ភ្នំពេញ ៖ បុរសម្នាក់បានរបួសធ្ងន់ធ្លាយពោះចេញឈាមស្រោចពេញខ្លួន ហើយត្រូវបានក្រុមគ្រួសារបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាម ៗ ខណៈដែលទាស់ពាក្យសម្តីគ្នាជាមួយយុវជនម្នាក់ គ្រាន់តែរឿងជះទឹកក្បែរកន្លែងចង់អង្រឹងដេក ធ្វើឲ្យយុវជននោះខឹងប្រើកូនកាំបិតចុងស្រួចចាក់ទាំងកំរោល ។ ករណីហិង្សាខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៨យប់ ថ្ងៃអង្គារ ៤រោច ខែចេត្រ ឆ្នាំកុរ ឯកស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩នៅមុខផ្ទះគ្មានលេខ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ។ ជនសង្ស័យឈ្មោះ ម៉ាន់ ដារិទ្ធ ភេទប្រុស អាយុ២៥ឆ្នាំ ជន ជាតិខ្មែរ មុខរបរគ្មាន (ជាប់សារធាតុញៀនក្នុងខ្លួន) ស្នាក់នៅ ភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ ចំណែកជនរងគ្រោះឈ្មោះ កែវ វ៉ាន់ធី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងឈើ ស្នាក់នៅភូមិតាងៅ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ។ តាមប្រភពពីមន្រ្តីនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា នៅវេលាកើតហេតុខាងលើ ជនរងគ្រោះជិះម៉ូតូ … អានបន្ថែម ខឹងរឿងជះទឹកក្បែរកន្លែងដេក ទំនាស់ពាក្យសម្តីគ្នា ក្លាយជាហិង្សាម្នាក់ធ្លាយពោះម្នាក់ជាប់គុក