភ្លៀងមួយមេឃធំរន្ទះបាញ់បុរសម្នាក់ស្លាប់នៅស្រុកបរកែវ ខេត្តរតនគិរី”

ទៅលេង​បងប្អូនត្រឡប់មកវិញម្ចាស់បំណុល​រើ​ផ្ទះ​យកទៅ​បាត់​

ខេត្តមណ្ឌលគិរី ៖ ផ្ទះមួយខ្នងស្ថិតនៅភូមិឡៅការ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ត្រូវបានម្ចាស់បំណុលមករុះរើយកអស់គ្មានសល់ ដោយបន្សល់ទុកតែដីធ្វើឲ្យម្ចាស់ផ្ទះគ្មានកន្លែងជ្រក បន្ទាប់ពីត្រឡប់មកពីលេងផ្ទះបងប្អូនវិញ។ Continue reading “ទៅលេង​បងប្អូនត្រឡប់មកវិញម្ចាស់បំណុល​រើ​ផ្ទះ​យកទៅ​បាត់​”

Update ៖ កាប់ប្រពន្ធឲ្យរបួសបន្ទាប់ពីដឹងថាប្រពន្ធប្តឹងសុំលែងលះដល់តុលការ

ខេត្តកណ្តាល៖ បុរសម្នាក់បានធ្វើសកម្មភាពកាប់ប្រហារស្ត្រីជាប្រពន្ធដោយកាំបិតប៉័ងតោ បន្ទាប់ពីបានដឹកថា ស្ត្រីជាប្រពន្ធប្តឹងសុំលែងលះទៅតុលាការ ។ ករណីនេះបានកើតឡើងកាលពីវេលាម៉ោង៤និង៣០នាទីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិសិត្បូ ឃុំសិត្បូ ស្រុកស្អាង ខេត្តកណ្តាល ។ Continue reading “Update ៖ កាប់ប្រពន្ធឲ្យរបួសបន្ទាប់ពីដឹងថាប្រពន្ធប្តឹងសុំលែងលះដល់តុលការ”

រថយន្តក្រឡុកស៊ីម៉ង់ត៍ដាច់ហ្វ្រាំងបុករះរថយន្ត៥គ្រឿងទាំងព្រឹកនៅច្បារអំពៅ

ភ្នំពេញ៖ រថយន្តតូចចំនួន៥គ្រឿងបានរងនូវការខូចខាតក្នុងករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយរថយន្តក្រឡុកស៊ីម៉ង់ត៍បើកចុះស្ពានព្រះមុនីវង្សថ្មី ស្រាប់តែជាន់ហ្វ្រាំងអត់ស៊ីក៏ជ្រុលទៅបុករះរថយន្តចំនួន៥គ្រឿងទាំងព្រឹកតែមិនបង្កគ្រោះថ្នាក់ដល់ជីវិតមនុស្សឡើយ ។ Continue reading “រថយន្តក្រឡុកស៊ីម៉ង់ត៍ដាច់ហ្វ្រាំងបុករះរថយន្ត៥គ្រឿងទាំងព្រឹកនៅច្បារអំពៅ”

លោក អូស្មាន  ហាស្សាន់ ៖ ស្នើឲ្យគ្រឹះស្ថានហិរញ្ញាវត្ថុ Amanah Ikhtiar Malaysia ម៉ាឡេស៊ីបន្ដផ្ដល់ប្រាក់ឥណទានខ្នាតតូចដល់សហគមន៍ខ្មែរអ៊ិស្លាម​

ភ្នំពេញ៖ លោក អូស្មាន ហាស្សាន់ បានស្នើឲ្យគ្រឹះស្ថានហិរញ្ញាវត្ថុ Amanah Ikhtiar Malaysia ម៉ាឡេស៊ី បន្ដផ្ដល់ប្រាក់ឥណទានខ្នាតតូច ដល់សហគមន៍ខ្មែរអ៊ិស្លាម ដើម្បីបង្កើនជីវភាពបងប្អូនប្រជាពលរដ្ឋនៅតាមសហគមន៍មានឱកាសរកចំណូលមកផ្គត់ផ្គង់ជីវភាពគ្រួសារបានធូរធារ ព្រោះការផ្ដល់ប្រាក់ឥណទានខ្នាតតូចនេះវាបានដើរតួនាទីយ៉ាងសំខាន់សម្រាប់បងប្អូនយកទៅធ្វើដើមទុនប្រកបអាជីវកម្មរកចំណូលបានប្រចំាថ្ងៃ។ Continue reading “លោក អូស្មាន  ហាស្សាន់ ៖ ស្នើឲ្យគ្រឹះស្ថានហិរញ្ញាវត្ថុ Amanah Ikhtiar Malaysia ម៉ាឡេស៊ីបន្ដផ្ដល់ប្រាក់ឥណទានខ្នាតតូចដល់សហគមន៍ខ្មែរអ៊ិស្លាម​”

Cambridge ប្រគល់វិញ្ញាបនបត្រ និងលិខិតសរសើរប្រចាំឆ្នាំ

ភ្នំពេញ៖ សាលាខេមប្រ៊ីជ ឆាល៍ឌីវេឡុបមេនសេនធ័រ និងសាលាខេមប្រ៊ីជអន្តរជាតិកម្ពុជាបានប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រ និងលិខិតសរសើរប្រចាំឆ្នាំ ដល់សិស្សានុសិស្សដែលត្រូវបញ្ចប់ការសិក្សាត្រូវបានទទួលស្គាល់ចំពោះសមិទ្ធិផលនិងការខិតខំរបស់ខ្លួនក្នុងរយៈពេលមួយឆ្នាំសិក្សានេះ។ កម្មវិធីនេះត្រូវបានធ្វើឡើងនៅព្រឹកថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០១៦ នេះនៅសាលធំរបស់មជ្ឈមណ្ឌលសហប្រតិបត្តការកម្ពុជា-កូរ៉េ ក្រោមវត្តមានអាណាព្យាបាលជាច្រើនរូបចូលរួម។ Continue reading “Cambridge ប្រគល់វិញ្ញាបនបត្រ និងលិខិតសរសើរប្រចាំឆ្នាំ”

បញ្ឈប់សកម្មភាពរុករកយន្តហោះ MH 370

កាលពីថ្ងៃទី២២ ខែកក្កដា រដ្ឋាភិបាលម៉ាឡេស៊ី, អូស្ត្រាលី និងចិនបានចេញសេកក្តីប្រកាសថា បញ្ឈប់សកម្មភាពរ៉ុករកយន្តហោះ MH 370 របស់ក្រុមហ៊ុនអាកាសចរណ៍ម៉ាឡេស៊ីអ៊ែរឡាញ ដែលបានបាត់ខ្លួនកាលពីថ្ងៃទី៨ ខែមីនា ឆ្នាំ២០១៤ ក្រោយការរុករកនៅតំបន់សង្ស័យមិនមានលទ្ធផល។ Continue reading “បញ្ឈប់សកម្មភាពរុករកយន្តហោះ MH 370”