រឿង ផ្តិលកេរជីវិត(ត)
ការធ្វើដំណើរមិនអាចឈប់មកផងឡើយ។ យើងត្រូវឆ្លងពីភូមិមួយទៅភូមិមួយទៀតរហូតដល់ស្រុកក្រឡាញ់។ ដំបូងឡើយប្រធានក្រុមចល័តបានប្រាប់ខ្ញុំថាយើងត្រូវជម្លៀសមកភូមិត្រុំ។ ប៉ុន្តែដោយដោយហេតុថារថយន្តមួយជាន់មីនផ្ទុះខូចហើយរថយន្តពីរផ្សេងទៀតត្រូវការដឹកខ្សាច់ឲ្យបានរហ័ស ថែមទាំងត្រូវការកម្លាំងក្មេងៗជួយចូកទម្លាក់ឲ្យបានច្រើនរហ័សដែរនោះ ដូច្នេះហើយទើបបង្ខំឲ្យពួកខ្ញុំបន្តមកដល់ស្រុកក្រឡាញ់ខុសពីគោលដៅចាស់ដើម្បីជាកម្លាំងជួយចូកទម្លាក់ខ្សាច់។ មេឃកាន់តែងងងឹតទៅហើយឡានដឹកខ្សាច់ទើបមកដល់ស្រុកក្រឡាញ់។ ខ្ញុំកាយដីខ្សាច់ទាំងយប់ងងឹតរហូតម៉ោងជិត១០ យប់ទើបអស់ខ្សាច់ពីឡានបានសម្រាក។ ឡានចេញដំណើរត្រឡប់ទៅដឹកខ្សាច់បន្តទៀត … អានបន្ថែម រឿង ផ្តិលកេរជីវិត(ត)
