កាលពីព្រឹកថ្ងៃសៅរ៍នៅម៉ោងប្រហែល៩ព្រឹក(ម៉ោងនៅក្នុងតំបន់)មានការផ្ទុះដ៍ធំមួយបានកើតឡើងនៅក្នុងហាងនំបុ័ងមួយនៅលើផ្លូវដឺត្រេវីសក្នុងសង្កាត់ទី៩នៃទីក្រុងប៉ារីស(de trévise 9eme arrondissement)។ គ្រោះមហន្តរាយនេះមានប្រភពដើមដោយសារការលេចធ្លាយឧស្ម័នយោងតាមមន្រ្ដីនគរបាល។ ក្រុមអ្នកពន្លត់អគ្គិភ័យ២០០នាក់រួមជាមួយប៉ូលិស១០០នាក់អន្ដរាគមន៍ដើម្បីការពារការលេចធ្លាយឧស្ម័ននៅពេលដែលការផ្ទុះបានកើតឡើង។ យោងតាមការិយាល័យព្រះរាជអាជ្ញាទីក្រុងប៉ារីសបានឲ្យដឹងថា៖គ្រោះមហន្ដរាយនេះបណ្ដាលឲ្យអ្នកពន្លត់អគ្គិភ័យពីរនាក់បានស្លាប់និងជនជាតិអេស្ប៉ាញម្នាក់។ មនុស្ស១០នាក់ស្ថិតក្នុងភាពអាសន្នទាំងស្រុងហើយមនុស្ស៣៧នាក់ទៀតរងរបួសបន្ដិចបន្ដួចផងដែរ។ រដ្ឋមន្រ្ដីក្រសួងមហាផ្ទៃលោកCastaner បានមានប្រសាសន៍ថា៖ … អានបន្ថែម 🔴ទីក្រុងប៉ារីសអ្នកពន្លត់អគ្គីភ័យពីរនាក់ បានស្លាប់បន្ទាប់ពីមានការផ្ទុះដ៍ខ្លាំងមួយ