បិសាចក្រហម Man United បំបាក់ Roma យ៉ាងចាស់ដៃ ខណៈកាំភ្លើងធំ Arsenal ចាញ់ក្នុងជើងទី១ ពានរង្វាន់ Europa League

ក្រុមម្ចាស់ផ្ទះបិសាចក្រហម Manchester United បានបំបាក់ក្រុមភ្ញៀវមកពីអុីតាលី Roma ក្នុងលទ្ធផល ៦ទល់២ ក្នុងការប្រកួតកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី៣០ ខែមេសានេះ សម្រាប់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានរង្វាន់ … អាន​បន្ថែម បិសាចក្រហម Man United បំបាក់ Roma យ៉ាងចាស់ដៃ ខណៈកាំភ្លើងធំ Arsenal ចាញ់ក្នុងជើងទី១ ពានរង្វាន់ Europa League

ជំហររបស់ Man Utd នៅតែចង់បាន Jadon Sancho នៅទីផ្សារដោះដូរកីឡាករខាងមុខ

ក្រុមបិសាចក្រហម Manchester United នៅតែចង់ចុះហត្ថលេខាលើខ្សែបម្រើស្លាបខាងស្តាំម្នាក់នៅរដូវក្តៅនេះ ហើយតារាឆ្នើមក្លិប BorussiaDortmund កីឡាករ Jadon Sancho នៅតែជាជម្រើសដំបូងរបស់ក្លិបសម្រាប់តំណែងនេះ។ ក្លិបក៏នៅតែសង្ឃឹមថា ពួកគេក៏អាចបញ្ចុះបញ្ចូល Edinson Cavani ឲ្យនៅបន្តមួយរដូវកាលទៀត។ សារព័ត៌មាន 90min.com ​បានផ្សាយនៅព្រឹកថ្ងៃទី៣០ មេសានេះថា ខ្សែបម្រើស្លាបស្តាំគឺជាជំហរមួយសម្រាប់ក្រុមបិសាចក្រហមជាច្រើនរដូវកាល ដោយមិនមានជំរើសពិសេសណាមួយឡើយចាប់តាំងពីកីឡាករAntonio Valencia បានចាកចេញ។ Jadon Sancho បានស្ថិតនៅលើរ៉ាដាអស់រយៈពេលជាច្រើនឆ្នាំហើយត្រូវបានគេកំណត់ជាយូរមកហើយថាជាការចុះហត្ថលេខាដ៏ល្អបំផុតដើម្បីបំពេញកន្លែងដែលខ្វះចន្លោះ។ គ្រប់ក្លិបទាំងអស់នៅលើពិភពលោកត្រូវបានរងផលប៉ះពាល់ផ្នែកហិរញ្ញវត្ថុដោយសារជំងឺរាតត្បាតកូវីដ–១៩ និងត្រូវធ្វើសម្បទាននៅក្នុងទីផ្សារដោះដូរកីឡាករនៅមុនរដូវកាលក្រោយ។ ប៉ុន្តែក្រុម Man … អាន​បន្ថែម ជំហររបស់ Man Utd នៅតែចង់បាន Jadon Sancho នៅទីផ្សារដោះដូរកីឡាករខាងមុខ

Novak Djokovic ខកខានចូលរួមប្រកួតការពារតំណែងជើងឯកកម្មវិធីMadrid Open

កីឡាករ Novak Djokovic ដែលកំពុងឈរចំណាត់ថ្នាក់លេខ១ក្នុងពិភពលោកផ្នែកវាយតឺន្នីសនឹងមិនបានចូលរួមប្រកួតការពារតំណែងជើងឯក Madrid Open របស់ខ្លួនទេ បន្ទាប់ពីដកខ្លួនចេញពីព្រឹត្តិការណ៍នេះនាខែក្រោយ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២១។ កីឡាករសញ្ជាតិស៊ែប៊ីវ័យ៣៣ឆ្នាំរូបនេះបាននិយាយថា លោកមានការសោកស្តាយដែលលោកមិនអាចធ្វើដំណើរទៅកាន់ទីក្រុងម៉ាឌ្រីដសម្រាប់ព្រឹត្តិការណ៍ Masters 1000 ដែលនឹងចាប់ផ្តើមនៅថ្ងៃអាទិត្យ៤សប្តាហ៍មុនព្រឹត្តិការណ៍ French Open ។ លោកបានបន្ថែមថា “វាមានរយៈពេល២ឆ្នាំហើយគឺជាពេលវេលាដ៏យូរមួយ។ សង្ឃឹមថានឹងជួបអ្នកទាំងអស់គ្នានៅឆ្នាំក្រោយ”។ ព្រឹត្តិការណ៍Madrid Open កាលពីឆ្នាំមុនត្រូវបានលុបចោលដោយសារតែជំងឺឆ្លងកូវីដ–១៩ … អាន​បន្ថែម Novak Djokovic ខកខានចូលរួមប្រកួតការពារតំណែងជើងឯកកម្មវិធីMadrid Open

Marcelo អាចខកខានការប្រកួតជើងទី២ពានរង្វាន់ Champions Leagueដោយសារតែភារកិច្ចបោះឆ្នោត

ខ្សែការពារ Marcelo របស់ក្រុម Real Madrid អាចខកខានការប្រកួតជើងទី២នៃការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រនៃក្របខ័ណ្ឌ Champions League នៅឯទឹកដីក្លិបតោខៀវ ព្រោះរូបគាត់ត្រូវជាប់ការតព្វកិច្ចឱ្យឃ្លាំមើលការិយាល័យបោះឆ្នោតក្នុងអំឡុងពេលបោះឆ្នោតក្នុងស្រុក។ ការបោះឆ្នោតសម្រាប់សន្និបាតតំបន់ម៉ាឌ្រីដនឹងធ្វើឡើងនៅថ្ងៃអង្គារទី៤ ខែឧសភាខាងមុខនេះ។ ក្រុម Real Madrid បានប្រកួតស្មើ ១-១ នៅផ្ទះក្នុងជើងទី១ ហើយនឹងលេងជើងទី២ នៅទឹកដី Stamford Bridge នៅថ្ងៃទី៦ ខែឧសភាខាងមុខ។ ក្លិបអេស្ប៉ាញកំពុងវិភាគស្ថានការណ៍ដើម្បីដឹងថា បទបញ្ជាណាមួយនឹងអនុញ្ញាតឱ្យគាត់ធ្វើដំណើរទៅចូលរួមជាមួយក្រុមក្នុងការប្រកួតជើងទី២បាន។ … អាន​បន្ថែម Marcelo អាចខកខានការប្រកួតជើងទី២ពានរង្វាន់ Champions Leagueដោយសារតែភារកិច្ចបោះឆ្នោត

អូស្រ្តាលីនឹងចាក់វ៉ាក់សាំង COVID-19 ឲ្យបានលឿនសម្រាប់អត្តពលិកអូឡាំពិករបស់ខ្លួន

គណៈកម្មាធិការអូឡាំពិករបស់អូស្រ្តាលីនៅថ្ងៃព្រហស្បតិ៍ ទី២៩ ខែមេសានេះបានសាទរចំពោះការសម្រេចចិត្តដើម្បីចាក់វ៉ាក់សាំងការពារជំងឺ COVID-19 ឲ្យបានលឿនសម្រាប់អត្តពលិករបស់ខ្លួនដែលធ្វើដំណើរទៅព្រឹត្តិការណ៍កីឡាអូឡាំពិក ។ រដ្ឋាភិបាលអូស្រ្តាលីបានប្រកាសកាលពីល្ងាចថ្ងៃពុធថា កីឡាករ និងបុគ្គលិកប្រមាណ២.០០០នាក់នឹងទទួលបានការចាក់វ៉ាក់សាំងមុនពេលធ្វើដំណើរទៅប្រកួតដែលគ្រោងនឹងចាប់ផ្តើមនៅថ្ងៃទី២៣ ខែកក្កដា។ … អាន​បន្ថែម អូស្រ្តាលីនឹងចាក់វ៉ាក់សាំង COVID-19 ឲ្យបានលឿនសម្រាប់អត្តពលិកអូឡាំពិករបស់ខ្លួន

សិទ្ធិផ្សាយតាមទូរទស្សន៍នៅ Premier League ត្រូវបានពិភាក្សឡើងជុំវិញ

ក្របខ័ណ្ឌកំពូល Premier League បានបើកកិច្ចពិភាក្សាជាមួយប្រព័ន្ធផ្សព្វផ្សាយអំពីការបញ្ឈប់ការដេញថ្លៃសិទ្ធិប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុករបស់ខ្លួននៅរដូវកាលបន្ទាប់។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport កាលពីថ្ងៃទី២៨ ខែមេសាម្សិលមិញនេះ។ បច្ចុប្បន្នរដ្ឋាភិបាលកំពុងពិចារណាថា … អាន​បន្ថែម សិទ្ធិផ្សាយតាមទូរទស្សន៍នៅ Premier League ត្រូវបានពិភាក្សឡើងជុំវិញ

Novak Djokovic ដកខ្លួនចេញពីកម្មវិធី Madrid Open

អ្នករៀបចំការប្រកួតបាននិយាយកាលពីថ្ងៃពុធ ទី២៨ ខែមេសាថា កីឡាករវាយតឺន្នីសលេខ១ពិភពលោក Novak Djokovic នឹងមិនបានចូលរួមប្រកួតការពារតំណែងជើងឯក Madrid Open របស់គាត់នៅសប្តាហ៍ក្រោយនោះទេ … អាន​បន្ថែម Novak Djokovic ដកខ្លួនចេញពីកម្មវិធី Madrid Open

Floyd Mayweather នឹងប្រកួតជាមួយ Logan Paul នៅខែមិថុនាខាងមុខ

ការប្រកួតក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍របស់អតីតម្ចាស់ជើងឯកទម្ងន់ Floyd Mayweather ជាមួយតារាYoutube កីឡាករ Logan Paul នឹងត្រូវបានរៀបចំឡើងវិញនៅថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២១ខាងមុខនេះ។ … អាន​បន្ថែម Floyd Mayweather នឹងប្រកួតជាមួយ Logan Paul នៅខែមិថុនាខាងមុខ

ខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវ UEFA ស៊ើបអង្កេតជុំវិញការចាប់អារម្មណ៍ធ្វើជាដៃគូក្នុងក្រុមហ៊ុនភ្នាល់

កីឡាករ Zlatan Ibrahimovic នឹងត្រូវបានស៊ើបអង្កេតដោយសហព័ន្ធបាល់ទាត់អឺរ៉ុប UEFA ជុំវិញ “ការចាប់អារម្មណ៍ចូលរួមជាដៃគូខាងហិរញ្ញវត្ថុនៅក្នុងក្រុមហ៊ុនភ្នាល់មួយ” ។ នេះបើយោងតាមរបាយការណ៍នៅក្នុងប្រទេសស៊ុយអែតដែលជាប្រទេសកំណើតរបស់គាត់ និងត្រូវបានចុះផ្សាយដោយ … អាន​បន្ថែម ខ្សែប្រយុទ្ធ Zlatan Ibrahimovic ត្រូវ UEFA ស៊ើបអង្កេតជុំវិញការចាប់អារម្មណ៍ធ្វើជាដៃគូក្នុងក្រុមហ៊ុនភ្នាល់

ក្លិប Liverpool ខាតបង់ប្រាក់មុនបង់ពន្ធ៦៣លានដុល្លារចំពេលការរីករាលដាលជំងឺកូវីដ-១៩

ក្លិប Liverpool បានរាយការណ៍អំពីការខាតបង់ប្រាក់មុនបង់ពន្ធចំនួន៤៦លានផោន (៦៣លានដុល្លារអាមេរិក) សម្រាប់ហិរញ្ញវត្ថុប្រចាំឆ្នាំដែលបញ្ចប់កាលពីខែឧសភា ឆ្នាំ២០២០ ដែលតួលេខបានបង្ហាញថា ម្ចាស់ក្លិបត្រូវបានរៀបចំផែនការដើម្បីចូលរួមក្នុងក្នុងពានរង្វាន់ EuropeanSuper League ព្រោះពានថ្មីនេះមានចំណូលមហាសាល ប៉ុន្តែត្រូវបរាជ័យ។ សារព័ត៌មាន AFP បានផ្សាយថា ត្រឹមតែមួយសប្តាហ៍ប៉ុណ្ណោះបន្ទាប់ពីក្រុមហង្សក្រហម Liverpool ត្រូវបានបង្ខំឱ្យដកខ្លួនចេញពីក្របខ័ណ្ឌ European Super League ដ៏ចម្រូងចម្រាសបន្ទាប់ពីមានប្រតិកម្មខឹងសម្បារយ៉ាងខ្លាំងនោះ ក្រុមម្ចាស់ជើងឯកក្របខ័ណ្ឌ Premier League មួយនេះបានបង្ហាញពីឥទ្ធិពលហិរញ្ញវត្ថុដែលប៉ះពាល់ក្នុងអំឡុងពេលជំងឺរាតត្បាតកូវីដ–១៩។ ការបាត់បង់ប្រាក់ចំណូលនៃប្រព័ន្ធផ្សព្វផ្សាយសំខាន់ៗ និងប្រាក់ចំណូលប្រចាំថ្ងៃនៃការប្រកួតនៅឯកីឡដ្ឋាន Anfield នៅក្នុងត្រីមាសចុងក្រោយ … អាន​បន្ថែម ក្លិប Liverpool ខាតបង់ប្រាក់មុនបង់ពន្ធ៦៣លានដុល្លារចំពេលការរីករាលដាលជំងឺកូវីដ-១៩

គ្រូបង្វឹក RB Leipzig លោក Julian Nagelsmann ក្លាយជាអ្នកចាត់ការទូទៅក្លិប Bayern Munich

គ្រូបង្វឹករបស់ក្លិប RB Leipzig លោក Julian Nagelsmann នឹងចូលរួមជាមួយក្លិប Bayern Munich ក្នុងនាមលើកិច្ចសន្យា៥ឆ្នាំនៅចុងរដូវកាលនេះ។ គ្រូបង្វឹកក្លិប Bayern Munich បច្ចុប្បន្នលោក Hansi Flick បានអះអាងថា គាត់ចង់ចាកចេញពីទៅដឹកនាំក្លិបនៅ Bavaria ។ ក្នុងវ័យ៣៣ឆ្នាំលោក Nagelsmann គឺជាអ្នកចាត់ការវ័យក្មេងដែលមានសមត្ថភាព ការដឹកនាំជ័យជម្នះខ្ពស់ជាងគេនៅអឺរ៉ុប និងបានដឹកនាំ Leipzig ឡើងទៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ Champions League កាលពីឆ្នាំមុន។ ប្រធានក្លិប Bayern Munich លោក Herbert Hainer បានមានប្រសាសន៍ថា Julian Nagelsmann តំណាងឲ្យគ្រូបង្វឹកជំនាន់ថ្មី។ជនជាតិអាឡឺម៉ង់ដែលនឹងឡើងកាន់តំណែងនៅថ្ងៃទី១ ខែកក្កដានេះតាមសេចក្តីរាយការណ៍នឹងធ្វើឱ្យ Bayern Munich ចំណាយច្រើនជាង២០លានផោនជាសំណង។ លោក Nagelsmann បាននិយាយថា “ខ្ញុំនឹងចាកចេញពី RB … អាន​បន្ថែម គ្រូបង្វឹក RB Leipzig លោក Julian Nagelsmann ក្លាយជាអ្នកចាត់ការទូទៅក្លិប Bayern Munich

Real Madrid បានត្រឹមស្មេីក្នុងទឹកដី​ ជេីងទី១​ជាមួយ Chelsea វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ Champions League

ក្រុមខ្លាំងស្តេចស​ Real Madrid បានប្រកួតស្មេីក្នុងទឹកដី​ ជេីងទី១​ ជាមួយក្រុមខ្លាំងមកពីអង់គ្លេស​តោខៀវ​ Chelsea ក្នុងលទ្ធផល១ទល់១។ នេះបេីយោងតាមការចេញផ្សាយដោយគេហទំព័រក្លិបទាំង២​ និងBBC … អាន​បន្ថែម Real Madrid បានត្រឹមស្មេីក្នុងទឹកដី​ ជេីងទី១​ជាមួយ Chelsea វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ​ Champions League