ផ្ទះប្រ​ជាពលរដ្ឋចំនួន២ខ្នង ២​គ្រួសារត្រូវអ​គ្គី​ភ័​យ​ឆា​បឆេះអស់ទាំងស្រុង

មណ្ឌលគិរី ៖ អ​គ្គី​ភ័​យ​ឆា​ប​ឆេះ​ផ្ទះប្រ​ជាពលរដ្ឋចំនួន ២ខ្នង ស្នេីនឹង ២​គ្រួសារ នៅស្រុកពេជ្រាដាអស់ទាំងស្រុង តែមិនបណ្តាលឱ្យរងគ្រោះថ្នាក់ដល់អាយុ​ជីវិតមនុស្សនោះទេ។ ហេតុការអគ្គីភ័យ​ឆាបឆេះ​នេះ​បាន​កើតឡើងនៅវេលាម៉ោ​ង​ ១៤​.​​៣​០នា​ទីថ្ងៃចន្ទ័ … អាន​បន្ថែម ផ្ទះប្រ​ជាពលរដ្ឋចំនួន២ខ្នង ២​គ្រួសារត្រូវអ​គ្គី​ភ័​យ​ឆា​បឆេះអស់ទាំងស្រុង

កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វឃាត់ខ្លួនបានម្នាក់ធ្វើ​សកម្មភាព​គាស់​ទ្វា​ផ្ទះ​បាន​សម្រេច​យក​អស់​លុយ​ជាង​២០០០​ដុល្លារ

ភ្នំពេញ ៖ ជនសង្ស័យ​៣​នាក់​​ធ្វើ​សកម្មភាព​គាស់​ទ្វា​ផ្ទះ​បាន​សម្រេច​យក​អស់​លុយ​ជាង​២០០០​ដុល្លារ ខណៈម្ចាស់ផ្ទះប្តី​ប្រពន្ធ​២​នាក់​រវល់​យក​អីវ៉ាន់​ទៅ​លក់​នៅ​ផ្សារ​ដើម​គរ​ តែត្រូវ​បាន​កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វាឃាត់ខ្លួនបានម្នាក់។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​​ម៉ោង​១២​រំលងអធ្រា​​ត្រ​ថ្ងៃ​ទី​៣ ខែធ្នូ ឆ្នាំ​២០១៨ តាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦​នៅ​ចំណុច​ផ្ទះ​ជួល​គ្មាន​លេខ ស្ថិត​នៅ​ក្នុង​សង្កាត់​-ខណ្ឌ​ជ្រោយចង្វា។ … អាន​បន្ថែម កម្លាំង​អន្តរាគមន៍​ខណ្ឌ​ជ្រោយចង្វឃាត់ខ្លួនបានម្នាក់ធ្វើ​សកម្មភាព​គាស់​ទ្វា​ផ្ទះ​បាន​សម្រេច​យក​អស់​លុយ​ជាង​២០០០​ដុល្លារ

គ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤បណ្តាលឲ្យមនុស្ស៤នាក់រងរបួស

ខេត្តព្រះសីហនុ ៖ យ៉ាងតិចមានមនុស្ស៤នាក់បានរងរបួស​ធ្ងន់ស្រាល​ក្នុងហេតុការណ៍រថយន្តបុកគ្នាឡើង​លើ​ដងផ្លូវជាតិលេខ៤ ស្ថិតក្នុងភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីព្រឹក​ម៉ោង​១០​និង៣០នាទី ថ្ងៃទី៤ ខែធ្នូ … អាន​បន្ថែម គ្រោះថ្នាក់ចរាចរណ៍លើផ្លូវជាតិលេខ៤បណ្តាលឲ្យមនុស្ស៤នាក់រងរបួស

មេនគរបាលអន្តោប្រវេសន៍ច្រកព្រំកំពុងកេណ្ឌប្រមូលឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញគិតគូររឿងសេវា

ខេត្តប៉ៃលិន ៖ លោក ផាត់ វីរះ ប្រធានការិយាល័យនគរបាលអន្តោប្រវេសន៍ច្រកអន្តរជាតិព្រំខេត្តប៉ៃលិន ដែល ទើបឡើងកាន់តំណែងថ្មីថ្មោង ជំនួសលោក សួស … អាន​បន្ថែម មេនគរបាលអន្តោប្រវេសន៍ច្រកព្រំកំពុងកេណ្ឌប្រមូលឈ្មួញ និងក្រុមហ៊ុនដឹកជញ្ជូនទំនិញគិតគូររឿងសេវា

ករណីសិស្សសាលាសំពៅលូនដួលសន្លប់បន្តបន្ទាប់ ត្រូវបានគ្រូពេទ្យបញ្ជាក់ថាដោយសារខ្វះជាតិស្ករ

ខេត្តបាត់ដំបង ៖ ករណីសិស្សសាលាវិទ្យាល័យសំពៅលូនប្រមាណ៤០នាក់ដួលសន្លប់ ត្រូវបានក្រុមគ្រូពេទ្យ​ជំនាញ​ក្រោយវាស់ស្ទង់បញ្ជាក់ថា កម្រិតឧកស៊ីសែនធម្មតា ប៉ុន្តែមានបញ្ហាគីសិស្សទាំងអស់នោះខ្វះជាតិស្ករ ។​វិទ្យាល័យសំពៅលូនស្ថិតក្នុងភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង … អាន​បន្ថែម ករណីសិស្សសាលាសំពៅលូនដួលសន្លប់បន្តបន្ទាប់ ត្រូវបានគ្រូពេទ្យបញ្ជាក់ថាដោយសារខ្វះជាតិស្ករ

លោកស្រី Jamal កោតសរសើរ លោក លឹម គានហោ ជារដ្ឋមន្ត្រីបច្ចេកទេសលើវិស័យធនធានទឹក និងឧតុនិយម ពោរពេញដោយបទពិសោធន៍ល្អ គ្រប់ជ្រុងជ្រោយ

ភ្នំពេញ ៖ នារសៀលថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី ០៣ … អាន​បន្ថែម លោកស្រី Jamal កោតសរសើរ លោក លឹម គានហោ ជារដ្ឋមន្ត្រីបច្ចេកទេសលើវិស័យធនធានទឹក និងឧតុនិយម ពោរពេញដោយបទពិសោធន៍ល្អ គ្រប់ជ្រុងជ្រោយ

សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនជ្រាបពីការវិវឌ្ឍន៍រីកចម្រើនលើវិស័យផលិតកម្មសត្វ និងពីស្ថានភាពជំងឺប៉េស្តជ្រូកអាហ្វរិក ជាមួយលោករដ្ឋមន្ត្រី វេង សាខុន

ភ្នំពេញ ៖ នៅទីស្តីការក្រសួងកសិកម្ម រុក្ខប្រមាញ់ និងនេសាទ នាព្រឹកថ្ងៃអង្គារ ១២រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស … អាន​បន្ថែម សមាគមអ្នកចិញ្ចឹមសត្វកម្ពុជាចូលជួបសម្តែងការគួរសម និងរាយការណ៍ជូនជ្រាបពីការវិវឌ្ឍន៍រីកចម្រើនលើវិស័យផលិតកម្មសត្វ និងពីស្ថានភាពជំងឺប៉េស្តជ្រូកអាហ្វរិក ជាមួយលោករដ្ឋមន្ត្រី វេង សាខុន

រដ្ឋបាលខេត្តបាត់ដំបងរៀបចំកិច្ចប្រជុំ ស្តីពីការកំណត់ផែនការដាំដុះដំណាំស្រូវប្រាំងឲ្យបានត្រឹមត្រូវ សមស្របទៅនឹងស្ថានភាពដែលកំពុងជួបប្រទះ

ខេត្តបាត់ដំបង ៖ ដោយសារស្ថានភាពអាកាសធាតុនៅចុងរដូវវស្សាឆ្នាំនេះមិនអំណោយផលល្អ ភ្លៀងធ្លាក់មាន ការថមថយច្រើន ហើយនាពេលខាងមុខភ្លៀងកក់ខែក៏អាចនឹងមានការរអាក់រអួល (នេះយោងតាមការព្យាករ របស់ក្រសួងធនធានទឹក និងឧតុនិយម ) … អាន​បន្ថែម រដ្ឋបាលខេត្តបាត់ដំបងរៀបចំកិច្ចប្រជុំ ស្តីពីការកំណត់ផែនការដាំដុះដំណាំស្រូវប្រាំងឲ្យបានត្រឹមត្រូវ សមស្របទៅនឹងស្ថានភាពដែលកំពុងជួបប្រទះ

សិស្សវិទ្យាល័យសំពៅលូនជាច្រើននាក់​ ​ដួលសន្លប់ជាបន្តបន្ទាប់ សង្ស័យ​ពុលចំណីអាហារ

​ខេត្ត​បាត់ដំបង ៖​ គេរាយការណ៍ថា​ សិស្សវិទ្យាល័យសំពៅលូនជាច្រើននាក់បាន​ដួលសន្លប់ជាបន្តបន្ទាប់​ ហើយត្រូវ​បញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យបង្អែកសំពៅ​លូន​ ដែល​គេសង្ស័យថា​ អាចពុលចំណីអាហារ​លក់ក្នុងសាលា។ ករណី​សិស្ស​សាលាដួលសន្លប់កើតឡើងនៅ​ ព្រឹកថ្ងៃទី០២ដល់ថ្ងៃទី០៤ ខែធ្នូ … អាន​បន្ថែម សិស្សវិទ្យាល័យសំពៅលូនជាច្រើននាក់​ ​ដួលសន្លប់ជាបន្តបន្ទាប់ សង្ស័យ​ពុលចំណីអាហារ

អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ខេត្ត​ព្រៃវែង​ ៖​ កងរាជ​អាវុធហត្ថ​ខេត្ត​ព្រៃវែង​ក្រោមការគ្រប់​គ្រងដោយលោកឧត្តមសេនីយ៍ត្រី ឈួន គឹមសាន​ បានចាត់​ចែងកម្លាំង​ចុះបង្ក្រាបបទល្មើសចែកចាយគ្រឿងញៀន នៅចំណុចភូមិស្វាយសាមសិប ឃុំជើងភ្នំ ស្រុកបាភ្នំខេត្តព្រៃវែង ដោយចាប់ឃាត់ខ្លួនជនសង្ស័យចំនួន … អាន​បន្ថែម អាវុធហត្ថខេត្តព្រៃវែង ឃាត់ខ្លួនជនសង្ស័យ ២នាក់ ពាក់ព័ន្ធករណីគ្រឿងញៀន

ជនសង្ស័យម្នាក់ត្រូវនគរបាលក្រុងតាខ្មៅធ្វើការចាប់ខ្លួននិងដកហូតថ្នាំញៀន២២កញ្ចប់

ខេត្តកណ្ដាលៈ នគរបាលក្រុងតាខ្មៅធ្វើការចាប់ខ្លួនជនសង្ស័យជួញដូរថ្នាំញៀនសកម្មម្នាក់ និងដកហូតវត្ថុតាងថ្នាំញៀនចំនួន២២កញ្ចប់ យកមកអធិការដ្ឋាននគរបាលក្រុងដើម្បីចាត់ការតាមនីតិវិធីច្បាប់ ។ ប្រតិបត្ដិការចាប់ខ្លួនខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង១០និង៣០នាទី ថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ … អាន​បន្ថែម ជនសង្ស័យម្នាក់ត្រូវនគរបាលក្រុងតាខ្មៅធ្វើការចាប់ខ្លួននិងដកហូតថ្នាំញៀន២២កញ្ចប់

ឆក់ទូរស័ព្ទពីបុរសម្នាក់ បានសម្រេចតែត្រូវជនរងគ្រោះជិះដេញតាមបុកជនសង្ស័យដួល ចាប់បានម្នាក់វាយទ្រមខ្លួន 

ភ្នំពេញ៖ ជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក២នាក់ បានជិះម៉ូតូមួយគ្រឿងមកធ្វើសកម្មភាពឆក់ទូរស័ព្ទពីបុរសម្នាក់ បានសម្រេច ខណៈដែលជនរងគ្រោះកំពុងជិះម៉ូតូបណ្ដើរនិយាយទូរស័ព្ទបណ្ដើរ ហើយជនសង្ស័យព្យាយាមជិះម៉ូតូរត់គេចខ្លួន ក៏ត្រូវជនរងគ្រោះជិះដេញតាមពីក្រោយ រួចជិះបំបុកបណ្តាលឲ្យជនសង្ស័យដួល ភ្លាមនោះប្រជាពលរដ្ឋដែលបានឃើញហេតុការណ៍នាំគ្នាក្របួចបានម្នាក់រួចវាយទ្រមខ្លួន និងដកហូតបានម៉ូតូមួយគ្រឿង ។ ចំណែកបក្ខពួកម្នាក់ទៀតបានរត់គេចខ្លួនបាត់ព្រមទាំងយកទូរស័ព្ទជនរងគ្រោះម៉ាកIphone6 ផងដែរ ។ ករណីចោរឆក់ខាងលើនេះ បានកើតឡើងកាលពីវេលាម៉ោង១២និង២០នាទីយប់រំលងអធ្រាត្រ ឈានចូលថ្ងៃចន្ទ ១១រោច ខែកត្តិក ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ត្រូវនឹងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០១៨ នៅចំណុចស្តុបអូរឬស្សី តាមបណ្តោយផ្លូវ១៨២ ក្នុងសង្កាតវាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ ។ ជនសង្ស័យមាន ឈ្មោះ ឡៃ សុផានី ភេទប្រុស អាយុ១៦ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅសង្កាត់ឃ្មួញ ខណ្ឌសែនសុខ (ដែលអង្គុយនៅខាងក្រោយនិងជាអ្នកធ្វើសកម្មភាពឆក់) និងដកហូតបាន ម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ស៊េរី០១៩ ពណ៌ទឹកមាស ពាក់ស្លាកលេខ ភ្នំពេញ 1GH-6788 ។ ចំណែកបក្ខពួកម្នាក់ទៀតដែលរត់គេចខ្លួននោះមិនស្គាល់អត្តសញ្ញាណ ។ រីឯជនរងគ្រោះមិនបញ្ជាក់ពីអត្តសញ្ញាណ​ ស្នាក់នៅផ្ទះជួលផ្លូវបេតុង នៅតាមក្រោយខារ៉ាអូខេញូស្តារ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាគុបជ្រុង ពណ៌ទឹកប៊ិច ពាក់ស្លាកលេខ ភ្នំពេញ 1CM-5529 ។ តាមប្រភពព័ត៍មានពីបុរសរងគ្រោះ បានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូមួយគ្រឿងចេញពីផ្ទះ បំណងទៅយកប្រពន្ធនៅម្តុំគីរីរម្យ ដើម្បីត្រឡប់មកផ្ទះវិញ ដោយជិះម៉ូតូបណ្តើរនិយាយទូរស័ព្ទបណ្តើរ លុះមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែលិចមុខជនសង្ស័យ២នាក់ ជិះម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ មកពីក្រោយ រួចធ្វើសកម្មភាពឆក់ទូរសព្ទរបស់គាត់កំពុងតែនិយាយបានសម្រេច ហើយនាំគ្នាជិះម៉ូតូរត់គេចខ្លួនតែម្តង ។ បុរសរងគ្រោះបន្តថា ខណៈនោះរូបគាត់ ក៏បានជិះម៉ូតូដេញតាមក្រោយនិងស្រែកចោរៗ លុះជិះដេញមកដល់ចំណុចផ្លូវលេខ២១៧ ម្តុំផ្សារដើមគ ជនសង្ស័យបានវាក់អើនឹងរថយន្តមួយគ្រឿងបើកនៅខាងមុខ ភ្លាមនោះរូបគាត់ជិះទាន់ល្មម ហើយក៏ជិះបំបុកម៉ូតូសង្ស័យទាំង២នាក់ បណ្ដាលឲ្យដួល ហើយប្រជាពលរដ្ឋឃើញហេតុការណ៍បាននាំគ្នាជួយដេញចាប់បានម្នាក់វាយឡើងទ្រោមខ្លួននិងបានដកម៉ូតូមួយគ្រឿង រួចប្រគល់ជូនសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមគរតែម្តង ។ ចំណែកបក្ខពួកម្នាក់ទៀតបានយកទូរស័ព្ទជនរងគ្រោះរត់គេចខ្លួនបាត់ស្រមោល។ ក្រោយកើតហេតុជនសង្ស័យ ត្រូវបានសមត្ថកិច្ចប៉ុស្តិ៍ផ្សារដើមគរនាំយកមកសាកសួរ ហើយក៏ទំនាក់ទំនងទៅសមត្ថកិច្ចប៉ុស្តិ៍នគរបាលប៉ុស្តិ៍វាលវង់ ដើម្បីមកទទួលយកចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ស រស្មី អាន​បន្ថែម ឆក់ទូរស័ព្ទពីបុរសម្នាក់ បានសម្រេចតែត្រូវជនរងគ្រោះជិះដេញតាមបុកជនសង្ស័យដួល ចាប់បានម្នាក់វាយទ្រមខ្លួន