ខេត្តស្វាយរៀង៖ រថយន្តដឹកស្រាបៀរអង្គរបានក្រឡាប់ចាក់ពេញទីស្រែរាប់រយកេសធ្វើឲ្យមានការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋនិងអ្នកធ្វើដំណើរឆ្លងកាត់ចោមរោមមើលយ៉ាងច្រើនកកកុញខណៈអ្នកបើករថយន្តរងរបួសស្រាលសំណាងមិនរងគ្រោះថ្នាក់ដល់ផ្ទះអ្នកភូមិមូលហេតុរថយន្តបែកកង់មុខខាងស្តាំ។ ហេតុការណ៏ក្រទាប់រថយន្តនេះបានកើតឡើងកាលពីវេលាម៉ោងជាង៩ព្រឹកថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ១ស្ថិតភូមិសាមគ្គីសង្កាត់ច្រកម្ទេសក្រុងបាវិតខេត្តស្វាយរៀង ។ តាមសាក្សីខាងលើបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងពណ៏សរពាក់ស្លាកលេខភ្នំពេញ២AH-៧៣៣១ បានដឹកស្រាបៀរអង្គរពេញដោយបើកបរដោយបុរសម្នាក់មិនស្គាល់ឈ្មោះនិងព្រូម្នាក់ដោយធ្វើដំណើរពីទិសខាងលិចទៅកើតក្នុងល្បឿនមធ្យមស្របពេលនោះស្រាប់តែរថយន្តបានបែកកង់មុខខាងស្តាំបណ្ដាលឲ្យរេចង្កូតមកខាងស្ដាំដៃធ្លាក់ក្រឡាប់ចាក់ស្រាបៀរអង្គររាប់រយកេសពេញទីស្រែ … អានបន្ថែម រថយន្តដឹកស្រាបៀរអង្គរបែកកង់ក្រឡាប់ចាក់ពេញស្រែសំណាងមិនបង្កគ្រោះថ្នាក់ដល់ប្រជាពលរដ្ឋឆ្លងកាត់