ភ្នំពេញ៖ជនសង្ស័យវ័យក្មេង២នាក់អាយុទើបតែ១៥ឆ្នាំតែប៉ុណ្ណោះហ៊ានបែកគំនិតចេញធ្វើសកម្មភាពឆក់ទូរស័ព្ទដៃពីជនជាតិចិនប៉ុន្តែមិនបានសម្រេចហើយត្រូវជាប់ខ្នោះរបស់កម្លាំងព្រហ្មទណ្ឌកំរិតស្រាលតែម្តង។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១០នឹង៣៥នាទីយប់ថ្ងៃទី១១ខែមិនាឆ្នាំ២០១៩តាមបណ្តោយផ្លូវរដ្ឋសភាកែងផ្លូវស្ថានទូតរុស្សីនៅចំណុចផ្សារកុងទីនរ័ចាស់ក្បែរកោះពេជ្រស្ថិតនៅក្នុងសង្កាត់ ទន្លេបាសាក់ខណ្ឌចំការមន។ ជនសង្ស័យទី១មានឈ្មោះយក់ ប្រាវិត ភេទប្រុស អាយុ១៥ឆ្នាំស្នាក់នៅម្តុំវត្តសន្សំកុសលសង្កាត់បឹងទំពុន២ខណ្ឌមានជ័យ(ជាអ្នកឆក់)ទី២ឈ្មោះសួររ៉ាណេតភេទប្រុសអាយុ១៥ឆ្នាំស្នាក់នៅម្តុំវត្តសន្សំកុសលសង្កាត់បឹងទំពុន២ខណ្ឌមានជ័យ(ជាអ្នកបើកម៉ូតូ)។ តាមប្រភពព័ត៌មានពីកម្លាំងព្រហ្មទណ្ឌកំរិតស្រាលនៃសង្នការដ្ឋានរាជធានីភ្នំពេញបានអោយដឹងថាមុនពេលកើតហេតុកម្លាំងសុីវិលរបស់ក្រុមគាត់បានធ្វើការល្បាតនៅចំណុចកើតហេតុខាងលើនេះលុះពេលមកដល់ចំណុចកើតហេតុកែងផ្សារកុងទីនរ័ក៏ប្រទះឃើញបុរសជនជាតិ ចិនគាត់កំពុងតែដើរចុចទូរស័ព្ទដៃមិនហើយភ្លាមៗនោះដែរក៏ស្រាប់តែលេចមុខជនសង្ស័យ៤នាក់ជិះម៉ូតូ២គ្រឿងមួយគ្រឿងជិះគ្នា២នាក់ធ្វើសកម្មភាពឆក់យកទូរស័ព្ទពីជនជាតិចិនតែពុំបានសម្រេចត្រូវសមត្ថកិច្ចឃាត់ខ្លួនបានចំនួន២នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ពណ៌ខ្មៅសេរី២០១៨ពាក់ស្លាកលេខភ្នំពេញ1G-S7033ជាអ្នកធ្វើសកម្មភាពឆក់នឹងមួយគ្រឿងទៀតម៉ាកហុងដាឌ្រីម … អានបន្ថែម ក្រុមដៃស្អិតវ័យក្មេង២នាក់ចេញធ្វើសកម្មភាពឆក់ទូរស័ព្ទមិនបានសម្រេចត្រូវជាប់អន្ទាក់សមត្ថកិច្ច