ប៉ូលិស​៣នាក់រងការបាញ់សម្លាប់ និង​៧នាក់រងរបួស

មានការបាញ់ប្រហារជាថ្មីទៅលើកម្លាំងប៉ូលិសអាមេរិកនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០១៦នេះ ក្នុងទីក្រុងAlmaty  ប្រទេសកាហ្សាស្ថានធ្វើឲ្យទីក្រុងនេះប្រកាសអាសន្នក្រហម។ Continue reading “ប៉ូលិស​៣នាក់រងការបាញ់សម្លាប់ និង​៧នាក់រងរបួស”

ក្រុមប្រដាប់អាវុធមីយ៉ានម៉ាសន្យាបន្តពិភាក្សាជាមួយរដ្ឋាភិបាល

តាមសេចក្តីប្រកាសព័ត៌មានរបស់គណកម្មាធិការសហប្រជាជនឯកភាព UNFC បានប្រកាសកាលពីថ្ងៃទី១៨ខែកក្កដានេះថា ក្រុមប្រដាប់អាវុធនៅក្នុងប្រទេសមីយ៉ានម៉ាមិនទាន់ចុះហត្ថលេខាលើកិច្ចព្រមព្រៀងឈប់បាញ់នៅទូទាំងប្រទេសនៅឡើយ ប៉ុន្តែបានសន្យាថានឹងបន្តពិភាក្សាជាមួយរដ្ឋាភិបាលស្តីពីដំណើរសន្តិភាពទាំងស្រុងនៅក្នុងប្រទេស។ Continue reading “ក្រុមប្រដាប់អាវុធមីយ៉ានម៉ាសន្យាបន្តពិភាក្សាជាមួយរដ្ឋាភិបាល”

កូរ៉េខាងជើងនឹងសាកល្បងគ្រាប់បែកបរមាណូលើកទី៥ក្នុងពេលឆាប់ៗនេះ

ប្រភពព័ត៌មានពីរដ្ឋាភិបាលកូរ៉េខាងត្បូងបានឲ្យដឹងថា កូរ៉េខាងជើងបានត្រៀមលក្ខណៈសាកល្បងគ្រាប់បែកបរមាណូជាលើកទី៥ នៅក្នុងខែកក្កដា ឆ្នាំ២០១៦នេះ។ Continue reading “កូរ៉េខាងជើងនឹងសាកល្បងគ្រាប់បែកបរមាណូលើកទី៥ក្នុងពេលឆាប់ៗនេះ”

ដូណាលត្រាំរងការវាយប្រហារពីក្រុមស្ត្រី ដោយសារតែការប្រកាន់ភេទ និងរើសអើងពូជសាសន៍

លោកដូណាលត្រាំ Donald Trump ដែលជាបេក្ខភាពប្រធានាធិបតីមកពីគណបក្សសាធារណរដ្ឋ ទទួលរងការរិះគន់យ៉ាងខ្លាំងពីមហាជនអាមេរិក ដោយសារតែគោលនយោបាយមួយចំនួនរបស់លោក ធ្វើឲ្យពលរដ្ឋអាមេរិកមិនពេញចិត្ត។ ទាំងនោះហើយធ្វើឲ្យលោកដូណាលត្រាំ ពិបាកក្នុងការយកឈ្នះទៅលើលោកស្រីហ៊ីឡារីគ្លិនតុន ដែlទទួលបានសម្លេងគាំទ្រភាគច្រើនពីអាមេរិកតាមការស្រងមតិ។ Continue reading “ដូណាលត្រាំរងការវាយប្រហារពីក្រុមស្ត្រី ដោយសារតែការប្រកាន់ភេទ និងរើសអើងពូជសាសន៍”

ធ្លាយគម្រោងធ្វើរដ្ឋប្រហារទី២ ទួរគីប្រកាសអាសន្ន

ក្នុងពេលដែលភាពចលាចលអសន្តិសុខនៅក្នុងប្រទេសទួរគី មិនទាន់ស្ងប់ស្ងាត់ផង ក្រោយការធ្វើរដ្ឋប្រាហារនៅថ្ងៃទី១៦ ខែកក្កដា ពេលនេះមានសញ្ញានៃការធ្វើរដ្ឋប្រហារជាលើកទី២ ធ្វើឲ្យរដ្ឋាភិបាលប្រកាសអាសន្ននៅទីក្រុងអិស្តានប៊ូល។ Continue reading “ធ្លាយគម្រោងធ្វើរដ្ឋប្រហារទី២ ទួរគីប្រកាសអាសន្ន”

អ្នកញៀនថ្នាំនៅហ្វីលីពីន៖ ចេញសារភាព ឬទុកឲ្យប៉ូលិសបាញ់សម្លាប់?

អ្នកជួញដូរនិងប្រើប្រាស់ញៀនគ្រឿងពេលនេះមានជម្រើសតែ២ប៉ុណ្ណោះ គឺទី១ចេញសារភាពចំពោះប៉ូលិស និងទី២ត្រូវតែស្លាប់។ ការអនុវត្តតានតឹងបែបនេះហើយបានធ្វើឲ្យអ្នកញៀនថ្នាំ និងអ្នកជួញដូររហូតដល់ទៅ៦ម៉ឺននាក់ចេញមុខសារភាព ក្រោយរដ្ឋាភិបាលប្រកាសផ្តាច់អហង្កាថា ដោយអនុញ្ញាតឲ្យពលរដ្ឋដែលមានអាវុធបាញ់សម្លាប់អ្នកប្រើប្រាស់និងអ្នកជួញដូរថ្នាំញៀន។ Continue reading “អ្នកញៀនថ្នាំនៅហ្វីលីពីន៖ ចេញសារភាព ឬទុកឲ្យប៉ូលិសបាញ់សម្លាប់?”

ការនាំចេញរបស់ចិនមានស្ថិរភាពខណៈដែលការនាំចូលវិញធ្លាក់ចុះ

ដោយយោងទៅតាមទិន្នន័យថ្មីបានឱ្យដឹងថា ការនាំចេញរបស់ចិនមានស្ថិរភាព ខណៈដែលការនាំចូលបានធ្លាក់ចុះបន្តិច បន្តួចនៅក្នុងខែមិថុនា ប៉ុន្តែមន្ត្រីគយបានព្រមានពីចក្ខុវិស័យមួយដែលមានភាព អវិជ្ជមានដោយសារតែតម្រូវការទាំងនៅ ក្នុងប្រទេសនិងក្រៅប្រទេសបន្តដាក់ទម្ងន់ទៅលើពាណិជ្ជកម្ម។ Continue reading “ការនាំចេញរបស់ចិនមានស្ថិរភាពខណៈដែលការនាំចូលវិញធ្លាក់ចុះ”

បើទោះជាចិនមានអាវុធការពាររឹងមាំក៏មិនអាចប្រឆាំងនឹងច្បាប់អន្តរជាតិ

បើទោះបីពេលនេះចិនបានច្រានចោលសេចក្តីសម្រេចរបស់តុលាការអាជ្ញាកណ្តាលដោយចិននៅបន្តសកម្មភាពនៅសមុទ្រចិនខាងត្បូងដដែល មិនត្រឹមតែប៉ុណ្ណោះចិនក៏បានស្នើដល់ប្រទេសជិតខាងមិនត្រូវលូកដៃចូលក្នុងវិវាទទាំងនោះឡើយ។ ការដែលចិនមានសកម្មភាពបែបនេះ ដោយសារតែចិនមានកម្លាំងទាហាននិងអាវុធទំនើបៗជាច្រើនដើម្បីពង្រឹងអំណាចនៅក្នុងតំបន់។ Continue reading “បើទោះជាចិនមានអាវុធការពាររឹងមាំក៏មិនអាចប្រឆាំងនឹងច្បាប់អន្តរជាតិ”

ហ្វីលីពីន លើកឡើងពីបញ្ហាសមុទ្រចិនភាគខាងត្បូងនៅក្នុងកិច្ចប្រជុំ​ ASEM

កាលពីថ្ងៃទី១៥ ខែកក្កដា នៅក្នុងកចិ្ចប្រជុំជាន់ខ្ពស់អាស៊ីអឺរ៉ុប ASEM លើកទី១១ បានបើកដំណើរការជាផ្លូវការក្នុងទីក្រុង Ulan Bator ប្រទេសម៉ុងហ្គោល ដោយមានការចូលរួមពីមេដឹកនាំអឺរ៉ុប ៣០ប្រទេស និង ២១ប្រទេសនៅទ្វីបអាស៊ី និងសហគមន៍អឺរ៉ុប និងសមាគមអាស៊ាន។ នៅមុនពេលបើកកិច្ចប្រជុំ មេដឹកនាំទាំងអស់បានគោរពវិញ្ញណ្ណខ័ន្ធជនរង្គ្រោះនៅក្នុងហេតុការវាយប្រហារភេរវកម្មដោយរថយន្តនិងបាញ់រ៉ះនៅក្នុងទីក្រុង Nice ប្រទេសបារាំង។ Continue reading “ហ្វីលីពីន លើកឡើងពីបញ្ហាសមុទ្រចិនភាគខាងត្បូងនៅក្នុងកិច្ចប្រជុំ​ ASEM”

ជនជាតិចិនព្យាយាមលួចបច្ចេកវិទ្យាអាវុធពីអាមេរិជាប់ពន្ធនាគារ៤ឆ្នាំ

បច្ចេកវិទ្យាអាវុធរបស់អាមេរិកអាចនិយាយបានថា ទំនើបបំផុតនៅលើពិភពលោក ហើយប្រទេសជាច្រើនចង់បានបច្ចេកវិទ្យាទាំងនោះសម្រាប់ផលិតគ្រឿងអាវុធរបស់ខ្លួនដើរឲ្យទាន់អាមេរិក។ ទាំងនោះហើយបានជាជនជាតិចិនម្នាក់ត្រូវជាប់ពន្ធនាគាររយៈពេលជិត៤ឆ្នាំក្នុងបទចោទប្រកាន់ថា បានលួចចូលក្នុងប្រព័ន្ធអ៊ិនធឺណេត ដើម្បីលួចព័ត៌មានសម្ងាត់របស់ក្រុមហ៊ុនផលិតគ្រឿងសព្វាវុធរបស់អាមេរិក។ Continue reading “ជនជាតិចិនព្យាយាមលួចបច្ចេកវិទ្យាអាវុធពីអាមេរិជាប់ពន្ធនាគារ៤ឆ្នាំ”

ចិនមិនអាចក្លាយជាប្រទេសមានសេដ្ឋកិច្ចទី​១លើពិភពលោកឡើយ

រយៈពេលចុងក្រោយនេះសេដ្ឋកិច្ចរបស់ចិនបានធ្លាក់ចុះធ្វើឲ្យក្តីស្រមៃចង់ក្លាយជាប្រទេសមហាអំណាចសេដ្ឋកិច្ចលើពិភពលោកនឹងត្រូវបាត់បង់បន្តិចម្តងៗ ។ មើលពីកម្លាំងសេដ្ឋកិច្ចចិននៅតែជាប្រទេសមួយកំពុងអភិវឌ្ឍន៍ប៉ុណ្ណោះ ប្រសិនបើចិនមានមោទនភាពខ្លាំងពេកអាចនឹងត្រូវរុញថយក្រោយវិញជាក់ជាមិនខានក្នុងប៉ុន្មានឆ្នាំខាងមុខ។ Continue reading “ចិនមិនអាចក្លាយជាប្រទេសមានសេដ្ឋកិច្ចទី​១លើពិភពលោកឡើយ”

សម្តេចតេជោ​ ហ៊ុន​ សែន​ សំដែងការព្រួយបារម្ភពីសុវត្ថិភាពនិស្សិតខ្មែរនៅប្រទេសតួរគី​ ខណៈមានរដ្ឋប្រហារ

ប្រទេសម៉ុងហ្គោលី៖ មុននេះបន្តិចសម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ សំដែងការព្រួយបារម្ភពីសុវត្ថិភាពនិស្សិតខ្មែរនៅប្រទេសតួរគី ខណៈមានរដ្ឋប្រហារ ។ សម្តេចលើកឡើងថាៈ រដ្ឋប្រហារយោធានៅទួគីទោះមិនទាន់ដឹងថាខាងណាឈ្នះខាងណាចាញ់ ក៏ខ្ញុំនៅតែបារម្ភពីនិស្សិតកម្ពុជាយើងចំនួន១១៥នាក់ដែលកំពុងសិក្សានៅទួគីយ៉ាងខ្លាំង។ Continue reading “សម្តេចតេជោ​ ហ៊ុន​ សែន​ សំដែងការព្រួយបារម្ភពីសុវត្ថិភាពនិស្សិតខ្មែរនៅប្រទេសតួរគី​ ខណៈមានរដ្ឋប្រហារ”