ក្រុមបាល់ទាត់នារី Lyon ឈ្នះពានរង្វាន់ Champions League ផ្នែកនារី៥ឆ្នាំជាប់គ្នា
ក្រុមបាល់ទាត់នារី Lyon បានឈ្នះពានរង្វាន់Champions League ផ្នែកនារីរយៈពេល៥ឆ្នាំជាប់គ្នា ខណៈដែលពួកគេបានផ្តួលក្រុម Wolfsburg ក្នុងលទ្ធផល ៣-១ នៅទីក្រុង San Sebastian ។ ជ័យជម្នះកាលពីថ្ងៃអាទិត្យម្សិលមិញបានធ្វើឱ្យកីឡាការិនីសញ្ជាតិអង់គ្លេស Lucy Bronze ឈ្នះពានកីឡាករឆ្នើមប្រចាំទ្វីបអឺរ៉ុបផ្នែកនារីជាលើកទី៣របស់នាងជាមួយក្លឹបបារាំងមួយនេះ ។ កីឡាការិនី Eugenie le Sommer របស់បារាំងបានរកគ្រាប់បាល់បើកឆាក ហើយកីឡាការិនី Saki Kumagai សញ្ជាតិជប៉ុនបានរកបាន១គ្រាប់ធ្វើឲ្យលទ្ធផល Lyon នាំមុខ Wolfsburg ២ទល់០នៅតង់ទី ១ ។ … អានបន្ថែម ក្រុមបាល់ទាត់នារី Lyon ឈ្នះពានរង្វាន់ Champions League ផ្នែកនារី៥ឆ្នាំជាប់គ្នា
