បាតុកម្មនៅឆ្នាំ២០២១ខាងមុខនេះ! មេដឹកនាំបាតុករថៃ អះអាងថា៖ នឹងផ្តោតជាអាទិភាពសំខាន់លើការទាមទារឲ្យមានកំណែទម្រង់របបរាជានិយម

អន្តរជាតិ៖ មេដឹកនាំបាតុករថៃ នៅថ្ងៃទី២១ ខែធ្នូ ឆ្នាំ២០២០ បានអះអាងថា៖ បាតុកម្មនៅឆ្នាំ២០២១ខាងមុខ នឹងផ្តោតជាអាទិភាពសំខាន់លើការទាមទារឲ្យមានកំណែទម្រង់របបរាជានិយម ខណៈបន្តដាក់សម្ពាធដល់រដ្ឋាភិបាលថៃដរាបណាការទាមទារផ្សេងទៀតត្រូវបានទទួលយក។ហើយនេះគឺជាផ្នែកមួយនៃកំណែទម្រង់រាជានិយមដ៏មានឥទ្ធិពល បាតុករក៏ទាមទារឲ្យលុបចោលច្បាប់ការពារមហាក្សត្រផងដែរ។ … អាន​បន្ថែម បាតុកម្មនៅឆ្នាំ២០២១ខាងមុខនេះ! មេដឹកនាំបាតុករថៃ អះអាងថា៖ នឹងផ្តោតជាអាទិភាពសំខាន់លើការទាមទារឲ្យមានកំណែទម្រង់របបរាជានិយម

ទីក្រុងសេអ៊ូល អំឡុង​បុណ្យ​ណូអែល និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ខាងមុខនេះ ហាមមនុស្សជួបជុំគ្នាចាប់ពី​៥​នាក់​ឡើង​ទៅ

អន្តរជាតិ៖ ​ប្រទេស​កូរ៉េខាងត្បូង បន្ទាប់ពី​រកឃើញ​ករណី​ស្លាប់​ប្រចាំថ្ងៃ​ដោយសារ​ជំងឺ​កូ​វីដ​-១៩​ខ្ពស់បំផុត​របស់ខ្លួន កាលពីថ្ងៃទី ២១ ខែធ្នូជាមួយនឹង​ករណី​ឆ្លង​ប្រចាំថ្ងៃ​នៅតែ​ខ្ពស់​ដដែល​នោះ។ រដ្ឋធានី​សេ​អ៊ូ​ល និង​តំបន់​ជុំវិញ បានដាក់​ចេញ​បម្រាម​ការជួបជុំ​មនុស្ស​ចាប់ពី​៥​នាក់​ឡើង​ទៀត អំឡុងពេល​បុណ្យ​ណូអែល … អាន​បន្ថែម ទីក្រុងសេអ៊ូល អំឡុង​បុណ្យ​ណូអែល និង​បុណ្យ​ឆ្លង​ឆ្នាំ​សកល​ខាងមុខនេះ ហាមមនុស្សជួបជុំគ្នាចាប់ពី​៥​នាក់​ឡើង​ទៅ

Abraham រកបាន២គ្រាប់ជួយ Chelsea បាន៣ពិន្ទុឡើងឈរលេខ៥

តាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី២២ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមតោខៀវ Chelsea បានយកឈ្នះក្រុមភ្ញៀវ West Ham ក្នុងលទ្ធផល ៣ទល់០។ ជ័យជម្នះនេះគឺជាជោគជ័យដ៏សំខាន់សម្រាប់ក្រុមតោខៀវដែលទទួលបាន៣ពិន្ទុឡើងឈរលេខ៥បណ្តោះអាសន្ន។ ខ្សែប្រយុទ្ធ Abraham គឺជាកីឡាករឆ្នើមប្រចាំការប្រកួតរបស់ក្រុម Chelsea ដោយរកបាន២គ្រាប់ជួយឲ្យក្រុមយកឈ្នះ West Ham។ … អាន​បន្ថែម Abraham រកបាន២គ្រាប់ជួយ Chelsea បាន៣ពិន្ទុឡើងឈរលេខ៥

ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក លោកបៃឌិន​ចាក់វ៉ាក់សាំងកូវីដ​-១៩​ហើយ

ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក លោកបៃឌិន​នៅថ្ងៃទី​២១ខែធ្នូ (ត្រូវនឹងព្រឹកថ្ងៃទី​២២ខែធ្នូ ម៉ោងនៅកម្ពុជា)​ បានទៅចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​​ ​ហើយការចាក់វ៉ាក់សាំងនេះគឺបានផ្សាយផ្ទាល់តាមបណ្តាញព័ត៌មាននានា ដើម្បីពង្រឹងទំនុកចិត្តពលរដ្ឋអាមេរិកនាំគ្នាទៅចាក់វ៉ាក់សាំង​។ តាមសារព័ត៌មានរ៉យទ័រ លោកបៃឌិន ប្រកាសថា … អាន​បន្ថែម ប្រធានាធិបតីជាប់ឆ្នោតថ្មីអាមេរិក លោកបៃឌិន​ចាក់វ៉ាក់សាំងកូវីដ​-១៩​ហើយ

ផ្សារបោះដុំគ្រឿងសមុទ្រនៅប្រទេសថៃ ផ្ទុះកូវីដ​-១៩​

​ក្រោយរយៈពេលជាច្រើនខែ​ថែគ្រប់គ្រងបាននូវការឆ្លងរាលដាលកូវីដ​-១៩ ​ ប៉ុន្តែនៅពេលនេះបែរជាឆ្លងរាលដាលទ្រង់ទ្រាយធំនៅក្នុងសហគមន៍ គឺស្ថិតនៅក្នុងផ្សារគ្រឿងសមុទ្រដ៏ធំនៅក្នុងប្រទេសនេះ​។ ការផ្ទុះកូវីដ​-១៩ ក្នុងសហគមន៍លើកនេះគឺស្ថិតនៅក្នុងផ្សារ Mahachai ​ដោយឆ្លងចេញពីស្ត្រីម្នាក់អាយុ៦៧ឆ្នាំជនជាតិថៃ​​ត្រូវបានរកឃើញ​វិជ្ជមានកូវីដ​-១៩ នៅថ្ងៃទី​១៧ខែធ្នូ​​។ ផ្សារ​Mahachai​ … អាន​បន្ថែម ផ្សារបោះដុំគ្រឿងសមុទ្រនៅប្រទេសថៃ ផ្ទុះកូវីដ​-១៩​

កីឡាករប្រណាំងរថយន្ត Lewis Hamilton ឈ្នះពានរង្វាន់បុគ្គលិកលក្ខណៈកីឡាករល្អប្រចាំឆ្នាំ២០២០

ម្ចាស់ជើងឯកប្រណាំងរថយន្តពិភពលោក Formula 1 កីឡាករ Lewis Hamilton ត្រូវបានបោះឆ្នោតជាកីឡាករមានបុគ្គលិកលក្ខណៈល្អបំផុតប្រចាំឆ្នាំ២០២០(Sports Personality of the Year 2020) ។ អ្នកបើកបរដ៏ឆ្នើមម្នាក់របស់ Formula 1 រូបនេះបានបង្កើតកំណត់ត្រាពិភពលោក៧សម័យរបស់លោក Michael Schumacher’s ជាមួយនឹងការឈ្នះជើងឯកជាលើកទី៤ជាប់ៗគ្នានៅឆ្នាំ២០២០។ បុរសវ័យ៣៥ឆ្នាំមកពីStevenage រូបនេះក៏បានឈ្នះរង្វាន់ធំសរុបចំនួន៩១ដងក្នុងកម្មវិធីSchumacher ផងដែរ។ … អាន​បន្ថែម កីឡាករប្រណាំងរថយន្ត Lewis Hamilton ឈ្នះពានរង្វាន់បុគ្គលិកលក្ខណៈកីឡាករល្អប្រចាំឆ្នាំ២០២០

Tiger Woods និងកូនប្រុសបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៧ក្នុងព្រឹត្តិការណ៍ពិព័រណ៍ PNC Championship

កីឡាករវាយកូនហ្គោលល្បី Tiger Woods និងកូនប្រុសរបស់លោកអាយុ១១ឆ្នាំឈ្មោះ Charlie បានបញ្ចប់ការតាមពីក្រោយអ្នកឈ្នះរង្វាន់Justin Thomas និងឪពុករបស់គេចំនួន៥លើកនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍វាយកូនហ្គោលរយៈពេល២ថ្ងៃនៅរដ្ឋផ្លរីដា។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport ចេញផ្សាយកាលពីថ្ងៃទី២១ ធ្នូ ឆ្នាំ២០២០។ លោក Tiger Woods បានវាយកូនហ្គោលបញ្ចូលទី១០គ្រាប់ក្នុងចំណោម៦២សម្រាប់ថ្ងៃទីពីរជាប់ៗគ្នាដើម្បីបញ្ចប់នៅថ្ងៃទី២០ក្នុងទម្រង់វាយហាក់ដូចមិនសូវបានល្អនៅ PNC Championship ។ ចំណែកក្រុម Justin … អាន​បន្ថែម Tiger Woods និងកូនប្រុសបញ្ចប់ត្រឹមចំណាត់ថ្នាក់លេខ៧ក្នុងព្រឹត្តិការណ៍ពិព័រណ៍ PNC Championship

Real Madrid ប្រឈមនឹងវិបត្តិដោយអនុម័តថវិកាត្រឹមតែ៦១៧លានអឺរ៉ូទាបជាងឆ្នាំមុន

យោងតាមការចេញផ្សាយរបស់សារព័ត៌មានអេស្ប៉ាញ Marca បានឲ្យដឹងថា សន្និបាតសមាជិកប្រចាំឆ្នាំសម្រាប់ក្លិប Real Madrid នៅឆ្នាំនេះគឺខុសគ្នាខ្លាំងណាស់ ព្រោះការអនុម័តឲ្យប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់ក្លិបគឺទាបជាងឆ្នាំមុន។ វាគឺជាកិច្ចប្រជុំដ៏សំខាន់មួយព្រោះថាថវិកាដែលត្រូវបានអនុម័តត្រូវបានកាត់បន្ថយចំនួន៣០០ លានអឺរ៉ូបើប្រៀបធៀបនឹងតួលេខព្យាករបើប្រៀបធៀបនឹងឆ្នាំមុន។ ការកាត់បន្ថយថវិកាដោយសារវិបត្តិជំងឺរាតត្បាតកូវីដ-៩ ដែលបានរាលដាលចាប់តាំងពីខែមីនាត្រូវបានបោះឆ្នោតចាប់តាំងពីថ្ងៃសុក្រ ខណៈសមាជិកគាំទ្រលោក Florentino Perez និងក្រុមប្រឹក្សាភិបាលរបស់គាត់ជាអ្នកដឹកនាំបន្តទៀតនៅឆ្នាំក្រោយ។ មានសមាជិកក្លិបចំនួន១.៧៧៣នាក់ ដែលបានចូលរួមប្រជុំដើម្បីអនុម័តថវិកា និងវិធានការផ្សេងៗ។ ការបោះឆ្នោតនៅពេលនេះបង្ហាញថា ក្លិបនឹងមានថវិកា៦១៧ លានអឺរ៉ូសម្រាប់ឆ្នាំ ២០២០-២០២១ ដែលតិចជាងឆ្នាំ២០១៩-២០២០ចំនួន១៤ភាគរយ។ ការថមថយថវិកានេះត្រូវបានគេព្យាករពីការបាត់បង់ប្រាក់ចំនួន៦៩ លានអឺរ៉ូដែលក្លិបនឹងសំលឹងកាត់បន្ថយឱ្យបានច្រើនបំផុត និងរង់ចាំការត្រឡប់មកវិញរបស់អ្នកគាំទ្រដែលអាចធ្វើទៅបានទោះបីជាក្រុមប្រឹក្សាមិនរំពឹងថានឹងមាននៅពេលឆាប់ៗនេះក៏ដោយ។ ថវិកាកាលពីរដូវកាលមុនមានតម្លៃ៨២២,១លានអឺរ៉ូដោយការរីករាយដាលនៃកូវីដ-១៩ ប៉ះពាល់ដល់បណ្តាញអាជីវកម្មផ្សេងៗនៅក្នុងក្លិបរួមទាំងការធ្លាក់ចុះនូវប្រាក់ចំណូលយ៉ាងច្រើនពីកង្វះអ្នកគាំទ្រនៅក្នុងពហុកីឡដ្ឋានក៏ដូចជាការឧបត្ថម្ភ និងព្រឹត្តិការណ៍ពាណិជ្ជកម្មផ្សាយផ្ទាល់នៅពហុកីឡដ្ឋាននិងការលក់អាហារនៅក្នុងក្លិប។ ក្លិបបានដាក់តួលេខ១០៦ លានអឺរ៉ូទៅលើផលប៉ះពាល់នៃជំងឺរាតត្បាតដែលជាការកាត់បន្ថយប្រាក់ចំណូល១៣ភាគរយ។ ប្រសិនបើជំងឺរាតត្បាតមិនដែលបានកើតឡើងថវិកាត្រូវបានគេរំពឹងថា នឹងត្រូវបានគេដាក់នៅ៩០០លានអឺរ៉ូ។ ក្លិបនេះទទួលបានប្រាក់កម្ចីពីធនាគាររយៈពេលវែងចំនួន១៥៥ លានអឺរ៉ូក្នុងខែមេសា និងឧសភាដែលមានលក្ខណៈជាប្រាក់កម្ចីចំនួន៤ដែលត្រូវគិតក្នុងរយៈពេល៥ ឆ្នាំ និង៥០លានអឺរ៉ូនៅក្នុងគោលនយោបាយឥណទានដែលផុតកំណត់ក្នុងរយៈពេល៣ឆ្នាំ។ … អាន​បន្ថែម Real Madrid ប្រឈមនឹងវិបត្តិដោយអនុម័តថវិកាត្រឹមតែ៦១៧លានអឺរ៉ូទាបជាងឆ្នាំមុន

ហ្វីលីពីនបង្កើនអាយុកាលនៃការរួមភេទដោយការព្រមព្រៀងគ្នាពី ១២ទៅ១៦ឆ្នាំ

កុមារីឈ្មោះRose Alvarez (ឈ្មោះដែលបានផ្លាស់ប្តូរ) បានរួមភេទ​លើកដំបូង​​ជាមួយបុរសពេញវ័យ​​ ក្នុងពេលដែលនាងមានអាយុ​ទើបតែ​១៣ឆ្នាំ​។ នៅប្រទេសជាច្រើនចាត់ទុកថានោះជាការរំលោភបំពានផ្លូវភេទលើ អនីតិជន អាចជាប់គុកជាច្រើនឆ្នាំ ។ ប៉ុន្តែសម្រាប់ប្រទេសហ្វីលីពីនគឺជារឿងស្របច្បាប់ឲ្យតែមានការព្រមព្រៀងគ្នា។ … អាន​បន្ថែម ហ្វីលីពីនបង្កើនអាយុកាលនៃការរួមភេទដោយការព្រមព្រៀងគ្នាពី ១២ទៅ១៦ឆ្នាំ

លោកបៃឌិននឹងចាក់វ៉ាក់សាំងកូវីដ​-១៩ ផ្សាយផ្ទាល់​​តាមប្រព័ន្ធផ្សព្វផ្សាយនានា

ប្រធានាធិបតី​អាមេរិក​ ចូ បៃឌិន​នឹងចាក់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ ផ្សាយផ្ទាល់តាមបណ្តាញផ្សព្វផ្សាយនានា​ ដើម្បីបញ្ជាក់ដល់ពលរដ្ឋអាមេរិកឲ្យបានដឹងថា វ៉ាក់សាំងគឺមានប្រសិទ្ធភាព​ និងសុវត្ថិភាព។ ការចាក់វ៉ាក់សាំងរបស់លោកបៃឌិន​ នឹងធ្វើឡើងនៅថ្ងៃចន្ទ (ពេលវេលានៅអាមេរិក)។ … អាន​បន្ថែម លោកបៃឌិននឹងចាក់វ៉ាក់សាំងកូវីដ​-១៩ ផ្សាយផ្ទាល់​​តាមប្រព័ន្ធផ្សព្វផ្សាយនានា

មួយថ្ងៃមានអ្នកឆ្លងកូវីដ​១៩​ជាងកន្លះលាននាក់នៅលើពិភពលោក

តាមគេហទំព័រ​worldometer ក្នុងរយៈពេល​២៤ម៉ោងកន្លងមក ពិភពលោក មានអ្នកឆ្លងកូវីដ​១៩ កើនឡើងដល់ទៅ ជាង​៥២១ពាន់នាក់​ និងស្លាប់​ជាង​៧៦០០នាក់។ ៣ប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេបំផុតនោះគឺ​​​ អាមេរិក មានអ្នកឆ្លង … អាន​បន្ថែម មួយថ្ងៃមានអ្នកឆ្លងកូវីដ​១៩​ជាងកន្លះលាននាក់នៅលើពិភពលោក

តើមានមនុស្សប៉ុន្មាននាក់ហើយដែលចាក់វ៉ាក់សាំងកូវីដ​-១៩ នៅលើពិភពលោក

មកទល់ពេលនេះមានមនុស្ស ដល់ទៅជាង​១,៨លាននាក់ហើយនៅលើពិភពលោកបានចាក់វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​​ ហើយរយៈពេល​៣សប្តាហ៍ទៀតនឹងចាក់លើកទីពីរ​។ តាមតួលេខរបស់សារព័ត៌មាន Bloomberg ដែលប្រមូលបាន ​គឺប្រទេសចិនជាចំណុចចាប់ផ្តើមនៃកូវីដ​-១៩​ដំបូងគេបង្អស់នៅវូហាន កាលពីមួយឆ្នាំមុន នាំមុខសហគមន៍អន្តរជាតិ​ពីការចែកចាយវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩​​។ គិតមកដល់ថ្ងៃទី​១៩ខែធ្នូ … អាន​បន្ថែម តើមានមនុស្សប៉ុន្មាននាក់ហើយដែលចាក់វ៉ាក់សាំងកូវីដ​-១៩ នៅលើពិភពលោក