ខេត្តបន្ទាយមានជ័យ;លោកឧត្តមសេនីយ៍ត្រីឱបូរិន្ទមេបញ្ជាការកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានប្រាប់ថា៖ដោយមានការណែនាំពីឯកឧត្តមនាយឧត្តមសេនីយ៍ សៅ សុខា អគ្គបញ្ជាការរងកងយោធពលកងខេមរភូមិន្ទនិងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេសក្រៅពីការងារការពារសន្តិសុខនិងសណ្តាប់ធ្នាប់ជូនប្រជាពលរដ្ឋនិងប្រទេសជាតិ។គឺកម្លាំងកងរាជអាវុធហត្ថត្រូវមានភារះកិច្ចជួយដល់ប្រជាពលរដ្ឋរងគ្រោះដោយធម្មជាតិជាក់ស្តែងប្រជាកសិករធ្វើស្រែកំពុងជួបគ្រោះរាំងស្ងួតជាក់ស្តែងនៅភូមិតាអិន១ឃុំស្រះរាំងស្រុកមង្គលបូរី។ លោកបានបញ្ជាក់ថា៖ក្រោយពេលដែលចុះពិនិត្យស្ថានភាពប្រជាកសិករដែលជួបគ្រោះរាំងស្ងួតហើយកម្លាំងកងរាជអាវុធហត្ថខេត្តបន្ទាយមានជ័យបានជួយលូចំនួន៨កង់ដើម្បីដាក់រំដោះទឹកពីប្រឡាយមេសំណង់ពោធិ៍២ដើមចូលទៅក្នុងប្រព័ន្ធចែកចាយទឹកក្នុងភូមិតាអ៊ិន១ឃុំស្រះរាំងហើយជួយថវិការស្តារអាងទឹកអូរពោធិ៍ចំនួន១០ម៉ោងលោកជួយចំនួន៥ម៉ោងក្នុង១ម៉ោងតំលៃ១.៣០០បាតសំរាប់ជួលគ្រឿងចក្រ។ លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ បានបន្តថា៖រយះពេលកន្លងឃុំស្រះរាំងស្រុកមង្គលបូរីដោយយកចិត្តទុកដាក់ពីលោកឧត្តមសេនីយ៍ទោ … អានបន្ថែម មេបញ្ជាការកងរាជអាវុធខេត្តបានដឹកនាំកម្លាំងចុះពិនិត្យស្ថានភាពប្រជាកសិករធ្វើស្រូវប្រាំងដែលជួបគ្រោះរាំងស្ងួតជួយថវិការស្តារអាងនិងដាក់លូ