ម្ង៉ៃណោះនាងខ្ញុំធ្វើដំណើរចេញពីម្ដុំវត្ដភ្នំកាត់មុខមន្ទីរពេទ្យ១៧៩ប្រទះករណីគ្រោះថ្នាក់ចរាចរណ៍មួយ។នាងខ្ញុំក៏ឈប់ម៉ូតូចុះទៅមើលក្រែងអ្នករងគ្រោះជាបងប្អូន។ការចុះទៅមើលយូរស្រាប់តែឃើញរថយន្ដសង្គ្រោះបន្ទាន់របស់គ្លីនិកឯកជនទៅយកអ្នករបួសក្នុងករណីគ្រោះថ្នាក់ចរាចរណ៍នោះ ។ ដំបូងឡើយនាងខ្ញុំគិតថាជារថយន្ដសង្គ្រោះបន្ទាន់នៃមន្ទីរពេទ្យ១៧៩នៅទីនោះចេញមកដឹកអ្នករបួសទៅសង្គ្រោះប៉ុន្ដែបែរជាឃើញរថយន្ដមន្ទីរពេទ្យឯកជនទៅវិញ ។ រឿងបែបនេះបានកើតមានច្រើនលើកដែលនាងខ្ញុំប្រទះភ្នែក។ថ្ងៃមុនក៏មានករណីគ្រោះថ្នាក់ដោយនារីម្នាក់លោតពីលើស្ពានអាកាស៧មករាដែលនៅទីនោះគឺមានមន្ទីរពេទ្យព្រះកុសុមៈនៅក្បែរ។ប៉ុន្ដែគេមិនឃើញរថយន្ដនៃមន្ទីរពេទ្យខាងលើនេះចេញមកយកអ្នករបួសនោះឡើយ។បែរជាឃើញរថយន្ដគ្លិនិកឯកជន មួយនៅទួលគោកមកដឹកអ្នករបួសទៅវិញ ។ បញ្ហាវិស័យសុខាភិបាលនៅតែជាចំណោត និងធ្វើឱ្យប្រជាពលរដ្ឋថ្នាំងថ្នាក់ ដោះស្រាយមិនចេញ … អានបន្ថែម ចិនឲ្យឡានពេទ្យគគោកឃើញ តែឡានឯកជនចេញយកអ្នកជំងឺ