សម្តេចតេជោ ហ៊ុន សែន លើកសរសើរ សិល្បករ ឡេង ណាវ៉ាត្រា លោក ព្រាប សុវត្ថិ ខេម ដែលមកចែកអំណោយផ្ទាល់នៅខេត្តបន្ទាយជ័យ
ខេត្តបន្ទាយជ័យ៖ ព្រឹកថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជាសម្ដេចតេជោ ហ៊ុន សែន បានអញ្ជើញចែកអំណោយជូនប្រជាពលរដ្ឋ៥ពាន់គ្រួសារ (គោលដៅទី១) ដែលរងគ្រោះដោយសារទឹកជំនន់ នៅស្រុកមង្គលបូរី ខេត្តបន្ទាយមានជ័យ។សម្តេចតេជោក៏បានថ្លែងលើកសរសើរ ទឹកចិត្តលោកឧកញ៉ាវ័យក្មេង ឡេងណាវ៉ាត្រា ដែលបានចូលរួមឧបត្ថម្ភដល់រាជរដ្ឋាភិបាល៦០ម៉ឺនដុល្លារព្រមទាំងយកអំណោយអង្ករ៥០តោនចែកជូនពលរដ្ឋដោយផ្ទាល់ថែមទៀតនៅខេត្តបន្ទាយមានជ័យដោយរួមទាំងតារាចម្រៀង ព្រាប សុវត្ថិ និង ខេមផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសារចូលរួមរំលែកទុក្ខមរណទុក្ខ ចំពោះពលរដ្ឋដែលបាត់បង់ជីវិតដោយគ្រោះទឹកជំនន់ទូទាំងប្រទេសសរុបចំនួន៣៤នាក់ ដែលក្នុងនោះខេត្តបន្ទាយមានជ័យច្រើនជាងគេ ខណៈការជម្លៀសប្រជាពលរដ្ឋទៅកាន់ទីទួលមានសុវត្ថិភាពគឺជារឿងដែលត្រូវធ្វើបន្ទាន់។ ជាមួយគ្នានេះដែរសម្តេចតេជោបានថ្លែងថា រថយន្តកងទ័ព២៩០គ្រឿង ដែលបានទទួលរងការវាយប្រហារ កាលពីពេលកន្លងទៅ បានក្លាយជាមធ្យោបាយសម្រាប់សង្គ្រោះប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់។ សម្តេចតេជោ ក៏បានថ្លែងការកោតសរសើរចំពោះអាជ្ញាធរមូលដ្ឋាន កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានខិតខំធ្វើការ អន្តរាគមន៍ជួយដល់ប្រជាពលរដ្ឋ បើគ្មានការអន្តរាគមន៍ទេ ប្រហែលជាមានប្រជាពលរដ្ឋស្លាប់ និងរងគ្រោះច្រើនជាងនេះ។ សម្តេចតេជោ ហ៊ុន សែន មានមោទនភាព ខណៈដែលបណ្តារាជធានី–ខេត្តមួយចំនួន ជួបគ្រោះទឹកជំនន់ សប្បុរសជនជាច្រើនបានចូលខ្លួនមកជួយឧបត្ថម្ភ។ … អានបន្ថែម សម្តេចតេជោ ហ៊ុន សែន លើកសរសើរ សិល្បករ ឡេង ណាវ៉ាត្រា លោក ព្រាប សុវត្ថិ ខេម ដែលមកចែកអំណោយផ្ទាល់នៅខេត្តបន្ទាយជ័យ
