អាជ្ញាធរខណ្ឌពោធិ៍សែនជ័យគួរពន្លឿនការសាងសង់ស្ពានក្នុងភូមិត្រពាំងអារក្សផង
ភ្នំពេញ៖ ប្រជាពលរដ្ឋកំពុងទទូចសុំឲ្យអាជ្ញាធរដែនដីគឺខណ្ឌពោធិ៍សែនជ័យមេត្តាជួយបើកភ្នែកមើល និងពន្លឿនការសង់ស្ពានថ្មីឲ្យបានឆាប់រហ័សផង ព្រោះស្ពានថ្មចាស់ទ្រុឌទ្រោមមួយកន្លែងដែលកំពុងរងការខូចខាតខ្លាំងណាស់ធ្វើឲ្យរថយន្តមិនអាចបើកឆ្លងកាត់បានទេបន្ទាប់ពីមានភ្លៀងមួយតូចសោះទឹកដក់ពេញផ្លូវវាងទៅហើយ។ ស្ពានមួយនេះស្ថិតនៅតាមបណ្តោយផ្លូវលំមួយខ្សែក្នុងភូមិត្រពាំងអារក្ស សង្កាត់ឪឡោក ខណ្ឌពោធិ៍សែនជ័យ ជាប់ព្រំប្រទល់ស្រុកអង្គស្នួល ខេត្តកណ្តាល ផុងដាច់ជាអន្លើៗយូរខែហើយ … អានបន្ថែម អាជ្ញាធរខណ្ឌពោធិ៍សែនជ័យគួរពន្លឿនការសាងសង់ស្ពានក្នុងភូមិត្រពាំងអារក្សផង
