ភ្នំពេញ ៖ សៀវភៅចំនួនពីរក្បាលរបស់ប្រទេសចិន ជាផ្នែកមួយនៃកិច្ចសហប្រតិបត្តិការ« ផ្លូវមួយខ្សែក្រវាត់មួយ» ហើយត្រូវបានបោះពុម្ភជាភាសាខ្មែរ ដោយចែកចាយនិងផ្សព្វផ្សាយក្នុងប្រទេសកម្ពុជា ដែលនិយាយពីអភិបាលកិច្ចសកល និងការស្តារវប្បធម៌ឡើងវិញ ។ សៀវភៅ« ជម្រើសប្រវត្តិសាស្ត្ររបស់ប្រទេសចិនក្នុងអភិបាលកិច្ចសាកល» មាន២៨១ទំព័រនិពន្ធដោយលោកហ៊ើយ៉ាហ្វីអតីតអនុរដ្ឋមន្ត្រីក្រសួងការបរទេសនិងជាអនុប្រធានការិយាល័័យកិច្ចការចិនក្រៅប្រទេសរបស់ក្រុមប្រឹក្សារដ្ឋ។លោកជាអ្នកស្រាវជ្រាវជាន់ខ្ពស់នៃវិទ្យាស្ថានស្រាវជ្រាវសេដ្ឋកិច្ច ហិរញ្ញវត្ថុនៃសាកលវិទ្យាល័យរ៉េនីនប្រទេសចិន។ ចំណែកមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ទទួលបន្ទុកបកប្រែជាភាសាខ្មែរខណៈក្រុមហ៊ុនពិគ្រោះយោបល់RDCYThinkTankនិងសារពត៌មានជានហ្វា(JianHuaDaily)ជាអ្នកបោះពុម្ភផ្សាយ។រីឯសៀវភៅ«ការស្តារវប្បធម៌ឡើងវិញ»និពន្ធដោយលោកជីងយានកូជាអ្នកនិពន្ធចិនមាន២៦០ទំព័របានត្រូវបោះពុម្ភផ្សាយដោយសារពត៌មានជានហ្វានិងទទួលបន្ទុកបកប្រែដោយមជ្ឈមណ្ឌលកម្ពុជាសម្រាប់ស្រាវជ្រាវផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១។ អ្នកនិពន្ធសៀវភៅ«ជម្រើសប្រវត្តិសាស្ត្ររបស់ប្រទេសចិនក្នុងអភិបាលកិច្ចសាកល»បានលើកឡើងថា៖អភិបាលកិច្ចថ្នាក់ជាតិនិងប្រព័ន្ធអភិបាលកិច្ចល្អមានសារៈសំខាន់ណាស់សម្រាប់ប្រទេសជាតិ។អភិបាលកិច្ចល្អនៅថ្នាក់សាកលក៏ទាមទារឱ្យមានអភិបាលកិច្ចល្អដែរ។អភិបាលកិច្ចសាកលនិយាយពីរបៀបគ្រប់គ្រងនិងបង្កើតវិធានច្បាប់សម្រាប់ពិភពលោកដែលយើងរស់នៅ។ អភិបាលកិច្ចសកល រួមមាន អង្គការអន្តរជាតិគ្រប់ប្រភេទ សន្ធិសញ្ញា កិច្ចព្រមព្រៀងទ្វេភាគី និង ពហុភាគី បទដ្ឋាននិងច្បាប់អន្តរជាតិសម្រាប់ការអនុវត្តន៍ជាអន្តរជាតិដែលត្រូវបានទទួលស្គាល់ជាសាកល ដែលធាតុទាំងអស់នេះបង្កើតបានជាប្រព័ន្ធអភិបាលកិច្ចសកល។ ប្រទេសចិនដែលមានសេដ្ឋកិច្ចធំនិងបើកចំហនិងជាប្រទេសមហាអំណាចពិភពលោកមួយគឺជាអ្នកចូលរួមនិងជាតួអង្គសំខាន់នៅក្នុងប្រព័ន្ធនេះ។នៅពេលដែលប្រទេសចិនបានធ្វើដំណើរទៅដល់ពាក់កណ្តាលពិភពលោកចិនត្រូវផ្តោតការយកចិត្តទុកដាក់កាន់តែខ្លាំងថែមទៀតទៅលើអភិបាលកិច្ចសកលនិងបញ្ហានានាដែលជាប់ទាក់ទង។ គួរជម្រាបថានៅក្នុងសៀវភៅ«ជម្រើសប្រវត្តិសាស្ត្ររបស់ប្រទេសចិនក្នុងអភិបាលកិច្ចសកល» មាន៨ជំពូក ដែលនិយាយពីប្រវត្តិ,ស្ថានភាពបច្ចុប្បន្ន,ឬសគល់វប្បធម៌,ឱកាសនិងបញ្ហាប្រឈមនិង ប្រវត្តិនៃការចូលរួមរបស់ប្រទេសចិននៃអភិបាលកិច្ចសកលព្រមទាំងការស្តារឡើងវិញអភិបាលកិច្ចក្នុងតំបន់ ទំនាក់ទំនងចិនអាមេរិក អភិបាលកិច្ចសកល និងសណ្តាប់ធ្នាប់អន្តរជាតិថ្មី។ … អានបន្ថែម សៀវភៅពីរក្បាលរបស់ប្រទេសចិន បានបោះពុម្ភជាភាសាខ្មែរ និយាយពីអភិបាលកិច្ចសកល និងការស្តារវប្បធម៌ឡើងវិញ