​ជប៉ុន​ គ្រោងដកចេញ​បម្រាម​ធ្វើដំណើរ​ ក្នុងនោះវៀតណាម សិង្ហ​បុរី និង​ម៉ាឡេស៊ី ស្ថិតក្នុង​ចំណោម​ប្រទេស​ចំនួន១២

អន្តរជាតិ៖ រដ្ឋាភិបាលជប៉ុន​ គ្រោង​លុបចោល​ការហាមឃាត់​ក្នុងការ​ធ្វើដំណើរ​ទៅកាន់​ចិន​និង​ប្រទេស​ចំនួន ១១ ផ្សេងទៀត​នៅ​ខែក្រោយ​នេះ​។ ក្នុងនោះវៀតណាម សិង្ហ​បុរី និង​ម៉ាឡេស៊ី ក៏មាន​ឈ្មោះ​ក្នុងប្រទេស​ទាំង​១២​នេះដែរ​។ នេះបើតាមកាសែត​ក្នុងស្រុក​ជប៉ុន … អាន​បន្ថែម ​ជប៉ុន​ គ្រោងដកចេញ​បម្រាម​ធ្វើដំណើរ​ ក្នុងនោះវៀតណាម សិង្ហ​បុរី និង​ម៉ាឡេស៊ី ស្ថិតក្នុង​ចំណោម​ប្រទេស​ចំនួន១២

បារាំង រុស្ស៊ី និង​អាមេរិក កំពុង​ព្យាយាម​រក​ដំណោះស្រាយ ​ដើម្បី​ការបញ្ចប់​ជម្លោះ​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់

អន្តរជាតិ៖ ប្រទេស​មហាអំណាចចំនួន៣ ក្នុងនោះមាន៖ បារាំង រុស្ស៊ី និង​អាមេរិក កំពុង​ព្យាយាម​រក​ដំណោះស្រាយ ​ដើម្បី​ការបញ្ចប់​ជម្លោះ​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់ ដោយ​បារម្ភ​ខ្លាច​ការប្រយុទ្ធ​គ្នា​រវាង​កម្លាំង​ប្រទេស​ទាំងពី​ក្លាយជា​សង្គ្រាម​តំបន់​។ … អាន​បន្ថែម បារាំង រុស្ស៊ី និង​អាមេរិក កំពុង​ព្យាយាម​រក​ដំណោះស្រាយ ​ដើម្បី​ការបញ្ចប់​ជម្លោះ​រវាង​អា​មេ​នី និង​អា​ស៊ែ​បៃ​ហ្ស​ង់

ជម្រុះ World Cup តំបន់អាមេរិកខាតត្បូង៖ អ៊ុយរ៉ាហ្គាយ និងអាហ្សង់ទីនទទួលលទ្ធផលល្អ ខណៈប៉ារ៉ាហ្គាយបានត្រឹមស្មើ

ការប្រកួតវគ្គជម្រុះ World Cup នៅតំបន់អាមេរិកខាងត្បូងមាន៣គូសម្រាប់ព្រឹកថ្ងៃទី៩ តុលានេះបានប្រកួតចប់ហើយ ដោយក្រុមអ៊ុយរ៉ាយហ្គាយបានយកឈ្នះក្រុមភ្ញៀវឈីលីក្នុងលទ្ធផល២ទល់១។ ខ្សែប្រយុទ្ធ Suárez​ ជាអ្នករកគ្រាប់បាល់នាំឲ្យអ៊ុយរ៉ាហ្គាយនៅនាទីទី៣៩ ដោយបាល់ប៉េណាល់ទី ប៉ុន្តែនៅនាទីទី៥៤ ខ្សែប្រយុទ្ធ Sánchez រកបាន១គ្រាប់សងវិញ ហើយនៅនាទីទី៩០+៣ ជិតចប់ការប្រកួតទៅហើយ … អាន​បន្ថែម ជម្រុះ World Cup តំបន់អាមេរិកខាតត្បូង៖ អ៊ុយរ៉ាហ្គាយ និងអាហ្សង់ទីនទទួលលទ្ធផលល្អ ខណៈប៉ារ៉ាហ្គាយបានត្រឹមស្មើ

COVID-19 អាចស្លាប់ទារក​ក្នុង​ផ្ទៃ​ម្តាយបាន ,នេះបើតាមកាេអះអាងពីអង្គការសហប្រជាជាតិ (UN)

អន្តរជាតិ៖ ​យោងតាមរបាយការណ៍​របស់ អង្គការសហប្រជាជាតិ (UN) ចេញ​រួមគ្នា​របស់​អង្គការ UNICEF, អង្គការ​សុខភាព​ពិភពលោក(WHO) និង​ធនាគារពិភពលោក​ បាននិយាយថា៖ ទារក​ជិត​២​លាន​នាក់ … អាន​បន្ថែម COVID-19 អាចស្លាប់ទារក​ក្នុង​ផ្ទៃ​ម្តាយបាន ,នេះបើតាមកាេអះអាងពីអង្គការសហប្រជាជាតិ (UN)

Akanji របស់ Dortmund ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅប្រទេសស្វីស

ក្លិបយក្សនៅលីគកំពូលអាល្លឺម៉ង់Bundesliga បានប្រកាសថាខ្សែការពាររបស់ក្រុម Borussia Dortmund កីឡាករ Manuel Akanjiបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ ខណៈដែលកីឡាកររូនេះបំពេញកាតព្វកិច្ចប្រកួតមិត្តភាពអន្តរជាតិជាមួយប្រទេសស្វីស។ ក្លិបបានអះអាថា សហព័ន្ធបាល់ទាត់ស្វីសបានប្រកាសពីការធ្វើតេស្តវិជ្ជមាននៅព្រឹកថ្ងៃពុធ ប៉ុន្តែកីឡាករវ័យ២៥ឆ្នាំរូបនេះមិនមានរោគសញ្ញាអ្វីឡើយ ហើយត្រូវបានដាក់ឲ្យនៅដាច់ដោយឡែកពីគេ។ ក្រុមជម្រើសជាតិស្វីសដែលបានប្រកួតជាមួយក្រុមជម្រើសជាតិក្រូអាតក្នុងជំនួបមិត្តភាពអន្តរជាតិ កាលពីថ្ងៃពុធ ដោយស្វីសបានចាញ់ក្រុមក្រូអាត២ទល់១ បន្ទាប់មកប៉ះជាមួយអេស្ប៉ាញនៅថ្ងៃសៅរ៍ និងប៉ះជាមួយអាឡឺម៉ង់៣ថ្ងៃក្រោយនៅក្នុងកម្មវិធី Nations League ។ ក្លិប Dortmund បានចេញសេចក្ដីថ្លែងការណ៍ថា ការធ្វើតេស្តសាកល្បងធ្វើឡើងកាលពីសប្តាហ៍មុនលើកីឡាករទាំងអស់របស់ក្លិប មុនពេលពួកគេចេញទៅប្រកួតអន្តរជាតិគឺលទ្ធផលអវិជ្ជមាន។ សេចក្តីថ្លែងការណ៍ដដែលបានអះអាងថា រាល់ការធ្វើតេស្តសាកល្បងធ្វើឡើងសម្រាប់បុគ្គលិក និងកីឡាករបន្ទាប់ពីការប្រកួតកាលពីសប្តាហ៍មុនជាមួយនឹងក្រុមហ្វ្រេងបឺគគឺអវិជ្ជមានទាំងអស់ ។ ក្របខ័ណ្ឌអាល្លឺម៉ង់ Bundesliga បានឈប់សម្រាកនៅចុងសប្តាហ៍នេះដើម្បីឲ្យកីឡាករមួយចំនួនជាប់កាតព្វកិច្ចជាមួយជម្រើសជាតិ ដោយមានកម្មវិធីប្រកួតមិត្តភាពអន្តរជាតិ និងការប្រកួតពានរង្វាន់ Nations League ៕ដោយ៖ភារៈ អាន​បន្ថែម Akanji របស់ Dortmund ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ នៅប្រទេសស្វីស

Joshua Cheptegei បំបែកឯតទគ្គកម្មពិភពលោករត់ចម្ងាយ១០.០០០ម៉ែត្រខណៈដែល Letesenbet Gidey បំបែកកំណត់ត្រាល្អបំផុតរត់៥.០០០ម៉ែត្រផ្នែកនារី

កីឡាករ Joshua Cheptegei របស់អ៊ូហ្គង់ដាបានបំបែកឯតទគ្គកម្មពិភពលោករត់ចម្ងាយ១០.០០០ ម៉ែត្រផ្នែកបុរស ខណៈដែលកីឡាការិនីLetesenbet Gidey របស់អេត្យូពីបានបំបែកកំណត់ត្រាផ្នែកនារីរត់ចម្ងាយ៥.០០០ម៉ែត្រនៅ Valencia ។ Cheptegei វ័យ២៤ឆ្នាំ បានប្រើថិរវេលា២៦នាទី និង១១វិនាទីដើម្បីផ្តួលកីឡាករវ័យ១៥ឆ្នាំ Kenenisa Bekele ដោយប្រើពេលច្រើនជាង៦វិនាទី។ចំណែកកីឡាការិនី Letesenbet Gidey វ័យ២២ឆ្នាំ បានប្រើថិរវេលា១៤នាទីនិង៦.៦២វិនាទីបានបំបែកកំណត់ត្រាចាស់របស់កីឡាការិនី Tirunesh Dibaba ដែលប្រើពេល១៤នាទី និង១១,១៥វិនាទីកាលពីឆ្នាំ២០០៨ ។ ពួកគេទទួលបានលទ្ធផលល្អនៅក្នុងព្រឹត្តិការណ៍កំណត់ត្រាពិភពលោកNN Valencia ដែលជាព្រឹត្តិការណ៍មួយបានកើតឡើងនៅក្នុងទីក្រុងValencia ប្រទេសអេស្ប៉ាញ។ Letesenbet Gidey ដែលបានឈ្នះមេដាយប្រាក់រត់ចម្ងាយ១០.០០០ ម៉ែត្រក្នុងព្រឹត្តិការណ៍ជើងឯកពិភពលោកឆ្នាំ២០១៩ នៅទីក្រុងដូហាបាននិយាយថា “ខ្ញុំសប្បាយចិត្តណាស់! នេះគឺជាក្តីសុបិន្តយូរមកហើយ វាពិតជាធំណាស់សម្រាប់ខ្ញុំ” ។ … អាន​បន្ថែម Joshua Cheptegei បំបែកឯតទគ្គកម្មពិភពលោករត់ចម្ងាយ១០.០០០ម៉ែត្រខណៈដែល Letesenbet Gidey បំបែកកំណត់ត្រាល្អបំផុតរត់៥.០០០ម៉ែត្រផ្នែកនារី

សមាគម និងលីគបាល់ទាត់អង់គ្លេសជំរុញឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យមានអ្នកទស្សនាក្នុងកីឡដ្ឋានឡើងវិញ

សមាគមកីឡាបាល់ទាត់អង់គ្លេស និងលីគបាល់ទាត់អង់គ្លេសបានជំរុញឲ្យរដ្ឋាភិបាលអនុញ្ញាតឱ្យអ្នកគាំទ្រវិលត្រឡប់ទៅកីឡដ្ឋានវិញដោយធានាដល់អ្នកគាំទ្រក្នុងលិខិតចំហថា ពួកគេអាចរៀបចំការប្រកួតប្រកបដោយសុវត្ថិភាព។ រដ្ឋាភិបាលសង្ឃឹមថានឹងអនុញ្ញាតឱ្យមានការត្រឡប់មកវិញនូវចំនួនមនុស្សពី២៥ទៅ៣៣ភាគរយចាប់ពីថ្ងៃទី១ ខែតុលា ប៉ុន្តែកាលពីខែមុននាយករដ្ឋមន្រ្តីលោក Boris Johnson បាននិយាយថា ផែនការទាំងនោះត្រូវបានរក្សាទុកជាផ្នែកមួយនៃការរឹតត្បិតថ្មីដើម្បីកំណត់ពីការរីករាលដាលនៃជំងឺCovid-19។ នាយកប្រតិបត្តិនៃក្របខ័ណ្ឌ Premier League លោក Richard Masters, នាយកប្រតិបត្តិសមាគមបាល់ទាត់អង់គ្លេសលោក Mark Bullingham, នាយកសមាគមបាល់ទាត់អង់គ្លេសនៃកីឡាបាល់ទាត់ស្ត្រីលោក Kelly Simmons និងនាយកប្រតិបត្តិ EFL លោក David Baldwin បានថ្លែងក្នុងលិខិតរួមមួយថា ពួកគេបានធ្វើការជាមួយគ្នាដើម្បីធ្វើឱ្យទីកន្លែងមានសុវត្ថិភាពសម្រាប់ការត្រឡប់មកវិញរបស់អ្នកគាំទ្រក្នុងកីឡដ្ឋាន។ នៅក្នុងលិខិតនោះបានបន្តថា “ជាមួយនឹង EFL, … អាន​បន្ថែម សមាគម និងលីគបាល់ទាត់អង់គ្លេសជំរុញឱ្យរដ្ឋាភិបាលអនុញ្ញាតឱ្យមានអ្នកទស្សនាក្នុងកីឡដ្ឋានឡើងវិញ

ឆេះអគារខុនដូកម្ពស់​៣៣ជាន់នៅកូរ៉េខាងត្បូងទាំងកណ្តាលយប់

កូរ៉េខាងត្បូង៖ អគារខុនដូ​មានកម្ពស់​៣៣ជាន់ (១០២ម៉ែត្រ)ស្ថិតនៅស្រុក Dal Dong ទីក្រុង​Ulsan ប្រទេសកូរ៉េខាងត្បូងបានឆាបឆេះនៅជិតពាក់កណ្តាលយប់ថ្ងៃទី៨ខែតុលា ។ មកទល់​ពេលនេះ​មិនទាន់​មានរបាយការណ៍ស្តីពីអ្នកស្លាប់និងរបួសនោះឡើយ។ សារព័ត៌មាន Daily … អាន​បន្ថែម ឆេះអគារខុនដូកម្ពស់​៣៣ជាន់នៅកូរ៉េខាងត្បូងទាំងកណ្តាលយប់

អតីតប៉ូលិសយកជង្គង់សង្គត់កបុរសជនជាតិស្បែកខ្មៅរហូតដល់ស្លាប់ ពេលនេះទទួលបានការធានានៅក្រៅឃុំ

លោក Derek Chauvin អតីត​ប៉ូលិស​ទីក្រុងMinneapolis ដែលរងការចោទប្រកាន់ពីបទសម្លាប់បុរសជនជាតិស្បែកខ្មៅឈ្មោះGeorge Floyd កាលពីខែឧសភាកន្លងមកនោះ ពេលនេះ ទទួលបានការធានាឲ្យនៅក្រៅឃុំហើយ នាថ្ងៃទី​៧ខែតុលា(ថ្ងៃនៅអាមេរិក) … អាន​បន្ថែម អតីតប៉ូលិសយកជង្គង់សង្គត់កបុរសជនជាតិស្បែកខ្មៅរហូតដល់ស្លាប់ ពេលនេះទទួលបានការធានានៅក្រៅឃុំ

នៅថ្ងៃទី​១០ខែតុលា កូរ៉េខាងជើង​នឹងដង្ហែរក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ​

រាល់សកម្មភាព រៀបចំសម្រាប់ពិធីដង្ហែរក្បួនព្យុហយាត្រាយោធា ទ្រង់ទ្រាយធំ​​ក្នុងសប្តាហ៍នេះ ក្រោមអធិបតី​របស់មេដឹកនាំ គីម ជុងអ៊ុន​។ តាមសារព័ត៌មាន យ៉ុងហាប់របស់កូរ៉េខាងត្បូង រាល់សកម្មភាព ត្រៀមលក្ខណៈរួចរាល់ទាំងស្រុង​​សម្រាប់ពិធីដង្ហែរក្បួន។ … អាន​បន្ថែម នៅថ្ងៃទី​១០ខែតុលា កូរ៉េខាងជើង​នឹងដង្ហែរក្បួនព្យុហយាត្រាទ្រង់ទ្រាយធំ​

លើកទីមួយក្នុងប្រវត្តិសាស្ត្រ ​អង្គការពាណិជ្ជកម្មពិភពលោកនឹងមានស្ត្រីជាប្រធាន

អ្នកនាំពាក្យអង្គការពាណិជ្ជកម្មពិភពលោក ​(WTO) បានប្រកាសថា អង្គការនេះនឹងមានស្ត្រីជាប្រធានលើកដំបូងក្នុងប្រវត្តិសាស្ត្រ ដោយនៅពេលនេះសល់តែបេក្ខភាព​​ពីររូប​ប៉ុណ្ណោះដែលនឹងត្រូវប្រកួតប្រជែងគ្នាកាន់តំណែងដ៏សំខាន់នេះ គឺជាស្ត្រីទាំងពីររូប​។ បេក្ខភាពសម្រាប់តំណែងប្រធាន(WTO) គឺលោកស្រីNgozi Okonjo-Iweala ​មកពីប្រទេសនីហ្សេរីយ៉ា … អាន​បន្ថែម លើកទីមួយក្នុងប្រវត្តិសាស្ត្រ ​អង្គការពាណិជ្ជកម្មពិភពលោកនឹងមានស្ត្រីជាប្រធាន

ជំនន់ទឹកភ្លៀងលិចលង់តំបន់ជាច្រើនក្នុងទីក្រុងដាណាង ប្រទេសវៀតណាម

តំបន់ជាច្រើនក្នុងទីក្រុងដាណាង​បានលិចលង់យ៉ាងខ្លាំង ហើយពលរដ្ឋត្រូវតែជម្លៀសខ្លួនតាមទូកទៅកាន់តំបន់មានសុវត្ថិភាព​។ ពលរដ្ឋបានជញ្ជូនទ្រព្យសម្បត្តិ មានតម្លៃឡើងទៅកាន់ទីទួល ។ មន្ត្រីក្នុងតំបន់បានខិតខំជួយដល់ពលរដ្ឋក្នុងការជម្លៀសទៅកាន់ទីទួលមានសុវត្ថិភាព។ អាយុជីវិតគឺជារឿងសំខាន់បំផុត​។ តំបន់ជាច្រើនបានលិចលង់លើសពី​ ១,៥-២ម៉ែត្រ​ ដោយសារតែភ្លៀងធ្លាក់ខ្លាំង​មិនដាច់​។ … អាន​បន្ថែម ជំនន់ទឹកភ្លៀងលិចលង់តំបន់ជាច្រើនក្នុងទីក្រុងដាណាង ប្រទេសវៀតណាម