ជើងឯកប្រណាំងម៉ូតូពិភពលោក៤សម័យកាលបានខកខានការប្រណាំងបន្ទាប់ពីការធ្វើតេស្តរកឃើញជំងឺកូវីដ-១៩

កីឡាករប្រណាំងម៉ូតូដ៏ល្បីមួយរូបគឺលោក Valentino Rossi និយាយថាគាត់បានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ដែលនឹងខកខានការប្រណាំង២លើកបន្ទាប់នៃរដូវកាលប្រណាំងម៉ូតូកម្មវិធី MotoGP ។ កីឡាករប្រណាំងម៉ូតូជនជាតិអ៊ីតាលីវ័យ៤១ឆ្នាំរូបនេះគឺជាជើងឯកពិភពលោក៩ សម័យកាល និងជាអ្នកឈរលេខ១៣ក្នុងចំណាត់ថ្នាក់នៅរដូវកាលនេះ។ ការប្រណាំងបន្ទាប់នឹងធ្វើនៅអាឡិន ប្រទេសអេស្ប៉ាញនៅថ្ងៃទី១៨ ខែតុលាជាមួយនឹងការប្រណាំងមួយផ្សេងទៀតនៅកន្លែងដដែលនៅមួយសប្តាហ៍ក្រោយមក។ នៅក្នុងសេចក្តីថ្លែងការណ៍នៅលើបណ្តាញសង្គមលោក Rossi បាននិយាយថា “ជាអកុសលព្រឹកនេះខ្ញុំបានភ្ញាក់ហើយខ្ញុំមិនមានអារម្មណ៍ល្អទេ ។ ឆ្អឹងរបស់ខ្ញុំឈឺ ហើយខ្ញុំក្តៅខ្លួនបន្តិចដូច្នេះខ្ញុំក៏ទូរស័ព្ទទៅវេជ្ជបណ្ឌិតដែលបានធ្វើតេស្តខ្ញុំ២ដងភ្លាមៗ”។ លោកបានបន្ថែមថា “ខណៈពេលដែលការធ្វើតេស្តដំបូងគឺអវិជ្ជមានហើយការធ្វើតេស្តលើកទី២ គឺមានលក្ខណៈវិជ្ជមាន។ ខ្ញុំពិតជាខកចិត្តខ្លាំងណាស់ដែលខ្ញុំត្រូវខកខានការប្រណាំងនៅអាឡិន។ ខ្ញុំមានសុទិដ្ឋិនិយមនិងមានទំនុកចិត្ត ប៉ុន្តែខ្ញុំរំពឹងថាការប្រកួតជុំទី២ នៅ Aragon ខ្ញុំនឹងមិនខកខានចូលរួមប្រកួតឡើយ”។ បច្ចុប្បន្នកីឡាករប្រណាំងម៉ូតូលំដាប់ពិភពលោក Valentino Rossi កំពុងដាក់ឲ្យនៅដាច់ដោយឡែកចំនួនមួយសប្តាហ៍ដើម្បីតាមដានស្ថានភាពជំងឺនិងសុខភាពរបស់គាត់ ហើយនឹងត្រូវធ្វើតេស្តជាលើកទី៣នៅសប្តាហ៍ក្រោយ។ ប្រសិនបើការធ្វើតេស្តលើកទី៣មានសញ្ញាអវិជ្ជមាន … អាន​បន្ថែម ជើងឯកប្រណាំងម៉ូតូពិភពលោក៤សម័យកាលបានខកខានការប្រណាំងបន្ទាប់ពីការធ្វើតេស្តរកឃើញជំងឺកូវីដ-១៩

ការផ្តល់ជូនដ៏គួរឱ្យភ្ញាក់ផ្អើលពី Real Madrid ដែល Lionel Messi បានបដិសេធ

Lionel Messi ត្រូវបានគេមើលឃើញថា ជានិមិត្តរូបរបស់ Barcelona តាំងពីយូរយារណាស់មកហើយចាប់តាំងពី Ronaldinho បានចាកចេញពីក្លិបកាលពីឆ្នាំ២០០៨ ហើយបានលេចធ្លាយព័ត៌មានថា គាត់មានឱកាសចុះកុងត្រាជាមួយ Real Madrid ប៉ុន្តែគាត់បានបដិសេធ។ វាមិនអាចទៅរួចទេក្នុងការស្រមៃរបស់ខ្សែប្រយុទ្ធអាហ្សង់ទីនរូបនេះនៅក្នុងការពាក់អាវពណ៌ស ប៉ុន្តែនោះពិតជាសុបិន និងផែនការរបស់លោកFlorentino Perez ដែលចង់បានកីឡាកររូបនេះតាំងពីឆ្នាំ២០១៣ម្ល៉េះ។ តាមការរាយការណ៍របស់អ្នកកាសែតអុីតាលីលោក Gianluca Di Marzio បានឲ្យដឹងថា សំណើរបស់ប្រធានក្លិប Real Madrid គឺលោកFlorentino Perez ត្រូវបានបង្ហាញកាលពីឆ្នាំ២០១៣ ហើយគាត់បានផ្ដល់ប្រាក់ចំនួន២៥០លានអឺរ៉ូសម្រាប់កីឡាករអាហ្សង់ទីនរូបនេះ។ ប្រាក់ទាំងនោះត្រូវបានបម្រុងទុកសម្រាប់ការអភិវឌ្ឍឡើងវិញទៅលើកីឡាករល្បីៗ ។ ទោះបីជាយ៉ាងណាក៏ដោយការឆ្លើយតបរបស់ Messi ថា “ខ្ញុំនឹងមិនទៅReal Madrid ទេ អ្នកកំពុងខ្ជះខ្ជាយពេលវេលារបស់អ្នកហើយ” ។ មានព័ត៌មានចចាមអារាមថា ក្តីសុបិន្តរបស់Messi គឺទៅកាន់ក្រុម Inter Milan ប៉ុន្តែគាត់មិនបានជោគជ័យទេ ខណៈដែល Chelsea, Paris Saint-Germain និង Manchester … អាន​បន្ថែម ការផ្តល់ជូនដ៏គួរឱ្យភ្ញាក់ផ្អើលពី Real Madrid ដែល Lionel Messi បានបដិសេធ

ចិនទាមទារឲ្យកាណាដាដោះលែង​«រាជិនីហួវៃ»ជាបន្ទាន់

សារព័ត៌មានរ៉យទ័រ​បានផ្សាយថា កាលពីថ្ងៃទី​១៥ ខែតុលា ចិនបានចោទប្រកាន់កាណាដាថាបានចាប់ពលរដ្ឋរបស់ខ្លួនធ្វើជាចំណាប់ខ្មាំង​​។ ទន្ទឹមនឹងនោះទីក្រុងប៉េកាំងបានស្នើដល់រដ្ឋាភិបាលទីក្រុង អូតាវ៉ា«Ottawa »ដោះលែង​អតីតអគ្គនាយកហិរញ្ញវត្ថុរបស់ក្រុមហ៊ុនបច្ចេកវិទ្យា​របស់ចិន គឺលោកស្រី ម៉េង វ៉ាន់ជូ។ … អាន​បន្ថែម ចិនទាមទារឲ្យកាណាដាដោះលែង​«រាជិនីហួវៃ»ជាបន្ទាន់

មិនខ្វល់ពីច្បាប់គ្រាមានអាសន្នឡើយ ពលរដ្ឋថៃ​នៅតែបន្តធ្វើបាតុកម្ម

ពលរដ្ឋថៃរាប់ពាន់នាក់បាននាំគ្នាប្រមូលផ្តុំនៅទីក្រុងបាងកកនាថ្ងៃទី​១៥ ខែតុលា​ ធ្វើបាតុកម្មប្រឆាំងនឹងរដ្ឋាភិបាលថៃ ។ បាតុកម្មធ្វើឡើងក្នុងគោលដៅប្រឆាំងនិឹងព្រះមហាក្សត្រ Maha Vajiralongkorn ​ក៏ដូចជានាយករដ្ឋមន្ត្រីថៃ ប្រាយុទ្ធ ចាន់អូចានេះត្រូវបានគេចាត់ទុកថាជា​ឧបសគ្គយ៉ាងធំធេងដល់រដ្ឋាភិបាលថៃ … អាន​បន្ថែម មិនខ្វល់ពីច្បាប់គ្រាមានអាសន្នឡើយ ពលរដ្ឋថៃ​នៅតែបន្តធ្វើបាតុកម្ម

ស្លាប់ដោយគ្រោះទឹកជំនន់នៅឥណ្ឌា និងវៀតណាម បន្តកើនឡើង

ចំនួនអ្នកស្លាប់ដោយគ្រោះទឹកជំនន់ បង្ករឡើងដោយសម្ពាធទាប ភ្លៀងធ្លាក់ខ្លាំង ជាច្រើនថ្ងៃជាប់គ្នា បានបំផ្លាញទ្រព្យសម្បត្តិនិងអាយុជីវិតមនុស្សជាច្រើន​។​​ នៅក្នុងប្រទេសឥណ្ឌា មកទល់ពេលនេះ មានមនុស្សស្លាប់ កើនឡើងដល់ទៅ​៤៧ នាក់​ហើយគិតដល់រសៀលថ្ងៃទី​១៥ខែតុលា … អាន​បន្ថែម ស្លាប់ដោយគ្រោះទឹកជំនន់នៅឥណ្ឌា និងវៀតណាម បន្តកើនឡើង

លោកអូបាម៉ា៖ លោកត្រាំខ្វះការអត់ធ្មត់​ និងខ្វះការយកចិត្តទុកដាក់

អតីតប្រធានាធិបតីអាមេរិក បារ៉ាក់អូបាម៉ា ​បានលើកឡើងថា ប្រធានាធិបតី ដូណល់ ត្រាំ «ខ្វះការយកចិត្តទុកដាក់ និងខ្វះការអត់ធ្មត់»​ដែលជាការចាំបាច់បំផុតដើម្បីផ្លាស់ប្តូរ​គោលនយោបាយការបរទេសរបស់អាមេរិក​។ ជាមួយគ្នានេះដែរ អតីតប្រធានាធិបតីអូបាម៉ា … អាន​បន្ថែម លោកអូបាម៉ា៖ លោកត្រាំខ្វះការអត់ធ្មត់​ និងខ្វះការយកចិត្តទុកដាក់

វៀតណាមប្រឆាំង​​ការបង្កើតក្រុមហ៊ុននៅលើកោះ ហ្វាងសា (Paracel Islands) ដែលមានវិវាទ

ក្រសួងការបរទេសវៀតណាម​ សាជាថ្មីម្តងទៀតបានបញ្ជាក់ថា កោះ Hoang Sa ដែលភាសាបរទេសហៅថា(Paracel Islands) គឺជារបស់វៀតណាម ។ វៀតណាមមានភស្តុតាង … អាន​បន្ថែម វៀតណាមប្រឆាំង​​ការបង្កើតក្រុមហ៊ុននៅលើកោះ ហ្វាងសា (Paracel Islands) ដែលមានវិវាទ

បោះឆ្នោតអាមេរិក៖ ការតម្រង់ជួរទៅបោះឆ្នោតមុនពេលកំណត់ វែងបំផុតមិនធ្លាប់មាន

តាមតួលេខ​របស់គណៈកម្មការរៀបចំការបោះឆ្នោត​ជាតិ​ អាមេរិកបានឲ្យដឹងថា​ ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីអាមេរិក មុនកំណត់​បានចាប់ផ្តើមដោយមានចំនួនពលរដ្ឋចូលរួមច្រើន ។ រូបភាពបង្ហាញឲ្យឃើញថា ពលរដ្ឋតម្រង់ជួររង់ចាំបោះឆ្នោត​វេងបំផុតមិនធ្លាប់មានពីមុនមក​ ដោយពលរដ្ឋតម្រង់ជួរដល់ទៅ​១១ម៉ោង​ទើបបានចូលទៅបោះឆ្នោត ។ សារព័ត៌មាន​រ៉យទ័រ​បានផ្សាយថា … អាន​បន្ថែម បោះឆ្នោតអាមេរិក៖ ការតម្រង់ជួរទៅបោះឆ្នោតមុនពេលកំណត់ វែងបំផុតមិនធ្លាប់មាន

រដ្ឋាភិបាលរុស្ស៊ីអនុម័តវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ទីពីររបស់ខ្លួន

ក្រោយពីវ៉ាក់សាំង Sputnik V បានអនុម័តកាលពីថ្ងៃទី​១១ខែកញ្ញា ក្លាយទៅជាវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ដំបូងគេបង្អស់លើពិភពលោក ហើយវ៉ាក់សាំងនោះទទួលបានជោគជ័យ​យ៉ាងខ្លាំង ក្រោយការធ្វើតេស្តមានប្រសិទ្ធភាពនិងសុវត្ថិភាព​រួចមក។ នៅថ្ងៃទី​១៥ខែតុលានេះ រុស្ស៊ី បានសម្រេចអនុម័តវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ … អាន​បន្ថែម រដ្ឋាភិបាលរុស្ស៊ីអនុម័តវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ទីពីររបស់ខ្លួន

ចិន រុស្ស៊ី និង​គុយបា ជាប់ឆ្នោត​សម្រាប់​អាណត្តិ​ថ្មី​ ជាសមាជិកក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ​

អន្តរជាតិ៖ បើទោះបីជាប្រទេសចិន រុស្ស៊ី និង​គុយបា ដែល​ត្រូវបាន​មើលឃើញថា មាន​កំណត់ត្រា​សិទ្ធិមនុស្ស​មិនសូវ​ល្អនោះ កាលពីថ្ងៃទី​១៣ តុលាថ្មីៗនេះ ក៏​បានជាប់ឆ្នោត​សម្រាប់​អាណត្តិ​ថ្មីជាសមាជិកក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ បន្ទាប់ពីបាន​បោះឆ្នោត​ជ្រើសរើស​សមាជិក​១៥​ប្រទេស​ … អាន​បន្ថែម ចិន រុស្ស៊ី និង​គុយបា ជាប់ឆ្នោត​សម្រាប់​អាណត្តិ​ថ្មី​ ជាសមាជិកក្រុមប្រឹក្សា​សិទ្ធិមនុស្ស​នៃ​អង្គការសហប្រជាជាតិ ​

ថៃប្រកាសអាសន្ននៅទីក្រុងបាងកកដោយសារតែបាតុកម្មទ្រង់ទ្រាយធំ

ថៃសម្រេចប្រកាសអាសន្នក្នុងទីក្រុងបាងកក​ក្រោយពីមានបាតុកររាប់សិបពាន់នាក់​ធ្វើបាតុកម្មឡោមព័ទ្ធការិយាល័យនាយករដ្ឋមន្ត្រី ។ នៅក្នុងសេចក្តីប្រកាស​រដ្ឋាភិបាល​ថៃបានបញ្ជាក់ថា ច្បាប់អាសន្ន​បានហាមប្រាមពលរដ្ឋប្រមូលផ្តុំគ្នាលើសពី​៥នាក់ ។ ក្រៅពីការកាត់បន្ថយការប្រមូលផ្តុំ​ ច្បាប់គ្រាមានអាសន្ន​នឹងត្រូវហាមប្រាមផ្សព្វផ្សាយព័ត៌មានបង្កឲ្យមានការភ័យខ្លាច ក្តីបារម្ភ​ដល់ពលរដ្ឋ​ ប៉ះពាល់ដល់សន្តិសុខជាតិ​សណ្តាប់ធ្នាប់ក្នុងសង្គម​។ នៅក្នុងសេចក្តីប្រកាសផ្សាយតាមកញ្ចក់ទូរទស្សន៍ … អាន​បន្ថែម ថៃប្រកាសអាសន្ននៅទីក្រុងបាងកកដោយសារតែបាតុកម្មទ្រង់ទ្រាយធំ

​ជំនន់​ទឹកភ្លៀង ​នៅ​ប្រទេស​ឥណ្ឌា បានធ្វើឲ្យមនុស្ស​យ៉ាងតិច​៣០​នាក់ស្លាប់

អន្តរជាតិ៖ បន្ទាប់ពីមានភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ចាប់តាំងពី​ថ្ងៃទី​១៣ ខែតុលា​ ឆ្នាំ២០២០ នៅ​រដ្ឋ Telangana ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា បាន​បណ្ដាល​ឲ្យ​ផ្លូវថ្នល់​ប្រៀប​ដូច​ទឹកទន្លេ យានយន្ត​លិច​កប់​បាត់​ទាំងស្រុង ហើយ​អគារ​ត្រូវ​ជន់​លិច​ស្ទើរ​ទាំងស្រុង​ផងនោះ … អាន​បន្ថែម ​ជំនន់​ទឹកភ្លៀង ​នៅ​ប្រទេស​ឥណ្ឌា បានធ្វើឲ្យមនុស្ស​យ៉ាងតិច​៣០​នាក់ស្លាប់