រត់ចោលប្តីនិងកូនច្រើនឆ្នាំ ឲ្យកូនទៅគេចិញ្ចឹម ពេលត្រូវគ្នាវិញខាងស្រីឡាំប៉ារកកូន

ភ្នំពេញ ៖ ស្រ្តីម្នាក់បានរត់ទៅកណ្តាលផ្លូវដេកឲ្យឡានកិន៣ថ្ងៃផ្ទួនៗគ្នា ដោយសារតែក្រោយពីបោះបង់ រត់ចោលទាំង ប្តី ចោលទាំងកូន កាលពីអំឡុង៦ឆ្នាំកន្លងផុតទៅ ចុងក្រោយនេះ បែរជា ដើរឡាំប៉ា ឡូឡារ ដើរប្តឹង ទាំងអាជ្ញាធរ ទាំងសមត្ថកិច្ច ប៉ុស្តិ៍ ខណ្ឌពោធិ៍សែនជ័យ ឲ្យជួយអន្តរាគមន៍ យកកូនមកវិញ តែហួសពេលទៅហើយ កូនស្រីកាលពី ប្តីឲ្យទៅគេចិញ្ចឹមនោះ ជាអនិកជនខ្មែរនៅប្រទេសអូស្រ្តាលី បង្កឲ្យភ្ញាក់ផ្អើល ប៉ុលីស ចុះទៅ សួរនាំ ដល់ផ្ទះកើតហេតុ នៅភូមិអូរដឹម សង្កាត់ចិមចៅ ខណ្ឌពោធិ៍សែនជ័យ កាលពីវេលាម៉ោង១២និង៤០នាទីរសៀល ថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ។ Continue reading “រត់ចោលប្តីនិងកូនច្រើនឆ្នាំ ឲ្យកូនទៅគេចិញ្ចឹម ពេលត្រូវគ្នាវិញខាងស្រីឡាំប៉ារកកូន”

សិស្ស​ថ្នាក់ទី១២នៅវិទ្យាល័យ​ជម្ពូ​វ័ន្ត​ម្នាក់ត្រូវនគរបាលខណ្ឌដូនពេញឃាត់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន

ភ្នំពេញ៖ ជនសង្ស័យម្នាក់ដែលជាសិស្សថ្នាក់ទី១២ នៅវិទ្យាល័យជម្ពូវ័ន្ត ត្រូវបានកម្លាំងនគរបាលខណ្ឌដូនពេញ សហការជាមួយកម្លាំងប៉ុស្ដិ៍ផ្សារថ្មីទី២ ធ្វើការឃាត់ខ្លួនបន្ទាប់ពីយុវសិស្សរូបនេះបានធ្វើសកម្មភាពជួញដូរគ្រឿងញៀននៅចំណុចមុខផ្ទះសំណាក់យីហោសេរីសូរិយា  តាមបណ្ដោយផ្លូវលេខ៨១ ភូមិទី៧ សង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីវេលាម៉ោង១១និង៣០នាទីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ។ Continue reading “សិស្ស​ថ្នាក់ទី១២នៅវិទ្យាល័យ​ជម្ពូ​វ័ន្ត​ម្នាក់ត្រូវនគរបាលខណ្ឌដូនពេញឃាត់ខ្លួន​ពី​បទ​ជួញដូរ​គ្រឿងញៀន”

កម្លាំងស្នងការនគរបាលខេត្តរតនគិរីសហការជាមួយអធិការនគរបាលស្រុកវើុនសៃ ចុះឆេកឆេរផ្ទះប្រពន្ធចុងជនល្មើសរកឃើញអាវុធវែង-ខ្លី២ដើម

ខេត្តរតនគិរី៖ កម្លាំងនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីសហការជាមួយកម្លាំងនគរបាលស្រុកវ៉ើនសៃ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦ បានចុះឆេកឆេរផ្ទះមុខសញ្ញាសង្ស័យឈ្មោះ ពេជ្រ ផល្លី ២កន្លែង (ផ្ទះប្រពន្ធដើម និងប្រពន្ធចុង) នៅភូមិទៀមក្រោម ឃុំភ្នំកុក ស្រុកវ៉ើនសៃ  ខេត្តរតនគិរី។ Continue reading “កម្លាំងស្នងការនគរបាលខេត្តរតនគិរីសហការជាមួយអធិការនគរបាលស្រុកវើុនសៃ ចុះឆេកឆេរផ្ទះប្រពន្ធចុងជនល្មើសរកឃើញអាវុធវែង-ខ្លី២ដើម”

ឆ្លងចរន្តភ្លើងឆេះកន្លែងស្ដុកម៉ាស៊ីនត្រជាក់ និងផ្ទះឈើមួយខ្នងយ៉ាងសន្ធោសន្ធៅ ទាំងព្រឹកព្រលឹម

ខេត្ដសៀមរាប៖ ម៉ាស៊ីនត្រជាក់ចាស់ៗជាច្រើន និងផ្ទះឈើមួយខ្នងដែលនៅក្បែរនោះត្រូវបានអគ្គិភ័យឆាបឆេះទាំងព្រលឹម ខណៈដែលម្ចាស់ផ្ទះមិននៅ បង្កឱ្យមានការភ្ញាក់ផ្អើលពេញភូមិតាវៀន ទាំងព្រឹកព្រលឹម ។ Continue reading “ឆ្លងចរន្តភ្លើងឆេះកន្លែងស្ដុកម៉ាស៊ីនត្រជាក់ និងផ្ទះឈើមួយខ្នងយ៉ាងសន្ធោសន្ធៅ ទាំងព្រឹកព្រលឹម”

ឃាត់ខ្លួនជនសង្ស័យ៣នាក់​ ពាក់ព័ន្ធករណីលួចកាច់ក.ម៉ូតូបានសម្រេច

ភ្នំពេញ៖ កម្លាំងព្រហ្មទណ្ឌនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដឹកនាំដោយលោក សុឹម ពិសិដ្ឋ អធិការរងទទួលផែ្នកព្រហ្មទណ្ឌខណ្ឌ បានឃាត់ខ្លួនក្រុមចោរវ័យក្មេង៣នាក់ ក្រោយធ្វើសកម្មភាពកាច់សោ.កម៉ូតូមួយគ្រឿងម៉ាកហុងដា Air Black របស់សន្តិសុខដែលប្រចាំការណ៍នៅក្រុមហ៊ុនឯកជនយីហោ Seven Friendship Security បានសម្រេចហើយព្យាយាមរត់គេចខ្លួន ក៏ត្រូវកម្លាំងល្បាតឃាត់ខ្លួនបានម្នាក់ លុះព្រឹកឡើងឃាត់ខ្លួនបានបក្ខពួក២នាក់ទៀត ។ Continue reading “ឃាត់ខ្លួនជនសង្ស័យ៣នាក់​ ពាក់ព័ន្ធករណីលួចកាច់ក.ម៉ូតូបានសម្រេច”

រថយន្តទេសចរណ៍បើកគេចពីម៉ូតូធ្លាក់ស្រែ បណ្ដាលឲ្យអ្នកដំណើរ១៤នាក់ភ័យព្រលឹងចុងសក់

ខេត្តស្វាយរៀង៖ យ៉ាងហោចណាស់មនុស្សប្រុស ស្រី១៤នាក់ រួមនឹងអ្នកបើករថយន្តទេសចរណ៍ភ័យទាំងព្រលឹងចុងសក់គ្រប់ៗគ្នា ខណៈដែលមានម៉ូតូមួយគ្រឿងបើកឆ្លងកាត់ផ្លូវខ្វះការប្រុងប្រយត្ន័បណ្ដាលអោយអ្នកបើករថយន្តគេចចេញធ្លាក់ចូលវាលស្រែ សំណាងមិនមានអ្នកគ្រោះថ្នាក់ ។ Continue reading “រថយន្តទេសចរណ៍បើកគេចពីម៉ូតូធ្លាក់ស្រែ បណ្ដាលឲ្យអ្នកដំណើរ១៤នាក់ភ័យព្រលឹងចុងសក់”

ការសម្តែងល្ខោនខោល ទទួលបានការចាប់អារម្មណ៍ខ្លាំង

ភ្នំពេញ៖ ទស្សនីយភាពល្ខោនខោលរឿងរាមកេរ្តិ៍ឈុត «ថលតយ័ន្ត» ដែលសម្តែងដោយសិស្ស សិល្បករ និងសាសស្ត្រាចារ្យនៃសាលាមធ្យមវិចិត្រសិល្បៈ កាលពីព្រឹកថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ នេះ បានទាក់ទាញអ្នកទស្សនាបានយ៉ាងច្រើនរហូតមិនមានកន្លែងសម្រាប់អង្គុយ។ Continue reading “ការសម្តែងល្ខោនខោល ទទួលបានការចាប់អារម្មណ៍ខ្លាំង”

មុខសញ្ញាលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មពេលយប់ត្រូវបាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួនបាន៤នាក់

ខេត្តបាត់ដំបង៖ មុខសញ្ញាចោរលួចយ៉ាងសកម្មនៅពេលយប់៤នាក់ត្រូវបានកម្លាំងនគរបាលបង្ការបង្រ្កាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងធ្វើការឃាត់ខ្លួននិងដកហូតបានសម្ភារៈគាស់ផ្ទះ ទូរស័ព្ទ៤គ្រឿង និងកាបូបដាក់ប្រាក់មួយចំនួនទៀត។ Continue reading “មុខសញ្ញាលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋយ៉ាងសកម្មពេលយប់ត្រូវបាននគរបាលខេត្តបាត់ដំបងឃាត់ខ្លួនបាន៤នាក់”

តំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ដឹកនាំក្រុមការងារយកស៊ីម៉ង់ត៍ទៅប្រគេនព្រះសង្ឃ និងស្ដាប្រឡាយជូនប្រជាពលរដ្ឋ

ខេត្តពោធិ៍សាត់៖ លោកស្រី ឯម ប៉ុណ្ណា តំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ លោកឧត្តមសេនីយ៍ទោ  សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់ ក្រុមការងារចុះជួយឃុំអូរតាប៉ោង តំណាងក្រុមហ៊ុនប្រេងឥន្ននះកម្ពុជាតេឡា ប្រចាំខេត្តពោធិ៍សាត់ នាំយកស៊ីម៉ង់ត៍ចំនួន១០តោនទៅប្រគេនព្រះសង្ឃចំនួន២វត្តនៅស្រុកបាកាន។ Continue reading “តំណាងរាស្រ្តមណ្ឌលខេត្តពោធិ៍សាត់ដឹកនាំក្រុមការងារយកស៊ីម៉ង់ត៍ទៅប្រគេនព្រះសង្ឃ និងស្ដាប្រឡាយជូនប្រជាពលរដ្ឋ”

ឪពុកបាត់កូនស្រីមួយយប់ ព្រឹកឡើងប្រទះឃើញអណ្តែតទឹកស្លាប់ក្នុងស្រះហ្គ្រេនភ្នំពេញ

ភ្នំពេញ៖ ប្រជាពលរដ្ឋប្រទះឃើញសពនារីម្នាក់អណ្តែតទឹស្រះក្នុងហ្គេ្រនភ្នំពេញបង្កឲ្យមានភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកត្រួតពិនិត្យ។ Continue reading “ឪពុកបាត់កូនស្រីមួយយប់ ព្រឹកឡើងប្រទះឃើញអណ្តែតទឹកស្លាប់ក្នុងស្រះហ្គ្រេនភ្នំពេញ”

ការលក់​អចលនទ្រព្យ​របស់វៀតណា​ម​ទៅឲ្យ​បរទេស​កើនឡើង​

អ្នកវិភាគទីផ្សារបានឲ្យដឹងថា បរទេស និងអាណិកជនវៀតណាមរស់នៅបរទេសជាច្រើនកំពុងតែទិញអាផាតមិននៅក្នុងប្រទេសវៀតណាម ជាពិសេសនៅក្នុងទីក្រុងហូជីមិញ។ Continue reading “ការលក់​អចលនទ្រព្យ​របស់វៀតណា​ម​ទៅឲ្យ​បរទេស​កើនឡើង​”

ពិតជាគួរឲ្យអាសូរបំផុត បុរសម្នាក់ត្រូវអាចារ្យ និងភ្លុកមិនឲ្យរើសធាតុប្រពន្ធពេលបូជាហើយ ដោយសារខ្វះលុយ៣០ម៉ឺនរៀលបង់

ភ្នំពេញ៖ បុរសជាប្ដីស្ត្រីដែលបានស្លាប់យកសពប្រពន្ធទៅបូជានៅវត្ត គោកបញ្ជន់ ស្ថិតក្នុងភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ បែរជាតាអាចារ្យ និងភ្លុក មិនអនុញ្ញាតិឲ្យប្រមូលធាតុ ខណៈគាត់គ្មានប្រាក់ចំនួន៣០ម៉ឺនរៀលឲ្យបង្គ្រប់។ Continue reading “ពិតជាគួរឲ្យអាសូរបំផុត បុរសម្នាក់ត្រូវអាចារ្យ និងភ្លុកមិនឲ្យរើសធាតុប្រពន្ធពេលបូជាហើយ ដោយសារខ្វះលុយ៣០ម៉ឺនរៀលបង់”