🇫🇷 បារាំង​អនុម័តច្បាប់គ្រាមានអាសន្ននៅទីក្រុងចំនួន​៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩

កាលពីថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០ ប្រធានាធិបតីបារាំង លោក​ម៉ាក្រុង បានប្រកាសអនុវត្តច្បាប់គ្រាមានអាសន្ននៅតំបន់ជាច្រើនទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ជាថ្មី។ បើទោះបី​ប្រទេសបារាំងបានរិឹតបន្តឹង​ទប់ស្កាត់ការឆ្លងរាលដាល​កូវីដ​-១៩ ប៉ុន្តែនៅមាន​ការឆ្លងរាលដាល​ជាច្រើនកើតឡើង​។ … អាន​បន្ថែម 🇫🇷 បារាំង​អនុម័តច្បាប់គ្រាមានអាសន្ននៅទីក្រុងចំនួន​៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩

លោក ស៊ី ជិន​ភីង ប្រាប់​ឲ្យ​កង​ម៉ា​រី​ន​ពង្រឹងសមត្ថភាព​ធ្វើសង្គ្រាម ដើម្បី​ប្រែក្លាយជា​កងទ័ព​ដ៏​មាន​ឥទ្ធិពល​

អន្តរជាតិ៖ ក្នុងអំឡុង​ទស្សនកិច្ច​ថ្ងៃទី​២​របស់លោកប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ​ស្ថិតនៅក្នុង​មូលដ្ឋានទ័ព​ម៉ា​រី​ន​នៅ​ទីក្រុង​ឆាវ​ចូ​វ​ខេត្ត​គ័ង​តុង ​ភាគខាងត្បូង​ប្រទេសចិន កាលពីថ្ងៃទី ១៣ ខែតុលា ថ្មីៗនេះ … អាន​បន្ថែម លោក ស៊ី ជិន​ភីង ប្រាប់​ឲ្យ​កង​ម៉ា​រី​ន​ពង្រឹងសមត្ថភាព​ធ្វើសង្គ្រាម ដើម្បី​ប្រែក្លាយជា​កងទ័ព​ដ៏​មាន​ឥទ្ធិពល​

ព័រទុយហ្គាល់បន្តឈ្នះទោះបីគ្មាន Ronaldo

ក្រុមជ​ម្រើសជាតិព័រទុយហ្គាល់បានបន្តឈ្នះគូប្រកួតក្នុងកម្មវិធី National League កាលពីយប់មិញ ដោយបានយកឈ្នះក្រុមជម្រើសជាតិស៊ុយអែតក្នុងលទ្ធផល៣ទល់០ ដោយគ្មានកីឡាករឆ្នើម Cristiano Ronaldo។ ក្រោមការដឹកនាំរបស់លោក Fernando Santos ព័រទុយហ្គាល់ធ្វើបានល្អដោយ៤ប្រកួតក្នុងកម្មវិធីប្រកួតខាងលើមិនដែលស្គាល់រសជាតិចាញ់នោះទេ។ ការប្រកួតជាមួយស៊ុយអែតកាលពីយប់មិញក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់បានគ្រប់គ្រងបាល់បានច្រើន ជាងក្រុមភ្ញៀវ ដោយនៅតង់ទី១ព័រទុយហ្គាល់រកគ្រាប់បាល់បាន២គ្រាប់គឺគ្រាប់ទី១ រកបានដោយកីឡាករ Bernardo … អាន​បន្ថែម ព័រទុយហ្គាល់បន្តឈ្នះទោះបីគ្មាន Ronaldo

La Liga កំណត់កាលបរិច្ឆេទជំនួបរវាង Barcelona នឹង Real Madrid លើកដំបូងរដូវកាលនេះ

ការប្រកួត La Clasico ដំបូងរវាងក្រុម Barcelona នឹង Real Madrid នឹងត្រូវបានលីគកំពូលអេស្ប៉ាញប្រកាសហើយគឺត្រូវប្រកួតនៅវេលាម៉ោង១៦៖០០នាទីរសៀលថ្ងៃទី២៤ ខែតុលា ត្រូវនឹងម៉ោង៩យប់ម៉ោងនៅកម្ពុជា។ ពេលវេលានៃការប្រកួតចាប់ពីថ្ងៃទី៧ ក្នុងប្រតិទិនត្រូវបានរៀបចំឡើងសម្រាប់អ្នកគាំទ្រអាស៊ីរបស់ក្លិបយក្សអេស្ប៉ាញ ហើយអនុវត្តតាមរូបមន្តម្តងទៀតដែលប្រើដោយ La Liga ក្នុងរដូវកាលថ្មីៗនេះ។ វិបត្ដិនៃជំងឺឆ្លងកូវីដ-១៩កំពុងកើតមាន មានន័យថា ការប្រកួតនឹងត្រូវលេងដោយគ្មានអ្នកគាំទ្រនៅពហុកីឡដ្ឋាន Camp Nou ទឹកដីរបស់ Barcelona ប៉ុន្តែវាអាចស្របពេលជាមួយនឹងការបោះឆ្នោតដែលមិនមានទំនុកចិត្តលើប្រធានក្លិប Barcelona គឺលោក Josep Maria Bartomeu បន្ទាប់ពីក្រុមប្រឆាំងបានប្រមូលហត្ថលេខាគ្រប់គ្រាន់ដើម្បីបង្ខំឲ្យ បោះឆ្នោតឡើងវិញពីការរៀបចំកាលបរិច្ឆេទថ្មីនេះ។ ការប្តេជ្ញាចិត្តក្នុងក្របខ័ណ្ឌ Champions League កាលពីសប្តាហ៍មុនចំពោះការប្រកួត បានមានពេលឲ្យក្លិប Barcelona មានពេលវេលា២៤ម៉ោងដើម្បីត្រៀមសំរាប់ការប្រកួតជាមួយ Real Madrid ។ ជាមួយគ្នានោះក្រុមរបស់លោក Ronald Koeman ត្រូវប៉ះក្រុមភ្ញៀវមកពីហុងគ្រី Ferencvaros ខណៈដែល Real … អាន​បន្ថែម La Liga កំណត់កាលបរិច្ឆេទជំនួបរវាង Barcelona នឹង Real Madrid លើកដំបូងរដូវកាលនេះ

Arsenal ចុះហត្ថលេខាលើ Partey នឹងបង្ហាញខ្លួនជាលើកដំបូងពេលប៉ះMan City

ខ្សែបម្រើ Thomas Partey របស់ក្រុម Arsenal បាននិយាយថា គាត់បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបង្ហាញខ្លួនលើកដំបូងនៅឯទីក្រុង Manchester នៅថ្ងៃសៅរ៍ ទី១៧ ខែតុលាខាងមុខ និងមានទំនុកចិត្តថាគាត់អាចជួយក្រុមថ្មីរបស់គាត់ឈ្នះការប្រកួត។ Arsenal បានចុះហត្ថលេខាយកកីឡាករអន្តរជាតិហ្គាណាវ័យ២៧ឆ្នាំរូបនេះពីក្លិប Atletico Madrid ក្នុងថ្ងៃផុតកំណត់ផ្ទេរក្នុងតម្លៃ៥០លានអឺរ៉ូ(៤៥លានផោន) ។ Partey បានប្រាប់បណ្តាញសារពត៌មានអង់គ្លេសថា “គោលបំណងរបស់ក្លិបខ្ញុំផ្ទាល់គឺថាយើងត្រូវត្រឡប់ទៅកន្លែងដែលយើងគ្រប់គ្រង ។ អ្នករាល់គ្នា រំភើបហើយគ្រប់គ្នាចង់ឈ្នះអ្វីមួយ នោះជាគោលដៅរបស់ខ្ញុំផងដែរ” ។ កីឡាករ Partey បានបន្ថែមទៀតថា ”ខ្ញុំមិនមានសម្ពាធអ្វីនោះទេដោយសារតែតម្លៃខ្លួនខ្ពស់ ហើយកំពុងដោះស្រាយបញ្ហាប្រឈមក្នុងការសម្របខ្លួនទៅនឹងក្របខ័ណ្ឌ Premier League ។ ខ្ញុំចូលចិត្តប្រកួតប្រជែងដោយខ្លួនឯង។ ខ្ញុំចង់លេងក្នុងការប្រកួតធំៗ ប៉ុន្តែវាអាស្រ័យទៅលើអ្នកចាត់ការទូទៅ Mikel Arteta ថាតើគាត់ចង់ឲ្យខ្ញុំលេងនៅថ្ងៃសៅរ៍ឬអត់? សូមបញ្ជាក់ថា ក្រុមកាំភ្លើងធំ Arsenal ត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះ Man City នៅថ្ងៃសៅរ៍ … អាន​បន្ថែម Arsenal ចុះហត្ថលេខាលើ Partey នឹងបង្ហាញខ្លួនជាលើកដំបូងពេលប៉ះMan City

ខ្សែបម្រើ Ramsey របស់ក្រុមជម្រើសជាតិវេលខកខានការធ្វើដំណើរទៅទឹកដីប៊ុលហ្គារីដោយសារបញ្ហារបួស

សមាគមបាល់ទាត់ប្រទេសវេលបានឲ្យដឹងថា ខ្សែបម្រើរបស់ក្រុមសេះបង្កង់ Juventus កីឡាករ Aaron Ramsey បានអវត្តមានក្នុងការប្រកួតកម្មវិធី Nations League កាលពីថ្ងៃពុធក្នុងជំនួបប៉ះជាមួយក្រុមប៊ុលហ្គារីដោយសារការរងរបួស។ Ramsey មានវ័យ២៩ឆ្នាំបានធ្វើជាប្រធានក្រុមជម្រើសជាតិរបស់ខ្លួនក្នុងលទ្ធផលស្មើ ០-០ ក្នុងការប្រកួតជាមួយក្រុមអៀរឡង់ក្នុងទីក្រុង Dublin កាលពីថ្ងៃអាទិត្យកន្លងទៅ។ ខ្សែបម្រើរបស់ក្រុម Bournemouth កីឡាករ David Brooks ក៏បានចាកចេញពីជំរុំហ្វឹកហាត់វេលដែរដោយសារបញ្ហារបួស ខណៈខ្សែប្រយុទ្ធKieffer Moore របស់ក្លិប Cardiff City និងខ្សែបម្រើ Joe Morrell របស់ Bristol … អាន​បន្ថែម ខ្សែបម្រើ Ramsey របស់ក្រុមជម្រើសជាតិវេលខកខានការធ្វើដំណើរទៅទឹកដីប៊ុលហ្គារីដោយសារបញ្ហារបួស

​ធនាគារពិភពលោកWB៖ បានអនុម័ត​កញ្ចប់​ថ​វិកា​១២​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ និង​ចែកចាយ​វ៉ាក់សាំង COVID-19 ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន

អន្តរជាតិ៖ ដើម្បី​ទិញ និង​ចែកចាយ​វ៉ាក់សាំង COVID-19 ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន ក្រុមប្រឹក្សាភិបាល​នៃ​ធនាគារពិភពលោក (WB) កាលពី​ថ្ងៃទី​១៣ ខែតុលាថ្មីៗនេះ បានអនុម័ត​កញ្ចប់​ថ​វិកា​១២​ពាន់​លាន​ដុល្លារ​។ … អាន​បន្ថែម ​ធនាគារពិភពលោកWB៖ បានអនុម័ត​កញ្ចប់​ថ​វិកា​១២​ពាន់​លាន​ដុល្លារ ដើម្បី​ទិញ និង​ចែកចាយ​វ៉ាក់សាំង COVID-19 ឲ្យ​ប្រទេស​កំពុង​អភិវឌ្ឍន

នាវា​មុជទឹក​ថ្មី​របស់ជប៉ុន ឈ្មោះ Taigei ហៅត្រី​បា​ឡែ​ន​ គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០២២ ខាងមុខនេះ!

អន្តរជាតិ៖ នាវា​មុជទឹក​ថ្មី​របស់ជប៉ុន ឈ្មោះ Taigei មានន័យថា ត្រី​បា​ឡែ​ន​ ក្នុង​ភាសា​ជប៉ុន​ ត្រូវបានដាក់​បង្ហាញ​នាវា​មុជ​ថ្មី​របស់ខ្លួន នៅ​កន្លែង​សាងសង់​នាវា​នៅ​ភាគ​ខាងលិច​នៃ​ប្រទេស​ជប៉ុន នៅ​ថ្ងៃទី​១៤ … អាន​បន្ថែម នាវា​មុជទឹក​ថ្មី​របស់ជប៉ុន ឈ្មោះ Taigei ហៅត្រី​បា​ឡែ​ន​ គ្រោង​នឹងដាក់​ឲ្យ​ដំណើរការ​នៅក្នុង​ឆ្នាំ​២០២២ ខាងមុខនេះ!

រុស្ស៊ី​បញ្ជូនយានអវកាស Soyuz MS-17 ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ(មានវីដេអូ​)

នៅវេលាម៉ោង​៨និង​៤៥នាទី ថ្ងៃទី ១៤ខែតុលា(ម៉ោងនៅទីក្រុងមូស្គូ)យានអវកាស MS-17 បានដឹកអវកាសយានិក​៣រូប ជនជាតិអាមេរិក និងរុស្ស៊ី ចេញពីមជ្ឈមណ្ឌលអវកាសBaikonur ស្ថិតនៅក្នុងតំបន់ Kazakhstan … អាន​បន្ថែម រុស្ស៊ី​បញ្ជូនយានអវកាស Soyuz MS-17 ឡើងទៅកាន់ស្ថានីយអវកាសអន្តរជាតិ(មានវីដេអូ​)

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ត្រូវបេក្ខភាពចូ បៃឌិន នាំមុខដល់ទៅ​១៧ពិន្ទុ

ការឃោសនាបោះឆ្នោតនៅអាមេរិកឈានចូលដំណាក់កាលចុងក្រោយ ខណៈដែលការបោះឆ្នោតនៅអាមេរិកនៅសល់តែ២០ថ្ងៃទៀតប៉ុណ្ណោះ ។ ការស្ទង់មតិទូទាំងប្រទេសបង្ហាញឲ្យឃើញថា ប្រធានាធិបតីដូណាល់ ត្រាំ ត្រូវបានបេក្ខភាពមកពីគណបក្សប្រជាធិបតេយ្យ លោក បៃឌិន នាំមុខឆ្ងាយណាស់។ … អាន​បន្ថែម ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ ត្រូវបេក្ខភាពចូ បៃឌិន នាំមុខដល់ទៅ​១៧ពិន្ទុ

សម្ពាធទាបសីតុណ្ហភាពបានកកើតហើយ អាចក្លាយទៅជាព្យុះលេខ​៨ នៅវៀតណាម

ចាប់ពីវេលាម៉ោង​១៣ ថ្ងៃទី១៥ ខែតុលា ដល់ម៉ោង​១៣ថ្ងៃទី១៦ ខែតុលា សម្ពាធទាប​បានធ្វើដំណើរតាមទិសពាយព្យ ដោយអាចធ្វើដំណើរបាន​ពី១៥-២០ គីឡូម៉ែត្រ ក្នុងមួយម៉ោង​​។ សម្ពាធទាបនោះអាចកកើតខ្លាំងឡើងក្លាយទៅជាព្យុះលេខ​៨។ … អាន​បន្ថែម សម្ពាធទាបសីតុណ្ហភាពបានកកើតហើយ អាចក្លាយទៅជាព្យុះលេខ​៨ នៅវៀតណាម

ក្រុមដោះមីនប៉ូឡូញ​បានបំផ្ទុះគ្រាប់បែកបន្សល់តាំងពីសម័យសង្គ្រាមលោកលើកទីពីរ នៅបាតទន្លេ

គ្រាប់បែកធំបំផុត​សម័យសង្គ្រាមលោកលើកទីពីរ មានទម្ងន់ដល់ទៅ៥៤០០គីឡូក្រាម​ ក្នុងនោះមានរំសេវ២៤០០គីឡូក្រាម ​ត្រូវបានគេចាត់ទុកថា​ជាគ្រាប់បែកធំបំផុតសម័យសង្គ្រាមលោកលើកទីពីរ​ ពេលនេះត្រូវបានបំផ្ទុះបំផ្លាញចោលដោយជោគជ័យហើយ។ គ្រាប់បែកធំបំផុតសម័យសង្គ្រាមលោកលើកទីពីរត្រូវបានរកឃើញ​នៅបាតទន្លេជីក​ប្រទេសប៉ូឡូញ ជាប់ដែនសមុទ្របាល់ទិក។ ក្រុមមុជទឹក​បានរៀបចំបំផ្ទុះ​ចោលនៅថ្ងៃទី​១៣ខែតុលា ។ ក្រុមមុជទឹកបានខិតខំ​អស់រយៈពេលដល់៥ថ្ងៃដើម្បីបំផ្លាញគ្រាប់បែកខាងលើ​​។ … អាន​បន្ថែម ក្រុមដោះមីនប៉ូឡូញ​បានបំផ្ទុះគ្រាប់បែកបន្សល់តាំងពីសម័យសង្គ្រាមលោកលើកទីពីរ នៅបាតទន្លេ