មានជំងឺភ័យខ្លាចចងកសម្លាប់ខ្លួនចោលប្រពន្ធកូននៅស្រុករមាសហែក

ខេត្តស្វាយរៀង៖  បុរសម្នាក់ត្រូវបានក្រុមគ្រួសារប្រទះឃើញចងកសម្លាប់ខ្លួននៅក្នុងផ្ទះបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិនិងរាយការណ៍ទៅសមត្ថកិច្ចមូលដ្ឋានមកពិនិត្យសពដោយប្រពន្ធអះអាងថាជនរងគ្រោះមានជំងឺរវើរវាយភ័យខ្លាច។ ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង២និង៣០នាទីរសៀលថ្ងៃទី២១ខែមករាឆ្នាំ២០២១នៅក្នុងភូមិសំបួរ ឃុំសំបួរ ស្រុករមាសហែក។ យោងតាមសមត្ថកិច្ចនគរបាលស្រុកបានឱ្យដឹងថា បុរសខាងលើមានឈ្មោះ កែ យ៉ុន ​អាយុ៥៨ឆ្នាំ មុខរបរកសិក​រ … អាន​បន្ថែម មានជំងឺភ័យខ្លាចចងកសម្លាប់ខ្លួនចោលប្រពន្ធកូននៅស្រុករមាសហែក

ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅឆ្នុកទ្រូឃាត់ជនជាតិវៀតណាម២នាក់ដកហូតថ្នាំញៀននិងលុយជាង២០លានរៀល

ខេត្តកំពង់ឆ្នាំង ៖ ជនជាតិវៀតណាម ២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចប្រឆាំងបទល្មើសគ្រឿងញៀនខេត្តកំពង់ឆ្នាំង ធ្វើការឃាត់ខ្លួនបាន ក្រោយពីធ្វើសកម្មភាពជួញដូរ និង រក្សាទុកគ្រឿងញៀនខុសច្បាប់ កាលពីវេលាម៉ោង៣និង៣០នាទីរសៀលថ្ងៃទី២១ ខែមករា … អាន​បន្ថែម ប្រតិបត្តិការបង្រ្កាបគ្រឿងញៀននៅឆ្នុកទ្រូឃាត់ជនជាតិវៀតណាម២នាក់ដកហូតថ្នាំញៀននិងលុយជាង២០លានរៀល

ស្រ្តីម្នាក់លូកដៃបិទកុងតាក់ម៉ាសុីនមិនប្រយ័ត្នទាក់ក្រមាបង់កចូលក្នុងពីញ៉ុងទាញកិនស្លាប់ភ្លាមៗ

ខេត្តក្រចេះ៖ ស្រ្តីម្នាក់បានស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុដោយសារលូកដៃបិទកុងតាក់ម៉ាសុីនហើយត្រូវពីញ៉ុងម៉ាសុីនទាក់ក្រមាដែលបង់ជាប់កចូលកិនដាច់ដៃនិងខ្លួនយ៉ាងរន្ធត់បំផុត។ ហេតុការណ៍ពីញ៉ុងម៉ាសុីនកិនមនុស្សស្លាប់នេះបានកើតឡើងកាលពីវេលាម៉ោង១៤៖០០នាទីរសៀលថ្ងៃទី២១ ខែមករាឆ្នាំ២០២១ស្ថិតនៅត្រង់ចំណុចរោងចក្រកិនកៅស៊ូក្នុងក្រុមហ៊ុនដុងណាយអភិវឌ្ឍន៍កៅស៊ូក្នុងភូមិអូរព្រះ ឃុំអូរគ្រៀងស្រុកសំបូរ ខេត្តក្រចេះ។   ប្រភពបានឱ្យដឹងថា ជនរងគ្រោះឈ្មោះ ម៉ាក់ សុផស … អាន​បន្ថែម ស្រ្តីម្នាក់លូកដៃបិទកុងតាក់ម៉ាសុីនមិនប្រយ័ត្នទាក់ក្រមាបង់កចូលក្នុងពីញ៉ុងទាញកិនស្លាប់ភ្លាមៗ

អភិបាលខេត្តរតនគិរីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋជាង ៣០០គ្រួសារ

ខេត្តរតនគិរី៖ ប្រជាពលរដ្ឋជាង ៣០០គ្រួសារ ទទួលបានប័ណ្ណកម្មសិទ្ធិដីធ្លីពី អាជ្ញាធរខេត្តរតនគិរី ប្រមាណ ១.១១៣ក្បាលដី ក្រោយពីបានចុះបញ្ជី នៅក្នុងសៀវភៅគោលបញ្ជីដីធ្លីដ៏រឹងមាំ ដែលបានធានាដោយរដ្ឋ … អាន​បន្ថែម អភិបាលខេត្តរតនគិរីប្រគល់ប័ណ្ណកម្មសិទ្ធិដីធ្លីជូនប្រជាពលរដ្ឋជាង ៣០០គ្រួសារ

សមត្ថកិច្ច​ជំនាញ​ ​ចុះ​បង្ក្រាប​ឈើ​ខុសច្បាប់​ជាង​១០​ម៉ែត្រគូប ដែល​ឈ្មួញ​ទុច្ចរិត​ដឹក​ចេញពី​ព្រៃ​

ខេត្តព្រះវិហារ៖ ​ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​ខេត្តព្រះវិហារ​លោក វុ​ធ សា​វី បានឲ្យដឹងថា​ ​​នៅ​រសៀលថ្ងៃ​ទី​២០ ខែមករា ឆ្នាំ​២០២១ លោកបានដឹកនាំ​សមត្ថកិច្ច​ជំនាញ​ចុះ​បង្ក្រាប​ឈើ​ខុសច្បាប់​ជាក់ស្តែងបានជាង​១០​ម៉ែត្រគូប ដែល​ឈ្មួញ​ទុច្ចរិត​បម្រុង​ដឹក​ចេញ​ទៅ​ទីផ្សារ​ខេត្តកំពង់ធំ​ … អាន​បន្ថែម សមត្ថកិច្ច​ជំនាញ​ ​ចុះ​បង្ក្រាប​ឈើ​ខុសច្បាប់​ជាង​១០​ម៉ែត្រគូប ដែល​ឈ្មួញ​ទុច្ចរិត​ដឹក​ចេញពី​ព្រៃ​

ថ្ងៃ​ខួបកំណើតកូន​ ម្ដាយ​បាន​ត្រឹម​ដឹក​កូនប្រុស មក​មើល​ហាង​លក់​នំ​(Cake)ប៉ុណ្ណោះ

ខេត្តបាត់ដំបង៖ បើ​យោង​តាម​គណនី​ហ្វេ​ស​ប៊ុ​ក​ឈ្មោះ MôNy YâNg បាន​បង្ហោះ​រូបភាព​ទាំង​២​សន្លឹក​នេះ កាលពី​ថ្ងៃ​ទី​១៩ មក​រា ២០២១ដោយ​សរសេរ​ថា៖ នៅ​ពេល លោក​ធ្វើ​ដំណើរ​កាត់មុខ​ហាង​លក់​នំ … អាន​បន្ថែម ថ្ងៃ​ខួបកំណើតកូន​ ម្ដាយ​បាន​ត្រឹម​ដឹក​កូនប្រុស មក​មើល​ហាង​លក់​នំ​(Cake)ប៉ុណ្ណោះ

រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៣នាក់(នាំចូលមកពីក្រៅ), និងមានករណីជាសះស្បើយ ចំនួន ០៣នាក់

ភ្នំពេញ , តាមរយៈសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែមករា ឆ្នាំ២០២១នេះ បានអោយដឹងថា, គឺរកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មីចំនួន ០៣នាក់ … អាន​បន្ថែម រកឃើញករណីវិជ្ជមានវីរុសកូវីដ-១៩ ថ្មី ចំនួន ០៣នាក់(នាំចូលមកពីក្រៅ), និងមានករណីជាសះស្បើយ ចំនួន ០៣នាក់

ពេលវេលាដែលព្រឹទ្ធសភា​ត្រូវចោទប្រកាន់ទោសអតីតប្រធានាធិបតីដូណាល់ ត្រាំ

តំណាងគណបក្សសាធារណរដ្ឋ ប្រចាំនៅព្រឹទ្ធសភា លោក​ Mitch McConnell បានបញ្ជាក់ថា ការចោទប្រកាន់ទោសលោកត្រាំ នឹងត្រូវចាប់ផ្តើមឡើងនៅខែកុម្ភៈ ឆ្នាំ ២០២១នេះ។ … អាន​បន្ថែម ពេលវេលាដែលព្រឹទ្ធសភា​ត្រូវចោទប្រកាន់ទោសអតីតប្រធានាធិបតីដូណាល់ ត្រាំ

Schalke ចុះហត្ថលេខាឡើងវិញជាមួយអតីតខ្សែប្រយុទ្ធឆ្នើម Huntelaarរបស់ Real Madrid

សារព័ត៌មានអេស្ប៉ាញ Marca បានផ្សាយថា បន្ទាប់ពីនាំយកកីឡាករ Sead Kolasinac មកកាន់ក្លិបវិញហើយ ធ្វើឱ្យមានជ័យជម្នះលើកដំបូងរបស់ពួកគេនៅរដូវកាលនេះ ដោយក្លិប Schalke កំពុងសម្លឹងមើលការវិលត្រឡប់ខ្សែប្រយុទ្ធដើម្បីចៀសវាងការកាត់ចេញពីក្របខ័ណ្ឌ Bundesliga គឺការចុះហត្ថលេខាជាថ្មីនូវអតីតអ្នកស៊ុតបញ្ចូលទីរបស់ក្រុម Real Madrid គឺកីឡាករ Klaas–Jan Huntelaar ។ ខ្សែប្រយុទ្ធ Huntelaar បានចាកចេញពីកីឡដ្ឋាន Gelsenkirchen ក្នុងឆ្នាំ២០១៧ បន្ទាប់ពីចំណាយពេល៧រដូវកាលជាមួយក្លិបដោយរកបាន១២៦គ្រាប់ដែលធ្វើឱ្យគាត់ក្លាយជាអ្នករកគ្រាប់បាល់បានច្រើនជាងគេទី២របស់ក្លិប បន្ទាប់ពីកីឡាករ Klaus Fisher រកបាន២២៦គ្រាប់។ ដោយបានស្តារអាជីពរបស់ Huntelaar ឡើងវិញជាមួយក្រុម Schalkeបន្ទាប់ពីមានពេលវេលាមិនល្អ នៅ Real … អាន​បន្ថែម Schalke ចុះហត្ថលេខាឡើងវិញជាមួយអតីតខ្សែប្រយុទ្ធឆ្នើម Huntelaarរបស់ Real Madrid

Djokovic រងការរិះគន់ចំពោះការស្នើសុំឲ្យមានការបន្ថយការនៅដាច់ដោយឡែកមុនពេលព្រឹត្តិការណ៍ Australian Open

កីឡាករវាយតឺន្នីសលេខ១ពិភពលោក Novak Djokovic កាលពីព្រហស្បតិ៍ទី២១ មករាបានរងការរិះគន់ចំពោះលិខិតរបស់លោកទៅប្រធាន Craig Tiley ដែលក្នុងនោះលោកបានស្នើឱ្យបន្ធូរបន្ថយការដាក់កម្រិតនៃការដាក់ឲ្យនៅដាច់ដោយឡែកពីគ្នា ដោយនិយាយថាចេតនាល្អរបស់លោកត្រូវបានគេបកស្រាយខុស។ កីឡាករចំនួន៧២នាក់ត្រូវបានបង្ខាំងទុកនៅក្នុងបន្ទប់សណ្ឋាគាររបស់ពួកគេរយៈពេល១៤ថ្ងៃ និងមិនអាចហ្វឹកហាត់សម្រាប់ព្រឹត្តិការណ៍អូឡាំពិកថ្ងៃទី៨-២១ ខែកុម្ភៈបន្ទាប់ពីអ្នកដំណើរនៅលើជើងហោះហើរចំនួន៣នាក់ដែលដឹកពួកគេទៅកាន់ទីក្រុងមែលប៊នបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩។ តាមលិខិតរបស់លោក Djokovic បានស្នើសុំកាត់បន្ថយរយៈពេលនៅដាច់ដោយឡែក និងធ្វើឲ្យកីឡាករដែលនៅដាច់ឆ្ងាយពីគ្នាបានផ្លាស់ទៅនៅផ្ទះឯកជនដែលមានទីលានវាយកូនបាល់ ។ ប៉ុន្តែលោក Craig Tiley បានបញ្ជាក់ថា ពួកគេជាការស្នើសុំ ហើយមិនមែនជាការទាមទារទេនោះ។ សេចក្តីថ្លែងការណ៍មួយរបស់កីឡាករ Djokovic បានសរសេរថា“ចេតនាល្អរបស់ខ្ញុំសម្រាប់ដៃគូប្រកួតប្រជែងរបស់ខ្ញុំនៅក្នុងទីក្រុងមែលប៊នត្រូវបានគេយល់ខុសថា ជាមនុស្សអាត្មានិយម ពិបាក និងមិនចេះដឹងគុណ” ។ លោក Daniel Vallverdu គ្រូបង្វឹកកីឡាវាយតឺន្នីសបានប្រាប់រ៉យទ័រថាកីឡាករដែលកំពុងស្ថិតនៅដាច់ដោយឡែកគួរតែទទួលបានការអនុគ្រោះពីអ្នករៀបចំការប្រកួតដូចជាពេលវេលាហាត់សម និងការប្រកួតដែលគ្រោងធ្វើនៅម៉ោងត្រជាក់។ កីឡាករ Djokovic ដែលកាលពីឆ្នាំទៅបានលាឈប់ពីតំណែងជាប្រធានក្រុមប្រឹក្សាអ្នកលេងតឺន្នីស TA ដើម្បីចាប់ផ្តើមបង្កើតក្រុមកីឡាករដោយឡែករបស់ខ្លួនបានឈ្នះពានរង្វាន់ Australian Open ចំនួន៨ដងដែលបានបំបែកឯតទគ្គកម្មលើកទី៨ … អាន​បន្ថែម Djokovic រងការរិះគន់ចំពោះការស្នើសុំឲ្យមានការបន្ថយការនៅដាច់ដោយឡែកមុនពេលព្រឹត្តិការណ៍ Australian Open

ផ្លូវតភ្ជាប់ចរាចរនៅរង្វង់មូលចោមចៅចំនួន២ខ្សែដាក់ឱ្យដំណើរការ

ភ្នំពេញ៖ ដោយយោងតាមមតិដឹកនាំដ៏ខ្ពង់ខ្ពស់ពីសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រដ្ឋបាលរាជធានីភ្នំពេញ នៅវេលាម៉ោង៨:០០ព្រឹកថ្ងៃទី២២ខែមករាឆ្នាំ២០២១នេះ បានចាប់ផ្តើមដាក់ឱ្យដំណើរការជាបណ្តោះអាសន្ននូវផ្លូវតភ្ជាប់ចរាចរចំនួន ២ខ្សែនៅការដ្ឋានសាងសង់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ … អាន​បន្ថែម ផ្លូវតភ្ជាប់ចរាចរនៅរង្វង់មូលចោមចៅចំនួន២ខ្សែដាក់ឱ្យដំណើរការ

អាជ្ញាធរក្រុងតាខ្មៅប្រើវិធានការតឹងរុឹងចំពោះដេប៉ូខ្សាច់នៅក្នុងក្រុងនេះ ពលរដ្ឋរង់ចាំមើល តើមានប្រសិទ្ធភាពដែរឬអត់?

ខេត្តកណ្តាល ៖ ដេប៉ូខ្សាច់ទាំង១៨ក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខេត្តកណ្ដាល ត្រូវបានលោក នូ សុវណ្ណារ៉ា អភិបាលក្រុងតាខ្មៅ ហៅមកណែនាំចំពោះការដឹកជញ្ជូនដីខ្សាច់មិនត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស និងការដឹកជញ្ជូនលើសទម្ងន់កំណត់ … អាន​បន្ថែម អាជ្ញាធរក្រុងតាខ្មៅប្រើវិធានការតឹងរុឹងចំពោះដេប៉ូខ្សាច់នៅក្នុងក្រុងនេះ ពលរដ្ឋរង់ចាំមើល តើមានប្រសិទ្ធភាពដែរឬអត់?