ភ្នំពេញ ៖ សម្រាប់ស្ថាបត្យករនិងអ្នកអភិវឌ្ឍន៍អចលនទ្រព្យមកពីទូទាំងអាស៊ានដែលបានចូលរួមក្នុងពិព័រណ៍ស្ថាបត្យកម្មនិងការតុបតែងកម្ពុជាឆ្នាំនេះស្តង់ទំហំ២០១ម៉ែត្រការ៉េរបស់ក្រុមហ៊ុនអេសស៊ីជីឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីភាពជាអ្នកដឹកនាំក្នុងវិស័យសម្ភារៈសំណង់ក្នុងតំបន់ដោយក្រុមហ៊ុនបានតាំងបង្ហាញផលិតផលជាច្រើនរបស់ខ្លួនក្នុងវិស័យសម្ភារៈសំណង់ដែលឆ្លើយតបនឹងតម្រូវការពិតប្រាកដរបស់អតិថិជននិងជួយជំរុញការអភិវឌ្ឍប្រទេសកម្ពុជា។ ផលិតផលរបស់ក្រុមហ៊ុនអេសស៊ីជីត្រូវបានគេទទួលស្គាល់ដោយសារមានភាពច្នៃប្រឌិតក្នុងការរចនាភាពអាចជឿទុកចិត្តបាននិងគុណភាពខ្ពស់ហើយក្រុមហ៊ុនផ្ដល់នូវជម្រើសផលិតផលពេញលេញដែលអាចបំពេញគ្រប់តម្រូវការនៃការសាងសង់អចលនទ្រព្យតាំងពីដំបូលរហូតដល់ឥដ្ឋការ៉ូនិងរបង។ លោកPongdhanaDejvittayapornប្រធានផ្នែកលក់និងទីផ្សារក្រុមហ៊ុនអេសស៊ីជីស៊ីម៉ងត៍-សម្ភារៈសំណង់ប្រចាំប្រទេសកម្ពុជាបាននិយាយថា“នៅក្រុមហ៊ុនអេសស៊ីជីយើងបន្តអភិវឌ្ឍផលិតផលនិងសេវាប្រកបដោយគុណតម្លៃបន្ថែមខ្ពស់ក្នុងគោលបំណងបម្រើតម្រូវការរបស់អតិថិជនឲ្យបានកាន់តែល្អប្រសើរឡើង។យើងមានបំណងណែនាំផលិតផលថ្មីៗមកកាន់ទីផ្សារកម្ពុជាជានិច្ច។ ក្នុងពិធីតាំងពិព័រណ៍ស្ថាបត្យកម្មឆ្នាំនេះអេសស៊ីជីមានមោទនភាពបង្ហាញផលិតផលពិសេសៗជាច្រើនរួមមានអេសស៊ីជីSmartwoodជាផលិតផលឈើសប្បនិម្មិត្តដែលអាចប្រើជំនួសឈើបាន១០០% សមស្របសម្រាប់ពិដាននិងក្រាលជំនួសឥដ្ឋការ៉ូនិងអេសស៊ីជីCelica ដែលជាក្បឿងសេរ៉ាមិចពេញដោយភាពច្នៃប្រឌិត។”លោកបានបន្ថែមថា“ជាមួយនឹងជម្រើសផលិតផលសម្ភារៈសំណង់ដ៏ធំទូលាយបែបនេះឥឡូវនេះអតិថិជនអាចសាងសង់ផ្ទះឬអាគារទាំងមូលដោយប្រើតែផលិតផលរបស់ក្រុមហ៊ុនអេសស៊ីជីដែលនឹងលើកស្ទួយវិស័យសំណង់នៅកម្ពុជាឲ្យឈានឡើងមួយកម្រិតទៀត។” ស្តង់អេសស៊ីជីមានតាំងបង្ហាញនូវផលិតផលសម្ភារៈសំណង់ច្រើនមុខដែលបង្កើតឡើងដើម្បីឆ្លើយតបទៅនឹងតម្រូវការសាងសង់និងស្ទីលជីវិតរបស់ប្រជាជនកម្ពុជា។ផលិតផលដែលលេចធ្លោរួមមានអេសស៊ីជីSmartwoodដែលជាផលិតផលឈើសប្បនិម្មិត្តមានលក្ខណៈដូចឈើលំដាប់ខ្ពស់ពិតប្រាកដហើយថែមទាំងមានគុណសម្បត្ដិលើសឈើធម្មជាតិទៀតផងដូចជាមិនជៀបទឹក១០០% មិនមានកណ្តៀស៊ីនិងមិនពុកផុយ។ផលិតផលនេះក៏ងាយស្រួលអារពត់និងវាយដែកគោលងាយដំឡើងនិងសមស្របសម្រាប់ការបំពាក់ទាំងក្នុងនិងក្រៅអាគារ។ … អានបន្ថែម អេសស៊ីជី បង្ហាញផលិតផលសម្រាប់សាងសង់ផ្ទះ ក្នុងពិព័រណ៍ស្ថាបត្យកម្មនិងការតុបតែងកម្ពុជាឆ្នាំ២០១៧