ភ្នំពេញ ៖ អាជ្ញាធរខណ្ឌចំការមន ដឹកនាំដោយ លោក ព្រុំ សំខាន់ អភិបាល នៃគណះអភិបាលខណ្ឌចំការមន បានចាត់វិធានការក្តៅ ចុះបិទ អាជីវកម្ម ជាលើកទី៣ចំពោះក្លឹបកំសាន្ត យីហោ ម៉ៃអាមី ដែលផ្គើននិងការណែនាំ របស់អាជ្ញាធរ ព្រមទាំង បង្ករសំលេងរំខាន ដល់បងប្អូនប្រជាពលរដ្ឋ រកដេកពូនមិនបាន ។ ការចុះផ្អាកអាជីវកម្មខាងលើនេះ បានធ្វើឡើងកាលពីវេលាម៉ោង ៨យប់ ថ្ងៃទី១៩ ខែមិនា ឆ្នាំ២០១៩ នៅក្នុងក្លឹបកំសាន្ត យីហោ ម៉ៃអាមី (MIAMI)ដែលស្ថិតនៅផ្ទះលេខ១៥៩ ផ្លូវ៣៦០ ភូមិ៨ សង្កាត់បឹងកេងកង១ ខណ្ឌចំការមន ។ ក្នុងរង្វង់ប្រតិបត្តិការនេះ បានការចូលរួម ពីលោក ព្រុំ សំខាន់ អភិបាល នៃគណះអភិបាលខណ្ឌចំការមន ព្រមទាំង អភិបាលរងខណ្ឌ និង មន្ត្រីរដ្ឋបាលខណ្ឌចំការមន រួមទាំងសមត្ថកិច្ចមូលដ្ឋានផងដែរ ។ បើតាមសម្តីអាជ្ញាធរខណ្ឌចំការមន បានអោយដឹងថា មុននិងអាជ្ញាធរខណ្ឌ បានចាត់វិធានការក្តៅ ចុះបិទទីតាំង ក្លឹបកំសាន្ត ខាងលើ យីហោ (ម៉ៃអាមី ) ដែលមានមេការតំណាងឲ្យក្លឹបមានឈ្មោះ ញឹម សុខឃុន ភេទស្រី … អានបន្ថែម អាជ្ញាធរចុះបិទអាជីវកម្មក្លឹបកំសាន្ត យីហោ ម៉ៃអាមី ក្នុងខណ្ឌចំការមន ទាំងយប់