លោក Xavi ត្រូវបានគេបង្ហាញខ្លួនជាអ្នកចាត់ការថ្មីរបស់ក្លិប Barcelona ហើយនៅកីឡដ្ឋាន Nou Camp។ វីរបុរសរបស់ក្លិបកាតាឡាន់មួយនេះបានត្រឡប់មកក្លិបវិញដើម្បីជំនួសតំណែងលោក Ronald Koemanដែលត្រូវបានបណ្តេញចេញបន្ទាប់ពីដឹកនាំបាន១៤ខែ។ ក្លិប Barcelona មានការប្តូរគ្រូបង្វឹកញឹកញាប់រយៈពេលចុងក្រោយនេះបន្ទាប់ពីគ្រូបង្វឹក៤នាក់ក្នុងរយៈពេលតិចជាងពីរឆ្នាំ។ លោក Xavi បានចាកចេញពីតួនាទីរបស់គាត់ជាគ្រូបង្វឹកនៅក្លិប Al-Sadd ដើម្បីត្រឡប់ទៅក្លិបចាស់ដែលគាត់ធ្លាប់លេងនិងទទួលបានភាពជោគជ័យ ។ អតីតកីឡាករវ័យ៤១ឆ្នាំរូបនេះត្រូវបានបង្ហាញដល់អ្នកគាំទ្រជាទីគោរពរបស់គាត់នៅឯកីឡដ្ឋានរបស់ក្លិបកាលពីថ្ងៃចន្ទ។ លោក Xavi នឹងសង្ឃឹមថា វាមិនមែនជាសញ្ញាដ៏អាក្រក់នោះទេ ជាមួយនឹងក្លិបយក្ស LaLiga ដែលបណ្តេញគ្រូបង្វឹក៤នាក់ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ។ កីឡាករសញ្ជាតិអេស្ប៉ាញរូបនេះបានចុះហត្ថលេខាលើកិច្ចសន្យារយៈពេល២ឆ្នាំកន្លះនៅ Barcelona ។ ពីមុនគាត់ត្រូវបានគេមើលឃើញថាបានត្រៀមខ្លួន ខណៈដែលគាត់បាននិយាយលាដោយអារម្មណ៍ដល់កីឡាកររបស់គាត់នៅក្លិប Al-Sadd ។ បច្ចុប្បន្នក្រុមអតីតរបស់គាត់មិនទាន់ចាញ់នៅរដូវកាលនេះក្នុងប្រទេសកាតា … អានបន្ថែម លោក Xavi បានបង្ហាញមុខជាអ្នកចាត់ការថ្មីរបស់ក្លិប Barcelona