ប្រជាពលរដ្ឋ​ប្រទះឃើញសពបុរសម្នាក់ ត្រូវគេសម្លាប់

ប៉ោយប៉ែត​ ៖​ សពបុរសម្នាក់ ត្រូវបានគេរាយការប្រាប់សមត្ថកិច្ចថាបានប្រទះឃើញដេកស្លាប់ក្នុងគុម្ពស្រូវ កាលពីវេលាម៉ោង១២និង១៥នាទី ថ្ងៃទី១៥ខែតុលាឆ្នាំ២០១៨ក្បែរផ្លូវជាតិលេខ៥ ចំណុចសាលាអិនតាំ ស្ថិតក្នុងភូមិទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័័យ … អាន​បន្ថែម ប្រជាពលរដ្ឋ​ប្រទះឃើញសពបុរសម្នាក់ ត្រូវគេសម្លាប់

មហាជន អាសូរ ផ្លូវថ្នល់រងការខូចខាតដោយសារអ្នកដឹកលើសទម្ងន់បំផ្លាញ គិតតែប្រយោជន៍ផ្ទាល់ខ្លួន

ខេត្តសៀមរាប៖ ផ្លូវ១ខ្សែតភ្ជាប់ពីរង្វង់មូលព្រៃគុយ ស្ថិតនៅឃុំអំពិល ស្រុកប្រាសាទបាគង ទៅកាន់ ទីប្រជុំជន ឃុំព្រះដាក់ ស្រុកបន្ទាយស្រី ខេត្តសៀមរាប បានរងការខូចខាតស្ទើរ … អាន​បន្ថែម មហាជន អាសូរ ផ្លូវថ្នល់រងការខូចខាតដោយសារអ្នកដឹកលើសទម្ងន់បំផ្លាញ គិតតែប្រយោជន៍ផ្ទាល់ខ្លួន

សមត្ថកិច្ច២ក្រុងស្រុកសហការគ្នាពួនស្ទាក់ចោរលួចម៉ូតូជិះគេចខ្លួន

ខេត្តស្វាយរៀងះ បុរសជាជនសង្ស័យលួចម៉ូតូម្នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងសហការជាមួយសមត្ថកិច្ចស្រុករំដួលធ្វើការពួនស្ទាក់និងឃាត់ខ្លួនបន្ទាប់ពីធ្វើសកម្មភាពរួចហើយជិះគេចខ្លួនកាលពីថ្ងៃសៅរ៍ ០៤កើត ខែ អស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី ១៣ ខែ … អាន​បន្ថែម សមត្ថកិច្ច២ក្រុងស្រុកសហការគ្នាពួនស្ទាក់ចោរលួចម៉ូតូជិះគេចខ្លួន

ម៉ូតូ២គ្រឿងបុកគ្នាខ្ទាតចូលរថយន្តមកពីក្រោយរបួសធ្ងន់ស្រាល៥នាក់

ខេត្តស្វាយរៀងះ យ៉ាងហោចណាស់មនុស្សប្រុសស្រី៥នាក់រងរបួសធ្ងន់ស្រាលបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងដល់អ្នកភូមិខណះម៉ូតូ២គ្រឿងបុកបញ្រាស់គ្នាហើយជ្រុលចង្កូតចូលរថយន្តមកពីក្រោយអូសប្រមាណជាង១០ម៉ែត្រកាលពីវេលាម៉ោង៦ល្ងាចនៅថ្ងៃទី១៣ខែតុលាឆ្នាំ២០១៨នៅត្រង់ចំណុចក្នុងភូមិចេកឃុំសំរោង ស្រុក  ចន្រ្ទា ខេត្ត ស្វាយរៀង។ យោងតាមសមត្ថកិច្ចនគរបាលស្រុកចន្ទ្រាបានអោយដឹងថាភាគីរងគ្រោះទាំងសងខាងមានឈ្មោះ ម៉ន សីយា ភេទ ស្រី … អាន​បន្ថែម ម៉ូតូ២គ្រឿងបុកគ្នាខ្ទាតចូលរថយន្តមកពីក្រោយរបួសធ្ងន់ស្រាល៥នាក់

ចាប់ខ្លួនបុរសម្នាក់ច្នៃគ្រឿងបំផ្ទុះបោះដាក់ជនរងគ្រោះតែមិនផ្ទុះព្រោះរឿងទំនាស់ផ្ទះជិតគ្នា

ខេត្តបាត់ដំបង៖ បុរសម្នាក់ត្រូវបាននគរបាលព្រហ្មទ័ណ្ឌ ក្រុងបាត់ដំបង ឃាត់ខ្លួន​បន្ទាប់ពី​ប្រើហិង្សា​កៃច្នៃយក​កំប៉ុង​ហ្គាស និង​ផាវ​គ្រាប់បែក រុំ​ស្គុ​ត​ជាប់​នឹង​កំប៉ុង​ហ្គាស រួច​ដុត​ផាវ​បោះ​សំដៅ​ចូល​ក្នុងផ្ទះគូទំនាស់នៅផ្ទះជិតគ្នា តែមិនផ្ទុះ ។ ហេតុការណ៍នេះកើតឡើងកាលពី​​វេលា​ម៉ោង … អាន​បន្ថែម ចាប់ខ្លួនបុរសម្នាក់ច្នៃគ្រឿងបំផ្ទុះបោះដាក់ជនរងគ្រោះតែមិនផ្ទុះព្រោះរឿងទំនាស់ផ្ទះជិតគ្នា

នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនក្មេងទំនើង២នាក់ ក្រោយជិះម៉ូតូរត់គេចពីសមត្ថកិច្ច 

ភ្នំពេញ៖ យុវជនទំនើង២នាក់ ក្នុងចំណោមបក្សពួក៨នាក់ ត្រូវបានកម្លាំងនគរបាលខណ្ឌសែនសុខ ដេញតាមចាប់រហូតបើកម៉ូតូធ្លាក់ទឹកប្រឡាយ ខណៈដែលពួកគេប្រទះឃើញសមត្ថកិច្ចកំពុងតែល្បាតក្នុងមូលដ្ឋាន ហើយនាំគ្នាបើកម៉ូតូរត់គេចចខ្លួន បង្កការភ្ញាក់ផ្អើលដលប្រជាពលរដ្ឋនិងសមត្ថកិច្ចពេញមួយខណ្ឌ កាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃសៅរ៍ ៤កើត ខែអស្សុជ ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចផ្លូវបេតុងភូមិគោកឃ្លាងសង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។ មន្រ្តីនគរបាលខណ្ឌសែនសុខ បានឲ្យដឹងថា យុវជនទាំង២នាក់ខាងលើនេះ ទី១ឈ្មោះ​លឹម ស្រេង​ អាយុ១៧ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិថ្មគោល សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ និងទី២ ឈ្មោះ សម  ចាន់ថាត អាយុ២១ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិស្លែងរលើង សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។ មន្រ្តីដដែលបន្តទៀតថា មុនពេលកើតហេតុ កម្លាំងសមត្ថកិច្ចកំពុងតែធ្វើការល្បាតក្នុងមូលដ្ឋាន ដើម្បីការពារសុវត្ថិភាពជូនប្រជាពលរដ្ឋ លុះមកដល់ខាងលិចវត្តសំរោងអណ្តែត ស្រាប់តែឃើញក្រុមក្មេងទំនើងមានគ្នា៨នាក់ ជិះម៉ូតូសុទ្ធតែសេរីទំនើបចំនួន៤គ្រឿងដឹកគ្នា ស្រាប់តែពេលនោះពួកគេបានឃើញសមត្ថកិច្ច ក៏នាំគ្នាជិះម៉ូតូរត់គេចរៀងៗខ្លួនឃើញដូច្នេះកម្លាំងសមត្ថកិច្ចក៏មានការសង្ស័យបានបើកម៉ូតូដេញតាមពីក្រោយរហូតដល់យុវជន២នាក់ បើកម៉ូតូធ្លាក់ប្រឡាយទឹក ទើបចាប់បាន២នាក់ ព្រមទាំងដកហូតបានម៉ូតូមួយគ្រឿងម៉ាកហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ សេរី២០១៨ ពាក់ស្លាកលេខភ្នំពេញ1GX-9013 យកទៅធ្វើការសាកសួរនៅអធិការខណ្ឌសែនសុខ ។ ចំណែកបក្ខពួក៦នាក់ទៀត បាននាំគ្នាជិះរត់គេចខ្លួនបាត់ស្រមោល ។ បច្ចុប្បន្ន ពាក់ព័ន្ធករណីឃាត់យុវជនទាំង២នាក់ខាងលើ សមត្ថកិច្ចមិនទាន់បញ្ជាក់ឲ្យដឹងថា ជាករណីអ្វីនោះទេ រងចាំសមត្ថកិច្ចជំនាញធ្វើការសាកសួរសិន ៕តុងសីហា អាន​បន្ថែម នគរបាលខណ្ឌសែនសុខ ឃាត់ខ្លួនក្មេងទំនើង២នាក់ ក្រោយជិះម៉ូតូរត់គេចពីសមត្ថកិច្ច 

ប្រទះឃើញសាកសពបុរសម្នាក់ចងក.ធ្វើអត្ដឃាតនៅលើដើមស្វាយនៅស្រុកល្វាឯម

កណ្ដាលៈ ពលរដ្ឋបានប្រទះឃើញសាកសពបុរសម្នាក់ចងក.ធ្វើអត្ដឃាតសម្លាប់ខ្លួនជាមួយនឹងខ្សែនីឡុងនៅលើដើមស្វាយយ៉ាងអណោចអធ័ម បង្កការភ្ញាក់ផ្អើលឡើងនៅវេលាម៉ោង១៩និង១០នាទី ថ្ងៃទី១៤ ខែតុលា ឆ្នាំ២០១៨ ត្រង់ចំណុចដីចំការស្វាយរបស់ឈ្មោះ ឆាយ អ៊ីម ស្ថិតក្នុងភូមិពោធិ៍ធំ ឃុំអរិយក្សត្រ … អាន​បន្ថែម ប្រទះឃើញសាកសពបុរសម្នាក់ចងក.ធ្វើអត្ដឃាតនៅលើដើមស្វាយនៅស្រុកល្វាឯម

ស្ត្រី​មេម៉ាយមានជំងឺប្រចាំកាយប៉ងលោតទឹកសម្លាប់ខ្លួនតែត្រូវប្រជាពលរដ្ឋជួយទាន់

​ភ្នំពេញ ៖ ស្ត្រី​មេម៉ាយ​ម្នាក់​មក​លោតទឹក​សម្លាប់​ខ្លួន​ពីលើ​ស្ពាន​ជ្រោយចង្វា ប៉ុន្តែ​មិន​ទាន់​បាន​លោត​ផង​ ត្រូវបាន​អ្នក​ធ្វើដំណើរ​​ជួយ​ឃាត់​ទាន់ ។ ហេតុការណ៍​​នេះ បង្ក​ឱ្យ​មាន​ការ​ភ្ញាក់ផ្អើល​ឡើង កាលពី​ម៉ោង​៤​និង​៣០​នាទី​រសៀល​ថ្ងៃ​ទី១៣ ខែតុលា … អាន​បន្ថែម ស្ត្រី​មេម៉ាយមានជំងឺប្រចាំកាយប៉ងលោតទឹកសម្លាប់ខ្លួនតែត្រូវប្រជាពលរដ្ឋជួយទាន់

លោក លឹម គានហោ ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាថ្វាយព្រះបរមរតនកោដ្ឋសម្តេចព្រះនរោត្តម សីហនុ គម្រប់៦ឆ្នាំ

ភ្នំពេញ ៖ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានដឹកនាំគណៈប្រតិភូក្រសួង​ធនធានទឹក និងឧតុនិយម គោរពព្រះវិញ្ញាណក្ខន្ធ … អាន​បន្ថែម លោក លឹម គានហោ ដឹកនាំគណៈប្រតិភូក្រសួងធនធានទឹក អញ្ជើញគោរពព្រះវិញ្ញាណក្ខន្ធ និងដាក់កម្រងផ្កាថ្វាយព្រះបរមរតនកោដ្ឋសម្តេចព្រះនរោត្តម សីហនុ គម្រប់៦ឆ្នាំ

តម្លៃប្រេងនៅលើពិភពលោកអាចកើនដល់២០០ដុល្លារក្នុង១បារ៉ែល ប្រសិនអាមេរិកដាក់ទណ្ឌកម្មសាវឌីអារ៉ាប៊ី

រដ្ឋាភិបាលអាមេរិក ដឹកនាំដោយលោក ដូណាល់ ត្រាំ កំពុងតែត្រួតពិនិត្យ ថាតើសាវឌីអារ៉ាប៊ីជាប់ពាក់ព័ន្ធការបាត់ខ្លួនអ្នកសារព័ត៌មាន Khashoggi ដែរឬយ៉ាងណានោះ?។ ការដែលសាវឌីអារ៉ាប៊ីច្រានចោលពីការជាប់ពាក់ព័ន្ធគឺជារឿងមិនអាចទទួលយកបានឡើយ។ នៅពេលនេះប្រទេសសាវឌីអារ៉ាប៊ី … អាន​បន្ថែម តម្លៃប្រេងនៅលើពិភពលោកអាចកើនដល់២០០ដុល្លារក្នុង១បារ៉ែល ប្រសិនអាមេរិកដាក់ទណ្ឌកម្មសាវឌីអារ៉ាប៊ី

ប្រធានាធិបតី ដូណាល់ ត្រាំ «ផ្លែផ្កា» ថា រដ្ឋមន្ត្រីការពារជាតិជិតលាលែងពីតំណែង

ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានលើកឡើងថា រដ្ឋមន្ត្រីការពារជាតិលោក James Mattis «ដូចជាមនុស្សរបស់គណបក្សប្រជាធិបតេយ្យ» ហើយលោកអាចនឹងលាលែងពីតំណែង ។ … អាន​បន្ថែម ប្រធានាធិបតី ដូណាល់ ត្រាំ «ផ្លែផ្កា» ថា រដ្ឋមន្ត្រីការពារជាតិជិតលាលែងពីតំណែង

កម្លាំងទាហានអ៊ីស្រាអែលបាញ់ប្រហារទៅលើបាតុករប៉ាឡេស្ទីនស្លាប់៦នាក់

ក្រសួងសុខាភិបាលហ្គាហ្សាបានប្រកាសឲ្យដឹងថា មានមនុស្ស៦នាក់ស្លាប់ ជាជនជាតិប៉ាឡេស្ទីន និង១៤០នាក់រងរបួស ដោយគ្រាប់កាំភ្លើងបាញ់ប្រហារពីភាគីអ៊ីស្រាអែល នៅក្នុងការធ្វើបាតុកម្មនៅព្រំដែនអ៊ីស្រាអែល-ហ្គាហ្សា កាលពីថ្ងៃទី១២ ខែតុលា។ ក្នុងពេលជាមួយគ្នានេះ ភាគីអ៊ីស្រាអែលបានប្រកាសថា … អាន​បន្ថែម កម្លាំងទាហានអ៊ីស្រាអែលបាញ់ប្រហារទៅលើបាតុករប៉ាឡេស្ទីនស្លាប់៦នាក់