ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្ស២នាក់របួសធ្ងន់ នៅខណ្ឌមានជ័យ

ភ្នំពេញ៖ មនុស្ស២នាក់រងរបួសធ្ងន់ ហើយត្រូវបានរថយន្តសាមុយដឹកបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗដើម្បីសង្គ្រោះ ខណៈដែលពួកគាត់ជួបគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូធុនធំម៉ាកFZ និងម៉ូតូ ViVA បុកគ្នាពេញទំហឹង ។ ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង២៥នាទីយប់ ថ្ងៃពុធ ១១រោង ថ្ងៃទី៣ ខែមករា​ ឆ្នាំ២០១៩ នៅតាមបណ្ដោយផ្លូវជាតិលេខ២ ត្រង់ចំណុចមុខច្រកចូលផ្សារក្រមួន ភូមិព្រែកតាឡុង១ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ តាមប្រភពព័ត៍មានពីប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ គេបានឃើញបុរសម្នាក់ ដែលគេស្គាល់ថា ជាមន្ត្រីនគរបាល ប្រឆាំងគ្រឿងញៀនទំនងជាស្រវឹងស្រា បានបើកម៉ូតូម៉ាកស៊ុយហ្ស៊ីយគី ​VIVA មួយគ្រឿង ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ នគរបាល 1-5560 ធ្វើដំណើរចេញពីច្រកចេញចូលផ្សារក្រមួន រួចឡើងតាមផ្លូវជាតិលេខ២ ដោយឆ្លងផ្លូវបញ្ច្រាសទិសដៅចរាចរណ៍ ក្នុងល្បឿនយ៉ាងលឿន ស្រាប់តែភ្លាមនោះមានម៉ូតូធុនធំមួយគ្រឿង ម៉ាក FZ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1DB-3517 បើកបរដោយបុរសម្នាក់ ធ្វើដំណើរពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿនដូចគ្នា បានទៅបុកគ្នាចំពេញទំហឹង បណ្តាលឲ្យអ្នកបើកបរម៉ូតូទាំងពីរគ្រឿង បានផ្លោងបោកទៅនឹងថ្នល់រងរបួសបែកក្បាលហូរឈាមទាំងសងខាងតែម្តង ។ បន្ទាប់មកគេឃើញរថយន្តគិលានសង្គ្រោះរបស់គ្លីនិកឯកជនហុងហាក់ បានចុះមកដឹកយកជនរងគ្រោះទាំងពីរនាក់ យកទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗផងដែរ ។ ក្រោយកើតហេតុ សមត្ថកិច្ចប៉ុស្តិ៍ចាក់អង្រែក្រោម និងសមត្ថកិច្ចជំនាញចរាចរខណ្ឌមានជ័យ បានទាក់ទងទៅកាន់សាច់ញាតិរបស់ជនរងគ្រោះម្ចាស់ម៉ូតូ VIVA បន្តិចក្រោយមកក៏មានស្ត្រីជាប្រពន្ធរបស់ម្ចាស់ម៉ូតូ VIVA ​បាន​​មកដល់កន្លែងកើតហេតុ រួចសមត្ថកិច្ចបានប្រគល់ ទូរស័ព្ទ របស់ជនរងគ្រោះ ទៅឲ្យស្ត្រីដែលជាប្រពន្ធជនរង​គ្រោះយកទៅរក្សាទុកវិញរួចធ្វើការវាស់វែង និងយកម៉ូតូទាំង២គ្រឿងនោះទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌមានជ័យ ដើម្បីរងចាំធ្វើការដោះស្រាយគ្នាតាមនីតិវិធី ៕ ស រស្មី អាន​បន្ថែម ម៉ូតូ២គ្រឿងបុកគ្នា បណ្ដាលឲ្យមនុស្ស២នាក់របួសធ្ងន់ នៅខណ្ឌមានជ័យ

សំណុំរឿងក្រុមចោរជិះដេញវាយយកម៉ូតូយ៉ាងសកម្មនៅស្រុកកណ្តាលស្ទឹង ប្រកាសសាលក្រមនៅថ្ងៃ១៧ មករា ២០១៩

ខេត្តកណ្តាល ៖ នៅព្រឹកថ្ងៃទី០៣ មករា ២០១៩ នៅសាលាដំបូងខេត្តកណ្តាល បានបើកសវនាការជំនុំជម្រះសំណុំរឿង លួចមានស្ថានទម្ងន់ទោសដោយសារការប្រើអំពើរហិង្សា យ៉ាងសកម្មនៅស្រុកកណ្តាលស្ទឹងសវនាការនេះមានលោកចៅក្រម ទី … អាន​បន្ថែម សំណុំរឿងក្រុមចោរជិះដេញវាយយកម៉ូតូយ៉ាងសកម្មនៅស្រុកកណ្តាលស្ទឹង ប្រកាសសាលក្រមនៅថ្ងៃ១៧ មករា ២០១៩

ប្រធានាធិបតី ត្រាំ បានធ្វើឲ្យពិភពលោក អស់ទំនុកចិត្ត និងបាត់បង់ក្តីសង្ឃឹមលើអាមេរិក

ការរិះគន់ទៅលើគោលនយោបាយដឹកនាំរបស់ប្រធានាធិបតីត្រាំ មិនមែនតែគណបក្ស​ប្រជាធិបតេយ្យប៉ុណ្ណោះទេ ដែលរិះគន់ សម្បីតែមន្ត្រីជាន់ខ្ពស់នៅក្នុងគណបក្ស សាធារណរដ្ឋ​​ ក៏បានរិះគន់លោកត្រាំ យ៉ាងខ្លាំង​ ដោយមន្ត្រីជាន់ខ្ពស់ជាច្រើន​ ដែលចូលរួមនៅក្នុងជួរ​រដ្ឋាភិបាល ក៏បានសម្រេចលាលែងចេញពីតំណែង … អាន​បន្ថែម ប្រធានាធិបតី ត្រាំ បានធ្វើឲ្យពិភពលោក អស់ទំនុកចិត្ត និងបាត់បង់ក្តីសង្ឃឹមលើអាមេរិក

លិខិតមិត្តអ្នកអាន៖ សំរាមនៅតែជាបញ្ហា​ដោះមិនចេញ

នៅតាមលំនៅឋានរបស់ប្រជាពលរដ្ឋ​ក្នុងសហគមន៍របស់នាងខ្ញុំ ក្នុងខណ្ឌទួលគោក សំរាម​នៅតែចោទជាបញ្ហា​ដោយសារថា មិនឃើញរថយន្តមកប្រមូល​តាមការកំណត់របស់អាជ្ញាធរនោះឡើយ ។ ដូច្នេះ នាងខ្ញុំត្រូវបង្ខំចិត្តទុកសំរាម​យូរថ្ងៃនៅក្នុងផ្ទះ ដែលបណ្តាលឲ្យវាកើតទៅជាដង្កូវ ស្អុយរលួយ​ពេញផ្ទះដកដង្ហើមមិនរួច ។ … អាន​បន្ថែម លិខិតមិត្តអ្នកអាន៖ សំរាមនៅតែជាបញ្ហា​ដោះមិនចេញ

មេការសំណង់បើកម៉ូតូបុកដើមឈើ ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ

ភ្នំពេញ ៖ បុរសម្នាក់បើកម៉ូតូទៅបុកដើមឈើ បណ្ដាលឲ្យបែកក្បាលស្លាប់ ក្រោយពីបញ្ជូនទៅមន្ទីពេទ្យកាល់ម៉ែត។ ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលឡើងកាលពីម៉ោង២រំលងអធ្រាត្រឈានចូលថ្ងៃព្រហស្បតិ៍ ទី ៣ ខែមករា ឆ្នាំ … អាន​បន្ថែម មេការសំណង់បើកម៉ូតូបុកដើមឈើ ស្លាប់ក្រោយពេលបញ្ជូនទៅមន្ទីរពេទ្យ

សម្រាលកូនធ្លាក់ឈាមស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ប្ដីដើរប្ដឹងសមត្ថកិច្ចសុំឲ្យជួយអន្តរាគមន៍រកយុត្តិធម៌

ខេត្តឧត្ដរមានជ័យ ៖ នៅថ្ងៃទី២ ខែមករា ឆ្នាំ២០១៩នេះ បុរស​ម្នាក់ដែលត្រូវបានគេដឹងថាជាប្ដីរបស់​ស្រ្ដីដែលបាន សម្រាលកូនស្លាប់ស្លាប់នៅមន្ទីពេទ្យបង្អែកស្រុកអន្លង់វែង កាលពីយប់ថ្ងៃទី១ ខែមករា ឆ្នាំ២០១៩កន្លងទៅថ្មីៗនេះ​ … អាន​បន្ថែម សម្រាលកូនធ្លាក់ឈាមស្លាប់នៅមន្ទីរពេទ្យបង្អែកស្រុកអន្លង់វែង ប្ដីដើរប្ដឹងសមត្ថកិច្ចសុំឲ្យជួយអន្តរាគមន៍រកយុត្តិធម៌

លោកប្តីជាមន្ត្រីយោធា ច្រឡោតតូង នៅពេលប្រពន្ធសួរនាំរឿងមានស្រី ប្រើអំពើហិង្សាលើប្រពន្ធ និងបងថ្លៃ​ពេលចូលឃាត់

ភ្នំពេញ ៖ នគបាលប៉ុស្តិ៍រដ្ឋបាលចោមចៅ៣បានឃាត់ខ្លួនបុរសជាយោធាម្នាក់ ប្រគល់ឲ្យកម្លាំងកងរាជអាវុធ ហត្ថចាត់ការតាមនីតិវិធី បន្ទាប់ពីយោធារូបនេះបានបង្កហិង្សា និងយកកាំភ្លើងគំរាមបាញ់សម្លាប់លើប្រពន្ធ និង បងថ្លៃរបស់ខ្លួន ដោយសារតែខឹងប្រពន្ធសួរនាំរឿងមានស្រីថ្មី … អាន​បន្ថែម លោកប្តីជាមន្ត្រីយោធា ច្រឡោតតូង នៅពេលប្រពន្ធសួរនាំរឿងមានស្រី ប្រើអំពើហិង្សាលើប្រពន្ធ និងបងថ្លៃ​ពេលចូលឃាត់

រដ្ឋបាលរាជធានីភ្នំពេញ បន្តរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំ ក្នុងមូលដ្ឋានទាំង១២ខណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បច្ចុប្បន្ននេះបានយកចិត្តទុកដាក់ពីបញ្ហាការខូចខាតផ្លូវក្រលុក(សម្រុកមាន់) និងការកកស្ទះចរាចរណ៍ ក៏បានបន្តរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំ ក្នុងមូលដ្ឋានទាំង១២ខណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍ផងដែរ។ ជាក់ស្ដែង … អាន​បន្ថែម រដ្ឋបាលរាជធានីភ្នំពេញ បន្តរៀបចំសណ្ដាប់ធ្នាប់ នៅតាមបណ្ដាមហាវិថីតូចធំ និងផ្លូវតូចៗមួយចំនួនធំ ក្នុងមូលដ្ឋានទាំង១២ខណ្ឌ ដើម្បីកាត់បន្ថយការកកស្ទះចរាចរណ៍

ព្រះរាជអាជ្ញាដឹកនាំកម្លាំងនគរបាលចុះបង្រ្កាបទីតាំងបើកល្បែងអនឡាញ នៅក្រុងប៉ោយប៉ែតនៅចំណុចបុរីGOOD LUCK ឃាត់ខ្លួនជនបរទេស៨នាក់ និងត្រួតពិនិត្យពួកគេគ្មានប័ណ្ណការងារ

ខេត្តបន្ទាយមានជ័យ៖ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបន្ទាយមានជ័យ លោក មាស ច័ន្ទពិសិដ្ឋ បានដឹកនាំកម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាល និង កម្លាំងនគរបាលក្រុងប៉ោយប៉ែតចុះទៅបង្រ្កាបទីតាំងបើកល្បែងអនឡាញ២កន្លែងក្នុងបុរីGOOD LUCK នៅព្រឹកថ្ងៃទី២ខែមករា … អាន​បន្ថែម ព្រះរាជអាជ្ញាដឹកនាំកម្លាំងនគរបាលចុះបង្រ្កាបទីតាំងបើកល្បែងអនឡាញ នៅក្រុងប៉ោយប៉ែតនៅចំណុចបុរីGOOD LUCK ឃាត់ខ្លួនជនបរទេស៨នាក់ និងត្រួតពិនិត្យពួកគេគ្មានប័ណ្ណការងារ

ញឹម ចាន់ថន ថាថតភាពយន្តរឿង”ចិញ្ចៀន”ប្រឈមគ្រោះថ្នាក់ខ្លាំង

ភ្នំពេញ៖ ភាពយន្តខ្នាតធំរបស់ផលិតកម្មចក្រវាឡពេជ្រភាពយន្តបានប្រកាសចាក់បញ្ចាំងជាផ្លូវការហើយកាលពីរាត្រីថ្ងៃទី០២ខែមករានេះក្រោយពីចំណាយការផលិតជាយូរ។ តារាសម្តែងសំខាន់កញ្ញា ញឹម ចាន់ថន បានលើកឡើងថាទម្រាំស្នាដៃនេះបញ្ចប់ការផលិតគឺតារាជាច្រើនត្រូវប្រឈមនឹងគ្រោះថ្នាក់នឹងឈុតឆាកមួយចំនួន។ ទាំងផលិតករ និងសិល្បករដែលបានចូលរួមផលិត និងសម្តែងភាពយន្តនេះបានបង្ហាញមោទនភាព ជាមួយនឹងក្តីរំពឹងខ្ពស់ថាភាពយន្តនេះនឹងទទួលបានការគាំទ្រច្រើនពីទស្សនិកជននៅពេលចាប់ផ្តើមចាក់បញ្ចាំងជាផ្លូវការនៅគ្រប់រោងភាពយន្តទំនើបទាំងអស់នៅកម្ពុជាចាប់ពីថ្ងៃទី០៣ខែមករានេះតទៅ។ … អាន​បន្ថែម ញឹម ចាន់ថន ថាថតភាពយន្តរឿង”ចិញ្ចៀន”ប្រឈមគ្រោះថ្នាក់ខ្លាំង

ស្រវឹងឡើងធ្លាក់ភ្នែកបើករថយន្តស៊េរីទំនើបបុករះម៉ូតូនិងតុលក់ងាវរងការខូចនិងរាយប៉ាយពេញផ្លូវ

ភ្នំពេញ៖ បុរសម្នាក់ស្រវឹងស្រាជោកជាំ ព្រមទាំងបើករថយន្តទាំងដេកលក់មិនដឹងខ្លួន បានរេចង្កូតទៅបុករះម៉ូតូមួយគ្រឿងចតស្រៀមនិងតុលក់ងាវបណ្តាលឲ្យរងការខូចខូត និងងាវរាយប៉ាយពេញផ្លូវ តែសំណាងល្អមិនបង្កឲ្យមានអ្នករងរបួស។ ហេតុការណ៍នេះដែរបានបង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ ថ្ងៃទី២ ខែមករាឆ្នាំ២០១៩ ស្ថិតនៅចំណុចច្រមុះជ្រុកក្បាលថ្នល់ … អាន​បន្ថែម ស្រវឹងឡើងធ្លាក់ភ្នែកបើករថយន្តស៊េរីទំនើបបុករះម៉ូតូនិងតុលក់ងាវរងការខូចនិងរាយប៉ាយពេញផ្លូវ

ចូលម៉ាស្សាចាប់បង្ខំថៅកែស្រីរួមភេទបានសម្រេចហេីយវាយបណ្តាលអោយរបួសធ្ងន់ទៀត​

ភ្នំពេញ៖​ ស្ត្រីជាថៅកែហាងម៉ាស្សាមួយកន្លែងបានរងរបួសធ្ងន់ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗខណះនៅផ្ទះម្នាក់ឯងហេីយត្រូវបុរសម្នាក់មកអោយម៉ាស្សាអោយបន្ទាប់មកក៏បង្ខំរួមរ័ក្សតែជនរងគ្រោះមិនព្រមទេីបចាប់រំលោភរហូតបានសម្រេចនិងវាយបណ្តាលអោយរងរបួសហូឈាម្រោចខ្លួន។ ហេតុការណ៍​នេះបង្កការភ្ញាក់ផ្អេីលកាលពីវេលាម៉ោង១និង៤០នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី៣ខែមករាឆ្នាំ២០១៩​ នៅហាងម៉ាស្សាកោសជប់មួយកន្លែងភូមិដំណាក់ធំ៥​ សង្កាត់ស្ទឹងមានជ័យទី៣​ ខណ្ឌមានជ័យ​។ ជនរងគ្រោះឈ្មោះផង​ ស្រីវី​ ភេទស្រីអាយុ៥១ឆ្នាំ​ មុខរបេីកហាម៉ាស្សាកោសជប់​ … អាន​បន្ថែម ចូលម៉ាស្សាចាប់បង្ខំថៅកែស្រីរួមភេទបានសម្រេចហេីយវាយបណ្តាលអោយរបួសធ្ងន់ទៀត​