ឃាត់ខ្លួនថៅកែហាងបញ្ចាំ យីហា “ហេង ហ៊ួត”ម្នាក់ ក្រោយរកឃើញការទទួលបញ្ចាំទូរស័ព្ទគ្មានឯកសារត្រឹមត្រូវ 

ភ្នំពេញ៖ ទីតាំងហាងទទួលបញ្ចាំមួយកន្លែង យីហា “ហេង ហ៊ួត” ត្រូវបានកម្លាំងគណៈបញ្ជាការឯកភាពខណ្ឌដូនពេញ ចុះត្រួតពិនិត្យជាងស្តែងក្រោយឃាត់ខ្លួនមុខសញ្ញាក្រុមចោរឆក់យកមកសាកសួរ ទើបដឹងថាកន្លែងទទួលបញ្ចាំទូរស័ព្ទគ្មានឯកសារត្រឹមត្រូវ និងឃាត់ខ្លួនថៅកែហាងម្នាក់មកសួរនាំផងដែរ ។ ករណីចុះត្រួតពិនិត្យទីតាំងហាងបញ្ចាំខាងលើនេះ បានធ្វើឡើងកាលពីថ្ងៃសុក្រ ១៣កើត ខែបុស្ស ឆ្នាំច សំរឹទ្ធិ​ស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ ស្ថិតនៅផ្ទះលេខ៣២Eo ផ្លូវលេខ១៤៨ សង្កាត់ផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ ក្នុងប្រតិបត្តិការនេះ ដោយមានការសម្របសម្រួលដោយលោក គង់ សំសារ៉េត ព្រះរាជអាជ្ញារង អមសាលាដំបូងរាជធានីភ្នំពេញ និងដឹកនាំដោយលោក សុខ ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ រួមនិងលោក ​ទៀង ចាន់សា អធិការនគរបាលខណ្ឌ បានចុះត្រួតពិនិត្យ ដកហូតទូរស័ព្ទមួយចំនួន និងឃាត់ខ្លួនបុរសម្នាក់យកទៅសួរនាំ ។ គួរំលឹកផងដែរថា កាលពីយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ រហូតមកដល់វេលាម៉ោង៥ព្រឹក ថ្ងៃទី១៨ ខែមករា ​ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះលេខ២៦Eo ផ្លូវលេខ១៥៤ ភូមិទី៦សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ មានករណីលួចមានស្ថានទម្ងន់ទោស ប្រើអំពើហិង្សា (ជិះម៉ូតូឆក់កាបូបស្ពាយ បណ្តាលឲ្យជនរងគ្រោះរងរបួស) ភ្លាមនោះ​កម្លាំងសមត្ថកិច្ចខណ្ឌដូនពេញ បានដេញចាប់ បានជនសង្ស័យម្នាក់ ឈ្មោះ ស៊ុន ណាដា ភេទស្រី (ខ្ទើយ)​ អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ និង ស្នាក់នៅមិនពិតប្រាកដ ហើយកម្លាំងសមត្ថកិច្ចបានបើកប្រតិបត្តិការស្រាវជ្រាវរហូតឈានដល់ ឃាត់ខ្លួនជនសង្ស័យចំនួន១១នាក់ ជាបន្តបន្ទាប់ ក្នុងនោះមា៦នាក់ ជាមុខសញ្ញាឆក់សកម្ម និង ៥នាក់ទៀត ជាប់ពាក់ព័ន្ធប្រើប្រាស់គ្រឿងញៀន។ មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ដោយអនុវត្តន៍តាមបទបញ្ជាដ៏ខ្ពង់ខ្ពស់របស់លោកឧត្តមសេនីយ៍ឯក​ ស ថេត អគ្គស្នងការរង នឹងជាស្នងការនគរបាលរាជធានីភ្នំពេញនិងអនុវត្តន៍គោលកាដឹកនាំរបស់ លោក សុខ ​ពេញវុធ អភិបាលនៃគណៈអភិបាលខណ្ឌដូនពេញ បន្តស្រាវជ្រាវបង្ក្រាបបទល្មើស ក្នុងមូលរដ្ឋាន ដូចជា បញ្ហាគ្រឿងញៀន លួច ឆក់និង ប្លន់ ដើម្បីរក្សារបាននូវភូមិ-ឃុំមានសុវត្ថិភាពទាំង៩ចំណុច នៅយប់ថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ កម្លាំងសមត្ថកិច្ចជំនាញខណ្ឌដូនពេញ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ដែលធ្វើសកម្មភាពឆក់កាបូបជនជាតិបរទេសចិន និងបានសួរនាំពីដំណើររឿងបក្ខពួក និងឃាត់ខ្លួនបានជនសង្ស័យប្រុសស្រី ចំនួន​១១នាក់ ជាបន្តបន្ទាប់ រហូតដល់បែកធ្លាយយកសម្ភារៈទៅបញ្ចាំនៅហាងមួយកន្លែង យីហោ “ហេង ហ៊ួត” ។ … អាន​បន្ថែម ឃាត់ខ្លួនថៅកែហាងបញ្ចាំ យីហា “ហេង ហ៊ួត”ម្នាក់ ក្រោយរកឃើញការទទួលបញ្ចាំទូរស័ព្ទគ្មានឯកសារត្រឹមត្រូវ 

អាមេរិកបង្កើនគំនាបលើអីរ៉ង់គ្រប់វិស័យ តែអីរ៉ង់ថា អត់ចុះចាញ់ឡើយ

ស្ថានភាពទំនាក់ទំនងរវាងអីរ៉ងនឹងអាមេរិក កាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ដោយអាមេរិកបង្កើនការដាក់គំនាប់ទៅលើ​ប្រទេសអីរ៉ង ។​ផ្ទុយទៅវិញ អីរ៉ង មិនដេលខ្វល់ពីការ​ដាក់ទណ្ឌកម្ម ការព្រមានពីអាមេរិកនោះឡើយ មិនតែប៉ុណ្ណោះអីរ៉ងបានបាញ់មីស៊ីលនាំផ្កាយរណបឡើងទៅកាន់តារាវិថីផែនដីទៀតផង​។ នៅពេលដែលអីរ៉ង ប្រងើយចំពោះការព្រមានពីអាមេរិក … អាន​បន្ថែម អាមេរិកបង្កើនគំនាបលើអីរ៉ង់គ្រប់វិស័យ តែអីរ៉ង់ថា អត់ចុះចាញ់ឡើយ

កូនទាហានរងការវាយដំរបួសធ្ងន់ពីមេទាហានប្រចាំការនៅរោងចក្រខេស៊ីមែនកំពត

ខេត្តកំពតៈ ផ្អើលពេញហ្វេសប៊ុក បន្ទាប់ពីគេឃើញកូនទាហានម្នាក់ក្នុងចំណោមច្រើននាក់របស់កងយោធពលខេមរ​ភូមិន្ទ​ នៃកងពលឆ័ត្រយោង៩១១ របស់លោកឧត្តមសេនីយ៍​ឯក ចាប ភក្តី ដែលទទួល​ប្រាក់​បៀវត្ស​របស់រដ្ឋ តែត្រូវបានមេយកទៅឲ្យយាមរក្សាសន្តិសុខរោងចក្រខេស៊ីមែន នៅស្រុក​ដងទង់ … អាន​បន្ថែម កូនទាហានរងការវាយដំរបួសធ្ងន់ពីមេទាហានប្រចាំការនៅរោងចក្រខេស៊ីមែនកំពត

ក្រោយបុកគ្នាលើអាកាស រុស្ស៊ីផ្អាកហោះហើរយន្តហោះចម្បាំង​ Su-34

រុស្ស៊ីចេញបញ្ជាឲ្យយន្តហោះ​ចម្បាំង​ Su-34 ទាំងអស់ផ្អាកហោះហើរ ក្រោយគ្រោះថ្នាក់ ដើម្បីត្រួតពិន្យ ស្វែងរកមូលហេតុច្បាស់លាសមុនពេលដំណើរការហោះហើរឡើងវិញ ។ គ្រោះថ្នាក់យន្តហោះចម្បាំងពីរគ្រឿងបុកគ្នានៅលើអាកាសកាលពីថ្ងៃទី​១៨ខែមករា​នូវប្រភេទយន្តហោះចម្បាំងទំនើបបំផុត Su-34 បានធ្វើឲ្យ … អាន​បន្ថែម ក្រោយបុកគ្នាលើអាកាស រុស្ស៊ីផ្អាកហោះហើរយន្តហោះចម្បាំង​ Su-34

ជំងឺគ្រុនផ្តាសាយជ្រូក H1N1 កំពុងវាយលុក ប្រទេសឥណ្ឌាមនុស្សជិត២ពាន់នាក់ស្លាប់ និងឆ្លងវីរុស

ជំងឺគ្រុនផ្តាសាយជ្រូកកំពុងតែវាយលុកនៅក្នុងប្រទេសឥណ្ឌាបង្កក្តីបារម្ភយ៉ាង ខ្លាំងដល់ពលរដ្ឋ ខណៈដែលមានអ្នកឆ្លងនិងស្លាប់រហូតដល់ជិត២ពាន់នាក់ហើយ។ ជំងឺដ៏កាចសហាវនេះបានកើតឡើងនៅ តំបន់ភាគខាងលិច ប្រទេសឥណ្ឌា ។ អាជ្ញាធរឥណ្ឌាបានប្រកាសនៅថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ថា … អាន​បន្ថែម ជំងឺគ្រុនផ្តាសាយជ្រូក H1N1 កំពុងវាយលុក ប្រទេសឥណ្ឌាមនុស្សជិត២ពាន់នាក់ស្លាប់ និងឆ្លងវីរុស

ទៅ​ចិន​៣ថ្ងៃ​ សម្តេច​តេជោ​នឹងជួប​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​ចិន​ ចុះ​ហត្ថលេខា​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ

ភ្នំពេញ​៖ ​សម្តេច​តេជោ​ ហ៊ុន​ សែន​ នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ នៅ​ថ្ងៃ​អាទិត្យ​ស្អែក​នេះ​ នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់​ខ្ពស់​ ទៅ​បំពេញ​ទស្សនកិច្ច​៣ថ្ងៃ​ នៅ​ប្រទេស​ចិន​ ចាប់​ពី​ថ្ងៃទី​២០​ … អាន​បន្ថែម ទៅ​ចិន​៣ថ្ងៃ​ សម្តេច​តេជោ​នឹងជួប​ប្រធានាធិបតី​និង​នាយករដ្ឋមន្ត្រី​ចិន​ ចុះ​ហត្ថលេខា​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិនិយោគ

សម្តេចតេជោហ៊ុន សែន មានគម្រោងពិភាក្សាការងារ ជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង

ភ្នំពេញ ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅថ្ងៃស្អែកនេះ នឹងបំពេញ ទស្សនកិច្ចផ្លូវការនៅប្រទេសចិន ហើយមានគម្រោងពិភាក្សាការងារជាមួយ លោកប្រធានាធិបតីចិន … អាន​បន្ថែម សម្តេចតេជោហ៊ុន សែន មានគម្រោងពិភាក្សាការងារ ជាមួយលោកប្រធានាធិបតីចិន ស៊ី ជិនពីង

រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យពលរដ្ឋចូលរួម កាត់បន្ថយការ ជក់បារី ការស្រូបផ្សែងបារី នាំឲ្យគ្រោះថ្នាក់ដល់សុខភាព ធ្វើឲ្យប៉ះពាល់ដល់សុខភាពគ្រួសារ

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យពលរដ្ឋចូលរួម កាត់បន្ថយការ ជក់បារី ការស្រូបផ្សែងបារី នាំឲ្យគ្រោះថ្នាក់ដល់សុខភាព ធ្វើឲ្យប៉ះពាល់ដល់សុខភាពគ្រួសារ បាត់ បង់ថវិកាគ្រួសារ … អាន​បន្ថែម រដ្ឋបាលរាជធានីភ្នំពេញ អំពាវនាវឲ្យពលរដ្ឋចូលរួម កាត់បន្ថយការ ជក់បារី ការស្រូបផ្សែងបារី នាំឲ្យគ្រោះថ្នាក់ដល់សុខភាព ធ្វើឲ្យប៉ះពាល់ដល់សុខភាពគ្រួសារ

ផឹកស៊ីជិតគ្នាឌឺដងវាយប្រាវផ្អេីលឈុលម្ចាស់ហាងចាក់សោជាប់

ភ្នំពេញ៖​ មនុស្ស២ក្រុមបាននាំគ្នាចូលផឹកស៊ីក្នុងហាងតែមួយខណះស្រវឹងរៀងខ្លួនក៏បានឌឺដងដាក់គ្នាហេីយផ្ទុះហិង្សាវាយគ្នាផ្អេីលភ្ញៀវរត់ពេញហាងហ្គោឌីន ស៊ីធី២​ ត្រូវម្ចាស់ហាងចាក់សោបង្ខាំងទុកទាំងសងខាងហៅសមត្ថកិច្ច​មកអន្តរាគមន៍​ កាលពីវេលាម៉ោង១១និង១០នាទីយប់ថ្ងៃទី១៨ខែមករាឆ្នាំ២០១៩​ នៅចំណុចហាងយីហោ​ ហ្គោឌីន​ ស៊ីធី​២​ តាមបណ្តោយផ្លូវ២៧១​ ស្ថិតក្នុងសង្កាត់ចាក់អង្រែលេីខណ្ឌមានជ័យ។ … អាន​បន្ថែម ផឹកស៊ីជិតគ្នាឌឺដងវាយប្រាវផ្អេីលឈុលម្ចាស់ហាងចាក់សោជាប់

អតីតសកម្មជនក្រុមប្រឆាំងម្នាក់​ ត្រូវ​តុលាការសាកសួរករណីប្រមាថរាជរដ្ឋាភិបាល និងញុះញង់បង្កចលាចល

ភ្នំពេញ៖អតីតសកម្មជនក្រុមប្រឆាំងម្នាក់បានត្រូវ សមត្ថកិច្ចនាយកដ្ឋានសន្តិសុខផ្ទៃក្នុងក្រសួងមហាផ្ទៃបញ្ជូនមកតុលាការនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៩ នេះ​ ដើម្បីសាកសួរករណី ធ្វើសកម្មភាពប្រមាថប្រមុខរាជរដ្ឋាភិបាល និងញុះញង់បង្កឲ្យមានចលាចលក្នុងសង្គម។ រហូតមកដល់ព្រលប់ថ្ងៃដដែលនេះលោកអ៊ុំ សុភក្តិ … អាន​បន្ថែម អតីតសកម្មជនក្រុមប្រឆាំងម្នាក់​ ត្រូវ​តុលាការសាកសួរករណីប្រមាថរាជរដ្ឋាភិបាល និងញុះញង់បង្កចលាចល

ប្រយ័ត្ន​បន្តិច​ ! ពន្ធដារ​ ព្រមាន​ប្តឹង​ក្រុមហ៊ុន​ចំនួន​៤​ ទៅ​តុលាការ​ បេី​មិន​បង់​ពន្ធ​

ភ្នំពេញ​៖​អគ្គនាយកដ្ឋាន​ពន្ធដារ​ នៃ​ក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​ ព្រមាន​ចាត់​វិធានការ​តាម​ផ្លូវ​ច្បាប់​ដោយ​ប្តឹង​ទៅ​តុលាការ​ ប្រសិន​បេី​ក្រុមហ៊ុន​ចំនួន​៤​ មិន​បង់​ពន្ធ​តាម​ការ​កំណត់​ ។ នេះ​បេី​យោង​តាម​លិខិត​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ ដែល​ ទេីប​រសៀល​បាន​នៅ​រសៀល​ថ្ងៃ​ទី​១៨​ ខែ​មករា​ … អាន​បន្ថែម ប្រយ័ត្ន​បន្តិច​ ! ពន្ធដារ​ ព្រមាន​ប្តឹង​ក្រុមហ៊ុន​ចំនួន​៤​ ទៅ​តុលាការ​ បេី​មិន​បង់​ពន្ធ​

នគរបាលពីរស្រុកសហការគ្នាចុះឃាត់និងចាប់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន

ខេត្តកំពង់ចាម ៖ ដើម្បីអនុវត្តភូមិឃុំមានសុវត្ថិភាព ស្របទៅតាមទិសស្លោករាជរដ្ឋាភិបាល នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៩ ជំនាញខេត្តកំពង់ចាម សហការជាមួយជំនាញស្រុកជើងព្រៃ និងស្រុកចំការលើ … អាន​បន្ថែម នគរបាលពីរស្រុកសហការគ្នាចុះឃាត់និងចាប់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធនឹងករណីជួញដូរថ្នាំញៀន