បុរសម្នាក់បើកម៉ូតូគេចពីក្រុមក្មេងស្ទាវ ជ្រុលបុករទេះជនពិការបណ្តាលឲ្យដួលរងរបួសធ្ងន់ធ្ងរ

ភ្នំពេញ៖ បុរសម្នាក់បើកម៉ូតូគេចពីក្រុមក្មេងស្ទាវប្រណាំងគ្នា បានជ្រុលទៅបុករទេះជនពិការម្នាក់បណ្តាលឲ្យដួលខ្លួនឯងរងរបួសធ្ងន់ធ្ងរ ត្រូវបានរថយន្តសាមុយដឹកយកទៅសង្គ្រោះនៅមន្ទីរពេទ្យ។ Continue reading “បុរសម្នាក់បើកម៉ូតូគេចពីក្រុមក្មេងស្ទាវ ជ្រុលបុករទេះជនពិការបណ្តាលឲ្យដួលរងរបួសធ្ងន់ធ្ងរ”

Middlesbroughខ្ចីជើងខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Negredo មកលេងពេញមួយរដូវកាល

ក្លិបបាល់ទាត់ Middlesbrough ដែល ទើបតែឡើងពីក្របខ័ណ្ឌអង់គ្លេស Championship មកកាន់អង់គ្លេស Premier Leagueបានសម្រេចខ្ចីជើងខ្សែប្រយុទ្ធសញ្ជាតិ អេស្ប៉ាញ Alvaro Negredoពីក្រុម Valencia មកលេងពេញមួយរដូវកាល ។ Continue reading “Middlesbroughខ្ចីជើងខ្សែប្រយុទ្ធអេស្ប៉ាញ Alvaro Negredo មកលេងពេញមួយរដូវកាល”

បើលោក ដូណាល់ត្រាំ ជាប់ឆ្នោតនយោបាយប្រឆាំងភេរវកម្មរបស់លោក អូបាម៉ា នឹងត្រូវបោះបង់ចោល

នយោបាយប្រឆាំងភេរវកម្មរបស់ប្រធានាធិតី អូបាម៉ា អាចនឹងត្រូវបោះបង់ចោលប្រសិនបើបេក្ខភាពលោក ដូណាល់ត្រាំ ជាប់ឆ្នោតជាប្រធានាធិបតីអាមេរិកនោះ។ ផ្ទុយទៅវិញបើលោកស្រី ហ៊ីលឡារីគ្លីនតុន ជាប់ឆ្នោតនោះអ្វីៗគ្រប់យ៉ាងនឹងប្រសើឡើង ក្នុងនោះមានទាំងគោលនយោបាយប្រឆាំងភេរវកម្ម និងការគ្រប់គ្រងអាវុធដែលលោក អូបាម៉ាបានស្នើឡើងរហូតមកទល់ពេលនេះមិនទាន់អនុម័ត។ Continue reading “បើលោក ដូណាល់ត្រាំ ជាប់ឆ្នោតនយោបាយប្រឆាំងភេរវកម្មរបស់លោក អូបាម៉ា នឹងត្រូវបោះបង់ចោល”

បុរសម្នាក់ប្តូរជីវិតហែលទឹក១គីឡូម៉ែត្រដើម្បីបានទៅជួបខ្សែប្រយុទ្ធ Messi

អ្នកគាំទ្របាល់ទាត់របស់ក្លិប Atletico Madrid មួយរូបឈ្មោះ Suli បានសម្រេច ចិត្តហែលទឹកសមុទ្រមានចម្ងាយប្រហែលមួយគីឡូម៉ែត្រដោយមិនគិតពីអាយុជីវិតឡើយដើម្បីបានទៅជួបខ្សែប្រយុទ្ធ Messi របស់ក្លិប Barcelona ដែលកំពុងតែសម្រាក លំហែកាយនៅលើទូកមួយ។ Continue reading “បុរសម្នាក់ប្តូរជីវិតហែលទឹក១គីឡូម៉ែត្រដើម្បីបានទៅជួបខ្សែប្រយុទ្ធ Messi”

ម្តាយទម្ងន់​ ៣០០គីឡូក្រាម​បង្កើតបានកូនទម្ងន់ ១៨,១៦គីឡូក្រាមនៅអូស្ត្រាលី

ក្រុមគ្រូពេទ្យរហូតដល់ទៅ១៣នាក់បានជួយក្នុងការបង្កើតកូនដ៏អស្ចារ្យមួយដល់ស្ត្រីដែលមានទម្ងន់រហូតដល់ទៅ៣០០គីឡូក្រាម ។ នេះជាការបង្កើតកូនដោយមានគ្រូពេទ្យចូលរួមច្រើនបំផុតមិនធ្លាប់មាននៅក្នុងប្រទេសអូស្ត្រាលី។ Continue reading “ម្តាយទម្ងន់​ ៣០០គីឡូក្រាម​បង្កើតបានកូនទម្ងន់ ១៨,១៦គីឡូក្រាមនៅអូស្ត្រាលី”

កីឡាករ រិទ្ធ ប្រាក់ប៊ិន ប៉ះ សេក មេសា ខណៈពេជ្រ ប៊ុនឆេន ជួប ម៉ន វ៉ាន្នីនៅ TV5 Boxing Knock Out

ភ្នំពេញ៖ កីឡាករ៤នាក់បន្ថែមទៀតហើយដែលត្រូវឡើងមកប្រកួតប្រជែងក្នុងសប្តាហ៍ទី៤ដំណាក់កាលទី១នៃការប្រកួតកីឡាប្រដាល់ដណ្ដើមខ្សែក្រវាត់ជើងឯក TV5 Boxing Knock Out ទម្ងន់៥៤គីឡូក្រាមដើម្បីដណ្តើមតំណែងម្ចាស់កៅអីវគ្គទី២នៅលើសង្វៀនទូរទស្សន៍ប៉ុស្តិ៍លេខ៥ TIFFY ARENA នាល្ងាចថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០១៦នេះដែលតម្រូវលើ កីឡាករ រិទ្ធ ប្រាក់ប៊ិន មកពីក្លិបកងពលតូចលេខ៧០ត្រូវជួបប្រកួតជាមួយកីឡាករ សេក មេសា មកពីក្លិបអង្គរមានជ័យខេត្ត សៀមរាប ខណៈដែលកីឡាករ ពេជ្រ ប៊ុន ឆេន មកពីសមាគមកីឡាក្រសួងការពារ ជាតិត្រូវប្រកួតជាមួយកីឡាករ ម៉ន វ៉ាន្នី មកពីក្លិបការិយាល័យទី៥កងទ័ពជើងគោក។ Continue reading “កីឡាករ រិទ្ធ ប្រាក់ប៊ិន ប៉ះ សេក មេសា ខណៈពេជ្រ ប៊ុនឆេន ជួប ម៉ន វ៉ាន្នីនៅ TV5 Boxing Knock Out”

អ្នកផលិតស្កររបស់អាស៊ានបានបង្កើតជាសម្ពន្ធមិត្ត

ប្រទេសមីយ៉ាន់ម៉ាបានបង្កើតសម្ពន្ធ មិត្តមួយជាមួយនឹងប្រទេសដែលផលិតស្ករ ៦ផ្សេងទៀតនៅក្នុងតំបន់អាស៊ាននេះ។ ការបង្កើតសម្ពន្ធមិត្តនេះឡើងក្នុងគោល បំណងធ្វើឱ្យកិច្ចសហប្រតិបត្តិការនិង ពាណិជ្ជកម្មរបស់ពួកគេមានភាពល្អប្រសើរឡើងនៅក្នុងការរៀបចំសហគមន៍សេដ្ឋ កិច្ចអាស៊ានដែលមានបំណងបង្កើតនូវទីផ្សារ មូលធន ទំនិញ ពលកម្ម និងសេវាកម្មរួម មួយ។ Continue reading “អ្នកផលិតស្កររបស់អាស៊ានបានបង្កើតជាសម្ពន្ធមិត្ត”

កម្លាំងនរគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ឆ្មក់ចូលបង្ក្រាបផ្ទះសំណាក់ តារាពេជ្រ ឃាត់ខ្លួនមនុស្ស២នាក់

ភ្នំពេញ៖ កម្លាំងនរគបាលព្រហ្មទណ្ឌកម្រិតធ្ងន់នៃស្នងការដ្ឋាននរគបាលរាជធានីភ្នំពេញសហការជាមួយនរគបាលព្រហ្មទណ្ឌនៃអធិការដ្ឋាននរគបាលខណ្ឌទួលគោក ដោយមានការចូលរួមពីលោក ចែ សុង ព្រះរាជអាជ្ញារងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ចុះឆ្មក់ក្នុងផ្ទះសំណាក់ តារាពេជ្រ ជាលិទ្ធផលឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន បន្ទប់លេខ២០៣ ជាន់ទី២ ផ្លូវ២៤៣ ក្រុម១១ ភូមិ២ សង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក រាជធានីភ្នំពេញ នៅម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នេះ។ Continue reading “កម្លាំងនរគបាលព្រហ្មទណ្ឌកម្រិតធ្ងន់ឆ្មក់ចូលបង្ក្រាបផ្ទះសំណាក់ តារាពេជ្រ ឃាត់ខ្លួនមនុស្ស២នាក់”

ជនសង្ស័យដែលកាប់សម្លាប់យុវជនម្នាក់កាលពីជាង១ខែមុនត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានម្នាក់ហើយ

ភ្នំពេញ៖ ជនសង្ស័យម្នាក់ក្នុងចំណោមប័ក្សពួក ៧នាក់ត្រូវបានកម្លាំងជំនាញនគរបាលខណ្ឌពោធិ៍សែនជ័យរួមជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាលចោមចៅ សហកាជាមួយកម្លាំងនគរបាលព្រហ្មទណ្ឌកំរិតស្រាលតាមស្រាវជ្រាវអស់រយៈពេលជាយូរទើបឃាត់ខ្លួនបានកាលពីវេលាម៉ោង១២និង១៥នាទីរសៀលថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ នៅផ្ទះជនល្មើស ភូមិត្រពាំងពោធិ៍ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ។ Continue reading “ជនសង្ស័យដែលកាប់សម្លាប់យុវជនម្នាក់កាលពីជាង១ខែមុនត្រូវបានកម្លាំងនគរបាលចាប់ខ្លួនបានម្នាក់ហើយ”

ប្ដីប្រពន្ធជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់

ខេត្តស្វាយរៀង៖ ប្ដីប្រពន្ធ២នាក់រងរបួសធ្ងន់ស្រាលខណៈជិះម៉ូតូបត់ឆ្វេងខ្វះការប្រុងប្រយ័ត្នក៏ត្រូវរថយន្តបុកពីក្រោយយ៉ាងពេញទំហឹងកាលពីវេលាម៉ោង៧និង៥៥នាទីព្រឹកថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០១៦ ស្ថិតនៅលើផ្លូវជាតិលេខ០១ ភូមិថ្មី សង្កាត់សង្ឃ័រ ក្រុងស្វាយរៀង ។ Continue reading “ប្ដីប្រពន្ធជិះម៉ូតូបត់ឆ្វេងមិនប្រយ័ត្នត្រូវរថយន្តបុកពីក្រោយពេញទំហឹងបណ្ដាលឲ្យរងរបួសធ្ងន់”

កូនលោកឧត្តមសេនីយ៍គុយ ប៊ុនសន អតីតសង្សារវ៉ាន់ នីឡា ល្បីពេញហ្វេសប៊ុករឿងបោកលុយលក់រថយន្ត

ភ្នំពេញ៖ លោកគុយ សិទ្ធស័ក្តិ នាយនគរបាលវ័យក្មេងពាក់ស័ក្តិ៤កន្លះ ត្រូវជាកូនលោកឧត្តមសេនីយ៍ គុយ ប៊ុនសន អគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធនាគារ អតីតជាសង្សារកញ្ញា វ៉ាន់ នីឡា មិនត្រឹមតែល្បីឈ្មោះក្នុងរឿងបែកបាក់ស្នេហា បន្សល់ទុកឲ្យភាគីខាងស្រីបាត់បង់កិត្តិយសនិងចងចាំដោយ ការឈឺចុកចាប់មួយជីវិតប៉ុណ្ណោះទេ ថ្មីៗនេះលោកស័ក្តិ៤កន្លះ គុយ សិទ្ធស័ក្តិ ត្រូវបានគេប្តឹងទៅសាលាដំបូងរាជធានីភ្នំពេញរឿងបោកលុយលក់រថយន្តចំនួន៨០០០ដុល្លារ។ ក្នុងនោះ គុយ សិទ្ធស័ក្តិ កំពុងតែល្បីឈ្មោះហ្វេសប៊ុកផងដែរ។ Continue reading “កូនលោកឧត្តមសេនីយ៍គុយ ប៊ុនសន អតីតសង្សារវ៉ាន់ នីឡា ល្បីពេញហ្វេសប៊ុករឿងបោកលុយលក់រថយន្ត”

បុរសម្នាក់ថយគោយន្តកន្ត្រៃមិនប្រយ័ត្នបុកគុលឈើបណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់ថយគោយន្តកន្ត្រៃមិនបានប្រយ័ត្នមកបុកនឹងគុលឈើនៅជាប់នឹងរបងជំហៀងផ្ទះបណ្តាលឲ្យស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុតែម្ដង។ Continue reading “បុរសម្នាក់ថយគោយន្តកន្ត្រៃមិនប្រយ័ត្នបុកគុលឈើបណ្តាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ”