Neymar និងក្រុមហ៊ុន Nike បញ្ចប់ភាពជាដៃគូរយៈពេល១៥ឆ្នាំ

ក្រុមហ៊ុន Nike បានសម្រេចចិត្តកាត់ផ្តាច់ចំណងមិត្តភាពជាដៃគូជាមួយខ្សែប្រយុទ្ធសញ្ជាតិប្រេស៊ីល Neymar។ ខ្សែប្រយុទ្ធរបស់ក្លិបបារាំង ParisSaint-Germain ត្រូវបានឧបត្ថម្ភដោយយីហោអាមេរិកមួយនេះអស់រយៈពេល១៥ឆ្នាំមកហើយ។ ក្រុមហ៊ុន Nike បានប្រកាសពីចេតនាបញ្ចប់កិច្ចសន្យារបស់ពួកគេជាមួយខ្សែប្រយុទ្ធរូបនេះកាលពីថ្ងៃចន្ទ។ យីហោម៉ាក Nike បានចេញសេចក្តីថ្លែងការណ៍ថា Neymar Jr នឹងមិនមែនជាកីឡាកររបស់ក្រុមហ៊ុន Nike ទៀតទេបន្ទាប់ពីថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២០។ ក្រុមហ៊ុន Nike មិនបានបង្ហាញពីហេតុផលនៅពីក្រោយការសម្រេចចិត្តបោះបង់ Neymar ដែលជាកីឡាករម្នាក់ដែលមានទីផ្សារច្រើនជាងគេនៅក្នុងពិភពបាល់ទាត់នោះទេ។ យោងទៅតាមពាក្យលេចឮថា ការបែកបាក់ក្នុងទំនាក់ទំនងនេះកើតឡើងដោយសារតែកីឡាករបានបដិសេធការផ្តល់ជូនលក្ខខណ្ឌថ្មីៗជាច្រើនពីម្ចាស់ឧបត្ថម្ភរបស់គាត់។ Neymar បានចុះកិច្ចសន្យាដំបូងជាមួយក្រុមហ៊ុន Nike នៅអាយុ១៣ឆ្នាំដែលត្រូវបានបន្តរហូតដល់ឆ្នាំ២០២២ ជាមួយនឹងកិច្ចព្រមព្រៀងបន្តថ្មីកាលពីឆ្នាំ២០១១ រហូតដល់ឆ្នាំ២០២០នេះបានបញ្ចប់ភាពជាដៃគូជាមួយគ្នាតែម្ត​ង ៕ដោយ៖ភារៈ    អាន​បន្ថែម Neymar និងក្រុមហ៊ុន Nike បញ្ចប់ភាពជាដៃគូរយៈពេល១៥ឆ្នាំ

វៀតណាមមិនមានករណីឆ្លងក្នុងសហគមន៍ថ្ងៃទី​២ហើយ

គិតមកដល់វេលាម៉ោង​១៨ ថ្ងៃទី​៣១ខែសីហា តាមការប្រកាសរបស់គណៈកម្មការទប់ស្កាត់ជំងឺឆ្លងកូវីដ​១៩របស់វៀតណាម បានបញ្ជាក់ថា នៅថ្ងៃនេះមានករណីឆ្លងថ្មី​៤នាក់ គឺជាអ្នកចូលពីក្រៅប្រទេស មិនមែនករណីឆ្លងក្នុងសហគមន៍នោះឡើយ​​។ ដូច្នេះ​ថ្ងៃទី​២ហើយដែលមិនមានអ្នកឆ្លងកូវីដ​-១៩ ក្នុងសហគមន៍។ គិតមកដល់ពេលនេះវៀតណាមមានករណីឆ្លងកូវីដ​-១៩សរុប … អាន​បន្ថែម វៀតណាមមិនមានករណីឆ្លងក្នុងសហគមន៍ថ្ងៃទី​២ហើយ

ប្រទេសថៃ៖ ថ្មីៗនេះគណនីហ្វេសប៊ុកស្រីៗជាច្រើន ត្រូវគេ hack ហើយយកទៅផ្សព្វផ្សាយលក់សេវាផ្លូវភេទ

អន្តរជាតិ៖ បើតាមសារព័ត៌មាន Bangkok Post បានឲ្យដឹងថា ក្រុមស្រ្តីជាជនរងគ្រោះមានអាយុចន្លោះពី ១៨ ទៅ ៤០ ឆ្នាំ … អាន​បន្ថែម ប្រទេសថៃ៖ ថ្មីៗនេះគណនីហ្វេសប៊ុកស្រីៗជាច្រើន ត្រូវគេ hack ហើយយកទៅផ្សព្វផ្សាយលក់សេវាផ្លូវភេទ

រថយន្តស៊ីវិលកូរ៉េខាងត្បូងបុករថពាសដែកយោធាអាមេរិក ស្លាប់៤នាក់

សារព័ត៌មានយ៉ុងហាប់របស់កូរ៉េខាងត្បូង​បានផ្សាយថា មានពលរដ្ឋកូរ៉េខាងត្បូង៤នាក់ស្លាប់​ក្រោយពេលរថយន្តរបស់ពួកគាត់បុកពេញទំហឹងទៅលើរថពាសដែកយោធារបស់អាមេរិក​ កាលពីយប់ថ្ងៃទី​៣០ ខែសីហា​នៅតំបន់​Pocheon ភាគខាងជើងទីក្រុងសេអ៊ូល។ ហេតុការណ៍ខាងលើកើតឡើងនៅផ្លូវល្បឿនលឿន ក្នុងតំបន់ Pocheon នាវេលាម៉ោង​៩និង​៣០នាទីយប់ថ្ងៃទី​៣០ខែសីហា ។ … អាន​បន្ថែម រថយន្តស៊ីវិលកូរ៉េខាងត្បូងបុករថពាសដែកយោធាអាមេរិក ស្លាប់៤នាក់

តើអ្នកដឹងទេថាហេតុអ្វីបានជាទ្វារយន្តហោះ សម្រាប់អ្នកដំណើរស្ថិតនៅខាងឆ្វេង?

នៅពេលឡើងយន្តហោះ ឬក៏ចុះវិញ​ក្រុមអ្នកជំនួយការលើយន្តហោះ​ តែងតែណែនាំអ្នកដំណើរដើរចេញតាមទ្វារខាងឆ្វេង​នៃយន្តហោះ​។ តើហេតុអ្វីបានជា​ ទ្វារយន្តហោះសម្រាប់អ្នកដំណើរតែងតែនៅខាងឆ្វេង? នៅពេលឡើងយន្តហោះ​អ្នកដំណើរតែងតែធ្វើដំណើរតាមទ្វារខាងឆ្វេង​ មុខឬ ក្រោយ ដែលហៅថា​ L1, … អាន​បន្ថែម តើអ្នកដឹងទេថាហេតុអ្វីបានជាទ្វារយន្តហោះ សម្រាប់អ្នកដំណើរស្ថិតនៅខាងឆ្វេង?

ខ្មាន់កាំភ្លើងម្នាក់ ដែលបាញ់ប្លន់ហាងមាសយ៉ាងសាហាវនៅខេត្តលុបបូរី កាលពីដើមឆ្នាំ២០២០នេះ ត្រូវតុលាការថៃសម្រេចកាត់ទោសប្រហារជីវិត

អន្តរជាតិ៖ ខ្មាន់កាំភ្លើងម្នាក់ ដែលជាប់ចោទពីបទបាញ់សម្លាប់មនុស្ស ៣នាក់ ដោយក្នុងនោះមានមនុស្សធំ ២នាក់ និងក្មេងអាយុ ២ឆ្នាំម្នាក់នៅអំឡុងពេលធ្វើការប្លន់ហាងលក់មាសមួយនៅផ្សារទំនើបក្នុងខេត្តលុបបូរី កាលពីថ្ងៃទី០៩ ខែមករា … អាន​បន្ថែម ខ្មាន់កាំភ្លើងម្នាក់ ដែលបាញ់ប្លន់ហាងមាសយ៉ាងសាហាវនៅខេត្តលុបបូរី កាលពីដើមឆ្នាំ២០២០នេះ ត្រូវតុលាការថៃសម្រេចកាត់ទោសប្រហារជីវិត

អារ៉ាប៊ីសាអ៊ូឌីតរកឃើញអណ្តូងប្រេងនិងឧស្ម័នហ្គាសពីរកន្លែងទៀត

អន្តរជាតិ៖ដូនតារបស់អារ៉ាប៊ីសាអ៊ូឌីត បានជ្រើសរើសទីភូមិសាស្ត្រដ៏ល្អសម្បូរទៅដោយធនធានធម្មជាតិ ដើម្បីកសាងនគរ។អារ៉ាប៊ី​សាអ៊ូឌីតជាប្រទេសនាំប្រេងចេញលំដាប់ទី​១លើពិភពលោក ហើយពេលនេះបានរកឃើញអណ្តូងប្រេង​២កន្លែងថ្មីទៀត ។ ក្រុមហ៊ុនប្រេង Saudi Aramco របស់​ អារ៉ាប៊ីសាអ៊ូឌីតទើបតែរកឃើញអណ្តូងប្រេង​និងឧស្ម័នពីរកន្លែងទៀត​​ … អាន​បន្ថែម អារ៉ាប៊ីសាអ៊ូឌីតរកឃើញអណ្តូងប្រេងនិងឧស្ម័នហ្គាសពីរកន្លែងទៀត

ខ្លាចចាញ់រុស្ស៊ីនិងចិន អាមេរិក បើកភ្លើងខៀវ​ផលិតវ៉ាក់សាំងបន្ទាន់ប្រឆាំងកូវីដ​-១៩

ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បានជំរុញឲ្យក្រុមអ្នកឯកទេសវេជ្ជសាស្ត្រប្រញាប់​ប្រញាល់ បញ្ចេញវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ឲ្យបានឆាប់បំផុត ។ ប្រទេសជាច្រើន ក៏ដូចជាក្រុមហ៊ុនផលិតឱសថនៅលើពិភពលោកកំពុងតែប្រកួតប្រជែងគ្នា​ផលិតវ៉ាក់សាំងប្រឆាំងកូវីដ​-១៩​ឲ្យបានលឿនបំផុត ។ មជ្ឈមណ្ឌលគ្រប់គ្រងស្បៀងអាហារ​និងឱសថអាមេរិក (FDA) … អាន​បន្ថែម ខ្លាចចាញ់រុស្ស៊ីនិងចិន អាមេរិក បើកភ្លើងខៀវ​ផលិតវ៉ាក់សាំងបន្ទាន់ប្រឆាំងកូវីដ​-១៩

ប្រមុខដឹកនាំកំពូលម៉ាឡេស៊ី អះអាងថា៖ បញ្ហារឿងអធិបតេយ្យ តំបន់ Sabah គឺជាបញ្ហាសំខាន់ណាស់ និងមិនអាចចុះញ៉មចំពោះភាគីបានឡើយ

អន្តរជាតិ៖ លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី Muhyiddin Yassin  បានប្រកាសជំហរដាច់ខាតថា៖ បញ្ហារឿងអធិបតេយ្យដែលកំពុងប្រទាំងប្រទើសជាមួយនឹងរដ្ឋាភិបាលហ្វីលីពីន នៅតំបន់ Sabah គឺជាបញ្ហាសំខាន់ណាស់ និងមិនអាចចុះញ៉មចំពោះភាគីបានឡើយ។ … អាន​បន្ថែម ប្រមុខដឹកនាំកំពូលម៉ាឡេស៊ី អះអាងថា៖ បញ្ហារឿងអធិបតេយ្យ តំបន់ Sabah គឺជាបញ្ហាសំខាន់ណាស់ និងមិនអាចចុះញ៉មចំពោះភាគីបានឡើយ

Jon Rahm ឈ្នះពានរង្វាន់កម្មវិធីវាយកូនហ្គោល BMW Championshipនៅអាមេរិក

កីឡាករវាយកូនហ្គោល Jon Rahm បានផ្តួលកីឡាករ Dustin Johnson ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រដ៏អស្ចារ្យមួយក្នុងការឈានទៅលើកពានរង្វាន់ BMW Championship នៅឯទីលានវាយកូនហ្គោល Olympia Fields ក្នុងរដ្ឋ Chicago សហរដ្ឋអាមេរិក។ កីឡាករវាយកូនហ្គោលសញ្ជាតិអេស្ប៉ាញវ័យ៣៥ឆ្នាំរូបនេះបានក្លាយជាម្ចាស់ជើងឯកបន្ទាប់ពីកីឡាករវ័យ៥៤ឆ្នាំម្នាក់មិនអាចយកឈ្នះរូបគាត់បានក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រ។ Jon Rahm ធ្វើបានល្អដោយវាយកូនហ្គោលទាំងការប្រកួតចម្ងាយនិងការស៊ុតចូលឡូ នៅពេលដែលគាត់មានភាពរហ័សរហួន និងមានឱកាសច្រើនដើម្បីទទួលបានពិន្ទុខ្ពស់ជាងគេចាប់តាំងពីថ្ងៃបើកឆាកប្រកួត រហូតដល់វគ្គផ្តាច់ព្រ័ត្រ។ … អាន​បន្ថែម Jon Rahm ឈ្នះពានរង្វាន់កម្មវិធីវាយកូនហ្គោល BMW Championshipនៅអាមេរិក

រដ្ឋមន្ត្រីការបរទេសចិន ព្រមាន៖ ប្រធានព្រឹទ្ធសភាឆែក នឹងត្រូវតបស្នងមកវិញ នូវតម្លៃមួយយ៉ាងសក្តិសម សម្រាប់ការបំពានលើគោលនយោបាយ «ចិនតែមួយ»

អន្តរជាតិ៖ តាមរយៈការបំពេញទស្សនកិច្ចផ្លូវការមួយ ទៅកាន់កោះតៃវ៉ាន់ លោក វ៉ាង យី ទីប្រឹក្សារដ្ឋ និងជារដ្ឋមន្ត្រីការបរទេសចិន បានព្រមាន លោក … អាន​បន្ថែម រដ្ឋមន្ត្រីការបរទេសចិន ព្រមាន៖ ប្រធានព្រឹទ្ធសភាឆែក នឹងត្រូវតបស្នងមកវិញ នូវតម្លៃមួយយ៉ាងសក្តិសម សម្រាប់ការបំពានលើគោលនយោបាយ «ចិនតែមួយ»

ក្លិបបិសាចក្រហមយល់ព្រមលើថ្លៃឈ្នួល៤០លានផោនសម្រាប់ខ្សែបម្រើDonny van de Beek ពីក្លិប Ajax

ក្លិបបិសាចក្រហម Manchester United កំពុងឈានដល់ការចុះហត្ថលេខាលើខ្សែបម្រើ Donny van de Beek របស់ក្លិប Ajax បន្ទាប់ពីក្លិបទាំងពីរយល់ព្រមលើថ្លៃឈ្នួលក្នុងតំបន់៤០លានផោន។ នេះបើយោងតាមការចុះផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃចន្ទនេះ។ លោក Ole Gunnar Solskjaer គ្រូបង្វឹករបស់ក្រុមបិសាចក្រហមគឺជាអ្នកកោតសរសើរយ៉ាងខ្លាំងចំពោះកីឡាករអន្តរជាតិហុល្លង់អាយុ២៣ឆ្នាំ និងធ្លាប់បានមើលពីទម្រង់លេងរបស់គាត់ជាច្រើនលើក។ ឥឡូវនេះក្លិបបិសាចក្រហមបានពង្រឹងចំណាប់អារម្មណ៍របស់កីឡាកររូបនេះជាមួយនឹងលក្ខខណ្ឌវេជ្ជសាស្រ្តផ្ទាល់ខ្លួនដែលកំពុងត្រៀមរួចរាល់ ដែលការផ្ទេរនេះត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់ក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខ។ Van de Beek គ្រោងនឹងចុះកុងត្រារយៈពេល៥ឆ្នាំដែលគួរតែអនុញ្ញាតឱ្យរូបគេអាចរកបានសម្រាប់ការប្រកួតបើករដូវកាល … អាន​បន្ថែម ក្លិបបិសាចក្រហមយល់ព្រមលើថ្លៃឈ្នួល៤០លានផោនសម្រាប់ខ្សែបម្រើDonny van de Beek ពីក្លិប Ajax