ការប្រកួតរវាង Mike Tyson ជាមួយ Roy Jones Jr ត្រូវពន្យារពេលរហូតដល់ខែវិច្ឆិកា

កីឡាអន្តរជាតិ៖ អតីតម្ចាស់ខ្សែក្រវាត់ទម្ងន់ធ្ងន់ Mike Tyson បានវិលចូលសង្វៀនប្រដាល់វិញ ប៉ុន្តែត្រូវបានពន្យារពេលរហូតដល់ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០២០។បុរសវ័យ៥៤ឆ្នាំ Mike Tyson នឹងត្រូវជួបជាមួយអតីតជើងឯកពិភពលោកទម្ងន់ Roy Jones Jr នៅក្នុងការប្រកួតពិព័រណ៍មួយក្នុងទីក្រុង Los Angeles ។ ការប្រកួតនេះគ្រោងធ្វើឡើងនៅថ្ងៃទី១២ ខែកញ្ញា ប៉ុន្តែត្រូវបានលើកពេលដោយសារវិបត្តិកូវីដ-១៩ និងដោយសារគណៈកម្មការអត្តពលកម្មបានដាក់ទណ្ឌកម្មលើការប្រកួត នៅសហរដ្ឋអាមេរិកដោយលើកទៅប្រកួតនៅខែវិច្ឆិកាវិញ។ លោក Mike Tyson បាននិយាយថា “ការផ្លាស់ប្តូរកាលបរិច្ឆេទនឹងផ្តល់ឱ្យមនុស្សកាន់តែច្រើននូវឱកាសដើម្បីមើលឃើញការត្រឡប់មកវិញដែលជាការប្រកួតដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រប្រដាល់របស់ខ្ញុំ” ។ សូមបញ្ជាក់ថា លោក Mike … អាន​បន្ថែម ការប្រកួតរវាង Mike Tyson ជាមួយ Roy Jones Jr ត្រូវពន្យារពេលរហូតដល់ខែវិច្ឆិកា

រដ្ឋាភិបាលវៀតណាម​ ប្រកាសឲ្យប្រជា​នេសាទ​ខ្លួន​ ​បន្ត​ការនេសាទក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង តាមផ្លូវ​ច្បាប់​ដដែល​

អន្តរជាតិ៖ ក្រសួងកសិកម្ម​ និង​អភិវឌ្ឍន៍ជនបទ​វៀត​ណា​ម បានចេញ​លិខិត​ជូនទៅ​អាជ្ញាធរ​ថ្នាក់មូលដ្ឋាន ក្នុងន័យ​បញ្ជា​ឱ្យ​អាជ្ញាធរ​ទាំងនោះ​ បន្ត​ជម្រាប​ប្រាប់​ប្រជា​នេសាទ​ខ្លួនថា៖ ​ចាត់ទុក​បំរាម​នេសាទ​របស់​ចិន ឥត​បានការ និង​ជំរុញ​ឱ្យ​ប្រជា​នេសាទ​ បន្តសកម្មភាព​ផលិតកម្ម​ធម្មតា​តាមផ្លូវ​ច្បាប់​ដដែល​ … អាន​បន្ថែម រដ្ឋាភិបាលវៀតណាម​ ប្រកាសឲ្យប្រជា​នេសាទ​ខ្លួន​ ​បន្ត​ការនេសាទក្នុង​ដែនសមុទ្រ​ចិន​ខាងត្បូង តាមផ្លូវ​ច្បាប់​ដដែល​

ព្រោះតែហ្គេម PUBG យុវវ័យម្នាក់ ត្រូវមិត្តស្រីបោកលុយជាង ៧ ម៉ឺនដុល្លារអាមេរិក ហើយគេចខ្លួនបាត់

អន្តរជាតិ៖ បើតាមទីភ្នាក់ងារសារព័ត៌មាន World of Buzz បានចេញផ្សាយថ្មីៗនេះថា មានករណីយុវជនម៉ាឡេស៊ីវ័យ ១៤ ឆ្នាំម្នាក់ បានចាញ់បោកមិត្តស្រីដែលស្គាល់គ្នាតាមរយៈការលេងហ្គេម … អាន​បន្ថែម ព្រោះតែហ្គេម PUBG យុវវ័យម្នាក់ ត្រូវមិត្តស្រីបោកលុយជាង ៧ ម៉ឺនដុល្លារអាមេរិក ហើយគេចខ្លួនបាត់

Update គ្រោះថ្នាក់រថភ្លើង ៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និង មេដឹកនាំស្កុតឡែន Nicola Sturgeon ចាត់ទុក ជារឿងធ្ងន់ធ្ងរបំផុត

រថភ្លើងធ្លាក់កងចេញពីផ្លូវដែកនៅតំបន់ Aberdeenshire របស់ស្កុតឡែននៅថ្ងៃទី១២ខែសីហា នេះបណ្តាលឲ្យមនុស្សជាច្រើនរងរបួសជាទម្ងាន់ និងមានអ្នកស្លាប់ទៀតផង។ សារព័ត៌មាន Guardian ផ្សាយថា នាយករដ្ឋមន្ត្រីអង់គ្លេស លោក … អាន​បន្ថែម Update គ្រោះថ្នាក់រថភ្លើង ៖ នាយករដ្ឋមន្រ្តីអង់គ្លេសលោក Boris Johnson និង មេដឹកនាំស្កុតឡែន Nicola Sturgeon ចាត់ទុក ជារឿងធ្ងន់ធ្ងរបំផុត

រុស្ស៊ីច្រានចោលការមន្ទិលសង្ស័យ ពីកម្រិតសុវត្ថិភាព វ៉ាក់សាំងប្រឆាំងកូវីដ-១៩

រុស្សុី៖ រដ្ឋមន្ត្រីក្រសួងសុខាភិបាលរុស្ស៊ី លោក Mikhail Murashko បានបញ្ជាក់ថា ការមន្ទិលសង្ស័យពីវ៉ាក់សាំងប្រឆាំងកូវីដ-១៩របស់រុស្ស៊ី ថាគ្មានសុវត្ថិភាព គឺជារឿងមិនត្រឹមត្រូវ មិនមានភស្តុតាង … អាន​បន្ថែម រុស្ស៊ីច្រានចោលការមន្ទិលសង្ស័យ ពីកម្រិតសុវត្ថិភាព វ៉ាក់សាំងប្រឆាំងកូវីដ-១៩

លោកត្រាំ៖ បើខ្ញុំមិនជាប់ឆ្នោត ពលរដ្ឋអាមេរិកត្រូវរៀនភាសាចិនឲ្យហើយទៅ

អាមេរិក៖ ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ បានប្រកាសថា ពលរដ្ឋអាមេរិកនឹងត្រូវរៀនភាសាចិន ប្រសិនបើលោកចាញ់ក្នុងការបោះឆ្នោតប្រធានាធិបតីនាថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២០ខាងមុខ។ លោកត្រាំបញ្ជាក់ថា … អាន​បន្ថែម លោកត្រាំ៖ បើខ្ញុំមិនជាប់ឆ្នោត ពលរដ្ឋអាមេរិកត្រូវរៀនភាសាចិនឲ្យហើយទៅ

Breaking news៖ រថភ្លើងធ្លាក់កង់ចេញពីផ្លូវដែកនៅស្កុតឡែន

ស្កុតឡែន៖ នៅមុននេះបន្តិច យប់ថ្ងៃទី១២ខែសីហា មានរថភ្លើងមួយគ្រឿងបានធ្លាក់កង់ចេញពីផ្លូវស្ថិតនៅតំបន់ Stonehaven ភាគខាងកើតប្រទេដស្កុតឡែន។ ប៉ូលិសក្នុងតំបន់បានឲ្យដឹងថា ទទួលបានការហៅទូរស័ព្ទពីពលរដ្ឋនៅក្នុងតំបន់ ស្តីពីរថភ្លើងធ្លាក់កង់ចេញពីផ្លូវ ហើយអាចនឹងមានអ្នកស្លាប់និងរបួសជាច្រើន។ … អាន​បន្ថែម Breaking news៖ រថភ្លើងធ្លាក់កង់ចេញពីផ្លូវដែកនៅស្កុតឡែន

រថភ្លើងចិន ដឹកសម្ភារវេជ្ជសាស្ត្រចំនួន ៤៥កុងតឺណឺ បញ្ជូនទៅអ៉ីតាលី ដើម្បីប្រយុទ្ធនឹងជំងឺ COVID-19

អន្តរជាតិ៖ នៅថ្ងៃពុធ ទី១២ ខែសីហា ឆ្នាំ២០២០នេះ រដ្ឋាភិបាលចិន បានប្រើរថភ្លើងដឹកសម្ភារវេជ្ជសាស្រ្តផ្គត់ផ្គង់ ប្រឆាំងនឹងជំងឺ COVID-19 ចំនួន … អាន​បន្ថែម រថភ្លើងចិន ដឹកសម្ភារវេជ្ជសាស្ត្រចំនួន ៤៥កុងតឺណឺ បញ្ជូនទៅអ៉ីតាលី ដើម្បីប្រយុទ្ធនឹងជំងឺ COVID-19

ក្រោយពីមេដឹកនាំរុស្ស៊ី ប្រកាសជោគជ័យ​លើការអភិវឌ្ឍវ៉ាក់សាំង COVID-19 លឿនពេក រដ្ឋមន្រ្តីអាល្លឺម៉ង់ចេញមុខរិះគន់យ៉ាងចាស់ដៃ

អន្តរជាតិ៖ បន្ទាប់ពីមេដឹកនាំរុស្ស៉ី បានប្រកាសជោគជ័យលើការអភិវឌ្ឍវ៉ាក់សាំង COVID-19 របស់ខ្លួនទាំងមិនទាន់ធ្វើតេស្តស្វែងរកប្រសិទ្ធភាព និងសុវត្ថិភាពឲ្យបានត្រឹមត្រូវផងនោះ ។ បានធ្វើឲ្យរដ្ឋមន្ត្រីក្រសួងសុខាភិបាលអាល្លឺម៉ង់លោក ហ្សែនស៍ ស្ពេន … អាន​បន្ថែម ក្រោយពីមេដឹកនាំរុស្ស៊ី ប្រកាសជោគជ័យ​លើការអភិវឌ្ឍវ៉ាក់សាំង COVID-19 លឿនពេក រដ្ឋមន្រ្តីអាល្លឺម៉ង់ចេញមុខរិះគន់យ៉ាងចាស់ដៃ

ក្រោយប៉ូលីសហុងកុង ឃាត់ខ្លួនមហាសេដ្ឋីសារព័ត៌មានម្នាក់ អស់រយៈពេល៣៦ម៉ោង ពេលនេះត្រូវបានដោះលែងនៅក្រៅឃុំជាបណ្តោះអាសន្ន

អន្តរជាតិ៖ ទីភ្នាក់ងារសារព័ត៌មាន AFP ចេញផ្សាយនៅយប់ថ្ងៃទី១១ ខែសីហា ឆ្នាំ២០២០នេះថា លោក Jimmy Lai ដែលជាមហាសេដ្ឋីសារព័ត៌មានប្រចាំហុងកុង … អាន​បន្ថែម ក្រោយប៉ូលីសហុងកុង ឃាត់ខ្លួនមហាសេដ្ឋីសារព័ត៌មានម្នាក់ អស់រយៈពេល៣៦ម៉ោង ពេលនេះត្រូវបានដោះលែងនៅក្រៅឃុំជាបណ្តោះអាសន្ន

វៀតណាមមានករណីស្លាប់កើនឡើង ដល់​១៦នាក់ហើយដោយកូវីដ​-១៩

វៀតណាម៖ មកដល់ថ្ងៃទី១២ខែសីហា វៀតណាមមានករណីឆ្លងកូវីដ​-១៩កើនឡើងដល់ទៅ១៦នាក់ហើយ ហើយអ្នកស្លាប់ភាគច្រើនគឺមានជំងឺប្រចាំកាយ​​ដំណាក់កាលចុងក្រោយ។ បណ្តាខេត្តក្រុងនៅក្នុងប្រទេសវៀតណាម​បានចាត់វិធានការតឹងតែងបំផុត ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩។ មកទល់ពេលនេះវៀតណាមមានអ្នកឆ្លងសរុបកើនឡើងដល់ទៅ​៨៦៦នាក់ ក្នុងនោះមានអ្នកស្លាប់១៦នាក់​។ ចំណែកអ្នកព្យាបាលជាសះស្បើយមាន​៣៩៩នាក់ ។ … អាន​បន្ថែម វៀតណាមមានករណីស្លាប់កើនឡើង ដល់​១៦នាក់ហើយដោយកូវីដ​-១៩

នូវែលហ្សេឡង់ អនុម័តច្បាប់គម្លាតសង្គមជាថ្មីក្រោយពីមានអ្នកឆ្លងកូវីដ​-១៩​ក្នុងស្រុក

នូវែលហ្សេឡង់៖ សារព័តមានCNN នៅថ្ងៃទី​១២ខែសីហា បានផ្សាយថា ទីក្រុង Auckland ដែលមានពលរដ្ឋច្រើនជាងគេបំផុតនៅក្នុងប្រទេស នូវែលហ្សេឡង់​បានសម្រេច​ វិលត្រឡប់ទៅកាន់ស្ថានភាពគ្រាមានអាសន្ន ក្រោយពីមានករណីឆ្លងកូវីដ​-១៩ … អាន​បន្ថែម នូវែលហ្សេឡង់ អនុម័តច្បាប់គម្លាតសង្គមជាថ្មីក្រោយពីមានអ្នកឆ្លងកូវីដ​-១៩​ក្នុងស្រុក