ខ្សែប្រយុទ្ធ Harry Kane រងរបួសពេលប៉ះ Everton អាចនឹងខកខានការប្រកួតផ្តាច់ព្រ័ត្រ League Cup
ខ្សែប្រយុទ្ធ Harry Kane បានរងរបួសបន្ទាប់ពីបានស៊ុតបាល់បញ្ចូលទី២គ្រាប់ដើម្បីជួយឲ្យក្រុម Tottenham ស្មើជាមួយក្រុមម្ចាស់ផ្ទះ Everton នៅ Goodison Park កាលពីថ្ងៃសុក្រ។ នេះបើយោងតាមការចេញផ្សាយរបស់ BBC Sport នៅព្រឹកថ្ងៃសៅរ៍នេះ។ ៩ថ្ងៃមុនការប្រកួតផ្តាច់ព្រ័ត្រ League Cup និង៥៨ថ្ងៃមុនការប្រកួតបើកឆាកជើងឯកអឺរ៉ុប Harry Kane បានឈប់សម្រាកដោយសារបញ្ហាកជើង។ ខ្សែប្រយុទ្ធរូបនេះហាក់ដូចជាឈឺចាប់យ៉ាងខ្លាំងបន្ទាប់ពីប៉ះទង្គិចគ្នាជាមួយកីឡាករក្រុម Everton ។ អ្នកចាត់ការទូទៅលោក Jose Mourinho បាននិយាយថា លោកមិនដឹងថាតើរបួសនោះធ្ងន់ធ្ងរប៉ុណ្ណាទេ។ លោក Mourinho អះអាងថា “នោះក៏ជាសំណួរដែលខ្ញុំចង់បានចម្លើយឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ប៉ុន្តែវាលឿនពេកហើយ។ សម្រាប់គាត់អាចនឹងមានបញ្ហាអ្វីមួយដែលអាចនឹងខកខាន”។ … អានបន្ថែម ខ្សែប្រយុទ្ធ Harry Kane រងរបួសពេលប៉ះ Everton អាចនឹងខកខានការប្រកួតផ្តាច់ព្រ័ត្រ League Cup
