យន្តហោះចម្បាំង F-១៦ជ្រុលបុកចំផ្ទះពលរដ្ឋនៅប្រទេសហុល្លង់ អាកាសយានិករួចផុតពីក្តីស្លាប់

  យន្តហោះចម្បាំង F-១៦ជ្រុលទៅបុកចំផ្ទះពលរដ្ឋនៅប្រទេសហុល្លង់ អាកាសយានិករួចផុតពីក្តីស្លាប់ យន្តហោះចម្បាំង F-16 របស់ប្រទេសបែលហ្សុិក បានជ្រុលទៅបុកចំផ្ទះពលរដ្ឋ ស្ថិតនៅជិតទីតាំងទាហានអាកាសប្រទេសហុល្លង់ ក្នុងពេលត្រៀមលក្ខណៈហោះហើរនៅក្នុងការធ្វើសមយុទ្ធជាមួយអង្គការណាតូ … អាន​បន្ថែម យន្តហោះចម្បាំង F-១៦ជ្រុលបុកចំផ្ទះពលរដ្ឋនៅប្រទេសហុល្លង់ អាកាសយានិករួចផុតពីក្តីស្លាប់

Cristiano Ronaldo ឈរនៅលើកំពូលតារាងមានអ្នក Follow ក្នុង Instagram ច្រើនជាងគេ

កីឡាករ Cristiano Ronaldo បានឈរនៅលើគេក្នុងបញ្ជីឈ្មោះជាបុគ្គលមានអ្នក Follow ក្នុង Instagram ព្រោះថាតារាល្បីរូបនេះទទួលបានលុយច្រើនជាងអ្នកដទៃសម្រាប់ការបង្ហោះនៅក្នុង Instagram។ ខ្សែប្រយុទ្ធរបស់ក្លិបសេះបង្កង់ Juventus រូបនេះអាចគិតថ្លៃអ្នកផ្សាយពាណិជ្ជកម្មចំនួន១,៦លានដុល្លារអាមេរិកក្នុងមួយប្រកាសផ្សាយពាណិជ្ជកម្មនៅលើគណនីរបស់គាត់។ នេះបើយោងតាមក្រុមហ៊ុនទីផ្សារបណ្តាញសង្គម Hopper HQ ។ អតីតតារាឆ្នើមរបស់ក្លិប Real Madrid កីឡាកររ៉ូណាល់ដូបានផ្តួលកីឡាករលេងបាល់ឱបដែលជាតារាសម្តែងឈ្មោះ Dwayne ឬ The Rock Johnson ។ នេះជាលើកទី១ … អាន​បន្ថែម Cristiano Ronaldo ឈរនៅលើកំពូលតារាងមានអ្នក Follow ក្នុង Instagram ច្រើនជាងគេ

មនុស្ស២ពាន់នាក់ឆ្លងកូវីដ-១៩នៅស្កុតឡេនក្នុងពេលប្រកួតបាល់ទាត់យូរ៉ូ

ករណីឆ្លងជំងឺ Covid-19 ជិត២.០០០ករណីនៅប្រទេសស្កុតឡេនត្រូវបានផ្សារភ្ជាប់ទៅនឹងមនុស្សដែលបានមើលការប្រកួតបាល់ទាត់យូរ៉ូ២០២០ ដែលរដ្ឋាភិបាលបានអនុញ្ញាតឲ្យមានមនុស្សចូលទស្សនាផ្ទាល់យ៉ាងច្រើនក្នុងកីឡដ្ឋាន។ មន្ត្រីសុខភាពសាធារណៈស្កុតឡេនបាននិយាយថា ២ភាគ៣នៃចំនួន១,៩៩១ករណីគឺជាមនុស្សដែលបានធ្វើដំណើរទៅទីក្រុងឡុងសម្រាប់ការប្រកួតរវាងស្កុតឡេនជាមួយអង់គ្លេសកាលពីថ្ងៃទី១៨ ខែមិថុនា។ នេះរាប់បញ្ចូលទាំងអ្នកគាំទ្រចំនួន៣៩៧នាក់ដែលនៅខាងក្នុងកីឡដ្ឋាន Wembley សម្រាប់ការប្រកួតនេះ។ ករណីមួយចំនួនតូចត្រូវបានគេរាយការណ៍ថា បានចូលរួមក្នុងកម្មវិធី Fanzone នៅទីក្រុង Glasgow ឬពីរប្រកួតនៅផ្ទះរបស់ស្កុតឡេននៅឯទីក្រុង Hampden ។ ស្កុតឡេនត្រូវបានគេចែកសំបុត្រតែ២៦០០សន្លឹកសម្រាប់ការប្រកួតនៅឯកីឡដ្ឋាន Wembley ដោយសារតែមានការរឹតត្បិតពីការឆ្លង Covid-19 ។ ប៉ុន្តែអ្នកគាំទ្ររាប់ម៉ឺននាក់ត្រូវបានគេជឿជាក់ថាបានធ្វើដំណើរទៅកាន់ទីក្រុងឡុងទោះបីជាមានការព្រមានមិនឲ្យធ្វើក៏ដោយលើកលែងតែពួកគេមានសំបុត្រ។ … អាន​បន្ថែម មនុស្ស២ពាន់នាក់ឆ្លងកូវីដ-១៩នៅស្កុតឡេនក្នុងពេលប្រកួតបាល់ទាត់យូរ៉ូ

ការឆ្លងកូវីដ-១៩នៅអឺរ៉ុបកើនឡើងខ្ពស់បន្ទាប់ពី១០សប្តាហ៍ធ្លាក់ចុះ អង្គការWHO ព្រមានពីរលកកូវីដ-១៩លើកទី៤

អង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី១ខែកក្កដា បានព្រមានថា ការប្រកួតបាល់ទាត់យូរ៉ូ ជាមួយនឹងការធ្វើដំណើររបស់ពលរដ្ឋប្រទេសជាច្រើននៅក្នុងរដូវក្តៅនេះ មិនខុសអ្វីពីការចែកចាយកូវីដបំប្លែងខ្លួនថ្មី Delta នៅទូទាំងសហគមន៍អឺរ៉ុបនោះឡើយ ។ … អាន​បន្ថែម ការឆ្លងកូវីដ-១៩នៅអឺរ៉ុបកើនឡើងខ្ពស់បន្ទាប់ពី១០សប្តាហ៍ធ្លាក់ចុះ អង្គការWHO ព្រមានពីរលកកូវីដ-១៩លើកទី៤

ហុងកុងប្រារព្ធខួប២៤ឆ្នាំថ្ងៃអង់គ្លេសប្រគល់ទៅឱ្យចិនវិញ

នៅថ្ងៃទី១ខែកក្កដា នៅទីលានស្ថិតនៅក្នុងខណ្ឌ Wanchai ទីក្រុងហុងកុង បានប្រារព្ធខួប២៤ឆ្នាំ ថ្ងៃអង់គ្លេសប្រគល់កោះហុងកុងសងទៅឲ្យចិនដីគោកវិញ (1/7/1997-1/7/2021)។ ដូចជារៀងរាល់ឆ្នាំដែរ នៅក្នុងពិធីនេះមានឧទ្ធម្ភាគចក្រហោះហើរនាំទង់ជាតិចិន និងទង់តូចតំណាងឲ្យកោះហុងកុង … អាន​បន្ថែម ហុងកុងប្រារព្ធខួប២៤ឆ្នាំថ្ងៃអង់គ្លេសប្រគល់ទៅឱ្យចិនវិញ

រដ្ឋមន្ត្រីក្រសួងកសិកម្ម៖​ នៅឆមាសទី១ ក្នុង​ឆ្នាំ​២០២១នេះ​ ការនាំចេញកៅស៊ូមានតម្លៃ ២២២លានដុល្លារ

ភ្នំពេញ៖ បើ​យោង​តាម​ការបញ្ជាក់​ពី​រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់​ និងនេសាទ​ លោក វេង សាខុន បានថ្លែង​ឱ្យ​ដឹង​ថាការនាំចេញកៅស៊ូមានតម្លៃសរុបជាង ២២២លានដុល្លារ។ លោក … អាន​បន្ថែម រដ្ឋមន្ត្រីក្រសួងកសិកម្ម៖​ នៅឆមាសទី១ ក្នុង​ឆ្នាំ​២០២១នេះ​ ការនាំចេញកៅស៊ូមានតម្លៃ ២២២លានដុល្លារ

Tottenham តែងតាំងលោក Nuno Espirito Santo ជាអ្នកចាត់ការថ្មី

ក្លិបមាន់ខ្នាយមាស Tottenham បានតែងតាំងលោក Nuno Espirito Santo អតីតគ្រូបង្វឹកក្រុម Wolves ធ្វើជាអ្នកចាត់ការថ្មីក្នុងកិច្ចសន្យារយៈពេល២ឆ្នាំ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport និង Dailymail កាលពីថ្ងៃទី១ កក្កដា។ លោក Nuno បានចាកចេញពីក្លិប Wolves កាលពីខែឧសភាបន្ទាប់ពីដឹកនាំរដូវកាលដ៏គួរឱ្យចាប់អារម្មណ៍ចំនួន៤ដែលក្នុងអំឡុងពេលនោះគាត់បានជួយក្លិបឈានដល់វគ្គផ្តាច់ព្រ័ត្រ Europa League ។ Tottenham បានបណ្តេញលោក Jose Mourinho ចេញកាលពីខែមេសានិងបានជំនួសលោក Ryan Mason វ័យ២៩ឆ្នាំរហូតដល់ដំណាច់រដូវកាលមុន។ លោក Nuno Espirito Santo បាននិយាយថា “វាជាសេចក្តីរីករាយ និងកិត្តិយសដ៏ធំធេងមួយដែលបានមកចូលរួមជាមួយក្រុម Spurs ។ ខ្ញុំពិតជារីករាយនិងទន្ទឹងរង់ចាំការចាប់ផ្តើមការងារ។ យើងមិនមានថ្ងៃណាត្រូវបាត់បង់ទេ ហើយយើងត្រូវតែចាប់ផ្តើមធ្វើការភ្លាមៗនៅពេលដែលរដូវកាលចាប់ផ្តើមនៅប៉ុន្មានថ្ងៃទៀត”។ លោក Nuno Espirito Santo នឹងមិនមានពេលយូរទៀតទេដែលត្រូវរង់ចាំជួបជាមួយក្លិបចាស់របស់គេនៅពេលដែលក្រុម Spurs នឹងធ្វើដំណើរទៅទីក្រុង Molineux ដើម្បីជួបជាមួយក្រុម Wolves នៅក្នុងការប្រកួតលីករបស់ពួកគេនៅរដូវកាលថ្មីនៅថ្ងៃទី២២ ខែសីហា។ … អាន​បន្ថែម Tottenham តែងតាំងលោក Nuno Espirito Santo ជាអ្នកចាត់ការថ្មី

វគ្គ៨ក្រុមចុងក្រោយយូរ៉ូរាត្រីនេះ ៖ ស្វ៊ីសទទួលបន្ទុកធ្ងន់ប៉ះអេស្ប៉ាញ ខណៈជើងខ្លាំងបែលហ្ស៊ិកប៉ះក្រុមមិនដែលចាញ់អុីតាលី

ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃព្រឹត្តិការណ៍ដណ្តើមជើងឯកយូរ៉ូ២០២០នៅរាត្រីនេះ មាន២គូដែលនឹងត្រូវប្រកួតនៅវេលាម៉ោង១១យប់ និងម៉ោង២រំលងអធ្រាត្រ។ ក្នុងនោះក្រុមឡើងជើងស្វ៊ីសត្រូវប៉ះក្រុមខ្លាំងអេស្ប៉ាញ(ម៉ោង១១យប់) និងក្រុមខ្លាំងបែលហ្ស៊ិកប៉ះក្រុមខ្លាំងមិនដែលចាញ់អុីតាលី(ម៉ោង២រំលងអធ្រាត្រ)។ យោងតាមតារាងផ្គូរផ្គងរបស់ soccerway បានបង្ហាញថា ក្រុមជម្រើសជាតិស្វ៊ីសក្នុងវគ្គជម្រុះតាមពូលគឺស្មើជាមួយវែល១ទល់១, ចាញ់អុីតាលី៣ទល់០ … អាន​បន្ថែម វគ្គ៨ក្រុមចុងក្រោយយូរ៉ូរាត្រីនេះ ៖ ស្វ៊ីសទទួលបន្ទុកធ្ងន់ប៉ះអេស្ប៉ាញ ខណៈជើងខ្លាំងបែលហ្ស៊ិកប៉ះក្រុមមិនដែលចាញ់អុីតាលី

ប្រទេស​​អង់គ្លេស៖​ ត្រឹមថ្ងៃទី១៩ កក្កដាខាងមុខនេះ​ នឹងលុបចោលច្បាប់តម្រូវឲ្យពាក់ម៉ាស់​ ហើយអនុញ្ញាតឲ្យពលរដ្ឋជួបជុំគ្នាធម្មតាឡេីងវិញ

អន្តរជាតិ​៖ បើតាម​ការ​លើក​ឡើង​របស់​នាយករដ្ឋមន្ត្រីអង់គ្លេសលោក Boris Johnson​ បានបញ្ជាក់ថា​ នៅ​ត្រឹមថ្ងៃទី១៩ ខែ កក្កដាខាងមុខនេះ​ ប្រទេសអង់គ្លេសនឹងលុបចោលច្បាប់តម្រូវឲ្យពលរដ្ឋពាក់ម៉ាស់នៅទីសាធារណៈ ដែលមានន័យថា … អាន​បន្ថែម ប្រទេស​​អង់គ្លេស៖​ ត្រឹមថ្ងៃទី១៩ កក្កដាខាងមុខនេះ​ នឹងលុបចោលច្បាប់តម្រូវឲ្យពាក់ម៉ាស់​ ហើយអនុញ្ញាតឲ្យពលរដ្ឋជួបជុំគ្នាធម្មតាឡេីងវិញ

ថ្ងៃនេះ! វៀតណាម​ រកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន​ ៧១៣ករណី ខណៈនៅទីក្រុងហូជីមិញ​ មានអ្នកឆ្លង​ជិត​ ៥០០នាក់

អន្តរជាតិ​៖ បើតាមទីភ្នាក់ងារសារព័ត៌មាន Viet Nam News នៅយប់ថ្ងៃព្រហស្បតិ៍ទី០១ ខែកក្កដា ឆ្នាំ២០២១​នេះ​ បានដកស្រង់ចេញផ្សាយពី​ក្រសួងសុខាភិបាលវៀតណាម​ បានប្រកាសរកឃើញករណីឆ្លងថ្មី … អាន​បន្ថែម ថ្ងៃនេះ! វៀតណាម​ រកឃើញអ្នកឆ្លងកូវីដ-១៩ចំនួន​ ៧១៣ករណី ខណៈនៅទីក្រុងហូជីមិញ​ មានអ្នកឆ្លង​ជិត​ ៥០០នាក់

ទីបំផុត​! វ៉ាក់សាំងការពារកូវីដ-១៩​ ដូសទី៣​ របស់​រុស្ស៊ី​ ចាប់ផ្តើមយុទ្ធនាការចាក់ជូនប្រជាជនខ្លួន​ ដើម្បីទប់ទល់វីរុសបម្លែងថ្មី Delta

អន្តរជាតិ​៖​ ប្រទេស​រុស្ស៊ី​ ខណៈដែលវីរុសបម្លែងថ្មី Delta (មានប្រភពដើមនៅឥណ្ឌា) កំពុងរាតត្បាតខ្លាំង នៅថ្ងៃព្រហស្បតិ៍ទី០១ ខែកក្កដា ឆ្នាំ២០២១នេះ​ គ្រឹះ​ស្ថានសុខាភិបាលទីក្រុងម៉ូស្គូ​ … អាន​បន្ថែម ទីបំផុត​! វ៉ាក់សាំងការពារកូវីដ-១៩​ ដូសទី៣​ របស់​រុស្ស៊ី​ ចាប់ផ្តើមយុទ្ធនាការចាក់ជូនប្រជាជនខ្លួន​ ដើម្បីទប់ទល់វីរុសបម្លែងថ្មី Delta

គ្រឹះស្ថានអង្គរ៖​ គិតត្រឹម​ឆមាសទី១ឆ្នាំនេះ​ លក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានចំណូលជិត ២២ម៉ឺនដុល្លារ

ខេត្ត​សៀមរាប៖ គ្រឹះស្ថានអង្គរ​ ក្នុងរយៈពេល០៦ខែ ឆ្នាំ២០២១នេះ​ បានលក់បណ្ណចូលទស្សនាតំបន់អង្គរបានចំនួន ៥,៣២៩នាក់ ធ្លាក់ចុះ៩៨.៦៣ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០ ដោយទទួលបានចំណូល ២១៩,២១៨ដុល្លារអាមេរិកធ្លាក់ចុះ៩៨.៧៩ភាគរយ។​ … អាន​បន្ថែម គ្រឹះស្ថានអង្គរ៖​ គិតត្រឹម​ឆមាសទី១ឆ្នាំនេះ​ លក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរបានចំណូលជិត ២២ម៉ឺនដុល្លារ