ផ្នែកមួយនៃការប្រកួតជម្រុះវគ្គជម្រុះ FIBA ​​Asia Cup 2021 ត្រូវបានពន្យារពេល

ការិយាល័យប្រចាំតំបន់របស់សហព័ន្ធបាល់បោះ FIBA ​​Asia បានបញ្ជាក់ថា ការប្រកួតជម្រុះពានរង្វាន់ទ្វីបអាស៊ី២០២១ នៃពូល A, B និង E ដែលគ្រោងធ្វើនៅទីក្រុងដូហា ប្រទេសកាតាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី២៣ ខែកុម្ភៈត្រូវបានពន្យារពេលដោយសារការរឹតត្បិតរបស់អាជ្ញាធរកាតា។ គណៈគ្រប់គ្រងបាល់បោះពិភពលោកក៏បាននិយាយកាលពីថ្ងៃសៅរ៍ផងដែរថា ក្រុម D និង F នឹងប្រព្រឹត្តទៅតាមការគ្រោងទុករវាងក្រុមម៉ាណាម៉ានិងក្រុមបារ៉ែន និងការប្រកួតពូល C រវាងនូវែលសេឡង់ និងអូស្រ្តាលីនឹងត្រូវរៀបចំឡើងនៅថ្ងៃទី២០ ខែកុម្ភៈនៅទីក្រុង Cairns ប្រទេសអូស្ត្រាលី។ ក្នុងលិខិតពីការិយាល័យប្រចាំតំបន់ FIBA ​​ប្រចាំតំបន់អាស៊ីបានចេញសេចក្តីថ្លែងការណ៍ថា ដោយសារការរីករាលដាលនៃជំងឺរាតត្បាតCOVID-19 កាន់តែអាក្រក់នៅប្រទេសកាតា ក្រសួងសុខាភិបាលកាតាបានសម្រេចចិត្តលុបចោល រាល់ការប្រកួតទាំងអស់ចាប់ផ្តើមពីថ្ងៃសុក្រហើយក្រុមនឹងឈប់សម្រាកតាមរយៈការពិចារណារបស់ស៊ីប៊ីអេ និងក្រុមគ្រូបង្វឹក។ ជាមួយគ្នានោះសេចក្តីប្រកាសរបស់ក្រុមជម្រើសជាតិចិនបានបន្ថែមថា“យើងនឹងវិភាគយ៉ាងហ្មត់ចត់នូវជំរើសដែលអាចធ្វើបានទាំងអស់នៃការចូលរួមក្នុងការប្រកួតនាពេលអនាគត” ។ យោងទៅតាម FIBA … អាន​បន្ថែម ផ្នែកមួយនៃការប្រកួតជម្រុះវគ្គជម្រុះ FIBA ​​Asia Cup 2021 ត្រូវបានពន្យារពេល

Bayern Munich ទិញបានខ្សែការពារ Dayot Upamecano ពីក្លិប RB Leipzig

ក្រុម Bayern Munich បានចុះហត្ថលេខាទិញយកខ្សែការពារកណ្តាលDayot Upamecano របស់ក្រុម RB Leipzig ដោយកីឡាករសញ្ជាតិបារាំងរូបនេះនឹងចូលរួមជាមួយក្រុមម្ចាស់ជើងឯកអាល្លឺម៉ង់នៅថ្ងៃទី ១ ខែកក្កដាខាងមុខ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីយប់ថ្ងៃទី១៤ ខែកុម្ភៈ។ ក្លិប RB Leipzig បានអះអាងថា ក្រុម Bayern Munich បានចំណាយលើការទិញកីឡាករ Upamecano ដែលមានតម្លៃស្មើនឹង៤២.៥ លានអឺរ៉ូ(៣៨លានផោន) ។ Upamecano មានវ័យ២២ឆ្នាំបានយល់ព្រមលើកិច្ចព្រមព្រៀង៥ឆ្នាំជាមួយ Bayern Munich។ … អាន​បន្ថែម Bayern Munich ទិញបានខ្សែការពារ Dayot Upamecano ពីក្លិប RB Leipzig

តារាបាល់ទាត់ Cristiano Ronaldo ទទួលបានកំណត់ត្រាថ្មីមួយទៀតគឺលេខ១នៅលើ Instagram

ឥឡូវនេះខ្សែប្រយុទ្ធឆ្នើម Cristiano Ronaldo បានឈានដល់អ្នកតាមដានចំនួន៥០០ លាននាក់នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គមសំខាន់ៗចំនួន៣ គឺ Instagram, Facebook និង Twitter ដែលធ្វើឱ្យគាត់ក្លាយជាមនុស្សដំបូងគេនៅលើពិភពលោកដែលឈានដល់តួលេខនេះ។ តារាបាល់ទាត់វ័យ៣៦ឆ្នាំរូបនេះមានអ្នកគាំទ្រច្រើនបំផុតនៅលើភពផែនដីហើយទទួលបានចំណាត់ថ្នាក់លេខ១សម្រាប់អ្នកគាំទ្រភាគច្រើននៅលើបណ្តាញសង្គម Instagram បន្ទាប់ពីបានវ៉ាដាច់តារាចម្រៀង ArianaGrande ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ថ្មីៗនេះ។ យោងតាមគេហទំព័រ Aphrodite គាត់អាចរកចំណូលបានច្រើនជាង៧លានអឺរ៉ូក្នុងមួយសប្តាហ៍ តាមរយៈបណ្តាញសង្គមInstagram ដោយសារតែចំនួនអ្នកគាំទ្ររបស់គាត់មានចំនួន២៦២ លាននាក់នៅលើគេហទំព័រ។ គាត់រកចំណូលបានច្រើនជាង១៥៩លានអឺរ៉ូ ច្រើនជាង Neymar និង ២២០លានអឺរ៉ូច្រើនជាង Leo Messi ៕ដោយ៖ភារៈ អាន​បន្ថែម តារាបាល់ទាត់ Cristiano Ronaldo ទទួលបានកំណត់ត្រាថ្មីមួយទៀតគឺលេខ១នៅលើ Instagram

ក្លិប Orlando City នៅលីគកំពូលអាមេរិកចុះហត្ថលេខាលើ AlexandrePato

ក្លិប Orlando City បានបញ្ចប់ការចុះហត្ថលេខាលើអតីតខ្សែប្រយុទ្ធរបស់ក្លិប AC Milan កីឡាករ Alexandre Pato ដែលបានក្លាយជាភ្នាក់ងារទំនេរបន្ទាប់ពីចាកចេញពីទីក្រុង Sao Paulo កាលពីខែសីហា។ នេះបើយោងតាមការចេញផ្សាយរបស់ Marca នៅព្រឹកថ្ងៃទី១៤ កុម្ភៈ។ កីឡាករសញ្ជាតិប្រេស៊ីលវ័យ៣១ឆ្នាំរូបនេះបានចុះហត្ថលេខាកិច្ចព្រមព្រៀងរយៈពេលមួយឆ្នាំជាមួយក្រុម Orlando City នៅលីគកំពូលអាមេរិក MLS ។ អ្នកចាត់ការទូទៅក្លិបខាងលើលោក Luiz Muzzi បានមានប្រសាសន៍ថា“យើងពិតជារំភើបណាស់ក្នុងការស្វាគមន៍កីឡាករ Pato មកកាន់ Orlando City … អាន​បន្ថែម ក្លិប Orlando City នៅលីគកំពូលអាមេរិកចុះហត្ថលេខាលើ AlexandrePato

មនុស្សជាង​ ១០០នាក់រងរបួសនៅប្រទេសជប៉ុន​ ក្នុងករណីគ្រោះរញ្ជួយដីកម្រិត៧,៣ រិចទ័រ វាយប្រហារ

អន្តរជាតិ​៖​ មនុស្សយ៉ាងណោចណាស់​ជាង១០០នាក់​ បានរងរបួសក្នុងករណីគ្រោះរញ្ជួយដីដ៏ខ្លាំងមួយ បានវាយប្រហារនៅតំបន់ភាគឦសាន នៃប្រទេសជប៉ុន នៅយប់ថ្ងៃទី១៣ ខែកុម្ភៈ និងធ្វេីឲ្យចន្តរអគ្គីសនីត្រូវដាច់ភ្លើងជាច្រើនកន្លែង។ ជាក់ស្ដែង​តំបន់រញ្ជួយដីមួយនេះ គឺកន្លងមកក៏ធ្លាប់រងគ្រោះ … អាន​បន្ថែម មនុស្សជាង​ ១០០នាក់រងរបួសនៅប្រទេសជប៉ុន​ ក្នុងករណីគ្រោះរញ្ជួយដីកម្រិត៧,៣ រិចទ័រ វាយប្រហារ

អុីនធើណេតត្រូវបានកាត់ផ្តាច់នៅមីយ៉ាន់ម៉ា កម្លាំងទាហានដាក់ពង្រាយទប់ស្កាត់បាតុកម្ម

សេវាកម្មអុីនធើណេតនៅក្នុងប្រទេសមីយ៉ាន់ម៉ា​ ត្រូវបានកាត់ផ្តាច់ទាំងស្រុង ចាប់ពីព្រឹកថ្ងៃទី ១៥ខែកុម្ភៈ ហើយកម្លាំងទាហានបានដាក់ពង្រាយនៅគ្រប់ទិសទីទប់ស្កាត់ពលរដ្ឋធ្វើបាតុកម្ម ។ ទាំងនោះជាសកម្មភាពរបស់យោធា ដើម្បីកាត់បន្ថយការប្រមូលផ្តុំធ្វើបាតុកម្មកាន់តែកើនឡើងនៅក្នុងប្រទេសនេះ។ ពលរដ្ឋមីយ៉ាន់ម៉ា មិនអាច​ចូលទៅកាន់ប្រព័ន្ធអុិីនធើណេតបានឡើយ … អាន​បន្ថែម អុីនធើណេតត្រូវបានកាត់ផ្តាច់នៅមីយ៉ាន់ម៉ា កម្លាំងទាហានដាក់ពង្រាយទប់ស្កាត់បាតុកម្ម

Leicester City និង Man City ធ្វើបានល្អក្នុងទឹកដី

ក្រុមខ្លាំងៗ២គឺក្រុមចចកកំណាច Leicester City និងក្រុមមេឃខៀវ Manchester City បានយកឈ្នះគូប្រកួតរៀងៗខ្លួនក្នុងទឹកដី ទទួលបាន៣ពិន្ទុសម្រាប់ការប្រកួតសប្តាហ៍ទី២៣ និងទី២៤។ នេះបើយោងតាមការលទ្ធផលដែលចេញផ្សាយដោយសារព័ត៌មានBBC Sport នៅព្រឹកថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ ក្រុមម្ចាស់ផ្ទះ Leicester … អាន​បន្ថែម Leicester City និង Man City ធ្វើបានល្អក្នុងទឹកដី

ប្រទេសជុំវិញពិភពលោក បង្កើនល្បឿន​នៃការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

គិតមកដល់វេលាម៉ោង៦ព្រឹកថ្ងៃទី ១៥ ខែកុម្ភៈ នៅជុំវិញពិភពលោកមានករណីឆ្លងកូវីដ-១៩ សរុប 109.363.173 នាក់ និងស្លាប់ 2.410.378 នាក់ … អាន​បន្ថែម ប្រទេសជុំវិញពិភពលោក បង្កើនល្បឿន​នៃការចាក់វ៉ាក់សាំងប្រឆាំងកូវីដ-១៩

ប្រទេសហ្គីណេ​ រកឃើញករណីស្លាប់ដោយសារជំងឺឆ្លងអេបូឡា ចំនួន ៤ករណីដំបូង

អន្តរជាតិ​៖​ បេីតាមការអះអាងពីរដ្ឋមន្រ្តីសុខាភិបាលហ្គីណេ បានប្រកាសនៅថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ​២០២១ថា​ មានករណីស្លាប់ដោយសារជំងឺឆ្លងអេបូឡា ចំនួន ៤ករណីដំបូង ចាប់ពីឆ្នាំ២០១៦ កន្លងមក។​ … អាន​បន្ថែម ប្រទេសហ្គីណេ​ រកឃើញករណីស្លាប់ដោយសារជំងឺឆ្លងអេបូឡា ចំនួន ៤ករណីដំបូង

ពលរដ្ឋមីយ៉ាន់ម៉ាបន្តធ្វើបាតុកម្មមិនខ្វល់ពីការព្រមានរបស់យោធា

ពលរដ្ឋរាប់សិបម៉ឺននាក់​បាន​បន្តធ្វើបាតុកម្មនៅទីក្រុងធំៗក្នុងប្រទេសមីយ៉ាន់ម៉ា ក្នុងថ្ងៃទី១៤ខែកុម្ភៈ (ជាទិវានៃក្តីស្រឡាញ់) ដើម្បីបង្ហាញពីក្តីស្រឡាញ់ ការគាំទ្រ ដល់ថ្នាក់ដឹកនាំមីយ៉ាន់ម៉ាដែលត្រូវយោធាចាប់ខ្លួន ក្នុងនោះមានលោកស្រីអោង សាន ស៊ូជី ជាដើម … អាន​បន្ថែម ពលរដ្ឋមីយ៉ាន់ម៉ាបន្តធ្វើបាតុកម្មមិនខ្វល់ពីការព្រមានរបស់យោធា

PSG ត្រៀមរួចរាល់សម្រាប់ Keylor Navas និង Mbappe ក្នុងជំនួបជាមួយ Barcelona នៅ Camp Nou

អ្នកចាំទីឆ្នើម Keylor Navas ត្រូវបានគេរំពឹងថា នឹងសាកសមសម្រាប់ការធ្វើដំណើររបស់ក្រុម Paris Saint-Germain ទៅទឹកដីក្រុម Barcelona នៅក្នុងការប្រកួតក្របខ័ណ្ឌ Champions League វគ្គ១៦ ក្រុមចុងក្រោយនៅថ្ងៃអង្គារនេះ។ អតីតអ្នកចាំទីក្រុមអធិរាជស Real Madrid រូបនេះបានចំណាយពេលប៉ុន្មានសប្ដាហ៍ចុងក្រោយហ្វឹកហាត់នៅខាងក្រៅដោយមានបញ្ហារបួសខណៈដែល Sergio Rico កំពុងឈរឈ្មោះជំនួសរូបគេ។ អ្នកចាំទីសញ្ជាតិកូស្តារីការូបនេះអាចនឹងវិលត្រឡប់មកប្រកួតវិញនៅថ្ងៃសៅរ៍ទល់នឹងក្រុម Nice។ បើមិនដូច្នោះទេ គាត់នឹងនៅ Camp Nouដើម្បីប្រកួតជាមួយ Barcelona សម្រាប់ជើងទី១។ លើសពីនេះទៅទៀត Navas នឹងត្រូវស្ថិតនៅក្នុងបញ្ជីឈ្មោះ១១នាក់ដំបូងនៃការប្រកួតរបស់គាត់ដែលលោក Mauricio Pochettino សំលឹងមើលដើម្បីរក្សាទំនុចចិត្តពេលប៉ះក្រុមរបស់កីឡាករ Lionel Messi ។ … អាន​បន្ថែម PSG ត្រៀមរួចរាល់សម្រាប់ Keylor Navas និង Mbappe ក្នុងជំនួបជាមួយ Barcelona នៅ Camp Nou

Novak Djokovic យកឈ្នះ Taylor Fritz ទោះបីជាជួបបញ្ហារបួសក្នុងព្រឹត្តិការណ៍ Australian Open

ម្ចាស់ការពារតំណែងជើងឯកកីឡាករវាយតឺន្នីស Novak Djokovic បានយកឈ្នះគូប្រកួតឆ្លងចូលក្នុងការប្រកួតជុំទី ៤ នៃព្រឹត្តិការណ៍ Australian Open បន្ទាប់ពីគាត់បានប្រកួតឈ្នះកីឡាករអាមេរិក Taylor Fritz។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីល្ងាចថ្ងៃទី១២ ខែកុម្ភៈ។ កីឡាករវាយតឺន្នីសលេខ១ពិភពលោក Djokovic ត្រូវបានលេងទាំងមានរបួស ដោយ គាត់នៅតែកត់ត្រាជ័យជម្នះក្នុងលទ្ធផល ៧-៦ (៧-១) ៦-៤ ៣-៦ ៤-៦ … អាន​បន្ថែម Novak Djokovic យកឈ្នះ Taylor Fritz ទោះបីជាជួបបញ្ហារបួសក្នុងព្រឹត្តិការណ៍ Australian Open