រដ្ឋាភិបាល​ប៊ូ​តង់ បញ្ជា​ឲ្យ​បិទ​ប្រទេស​ទាំងមូលបន្ទាប់ពី​ស្ត្រី​ម្នាក់ ចាក​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក មាន​ផ្ទុក COVID-19

អន្តរជាតិ៖ ស្ត្រី​ម្នាក់ ក្រោយយ​ចាក​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក ហើយរកឃើញមាន​ផ្ទុក COVID-19 នោះ ស្រាប់តែនៅ​ថ្ងៃទី​១១ ខែសីហាម្សិលមិញនេះ រដ្ឋាភិបាល​ប៊ូ​តង់ បាន​បញ្ជា​ឲ្យ​បិទ​ប្រទេស​ទាំងមូល … អាន​បន្ថែម រដ្ឋាភិបាល​ប៊ូ​តង់ បញ្ជា​ឲ្យ​បិទ​ប្រទេស​ទាំងមូលបន្ទាប់ពី​ស្ត្រី​ម្នាក់ ចាក​ចេញពី​មណ្ឌល​ច​ត្តា​ឡី​ស័ក មាន​ផ្ទុក COVID-19

ក្រុមហ៊ុន Facebook បដិសេធ​សំណើ​បញ្ចេញ​កិច្ចសន្ទនា​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា ​ដែល​រង​ការចោទប្រកាន់ធ្វើទុក្ខបុកម្នេញ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​

អន្តរជាតិ៖ ​ដោយ​ឈរលើ​គោលការណ៍​នៃ​ការគោរព​ឯកជន​ភាព​របស់​អ្នកប្រើប្រាស់​ ក្រុមហ៊ុន​ Facebook បាន​បដិសេធ​សំណើ​បញ្ចេញ​ឯកសារ​ពាក់ព័ន្ធ​របស់​មេដឹកនាំ​យោធា​ជាន់ខ្ពស់​មី​យ៉ាន់​ម៉ា ដែល​រង​ការចោទប្រកាន់ និង​សង្ស័យថា​បាន​ប្រព្រឹត្ត​បទល្មើស​ប្រល័យពូជសាសន៍​ប្រឆាំងនឹង​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​។ បើតាម​ការចុះផ្សាយ​របស់​ភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ចុង​សប្តាហ៍​មុន … អាន​បន្ថែម ក្រុមហ៊ុន Facebook បដិសេធ​សំណើ​បញ្ចេញ​កិច្ចសន្ទនា​មេដឹកនាំ​យោធា​មី​យ៉ាន់​ម៉ា ​ដែល​រង​ការចោទប្រកាន់ធ្វើទុក្ខបុកម្នេញ​ក្រុម​រ៉ូ​ហ៊ីង​យ៉ា​

Matuidi អាចនឹងធ្វើដំណើរទៅកាន់ក្លិប Inter Miami របស់លោកDavid Beckham

លោក David Beckham កំពុងប្រឹងប្រែងយ៉ាងខ្លាំងក្នុងការនាំយកកីឡាករដើម្បីជួយក្រុមរបស់គាត់នៅក្លិប Inter Miami នៅពេលពួកគេចាប់ផ្តើមរដូវកាលដំបូងនៅលីគកំពូលអាមេរិក Major League Soccer(MLS) ។ លោក Beckham អាចងាកទៅរកក្រុមសេះបង្កង់ Juventus ដើម្បីនាំយកកីឡាករ Matuidi ក្នុងការត្រៀមខ្លួន ចាកចេញនៅរដូវក្តៅនេះទៅកាន់ទឹកដីអាមេរិកសម្រាប់ប្រជែងយកពានរង្វាន់រដូវកាលថ្មី។ យោងតាមសារព័ត៌មាន La Gazzetta dello Sport បានឲ្យដឹងថាកីឡាករ Blaise Matuidi កំពុងពិភាក្សាជុំវិញការផ្លាស់ប្តូរពីក្លិប Juventus ទៅក្លិបអាមេរិក។ កាសែតអុីតាលីបានរាយការណ៍ថា ខ្សែបម្រើសញ្ជាតិបារាំងរូបនេះមិនត្រូវបានបញ្ចូលក្នុងជម្រើសដំបូងរបស់គ្រូបង្វឹកថ្មីលោក Andrea Pirlo នោះទេ។ កីឡាករ Matuidi អាចទទួលយកការផ្តល់ជូនហិរញ្ញវត្ថុដ៏គួរឱ្យទាក់ទាញដែលត្រូវបានរៀបចំឡើងដោយលីគកំពូលអាមេរិក MLS ខណៈដែលកីឡាកររូបនេះចង់បញ្ចប់អាជីពដ៏ភ្លឺស្វាងដែលគាត់បានលេងទាំងក្លិបParis Saint Germain និងក្លិប Juventus ។ ប្រសិនបើការផ្ទេរនេះបានសម្រេច វានឹងក្លាយជាទីផ្សារដោះដូរយ៉ាងធំសម្រាប់ក្រុម Inter … អាន​បន្ថែម Matuidi អាចនឹងធ្វើដំណើរទៅកាន់ក្លិប Inter Miami របស់លោកDavid Beckham

រកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League

ការប្រកួតវគ្គ៨ក្រុមចុងក្រោយនៃពានរង្វាន់ UEFA Europa League បានបញ្ចប់ហើយដោយរកឃើញ៤ក្រុមឡើងវគ្គ ពាក់កណ្តាលផ្តាច់ព្រ័ត្រ។ ក្នុងនោះលទ្ធផលការប្រកួតកាលពីយប់មុិញក្រុម Sevilla បានយកឈ្នះក្រុម Wolverhampton Wanderers ក្នុងលទ្ធផល១ទល់០។ ១គ្រាប់របស់ក្រុមខ្លាំងមកពីអេស្ប៉ាញ Sevilla រកបានដោយកីឡាករ Lucas Ocampos នៅនាទីទី៨៨ជិតចប់ការប្រកួត។ ចំណែកមួយក្រុមទៀតគឺ Shakhtar Donetsk បានយកឈ្នះក្រុមខ្លាំងមកពីស្វ៊ីស Basel ក្នុងលទ្ធផល៤ទល់១ ដែល៤គ្រាប់របស់ក្រុម Shakhtar Donetsk រកបានដោយកីឡាករ Júnior Moraes នៅនាទីទី២ គ្រាប់ទី២រកបានដោយកីឡាករ Taison នៅនាទីទី២២ គ្រាប់ទី៣រកបានដោយកីឡាករ Alan Patrick នៅនាទីទី៧៥ដែលជាការទាត់បាល់ពិន័យប៉េណាល់ទី … អាន​បន្ថែម រកឃើញ៤ក្រុមឡើងវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ Europa League

Villarreal ចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីជើង Kubo ពី Real Madrid

ខ្សែប្រយុទ្ធអន្តរជាតិជប៉ុន Takefusa Kubo របស់ក្លិប Real Madrid បានចូលរួមជាមួយ Villarreal ក្នុងលក្ខខណ្ឌខ្ចីជើងរយៈពេល១ឆ្នាំ។ នេះបើតាមកិច្ចព្រមព្រៀងរបស់ក្លិបទាំង២ប្រកាសកាលពីម្សិលមុិញ។ ព័ត៌មាននេះកើតឡើង៥ថ្ងៃបន្ទាប់ពីសារព័ត៌មានអេស្ប៉ាញបានរាយការណ៍ថា ក្លិបទាំងពីរជិតឈានដល់កិច្ចព្រមព្រៀងគ្នាសម្រាប់កីឡាករវ័យ ១៩ឆ្នាំរូបនេះដែលបានចាប់អារម្មណ៍យ៉ាងខ្លាំងក្នុងការខ្ចីជើងកាលពីរដូវកាលមុននៅក្លិប Mallorca ដែលជាក្លិបចាស់របស់គេ រកបាន៤គ្រាប់ក្នុងការបង្ហាញខ្លួន៣៥ប្រកួត។ កង្វះលិខិតឆ្លងដែនសហភាពអឺរ៉ុបគឺជាបញ្ហាប្រឈមមួយដ៏ធំមួយសម្រាប់កីឡាករសញ្ជាតិជប៉ុនរូបនេះ ដោយក្លិបនៅ La Liga ត្រូវគេអនុញ្ញាតឲ្យមានកីឡាករមិនមែនសហភាពអឺរ៉ុបតែ៣នាក់ប៉ុណ្ណោះនៅក្នុងការប្រកួតរៀងៗខ្លួន ហើយ Real Madrid មានកីឡាករ Luka Jovic របស់ស៊ែប៊ីនិងកីឡាករ៣រូបរបស់ប្រេស៊ីលគឺ Eder Militao, Rodrygo និង Vinicius Junior ។ ការខ្ចីជើងនេះក្លិប Villarreal នឹងត្រូវចំណាយ ២,៥លានអឺរ៉ូ (ប្រហែល៣លានដុល្លារអាមេរិក) សម្រាប់រដូវកាលនេះហើយនឹងផ្តល់ឱកាសឱ្យកីឡាករវ័យក្មេងរូបនេះលេងនៅតំបន់អឺរ៉ុប និងធ្វើការជាមួយគ្រូបង្វឹកដែលមានបទពិសោធន៍គឺលោក Unai Emery។ គាត់គឺជាអ្នកចាត់ការក្រុម Villarreal ដែលអាចនឹងចុះហត្ថលេខានាំយកខ្សែបម្រើ Dani Parejo និង Francis Coquelin ពីក្លិប Valencia នៅប៉ុន្មានថ្ងៃខាងមុខនេះ ៕ដោយ៖ភារៈ អាន​បន្ថែម Villarreal ចុះហត្ថលេខាលើកិច្ចព្រមព្រៀងខ្ចីជើង Kubo ពី Real Madrid

ក្លិប Bordeaux តែងតាំងលោក Gasset ជាគ្រូបង្វឹកថ្មី

ក្លិបលីគកំពូលបារាំង Bordeaux បានប្រកាសពីការចុះកុងត្រាជាមួយគ្រូបង្វឹកជើងចាស់ក្នុងស្រុកលោក Jean-Louis Gasset ក្នុងកិច្ចសន្យារយៈពេល២ឆ្នាំបន្ទាប់ពីការបណ្តេញគ្រូបង្វឹកសញ្ជាតិព័រទុយហ្គាល់Paulo Sousa កាលពីថ្ងៃចន្ទកន្លងទៅ។ លោក Gasset បាននិយាយថា “ក្តីសង្ឃឹមក្នុងការវិលត្រឡប់ទៅកាន់ក្លិបមួយដែលខ្ញុំធ្លាប់មានបទពិសោធន៍ល្អ និងអស្ចារ្យជាច្រើនបានធ្វើឱ្យខ្ញុំរីករាយណាស់។ ចំណែកប្រធានក្លិបលោក Frederic Longuepee បាននិយាយថា “ខ្ញុំសប្បាយចិត្តណាស់ដែលលោក Gasset បានយល់ព្រមចូលរួមជាមួយក្លិបយើងដើម្បីទទួលយកការប្រកួតប្រជែងដែលខ្ញុំបានផ្តល់ឱ្យគាត់។ ខ្ញុំប្រាកដថាទេពកោសល្យ បទពិសោធន៍និងបុគ្គលិកលក្ខណៈរបស់គាត់នឹងអនុញ្ញាតឱ្យក្លិបរកកន្លែងដែលសមនឹងលីគកំពូលបារាំង”។ លោក Jean-Louis Gasset មានវ័យ៦៦ឆ្នាំធ្លាប់ធ្វើជាជំនួយការគ្រូបង្វឹកលោក Laurent Blanc នៅពេលដែលក្លិប Bordeaux បានឈ្នះពានរង្វាន់ French Cup កាលពីឆ្នាំ២០០៩ មុនពេលចូលកាន់តំណែងនៅក្លិប Montpellier ក្នុងឆ្នាំ២០១៧ និងក្លិប Saint … អាន​បន្ថែម ក្លិប Bordeaux តែងតាំងលោក Gasset ជាគ្រូបង្វឹកថ្មី

អាមេរិកចុះកិច្ចព្រមព្រៀងតម្លៃ​១,៥ ពាន់លានដុល្លារទិញវ៉ាក់សំាង​ប្រឆាំងកូវីដ​​-១៩​ចំនួន​១០០លានដូស

ប្រធានាធិបតី ដូណាល់ ត្រាំ​បានប្រកាសថា អាមេរិកនិងផ្តល់វ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩ដល់ពលរដ្ឋ ក្រោយពេល​វ៉ាក់សាំងត្រូវបាននាយកដ្ឋានគ្រប់គ្រងស្បៀងអាហារនិងឱសថ អាមេរិក(FDA) អនុម័ត ។​ ប្រធានាធិបតីដូណាល់ ត្រាំ … អាន​បន្ថែម អាមេរិកចុះកិច្ចព្រមព្រៀងតម្លៃ​១,៥ ពាន់លានដុល្លារទិញវ៉ាក់សំាង​ប្រឆាំងកូវីដ​​-១៩​ចំនួន​១០០លានដូស

ស្លាប់១១៨នាក់​ក្នុងការប៉ះទង្គិចគ្នានៅស៊ូដង់ខាងត្បូង​

អន្តរជាតិ៖ មន្ត្រីស៊ូដង់ខាងត្បូង​បានប្រកាសថា មានមនុស្ស១១៨នាក់ស្លាប់ក្នុងការប៉ះទង្គិចគ្នារវាងពលរដ្ឋ​ប្រដាប់ដោយអាវុធនឹង​កម្លាំងរដ្ឋាភិបាល​។ មន្ត្រីស៊ូដង់ខាងត្បូង​ កាលពីថ្ងៃទី​១១ខែសីហាបានប្រកាសថា មានមនុស្ស​១១៨នាក់ស្លាប់​​ក្នុងការប៉ះទង្គិចគ្នា​ រវាងពលរដ្ឋនឹងកម្លាំងសន្តិសុខ​រដ្ឋាភិបាល​នៅតំបន់Tonj ស្ថិតនៅរដ្ឋ Warrap ។ លោក … អាន​បន្ថែម ស្លាប់១១៨នាក់​ក្នុងការប៉ះទង្គិចគ្នានៅស៊ូដង់ខាងត្បូង​

គ្រាន់តែប្រកាសភ្លាមរុស្ស៊ីទទួលបានការបញ្ជាទិញវ៉ាក់សំាងប្រឆាំងកូវីដ​-១៩ ដល់ទៅ១ពាន់លានដូស ពី២០ប្រទេស

វ៉ាក់សាំងប្រឆាំងកូវីដ​-១៩​របស់រុស្ស៊ីមានឈ្មោះថា វ៉ាក់សាំងSputnik V ដែលប្រធានាធិបតីរុស្ស៊ីបានប្រកាស នៅថ្ងៃទី​១១ខែសីហាពីជោគជ័យនៃវ៉ាក់សាំងនេះ។​​ ជាមួយគ្នានេះមានប្រទេសចំនួន​២០​ហើយបានបញ្ជាទិញវ៉ាក់សាំងខាងលើ សរុបមានដល់ទៅ​១ពាន់លានដូស។ សារព័ត៌មានរ៉យទ័របានផ្សាយថា រុស្ស៊ីដាក់ឈ្មោះវ៉ាក់សំាងប្រឆាំងកូវីដ​​១៩ គឺ … អាន​បន្ថែម គ្រាន់តែប្រកាសភ្លាមរុស្ស៊ីទទួលបានការបញ្ជាទិញវ៉ាក់សំាងប្រឆាំងកូវីដ​-១៩ ដល់ទៅ១ពាន់លានដូស ពី២០ប្រទេស

ទីក្រុងដាណាងចែកកាតសម្រាប់ទៅផ្សារដល់ពលរដ្ឋក្នុងពេលបិទទីក្រុង

នៅថ្ងៃទី១១ ខែសីហា គណៈកម្មការទីក្រុងដាណាង​បានបញ្ជាឲ្យ ថ្នាក់ដឹកនាំ​ខណ្ឌ ឃុំ សង្កាត់ បោះពុម្ពកាតចែកចាយដល់ពលរដ្ឋ​ កំណត់ពេលវេលាត្រូវទៅផ្សារ ចៀសវាងប្រមូលផ្តុំគ្នាច្រើនមិនអាចទប់ស្កាត់ការឆ្លងកូវីដ​-១៩បាន។ នៅរសៀលថ្ងៃទី​១១ … អាន​បន្ថែម ទីក្រុងដាណាងចែកកាតសម្រាប់ទៅផ្សារដល់ពលរដ្ឋក្នុងពេលបិទទីក្រុង

ប្រធានាធិបតីពូទីន៖ រុស្ស៊ីជាប្រទេស​ទីមួយលើពិភពលោកមានវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩

ប្រធានាធិបតីរុស្ស៊ី លោកពូទីន នៅថ្ងៃទី១១ខែសីហានេះបានប្រកាសនៅក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីថា រុស្ស៊ីគឺជាប្រទេសដំបូងគេបង្អស់នៅលើពិភពលោក ដែលមានវ៉ាក់សាំងប្រឆាំងកូវីដ​-១៩ ។ ប្រធានាធិបតីពូទីនបានស្នើដល់រដ្ឋមន្ត្រីក្រសួងសុខាភិបាលMikhail Murashko បន្តផ្តល់ព័ត៌មានឲ្យលោកពាក់ព័ន្ធនឹងវ៉ាក់សាំង​កូវីដ​-១៩​។ ទន្ទឹមនឹងនោះប្រធានាធិបតីពូទីនបានបញ្ជាក់ថា … អាន​បន្ថែម ប្រធានាធិបតីពូទីន៖ រុស្ស៊ីជាប្រទេស​ទីមួយលើពិភពលោកមានវ៉ាក់សាំង​ប្រឆាំងកូវីដ​-១៩

ឃាត់ខ្លួនសេដ្ឋី​ឧស្សាហកម្ម​រ៉ែ​របស់​ចិន​ម្នាក់ ក្រោយកាន់​កាប់​ជំនួញ​ជីក​រ៉ែ​ធ្បូ​ង​ថ្ម​ខុសច្បាប់ ក្នុង​តំបន់អភិរក្ស

អន្តរជាតិ៖ ​បើតាម​ការចុះផ្សាយ​កាសែត​ហុងកុង South China Morning Post និយាយថា សេដ្ឋី​ឧស្សាហកម្ម​រ៉ែ​របស់​ចិន​ម្នាក់ ត្រូវបាន​អាជ្ញាធរ​ឃាត់ខ្លួន​ ពាក់ព័ន្ធករណី​កាន់កាប់​ជំនួញ​ជីក​រ៉ែ​ធ្បូ​ង​ថ្ម​ខុសច្បាប់​យ៉ាង​បើកចំហ … អាន​បន្ថែម ឃាត់ខ្លួនសេដ្ឋី​ឧស្សាហកម្ម​រ៉ែ​របស់​ចិន​ម្នាក់ ក្រោយកាន់​កាប់​ជំនួញ​ជីក​រ៉ែ​ធ្បូ​ង​ថ្ម​ខុសច្បាប់ ក្នុង​តំបន់អភិរក្ស