ភ្នំពេញ៖ភាពយន្តកំប្លែងនិងអប់រំរបស់ផលិតកម្មមហាហង្សគឺរឿង”ណូលីណូឡា” ដែលតារាសម្តែងកញ្ញា ឌុច លីដា និងកញ្ញាភិនសុដាលីសតួឯករួមគ្នាលើកដំបូងនោះត្រូវបានដាក់សម្ពោធជាផ្លូវការហើយកាលពីល្ងាចថ្ងៃទី១៨កញ្ញា។ការប្រកាសនេះធ្វើឡើងនៅរោងភាពយន្ត Legend បឹងកក់ក្រោមវត្តមានផលិតករសិល្បករជាច្រើនចូលរួម។ រឿង«ណូលីណូឡា»ប្រជុំដោយតារាសម្តេងជាច្រើនដូចជាកញ្ញាភិនសុដាលី,កញ្ញាឌុចលីដាលោកណាខុននាងខ្ញុងនាយពាក់មីឌីជេកាកាអ្នកស្រីចាន់តារាទីនិងតារាជាច្រើនទៀត។រឿងភាពយន្តដែលបានផលិតអស់ដើមទុនប្រមាណជាង៥ម៉ឺនដុល្លារនេះតាមការបញ្ជាក់របស់លោកអ៊ិនសុភិនចាងហ្វាង។លោកថាជាភាពយន្តដែលប្រកាសត្រៀមចាក់បញ្ចាំងថ្ងៃទី២០ខែកញ្ញានេះនៅគ្រប់រោងភាពយន្ត។ភាពយន្តនេះក៏បានផ្ដិតយកទិដ្ឋភាពប្រសាទអង្គរវត្តប្រាសាទបាយ័នផ្ទះបែបខ្មែរនិងពីសិល្បៈនៃការកែច្នៃផងដែរដោយសារតែលោករំពឹងថាបើភាពយន្តនេះបានបង្ហាញខ្លួននៅក្នុងមហោស្រពភាពយន្តអន្តរជាតិទៅទៀតគឺនឹងធ្វើអោយពិភពលោកកាន់តែស្គាល់ពីប្រទេសកម្ពុជា។ លោកអ៊ិន សុភិន … អានបន្ថែម រឿងកំប្លែងរបស់ឌុចលីដានិងភិនសុដាលីសសម្តែងរួមគ្នាលើកដំបូងចេញបញ្ចាំង