កម្លាំងទាហានហ្វុីលីពីន បើកការវាយប្រហារទៅលើក្រុមឧទ្ទាម Abu Sayyaf

កាលពីថ្ងៃទី​២៩ខែសីហា កម្លាំងទាហានហ្វុីលីពីនម្នាក់ស្លាប់ និងក្រុមឧទ្ទាម​Abu Sayyaf ២នាក់​ស្លាប់ក្នុងការប៉ះទង្គិចគ្នានៅតំបន់ព្រៃ​ភ្នំស្ថិតនៅក្នុង​ខេត្ត​ ស៊ូលូ​ (Sulu)។ កម្លាំងទាហានហ្វុីលីពីនបានប្រកាសថា​ មានទាហានម្នាក់ស្លាប់ និង៧នាក់រងរបួស​​ … អាន​បន្ថែម កម្លាំងទាហានហ្វុីលីពីន បើកការវាយប្រហារទៅលើក្រុមឧទ្ទាម Abu Sayyaf

បេឡារូស ដកហូតលិខិតអ្នកសារព័ត៌មានបរទេសមួយចំនួន ផ្សាយព័ត៌មានប្រឆាំងរដ្ឋាភិបាល

អន្តរជាតិ៖រដ្ឋាភិបាល​បេឡារូស​បានដកហូតលិខិត អនុញ្ញាតដល់អ្នកសារព័ត៌មានបរទេស ​២០នាក់ ដោយចោទប្រកាន់ថា​បានផ្សាយព័ត៌មានប្រឆាំងរដ្ឋាភិបាល​ និងជំរុញឲ្យមានបាតុកម្ម ផ្ទុះឡើយ​ក្នុងប្រទេសនេះ​។ តាមតួលេខ​របស់សមាគមអ្នកសារព័ត៌មាន​បេឡារូស​ បានឲ្យដឹងថា មានអ្នកសារព័ត៌មានបរទេស​១៧រូប កំពុងតែបំពេញការងារនៅក្នុងប្រទេសបេឡារូស​ … អាន​បន្ថែម បេឡារូស ដកហូតលិខិតអ្នកសារព័ត៌មានបរទេសមួយចំនួន ផ្សាយព័ត៌មានប្រឆាំងរដ្ឋាភិបាល

Leeds ចុះហត្ថលេខាទិញបានកីឡាករសញ្ជាតិអេស្ប៉ាញRodrigo

ក្លិបលីគកំពូលអង់គ្លេសដែលទើបនឹងឡើងថ្មីបានប្រកាសកាលពីថ្ងៃសៅរ៍ថា ពួកគេបានចុះកុងត្រារយៈពេល៤ ឆ្នាំជាមួយកីឡាករអន្តរជាតិអេស្ប៉ាញ Rodrigo Moreno Machado ក្នុងតម្លៃផ្ទេរកំណត់ត្រារបស់ក្លិប។ Rodrigo វ័យ២៩ឆ្នាំបានផ្លាស់ពីក្លិប Valencia មក Leeds ក្នុងតម្លៃខ្លួន២៦លានផោន(ប្រហែល៣៥ លានដុល្លារអាមេរិក) ។ ក្នុងរយៈពេល៦រដូវកាលជាមួយក្លិប Valencia កីឡាករRodrigo បង្ហាញខ្លួនបាន២២០ ដងក្នុងការប្រកួតទាំងអស់ដោយរកបាន៥៩គ្រាប់។ កីឡាកររូបនេះក៏ធ្លាប់បានចំណាយពេលនៅរដូវកាលឆ្នាំ២០១០–២០១១ ក្នុងលីគកំពូលរបស់អង់គ្លេសខណៈកំពុងខ្ចីជើងជាមួយក្លិប Bolton ពីក្លិបយក្សព័រទុយហ្គាល់Benfica ។ កីឡាករ Rodrigo បាននិយាយថា “សម្រាប់ខ្ញុំនេះគឺជាជំហានថ្មីមួយនៅក្នុងអាជីពរបស់ខ្ញុំ ហើយខ្ញុំចង់ជួយក្រុមឱ្យសម្រេចគោលដៅនៅរដូវកាលនេះ” ។ កីឡាកររូបនេះបន្តថា “ពិតណាស់ Marcelo Bielsaគឺជាគ្រូបង្វឹកដ៏ឆ្នើមម្នាក់ក្នុងវិស័យបាល់ទាត់នាពេលបច្ចុប្បន្ននេះគាត់បានធ្វើរឿងសំខាន់ៗនៅតាមក្លិបផ្សេងៗគ្នាហើយខ្ញុំពិតជារំភើបណាស់ដែលបានរៀនសូត្រពីគាត់ កែលម្អបាល់ទាត់របស់ខ្ញុំដោយការខិតខំ និងការធ្វើការជាក្រុម ហើយខ្ញុំសង្ឃឹមថាយើងអាចធ្វើបានសំខាន់អ្វីៗនៅរដូវកាលនេះ” ។ សូមបញ្ជាក់ថា ក្រុម Leeds បានឈ្នះជើងឯកលីគទី២របស់អង់គ្លេសកាលពីរដូវកាលមុនដើម្បីវិលទៅកាន់ក្របខ័ណ្ឌលីគកំពូលអង់គ្លេសវិញគឺ Premier League ជាលើកដំបូងចាប់តាំងពីឆ្នាំ២០០៤។ ពួកគេនឹងចាប់ផ្តើមរដូវកាលថ្មីរបស់ពួកគេជាមួយ នឹងការប្រកួតដំបូងត្រូវប៉ះជាមួយក្រុមភ្ញៀវLiverpool ដែលជាអតីតម្ចាស់ជើងឯកនៅថ្ងៃទី១២ ខែកញ្ញាខាងមុខនេះ ៕ដោយ៖ភារៈ អាន​បន្ថែម Leeds ចុះហត្ថលេខាទិញបានកីឡាករសញ្ជាតិអេស្ប៉ាញRodrigo

លោក Novak Djokovic លាលែងពីតំណែងជាប្រធានក្រុមប្រឹក្សាអ្នកលេងតឺន្នីសរបស់ ATP

កីឡាករវាយតឺន្នីសលេខ១ពិភព Novak Djokovic បានលាលែងពីតំណែងជាប្រធានក្រុមប្រឹក្សាអ្នកលេងតឺន្នីស ATPដើម្បីឈានមុខទៅបង្កើតសមាគមថ្មីមួយដែលមានគោលបំណងបង្កើនអំណាចរបស់កីឡាករវាយតឺន្នីស។ បន្ទាប់ពីឈ្នះពានរង្វាន់ Western និង Southern Open កាលពីថ្ងៃសៅរ៍កីឡាករ Djokovic បាននិយាយថា “ខ្ញុំបានអាននៅក្នុងលិខិតពី ATP ដែលពួកគេគិតថា ATP មិនអាចនៅជាមួយសមាគមនេះបានទេ។ តាមច្បាប់យើងមានសុវត្ថិភាព១០០ភាគរយ ហើយយើងត្រូវបានអនុញ្ញាតឱ្យបង្កើតសមាគមអ្នកលេងថ្មីមួយទៀត”។ កីឡាករវាយតឺន្នីសឆ្នើមរូបនេះបានបន្តថា “យើងមិនអំពាវនាវឱ្យធ្វើពហិការទេ យើងក៏មិនបង្កើតការប្រកួតផ្សេងៗស្របគ្នាដែរ នេះគឺជាជំហានសំខាន់សម្រាប់កីឡាករ ហើយក៏ជាតួនាទីរបស់កីឡាផងដែរ។ យើងគ្រាន់តែចង់មានអង្គការផ្ទាល់ដែលជារបស់យើង១០០ភាគរយ ដោយធ្វើការជាមួយ ATP និងគ្រប់អង្គភាពទាំងអស់” ។ សូមបញ្ជាក់ថា កីឡាករដែលមានបំណងចង់ចុះឈ្មោះចូលជាសមាជិកសមាគមអ្នកលេងកីឡាវាយតឺន្នីស អាជីពគ្រោងនឹងជួបគ្នាក្នុងទីក្រុងញូវយ៉កដែលព្រឹត្តិការណ៍US Open ចាប់ផ្តើមនៅថ្ងៃចន្ទនេះ។ ដំបូង Djokovic បានលើកឡើងពីគំនិតនៃសហជីពរបស់កីឡាករក្នុងព្រឹត្តិការណ៍ Australian Open ឆ្នាំ ២០១៨។ ចាប់តាំងពីពេលនោះមកមិត្តភក្ដិរបស់គាត់មួយចំនួនកំពុងញុះញង់គាត់ដើម្បីទទួលបានចំណែកកាន់តែច្រើននៃប្រាក់ចំណូលដែលបង្កើតដែលក្រុមប្រឹក្សាអ្នកលេងតឺន្នីសបានបម្រុងទុក ៕    ដោយ៖ភារៈ អាន​បន្ថែម លោក Novak Djokovic លាលែងពីតំណែងជាប្រធានក្រុមប្រឹក្សាអ្នកលេងតឺន្នីសរបស់ ATP

Arsenal ឈ្នះពាន Community Shield ក្រោយយកឈ្នះLiverpool ក្នុងបាល់ប៉េណាល់ទី

ក្រុមកាំភ្លើងធំ Arsenal បានយកឈ្នះក្រុមម្ចាស់ជើងឯក Premier League ហង្សក្រហម Liverpool ក្នុងបាល់ប៉េណាល់ទី៥ទល់៤កាលពីរាត្រីម្សិលមិញ ក្នុងការលើកពានរង្វាន់អង់គ្លេស Community Shield នៅឯកីឡដ្ឋានWembley ដោយគ្មានអ្នកទស្សនាផ្ទាល់។ កីឡាករ Pierre-Emerick Aubameyang របស់ក្រុមកាំភ្លើងធំបានរកគ្រាប់បាល់បានយ៉ាងល្អនាំមុខ១គ្រាប់នៅនាទីទី១២ដែលការនាំមុខនេះត្រូវបានបន្តរហូតដល់ចប់តង់ទី១។ ចូលដល់តង់ទី២ក្រុមទាំង២នៅតែព្យាយាមរកគ្រាប់បាល់បន្ថែម ប៉ុន្តែមិនអាចទៅរួចទេ រហូតដល់នាទីទី៧៣ កីឡាករ Minamino របស់ក្រុមហង្សក្រហម Liverpool បានរកគ្រាប់បាល់១គ្រាប់តាមស្មើវិញ១ទល់១ ដែលលទ្ធផលនេះបានបន្តរហូតដល់ចប់តង់ទី២។ ក្នុងលទ្ធផលស្មើគ្នា១ទល់១ អាជ្ញាកណ្តាលបានកាត់សេចក្តីឲ្យស៊ុតបាល់ប៉េណាល់ទីមួយក្រុមឲ្យស៊ុត៥គ្រាប់ ហើយពេលនោះកីឡាករក្រុមកាំភ្លើងធំ Arsenal បានស៊ុតយ៉ាងល្អដោយចូលទាំង៥គ្រាប់។ … អាន​បន្ថែម Arsenal ឈ្នះពាន Community Shield ក្រោយយកឈ្នះLiverpool ក្នុងបាល់ប៉េណាល់ទី

បារាំងបញ្ចេញកញ្ចប់ថវិការ សង្គ្រោះសេដ្ឋកិច្ច​១៥ពាន់លានអឺរ៉ូ និងកំណត់គោលដៅ១០ឆ្នាំ

ប្រធានាធិបតីបារាំង លោក ម៉ាក្រុង បានប្រកាស កញ្ចប់ថវិការអភិវដ្ឍន៍សេដ្ឋកិច្ចមានទឹកប្រាក់​១៥ពាន់លានអឺរ៉ូ ជួ​យដល់វិស័យ​ឧស្សាហកម្ម​។ មានប្រសាសន៍ទៅកាន់ក្រុមអ្នកសារព័ត៌មាន ​ប្រធានាធិបតីម៉ាក្រុង​ បានបញ្ជាក់ថា គម្រោងអភិវឌ្ឍន៍សេដ្ឋកិច្ច​គឺមានរយៈពេលវេងដល់ទៅ​១០ឆ្នាំ។ … អាន​បន្ថែម បារាំងបញ្ចេញកញ្ចប់ថវិការ សង្គ្រោះសេដ្ឋកិច្ច​១៥ពាន់លានអឺរ៉ូ និងកំណត់គោលដៅ១០ឆ្នាំ

សញ្ញាមិនល្អរបស់ប្រធានាធិបតីដូណាល់ ត្រាំសម្រាប់ការបោះឆ្នោតខែវិច្ឆិកា

តាមតួរលេខ​របស់ Nielsen បានបង្ហាញឲ្យឃើញថា ក្នុងមហាសន្និបាតរបស់គណបក្សប្រជាធិបតេយ្យ និងគណបក្សសាធារណរដ្ឋ​ ដែលបានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍ បណ្តាញសង្គមផ្សេងៗ បង្ហាញឲ្យឃើញថា ចំនួនអ្នកទស្សនាលោកត្រាំ មានតិចជាង​ឆ្ងាយ​ពីចំនួនអ្នកទស្សនា​លោក … អាន​បន្ថែម សញ្ញាមិនល្អរបស់ប្រធានាធិបតីដូណាល់ ត្រាំសម្រាប់ការបោះឆ្នោតខែវិច្ឆិកា

រដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្តីប្រកាសថ្កោលទោសការវាយប្រហារភេរវកម្មនៅហ្វុីលីពីន

តាមសំណើរបស់ប្រទេសវៀតណាម ដែលជាប្រធានសមាគមអាស៊ាន ​រដ្ឋមន្ត្រីការបរទេស​អាស៊ាន​បានចេញសេចក្តីប្រកាសរួម ថ្កោលទោសយ៉ាងខ្លាំងក្លាដល់សកម្មភាពវាយប្រហារភរវកម្មកាលពីថ្ងៃទី​២៤ខែសីហានៅលើ​កោះ Jolo បណ្តាលឲ្យមានអ្នកស្លាប់និងរបួសជិត​១០០នាក់​។ នៅថ្ងៃទី​២៩ខែសីហា រដ្ឋមន្ត្រីការបរទេសអាស៊ានបានចេញសេចក្តីប្រកាសរួម ក្នុងនោះបានបញ្ជាក់ថ្កោលទោសយ៉ាងខ្លាំងនិងចូលរួមរំលែកទុក្ខដល់រដ្ឋាភិបាលហ្វុីលីពីន និងសមាជិកគ្រួសារជនរងគ្រោះ។ … អាន​បន្ថែម រដ្ឋមន្ត្រីការបរទេសអាស៊ានចេញសេចក្តីប្រកាសថ្កោលទោសការវាយប្រហារភេរវកម្មនៅហ្វុីលីពីន

គណបក្សកាន់អំណាចជប៉ុន​LDP នឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅពាក់កណ្តាលខែកញ្ញា

សារព័ត៌មាន ក្យូដូ​របស់ជប៉ុនបានផ្សាយថា បណ្តាតំណាងរាស្ត្រគណបក្សប្រជាធិបតេយ្យសេរី​ LDP ​កាន់អំណាច បានសម្រេចជ្រើសរើសថ្ងៃទី​១៥ខែកញ្ញា ដើម្បីរៀបចំការបោះឆ្នោតជ្រើសរើសមេបក្សថ្មី ជំនួសនាយករដ្ឋមន្ត្រី ស៊ីនហ្សូ អាបេ​ … អាន​បន្ថែម គណបក្សកាន់អំណាចជប៉ុន​LDP នឹងបោះឆ្នោតជ្រើសរើសមេដឹកនាំថ្មីនៅពាក់កណ្តាលខែកញ្ញា

លោកស្រីMichelle Obama ៖ ការរើសអើងជាតិសាសន៍កើតចេញពីសេតវិមាន

ភរិយាអតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា គឺលោកស្រី Michelle Obama បានបង្ហាញការខឹងសម្បាយ៉ាងខ្លាំង​ដល់ការរើសអើងជាតិសាសន៍ជាប្រព័ន្ធ​ កើតចេញពីសេតវិមាន និងតំបន់ជាច្រើនផ្សេងទៀតក្នុងទឹកដីអាមេរិក។ នៅក្នុងសេចក្តីប្រកាសនាថ្ងៃទី​២៩ខែសីហា … អាន​បន្ថែម លោកស្រីMichelle Obama ៖ ការរើសអើងជាតិសាសន៍កើតចេញពីសេតវិមាន

អ្នកស្រាវជ្រាវន័រវែស អះអាងថា៖ មហាសមុទ្រទឹកកកនៅប៉ូលខាងជើងផែនដី កំពុងរងការបំពុលខ្លាំងឡើងៗ

អន្តរជាតិ៖ បើតាមការដកស្រង់ចេញផ្សាយព័ត៌មានពីទីភ្នាក់ងារ Reuters នាព្រឹកថ្ងៃសៅរ៍ ទី២៩ ខែសីហា ឆ្នាំ២០២០នេះថា បើតាមទិន្នន័យពីក្រុមស្រាវជ្រាវ នៅសាកលវិទ្យាល័យ Nord … អាន​បន្ថែម អ្នកស្រាវជ្រាវន័រវែស អះអាងថា៖ មហាសមុទ្រទឹកកកនៅប៉ូលខាងជើងផែនដី កំពុងរងការបំពុលខ្លាំងឡើងៗ

​ប៉េកាំង អះអាងថា៖ មីស៊ីលចិន ដែលបាញ់ទៅក្បែរប្រជុំកោះParacel គឺមិនបានបង្កអស្ថិរភាពក្នុងតំបន់ឡើយ ប៉ុន្តែអាមេរិកទេជាអ្នកបង្កឡើង

អន្តរជាតិ៖​ កាលពីថ្ងៃទី២៨ ខែសីហាម្សិលមិញនេះ ទីក្រុងប៉េកាំង បានអះអាងថា ការបាញ់មីស៊ីលរបស់ចិន ទៅក្បែរប្រជុំកោះParacel ដែលចិនហៅថាកោះXishaនោះ គឺគ្រាន់តែជាសមយុទ្ធយោធាប៉ុណ្ណោះ និងមិនគំរាមដល់ប្រទេសណាមួយឡើយ … អាន​បន្ថែម ​ប៉េកាំង អះអាងថា៖ មីស៊ីលចិន ដែលបាញ់ទៅក្បែរប្រជុំកោះParacel គឺមិនបានបង្កអស្ថិរភាពក្នុងតំបន់ឡើយ ប៉ុន្តែអាមេរិកទេជាអ្នកបង្កឡើង