ខេត្តស្វាយរៀង ៖ យ៉ាងហោចណាស់ប្រជាពលរដ្ឋក្នុងភូមិទទារសង្កាត់ចេកក្រុងស្វាយរៀងជិត២០០នាក់បាននាំគ្នាធ្វើបុណ្យឡើងអ្នកតានៅទួលត្រពាំងព្រៃខ្លាដែលជាទំនាមទំលាប់ជាយូយាណាស់មកហើយដើម្បីរំលឹកដល់អ្នកតាដែលមានបារមីនិងបន់ស្រន់សុំទឹកភ្លៀងនិងសុំសេចក្ដីសុខសប្បាយគ្រប់ៗគ្នាកាលពីព្រឹកថ្ងៃទី១១ខែមិថុនាឆ្នាំ២០១៧ ។ យោងតាមលោកតាសូរកាយអាយុ៨៧ឆ្នាំដែលមានទីលំនៅក្នុងភូមិទទារសង្កាត់ចេកក្រុងស្វាយរៀងបានរៀបរាប់ពី ប្រវត្តិសង្ខេបរបស់ទួលត្រពាំងព្រៃខ្លាប្រាប់ដល់កូនចៅក៏ដូចជាអ្នកភូមិប្រុសស្រីថា កាលពីដើមឡើងទីទួលនេះសំបូរដោយព្រៃគុម្ភឡើងក្រាស់ក្រែលនិងមានសត្វជាច្រើនព្រមទាំងមានសត្វខ្លា១គូរនៅជាប្រចាំខណះដែលអ្នកភូមិជាច្រើននាក់នាំគ្នាអុចធូបដើម្បីសុំខ្ចីចានឆ្នាំងផងដែរ ។ មិនតែប៉ុណ្ណោះនៅទួលនេះគឺមានស្រះត្រពាំងទឹកមានពណ៏ខ្មៅជុំវិញព្រមទាំងមានត្រីធំៗ ដោយនៅពេលយប់អ្នកភូមិមិនហ៊ានមកព្រៃនេះទេព្រោះកណ្ដាលអធ្រាតគេឃើញមានភ្លើងទេវតាយ៉ាងធំហោះនៅលើទួលនេះ ។ … អានបន្ថែម អ្នកភូមិទទារជិត២០០នាក់ក្នុងសង្កាត់ចេកក្រុងស្វាយរៀងនាំគ្នាធ្វើបុណ្យឡើងអ្នកតានៅទួលត្រពាំងព្រៃខ្លា