ក្រុម Manchester City ប្រឈមមុខនឹងការប្រជែងគ្នាដើម្បីចុះហត្ថលេខាយកកីឡាករ Jack Grealish ដែលមានទឹកប្រាក់១០០លានផោនដោយក្រុម Aston Villa បានប្តេជ្ញារក្សាប្រធានក្រុមរបស់ពួកគេបន្ទាប់ពីបើកកិច្ចពិភាក្សាលើកិច្ចសន្យាថ្មី។ អ្នកចាត់ការក្រុមមេឃខៀវ Man City លោក Pep Guardiola គឺជាអ្នកកោតសរសើរចំពោះខ្សែបម្រើសញ្ជាតិអង់គ្លេសវ័យ២៥ឆ្នាំរូបនេះ។ គេរំពឹងថា Man City នឹងខិតខំប្រឹងប្រែងដើម្បីចុះហត្ថលេខាលើ Grealish នៅរដូវក្តៅនេះដែលជាផ្នែកមួយនៃផែនការផ្ទេរដ៏មានមហិច្ឆតាដែលរួមបញ្ចូលទាំងការចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើប្រធានក្រុមអង់គ្លេស Harry Kane ផងដែរ។ Grealish ទើបតែចុះកុងត្រាថ្មី៥ឆ្នាំជាមួយ Aston Villa កាលពីខែកញ្ញា។ បច្ចុប្បន្នគាត់នៅជាមួយក្រុមជម្រើសជាតិអង់គ្លេសត្រៀមសម្រាប់ការប្រកួតវគ្គ១៦ក្រុមនៅយូរ៉ូ២០២០ … អានបន្ថែម Aston Villa ប្តេជ្ញារក្សា Jack Grealish ដែលគោលដៅរបស់ Man Cityទិញយក