ក្រុមតោខៀវ Chelsea ទិញបានកីឡាករជើងចាស់ប្រេស៊ីល Silva ក្នុងកិច្ចសន្យារយៈពេល១ឆ្នាំ

  ក្រុមតោខៀវបានបញ្ជាក់កាលពីថ្ងៃសុក្រថា កីឡាករជើងចាស់សញ្ជាតិប្រេស៊ីល Thiago Silva បានចូលរួមជាមួយក្រុមតោខៀវ Chelsea ក្នុងកិច្ចសន្យារយៈពេល១ឆ្នាំបន្ទាប់ពីខ្សែការពារកណ្តាលបានបញ្ចប់កុងត្រាជាមួយក្រុម Paris Saint-German ។ កីឡាករ Silva វ័យ៣៥ឆ្នាំបានចាកចេញពីក្លិបយក្សបារាំងមួយនេះបន្ទាប់ពីពួកគេបានចាញ់ក្រុម Bayern Munich ក្នុងលទ្ធផល ១-០ នៅវគ្គផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League កាលពីថ្ងៃទី២៣ ខែសីហា។ គាត់បានចូលរួមជាមួយក្រុមតោខៀវ Chelsea ក្នុងកិច្ចសន្យារយៈពេល១ឆ្នាំដោយក្លិបមានជម្រើស១២ខែទៀតដើម្បីបន្តកិច្ចសន្យានេះ។ … អាន​បន្ថែម ក្រុមតោខៀវ Chelsea ទិញបានកីឡាករជើងចាស់ប្រេស៊ីល Silva ក្នុងកិច្ចសន្យារយៈពេល១ឆ្នាំ

ពិភពលោកមានករណីឆ្លងកូវីដ​-១៩ ដល់ទៅ​ជិត២៥៩ពាន់នាក់ក្នុងមួយថ្ងៃ

ពិភពលោក៖ តាមតួលេខរបស់គេហទំព័រ worldometers.info បានផ្សាយថា គិតមកដល់ថ្ងៃទី​២៩ខែសីហានេះ​ចំនួនអ្នកឆ្លងនៅលើពិភពលោក បន្តកើនឡើងខ្ពស់​។ ក្នុងរយៈពេល​២៤ម៉ោង មានករណីឆ្លងថ្មីដល់ទៅ ២៥៨.០៨១ នាក់​និងស្លាប់​៥.២២១នាក់​។​​ តាមគេហទំព័រ​worldometers.គិតត្រឹមម៉ោង … អាន​បន្ថែម ពិភពលោកមានករណីឆ្លងកូវីដ​-១៩ ដល់ទៅ​ជិត២៥៩ពាន់នាក់ក្នុងមួយថ្ងៃ

រដ្ឋមន្ត្រី​សុខាភិបាល​ឡាវ ពិភាក្សា​លទ្ធភាព​ទទួល​ការផ្គត់ផ្គង់​វ៉ាក់សាំង COVID-19 ពី​រុស្ស៊ី

អន្តរជាតិ៖ ក្រោយ​ការអភិវឌ្ឍ​វ៉ាក់សាំងរបស់​រុស្ស៊ី​ ទ​ទួល​ជោគជ័យ រដ្ឋមន្ត្រី​សុខាភិបាល​ឡាវ និង​អគ្គរដ្ឋទូត​រុស្ស៊ី​ប្រចាំ​ប្រទេស​ឡាវ បាន​ពិភាក្សា​លទ្ធភាព​ក្នុងការ​ផ្គត់ផ្គង់​វ៉ាក់សាំង COVID-19 ដែល​រុស្ស៊ី​ផលិត​ឈ្មោះថា «Sputnik V» … អាន​បន្ថែម រដ្ឋមន្ត្រី​សុខាភិបាល​ឡាវ ពិភាក្សា​លទ្ធភាព​ទទួល​ការផ្គត់ផ្គង់​វ៉ាក់សាំង COVID-19 ពី​រុស្ស៊ី

ពលរដ្ឋអាមេរិករាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍

នៅថ្ងៃទី​២៩ ខែសីហា ពលរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនបាននាំគ្នាធ្វើបាតុកម្ម ក្នុងឱកាសខួបគម្រប់​៥៧ឆ្នាំថ្ងៃអាចារ្យ Martin Luther King អានសារលិខិត«ខ្ញុំមានក្តីសុបិនមួយ» ទន្ទឹមនឹងនោះក៏បានប្រឆាំងការរើសអើងជាតិសាសន៍ផងដែរ ។ … អាន​បន្ថែម ពលរដ្ឋអាមេរិករាប់ពាន់នាក់ធ្វើបាតុកម្មប្រឆាំងការរើសអើងជាតិសាសន៍

US Open នឹងចាប់ផ្តើមនៅថ្ងៃចន្ទក្រោយបងប្អូនប្រុស Bryan ប្រកាសចូលនិវត្តន៍ពីកីឡាវាយតឺន្នីស

កូនភ្លោះជនជាតិអាមេរិក Bob Bryan និង Mike Bryan បានប្រកាសចូលនិវត្តន៍ដោយបញ្ចប់ភាពជាដៃគូទ្វេជាប្រវត្តិសាស្ត្រនៅប៉ុន្មានថ្ងៃមុនព្រឹត្តិការណ៍វាយតឺន្នីស US Open ដែលជាការបង្ហាញខ្លួនសម្រាប់ប្រកួតជើងឯកដ៏ធំរបស់ពួកគាត់ទាំង២កាលពីឆ្នាំ១៩៩៥ ។ ក្នុងនាមជាក្រុមដែលទទួលបានសមិទ្ធផលច្រើនជាងគេបំផុតក្នុងប្រវត្តិសាស្ត្រប្រកួតជាគូ បងប្អូនរបស់ Bryan បានដណ្តើមបានពានរង្វាន់ចំនួន១១៩ រួមទាំងពានរង្វាន់កម្មវិធី Grand Slams ចំនួន១៦ ពានរង្វាន់ ATP Masters ចំនួន៩ និងមេដាយមាសកីឡាអូឡាំពិកផងដែរ។ កូនភ្លោះBryans ដែលបានឈ្នះជើងឯក Grand Slam ចំនួន១៦ដងជាមួយគ្នាបាននិយាយរួចហើយកាលពីឆ្នាំមុនថាពួកគេនឹងបញ្ចប់អាជីពរបស់ពួកគេនៅឆ្នាំ២០២០ … អាន​បន្ថែម US Open នឹងចាប់ផ្តើមនៅថ្ងៃចន្ទក្រោយបងប្អូនប្រុស Bryan ប្រកាសចូលនិវត្តន៍ពីកីឡាវាយតឺន្នីស

អ្នកចាំទីអេស្ប៉ាញ Pepe Reina បានចុះកុងត្រាជាមួយក្លិប Lazio

ក្លិប Lazio បានអះអាងថា អ្នកចាំទីសញ្ជាតិអេស្ប៉ាញ Pepe Reina ដែលជាអតីតអ្នកជួយឲ្យអេស្ប៉ាញឈ្នះពានរង្វាន់ពិភពលោកបានចុះហត្ថលេខាសម្រាប់ក្លិប Lazio ដោយទិញបានពីក្លិប AC Milan ។ អ្នកចាំទី Pepe Reina មានវ័យ៣៧ឆ្នាំបានខ្ចីជើងនៅក្លិប Aston Villa ពីក្រុម AC Milan តាំងពីខែមករាមកម្ល៉េះត្រូវបានក្លាយជាអ្នកចាំទីជម្រើសដំបូងលោក Tom Heaton ។ ក្លិបបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ខ្លីមួយថា ក្លិប Lazio បានប្រកាសថា អ្នកចាំទីរូបនេះបានទទួលសេវាកម្មកីឡារបស់លោក Jose Manuel Reina Paez ជាអចិន្ត្រៃយ៍ហើយ។ កីឡាករ Pepe Reina បានរារាំងមិនឲ្យគូប្រកួតស៊ុតបញ្ចូលទីចំនួន៣៦ដងនៅជាជម្រើសជាតិរបស់ប្រទេសអេស្ប៉ាញ និងជាអ្នកជួយឲ្យក្រុមអេស្ប៉ាញឈ្នះព្រឹត្តិការណ៍ World Cup ឆ្នាំ២០១០ … អាន​បន្ថែម អ្នកចាំទីអេស្ប៉ាញ Pepe Reina បានចុះកុងត្រាជាមួយក្លិប Lazio

កីឡាករ Gareth Barry អតីតខ្សែបម្រើ Aston Villa, Manchester City និង Everton ប្រកាសចូលនិវត្តន៍

អតីតកីឡាករក្លិប Aston Villa, Manchester City, Everton ខ្សែបម្រើ Gareth Barry បានចូលនិវត្តន៍ពីអាជីពបាល់ទាត់នៅអាយុ៣៩ឆ្នាំកាលពីម្សិលមុិញ។ Barry ដែលបានចំណាយពេល៣រដូវកាលជាមួយក្លិប West Bromដោយបង្ហាញខ្លួនបាន៨៣៣ដងអំឡុងអាជីព ២២ឆ្នាំរបស់គាត់ ដែលបានបំបែកកំណត់ត្រាជាកីឡាករដែលលេងនៅ Premier League ច្រើនជាងគេមួយរូបផងដែរ។ គាត់គឺជាអតីតកីឡាករក្រុម Manchester City ដែលធ្លាប់បានឈ្នះពានរង្វាន់ FA … អាន​បន្ថែម កីឡាករ Gareth Barry អតីតខ្សែបម្រើ Aston Villa, Manchester City និង Everton ប្រកាសចូលនិវត្តន៍

ឥណ្ឌូនេស៊ីសម្ពោធអាកាសយានដ្ឋាន​ថ្មី​អាចស៊ូទ្រាំនឹងការរញ្ជួយដី និងរលកយក្សស៊ូណាមិ

ឥណ្ឌូនេស៊ី​បានសម្ពោធអាកាសយានដ្ឋានអន្តរជាតិ Yogyakarta នៅលើកោះជ្វា(Java) ដែលអាចទប់ទល់នឹងការរញ្ជួយដី រលកយក្សស៊ូណាមិ​បានយ៉ាងល្អបំផុត។ ប្រធានាធិបតីបតីឥណ្ឌូនេស៊ី លោក Joko Widodo ​បានចូលរួមនៅក្នុងពិធីសម្ពោធអាកាសយានដ្ឋាន​ … អាន​បន្ថែម ឥណ្ឌូនេស៊ីសម្ពោធអាកាសយានដ្ឋាន​ថ្មី​អាចស៊ូទ្រាំនឹងការរញ្ជួយដី និងរលកយក្សស៊ូណាមិ

រុស្ស៊ីបង្ហាញឃ្លីបវីដេអូ​ស្តីពីការសាកល្បងគ្រាប់បែកបរមាណូមានកម្លាំងខ្លាំងបំផុតលើពិភពលោក(មានវីដេអូ)

រុស្ស៊ីទើបតែបង្ហាញឃ្លីបវីដេអូស្តីពីការសាកល្បងគ្រាប់បែកបរមាណូមានកម្លាំងផ្ទុះខ្លាំងបំផុតមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រមនុស្សជាតិ។ គ្រាប់បែកបរមាណូដែលរុស្ស៊ីសាកល្បងនេះមានឈ្មោះថា Tsar Bomba បានសាកល្បងនៅដែនសមុទ្របារ៉ែន​នាឆ្នាំ​១៩៦១​។ ឃ្លីបវីដេអូខាងលើត្រូវបានវិមានក្រឹមឡាំង (Kremlin) រក្សាជាការសម្ងាត់អស់រយៈពេលជាង​៦ទសវត្សរ៍កន្លងមក​ហើយ ទើបបានប្រកាសជាសាធារណៈឲ្យមនុស្សជាតិបានដឹងនៅថ្ងៃទី​២០ខែសីហា​កន្លងមក ដែលជាថ្ងៃបង្កើតទីភ្នាក់ងាអាវុធបរមាណូរុស្ស៊ី។ … អាន​បន្ថែម រុស្ស៊ីបង្ហាញឃ្លីបវីដេអូ​ស្តីពីការសាកល្បងគ្រាប់បែកបរមាណូមានកម្លាំងខ្លាំងបំផុតលើពិភពលោក(មានវីដេអូ)

តើអ្នកណាជំនួសតំណែងនាយករដ្ឋមន្ត្រីអាបេ​ដឹកនាំជប៉ុន ?

ក្រោយការប្រកាសលាលែងចេញពីតំណែង នាយករដ្ឋមន្ត្រីរបស់លោក អាបេ​​ បញ្ហាដែលចាប់អារម្មណ៍បំផុតនាពេលនេះគឺអ្នកណាជាអ្នកជំនួសតំណែងដឹកនាំជប៉ុនបន្ត។ មុននេះបន្តិច​លោកអាបេប្រកាសលាលែងចេញពីតំណែងដោយសារតែ​បញ្ហាសុខភាព។ នៅពេលនេះ គណបក្សកាន់ប្រជាធិបតេយ្យសេរី កាន់អំណាច និងរៀបចំ​បោះឆ្នោតជ្រើសរើស​មេដឹកនាំថ្មី​។ ព័ត៌មានពាក់ព័ន្ធ​ … អាន​បន្ថែម តើអ្នកណាជំនួសតំណែងនាយករដ្ឋមន្ត្រីអាបេ​ដឹកនាំជប៉ុន ?

ទីបំផុត! លោក អាបេ ប្រកាសលាលែងពីតំណែងនាយករដ្ឋមន្រ្តីជប៉ុនហើយ

អន្តរជាតិ៖ ទីបំផុត! លោក ស៊ិនហ្សូ អាបេ ដែលជាអ្នកនយោបាយកាន់តំណែងនាយករដ្ឋមន្ត្រីបានយូរជាងគេនៅប្រទេសជប៉ុន ពេលនេះបានប្រកាសលាលែងពីតំណែងនាយករដ្ឋមន្រ្តីជប៉ុនហើយ ក្រោមហេតុផលសុខភាព នៅថ្ងៃទី២៨ ខែសីហានេះ។ លោក ស៊ិនហ្សូ … អាន​បន្ថែម ទីបំផុត! លោក អាបេ ប្រកាសលាលែងពីតំណែងនាយករដ្ឋមន្រ្តីជប៉ុនហើយ

កូរ៉េខាងត្បូង​ផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិ

អគ្គមេបញ្ជាការកងទ័ពជើងគោកកូរ៉េខាងត្បូងលោក Suh Wook ត្រូវបានតែងតាំង​ធ្វើជារដ្ឋមន្ត្រីក្រសួងការពារជាតិថ្មី ។ សារព័ត៌មានយ៉ុ​ងហាប់របស់កូរ៉េខាងត្បូង​បានផ្សាយថា ការិយាល័យប្រធានាធិបតីកូរ៉េខាងត្បូង ​បានប្រកាសនៅថ្ងៃទី​២៨ ខែសីហាថា ប្រធានាធិបតីមូន … អាន​បន្ថែម កូរ៉េខាងត្បូង​ផ្លាស់ប្តូររដ្ឋមន្ត្រីការពារជាតិ