កូរ៉េខាងជើង​បង្កើតសកលវិទ្យាល័យ​មានឈ្មោះថា គីម ជុងអ៊ុន

នៅក្នុងការផ្សាយ​របស់បណ្តាញទូរទស្សន៍ជាតិកូរ៉េខាងជើង (KCNA) ពីពិធីដង្ហែរក្បួនព្យុហយាត្រា ទ្រង់ទ្រាយធំ គម្រប់ខួប​៧៥ឆ្នាំ ថ្ងៃបង្កើតបក្សពលករកូរ៉េខាងជើង​នៅថ្ងៃទី​១០ខែតុលា បានបង្ហាញឲ្យឃើញថា មានក្បួនដង្ហែរ​របស់ក្រុមនិស្សិតមកពី​សកលវិទ្យាល័យ គីម ជុងអ៊ុន​។ … អាន​បន្ថែម កូរ៉េខាងជើង​បង្កើតសកលវិទ្យាល័យ​មានឈ្មោះថា គីម ជុងអ៊ុន

លីគកំពូលកូរ៉េ K-League អនុញ្ញាតឲ្យអ្នកគាំទ្រ២៥ភាគរយចូលទស្សនាក្នុងកីឡដ្ឋាន ខណៈស្ថានភាពកូវីដ-១៩ធូរស្រាល

សមាគមបាល់ទាត់កូរ៉េខាងត្បូងបានប្រកាសថា អ្នកគាំទ្របាល់ទាត់កូរ៉េខាងត្បូងនឹងត្រូវបានអនុញ្ញាតឱ្យចូលក្នុងកីឡដ្ឋានប្រកួតក្នុងក្របខ័ណ្ឌកំពូល K-League វិញចាប់ពីថ្ងៃសុក្រក្នុងអត្រា២៥ភាគរយនៃសមត្ថភាពពហុកីឡដ្ឋានបន្ទាប់ពីការបន្ធូរបន្ថយការរឹតបន្តឹងដោយសារជំងឺកូវីដ-១៩។ អ្នកទស្សនាត្រូវបានអនុញ្ញាតឲ្យមានចំនួនកំណត់ក្នុងខែកក្កដា ក្រោយពីទ្វារបិទម្តងទៀតកាលពី៣សប្តាហ៍មុន បន្ទាប់ពីមានការរីករាលដាលនៃការឆ្លងជំងឺកូវីដ-១៩ដែលជាប់ទាក់ទងនឹងការប្រឆាំងនឹងបំរាមរបស់រដ្ឋាភិបាលនៅក្នុងទីក្រុងសេអ៊ូល។ រដ្ឋាភិបាលបានបន្ធូរបន្ថយការហាមប្រាមអ្នកទស្សនានៅចុងសប្តាហ៍នេះបន្ទាប់ពីការឆ្លងមេរោគក្នុងស្រុកជារៀងរាល់ថ្ងៃស្ថិតក្នុងតួលេខទាបជាងមុនរយៈពេល២សប្តាហ៍កន្លងទៅនេះ។ គួរបញ្ជាក់ថា ប្រទេសកូរ៉េខាងត្បូងបានរាយការណ៍ពីករណីឆ្លងជំងឺកូវីដ-១៩ថ្មីចំនួន១០២ករណីកាលពីថ្ងៃអង្គារ ដែលចំនួន៦៩នាក់ក្នុងស្រុកនិង៣៣នាក់មកពីបរទេសបាននាំឱ្យចំនួនសរុបនៃការឆ្លងជំងឺនេះនៅក្នុងប្រទេសឡើងដល់២៤.៨០៥នាក់ ៕ដោយ៖ភារៈ   អាន​បន្ថែម លីគកំពូលកូរ៉េ K-League អនុញ្ញាតឲ្យអ្នកគាំទ្រ២៥ភាគរយចូលទស្សនាក្នុងកីឡដ្ឋាន ខណៈស្ថានភាពកូវីដ-១៩ធូរស្រាល

ខ្សែប្រយុទ្ធ២រូបរបស់ក្រុមជម្រើសជាតិប៉េរូធ្វើតេស្តរកឃើញជំងឺកូវីដ-១៩

ខ្សែប្រយុទ្ធ២រូបគឺកីឡាករ Raul Ruidiaz និងកីឡាករ Alex Valera នឹងអវត្តមានវគ្គជម្រុះ World Cup ឆ្នាំ២០២២រវាងប៉េរូទល់នឹងប្រេស៊ីលបន្ទាប់ពីមានការបញ្ជាក់ពីការធ្វើតេស្តវិជ្ជមានជំងឺ COVID-19 កាលពីថ្ងៃអង្គារ។ កីឡាករទាំង២ក៏បានធ្វើតេស្តវិជ្ជមានផងដែរកាលពីថ្ងៃអាទិត្យរួមជាមួយខ្សែការពារ Christian Ramos និងខ្សែប្រយុទ្ធ Aldair Rodriguez ។ សហព័ន្ធកីឡាបាល់ទាត់ប៉េរូបានឲ្យដឹងថា កីឡាករ២នាក់ចុងក្រោយត្រូវបានរកឃើញថាបានធ្វើតេស្តវិជ្ជមានកាលពីថ្ងៃអង្គារនៅឯ Estadio Nacional បន្ទាប់ពីបានធ្វើតេស្តលើកទី១ម្តងរួចមកហើយកាលពីថ្ងៃចន្ទ។ ក្រុមជម្រើសជាតិប្រទេសប៉េរូបានប្រកួតស្មើ ២-២ … អាន​បន្ថែម ខ្សែប្រយុទ្ធ២រូបរបស់ក្រុមជម្រើសជាតិប៉េរូធ្វើតេស្តរកឃើញជំងឺកូវីដ-១៩

បង់ក្លាដេស​នឹងប្រហារជីវិតអ្នកទោស រំលោភផ្លូវភេទ

គណៈរដ្ឋមន្ត្រីបង់ក្លាដេស បានអនុម័ត ទោសប្រហារជីវិត​ដល់ជនល្មោភកាមរំលោភផ្លូវ​ភេទ​។ ការសម្រេចខាងលើកើតឡើងក្នុងពេល ដែលមានបាតុកម្មកើនឡើងខ្ពស់​ប្រឆាំងនិងការរំលោភផ្លូវភេទក្នុងប្រទេសនេះ។ គណៈរដ្ឋមន្ត្រីរបស់នាយករដ្ឋមន្ត្រីBangladesh Sheikh Hasina បានបញ្ជាក់ថា សំណើរអនុម័តច្បាប់ប្រហារជីវិត … អាន​បន្ថែម បង់ក្លាដេស​នឹងប្រហារជីវិតអ្នកទោស រំលោភផ្លូវភេទ

ក្រោយខ្យល់ព្យុះ មេដឹកនាំ គីម ជុងអ៊ុន សន្យា​សាងសង់ផ្ទះថ្មី២៥ពាន់ខ្នងជូនពលរដ្ឋ

មេដឹកនាំកូរ៉ខាងជើង​ គីម ជុងអ៊ុន​ បានសន្យាជួយដល់ពលរដ្ឋ​នៅក្នុងតំបន់រងគ្រោះដោយ​ខ្យល់ព្យុះនិងទឹកជំនន់នាពេលកន្លង ដោយលោកសម្រេចសាងសង់ផ្ទះថ្មី​ដល់ទៅ​២៥ពាន់ខ្នងក្នុងរយៈពេល​៥ឆ្នាំជួយដល់ពលរដ្ឋរងគ្រោះ។ មេដឹកនាំ​កូរ៉េខាងជើង គីម ជុងអ៊ុនបានទៅកាន់តំបន់រងគ្រោះធ្ងន់បំផុតដោយទឹកជំនន់ ខ្យល់ព្យុះ។ លោកគីម … អាន​បន្ថែម ក្រោយខ្យល់ព្យុះ មេដឹកនាំ គីម ជុងអ៊ុន សន្យា​សាងសង់ផ្ទះថ្មី២៥ពាន់ខ្នងជូនពលរដ្ឋ

ខ្សែប្រយុទ្ធ Ronaldo ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

សហព័ន្ធបាល់ទាត់ប្រទេសព័រទុយហ្គាល់ (FPF) បានប្រកាសថាកីឡាករខ្សែប្រយុទ្ធព័រទុយហ្គាល់ និងក្រុមសេះបង្កង់ Juventus គឺកីឡាករ Cristiano Ronaldo បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ នេះបើយោងតាមសារព័ត៌មាន BBC Sport ចុះផ្សាយនៅព្រឹកថ្ងៃពុធនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ FPF បានឲ្យដឹងថា កីឡាករវ័យ៣៥ឆ្នាំCristiano Ronaldo កំពុងអនុវត្តពិធីសារបានល្អដោយមិនមានបញ្ហាសុខភាពធ្ងន់ធ្ងរ និងស្ថិតនៅដាច់ដោយឡែកពីគេ ។ ព័រទុយហ្គាល់បានបញ្ចប់ក្នុងលទ្ធផលស្មើ ០-០ ជាមួយបារាំងនៅទីក្រុងប៉ារីសកាលពីថ្ងៃអាទិត្យ និងឈរនៅលើកំពូលតារាងក្នុងពូលដោយស្មើពិន្ទុជាមួយក្រុមអតីតជើងឯកពិភពលោកបារាំង។ ប្រធានក្រុមព័រទុយហ្គាល់ Cristiano Ronaldo បានក្លាយជាកីឡាករអឺរ៉ុបដំបូងគេដែលអាចរកគ្រាប់បាល់បាន១០០ គ្រាប់ជាអន្ដរជាតិក្នុងវិស័យបាល់ទាត់បុរស ហើយកីឡាកររូបនេះនឹងអវត្តមាននៅពេលព័រទុយហ្គាល់ជួបស៊ុយអែតក្នុងការប្រកួតជម្រុះតាមពូលនៃកម្មវិធី Nations … អាន​បន្ថែម ខ្សែប្រយុទ្ធ Ronaldo ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

លោក Wenger អំពាវនាវឲ្យមានព្រឹត្តិការណ៍បាល់ទាត់ពិភពលោកធ្វើឡើងរៀងរាល់២ឆ្នាំម្តង

លោក Arsene Wenger បានអំពាវនាវឱ្យមានការប្រកួតបាល់ទាត់ពិភពលោកនិងជើងឯកទ្វីបអឺរ៉ុបរៀងរាល់២ឆ្នាំម្តងជាជាងរាល់៤ម្ដងដូចដែលធ្លាប់មានពីមុនមក។ អតីតគ្រូបង្វឹកក្រុមកាំភ្លើងធំ Arsenal គឺជាប្រធានផ្នែកអភិវឌ្ឍន៍បាល់ទាត់ពិភពលោករបស់ FIFA ដែលលោកមើលការខុសត្រូវ និងដឹកនាំកំណើននៃការប្រកួតទាំងបុរស និងស្ត្រីនៅទូទាំងពិភពលោក។ ជាមួយនឹងការប្រកួតអន្ដរជាតិមួយចំនួនដែលកំពុងធ្វើឡើង លោក Wenger បានលើកឡើងពីចំណង់ចំណូលចិត្តរបស់លោកក្នុងការមានការប្រកួតបាល់ទាត់ពិភពលោក និងជើងឯកអឺរ៉ុបដែលត្រូវបានធ្វើជាម្ចាស់ផ្ទះរៀងរាល់ឆ្នាំហើយបានធ្វើឱ្យមានការព្រួយបារម្ភអំពីទម្រង់ប្រកួតបច្ចុប្បន្ននៃក្របខ័ណ្ឌ UEFA Nations League ។ លោក Wenger បានប្រាប់សារព័ត៌មាន Bild ថា ព្រឹត្តិការណ៍ World … អាន​បន្ថែម លោក Wenger អំពាវនាវឲ្យមានព្រឹត្តិការណ៍បាល់ទាត់ពិភពលោកធ្វើឡើងរៀងរាល់២ឆ្នាំម្តង

រុស្ស៊ីនឹងចិន ទទួលបានការបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ពីប្រទេសជាច្រើន ចំណែកអាមេរិកវិញយ៉ាងណាដែរ?

ការមិនចុះសម្រុងនយោបាយផ្ទៃក្នុង អាមេរិក ហើយការបោះឆ្នោតក៏កាន់តែខិតជិតអាមេរិក បានធ្វើឲ្យបាត់បង់ឱកាសដ៏ល្អ ធ្លាក់ទៅលើរុស្ស៊ីនិងចិន ទាំងវិស័យការទូត សន្តិសុខ រហូតដល់វេជ្ជសាស្ត្រ ផលិតវ៉ាក់សាំង ប្រឆាំងកូវីដ១៩។ … អាន​បន្ថែម រុស្ស៊ីនឹងចិន ទទួលបានការបញ្ជាទិញវ៉ាក់សាំងប្រឆាំងកូវីដ១៩ ពីប្រទេសជាច្រើន ចំណែកអាមេរិកវិញយ៉ាងណាដែរ?

ព្យុះលេខ ៧មិនទាន់ទាំងឆ្លងផុតផងព្យុះលេខ៨សំដៅមកបន្ថែមទៀតនៅភាគកណ្តាលប្រទេសវៀតណាម

សម្ពាធទាបនៅតំបន់សមុទ្រចិនខាងត្បូងជាប់ប្រទេសវៀតណាម បានកកើតទៅជាព្យុះលេខ៧ ដែលមានឈ្មោះអន្តរជាតិថាជាព្យុះ(Nangka) បានបោកបក់ចូលមកតំបន់ភាគកណ្តាលនៃប្រទេសវៀតណាម បង្កឲ្យមានគ្រទឹកជំនន់ទ្រង់ទ្រាយធំបំផុត បំផ្លាញទ្រព្យសម្បត្តិនិងអាយុជិវិតជាច្រើន។ ខណៈព្យុះលេខ៧មិនទាន់ផុតទៅផង ព្យុះលេខ៨ក៏បានសំដៅមកកាន់ប្រទេសវៀតណាមបន្ថែមទៀត។ នៅក្នុងកិច្ចប្រជុំរបស់អគ្គនាយករងគ្រប់គ្រង បង្ការគ្រោះធម្មជាតិ … អាន​បន្ថែម ព្យុះលេខ ៧មិនទាន់ទាំងឆ្លងផុតផងព្យុះលេខ៨សំដៅមកបន្ថែមទៀតនៅភាគកណ្តាលប្រទេសវៀតណាម

រុស្ស៊ីមានគម្រោងផលិតវ៉ាក់សាំង ប្រឆាំងកូវីដ១៩ Sputnik-V ផ្តល់ឲ្យពិភពលោកទាំងមូល

រុស្ស៊ីនឹងសហការផលិតវ៉ាក់សាំងប្រឆាំងកូវីដ១៩ជាមួយប្រទេសប្រេស៊ីល ឥណ្ឌា និងប្រទេសជាច្រើនផ្សេងទៀត ។ មានប្រសាសន៍តាមកញ្ចក់ទូរទស្សន TV Rossiya 24 លោកKirill Dmitriev … អាន​បន្ថែម រុស្ស៊ីមានគម្រោងផលិតវ៉ាក់សាំង ប្រឆាំងកូវីដ១៩ Sputnik-V ផ្តល់ឲ្យពិភពលោកទាំងមូល

តៃវ៉ាន់ ប្រតិកម្មចំពោះទូរទស្សន៍រដ្ឋចិន បានចាត់ទុកការចោទប្រកាន់រឿងចារកម្ម ពីសំណាក់ប្រទេសចិនទៅលើប្រជាជនតៃវ៉ាន់ថា «ជាព័ត៌មានក្លែងក្លាយ»

អន្តរជាតិ៖ បន្ទាប់ពីទូរទស្សន៍រដ្ឋចិនបានចាក់ផ្សាយកម្មវិធីមួយ ដែលបង្ហាញឲ្យឃើញពីអ្នកសិក្សាជនជាតិចិន–តៃវ៉ាន់ម្នាក់ ត្រូវបានចាប់ខ្លួននៅក្នុងប្រទេសចិន ពីបទបង្កគ្រោះថ្នាក់ដល់សន្តិសុខជាតិ ស្របពេលដែលភាពតានតឹងរវាងទីក្រុងតៃប៉ិ និងទីក្រុងប៉េកាំង កំពុងកើនឡើងជាលំដាប់នោះ ។ ភ្លាមៗរដ្ឋាភិបាលកោះតៃវ៉ាន់ … អាន​បន្ថែម តៃវ៉ាន់ ប្រតិកម្មចំពោះទូរទស្សន៍រដ្ឋចិន បានចាត់ទុកការចោទប្រកាន់រឿងចារកម្ម ពីសំណាក់ប្រទេសចិនទៅលើប្រជាជនតៃវ៉ាន់ថា «ជាព័ត៌មានក្លែងក្លាយ»

ទីក្រុងវ៉េ(Hue) និងខេត្តក្រុងជាច្រើននៅភាគកណ្តាលប្រទេសវៀតណាមលិចលង់ដោយជំនន់ទឹកភ្លៀង

ភ្លៀងធ្លាក់ខ្លាំងតាំងពីថ្ងៃទី​៦ ខែតុលា​រហូតមកទល់ពេលនេះ បណ្តាលឲ្យលិចលង់ជាទ្រង់ទ្រាយធំនៅតាមបណ្តាខេត្ត-ក្រុង ភាគកណ្តាលនៃប្រទេសវៀតណាម ។ តំបន់ដែលលិចលង់ខ្លាំងជាងគេនោះគឺទីក្រុងវ៉េ​។ ភ្លៀងធា្លក់ខ្លាំងជាប់គ្នាមិនដាច់ ធ្វើឲ្យកម្រិតទឹកនៅដងទន្លេហឿងឡើងខ្ពស់បំផុត ។ នៅក្នុទីក្រុងនេះមាន … អាន​បន្ថែម ទីក្រុងវ៉េ(Hue) និងខេត្តក្រុងជាច្រើននៅភាគកណ្តាលប្រទេសវៀតណាមលិចលង់ដោយជំនន់ទឹកភ្លៀង