លោកអភិបាលខេត្តស្វាយរៀងអំពាវនាវដល់កងកម្លាំងត្រូវត្រៀមខ្លួនជានិច្ច ២៤ម៉ោងលើ២៤ម៉ោងចុះធ្វើអន្តរាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ

ខេត្តស្វាយរៀង៖ លោកម៉ែន វិបុលអភិបាលខេត្តស្វាយរៀងបានអំពាវនាវឱ្យកងកម្លាំង មន្ទីរ-អង្គភាព និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ត្រូវត្រៀមខ្លួនជានិច្ច២៤ម៉ោង លើ២៤ម៉ោង ចុះធ្វើអន្តរាគមន៍ជួយសង្គ្រោះ និងឧបត្ថម្ភដល់ប្រជាពលរដ្ឋ។ ការអំពាវនាវនេះបានធ្វើឡើងបន្ទាប់ពីលោកចុះពិនិត្យមើលពីស្ថានភាពកម្ពស់ទឹកអាងទន្លេវ៉ៃគោ និងទំនប់ទប់ទឹកនៅផ្លូវក្រវាត់ក្រុង … អាន​បន្ថែម លោកអភិបាលខេត្តស្វាយរៀងអំពាវនាវដល់កងកម្លាំងត្រូវត្រៀមខ្លួនជានិច្ច ២៤ម៉ោងលើ២៤ម៉ោងចុះធ្វើអន្តរាគមន៍ជួយសង្គ្រោះដល់ប្រជាពលរដ្ឋ

ថៃប្រកាសអាសន្ននៅទីក្រុងបាងកកដោយសារតែបាតុកម្មទ្រង់ទ្រាយធំ

ថៃសម្រេចប្រកាសអាសន្នក្នុងទីក្រុងបាងកក​ក្រោយពីមានបាតុកររាប់សិបពាន់នាក់​ធ្វើបាតុកម្មឡោមព័ទ្ធការិយាល័យនាយករដ្ឋមន្ត្រី ។ នៅក្នុងសេចក្តីប្រកាស​រដ្ឋាភិបាល​ថៃបានបញ្ជាក់ថា ច្បាប់អាសន្ន​បានហាមប្រាមពលរដ្ឋប្រមូលផ្តុំគ្នាលើសពី​៥នាក់ ។ ក្រៅពីការកាត់បន្ថយការប្រមូលផ្តុំ​ ច្បាប់គ្រាមានអាសន្ន​នឹងត្រូវហាមប្រាមផ្សព្វផ្សាយព័ត៌មានបង្កឲ្យមានការភ័យខ្លាច ក្តីបារម្ភ​ដល់ពលរដ្ឋ​ ប៉ះពាល់ដល់សន្តិសុខជាតិ​សណ្តាប់ធ្នាប់ក្នុងសង្គម​។ នៅក្នុងសេចក្តីប្រកាសផ្សាយតាមកញ្ចក់ទូរទស្សន៍ … អាន​បន្ថែម ថៃប្រកាសអាសន្ននៅទីក្រុងបាងកកដោយសារតែបាតុកម្មទ្រង់ទ្រាយធំ

​ជំនន់​ទឹកភ្លៀង ​នៅ​ប្រទេស​ឥណ្ឌា បានធ្វើឲ្យមនុស្ស​យ៉ាងតិច​៣០​នាក់ស្លាប់

អន្តរជាតិ៖ បន្ទាប់ពីមានភ្លៀង​ធ្លាក់​យ៉ាងខ្លាំង​ចាប់តាំងពី​ថ្ងៃទី​១៣ ខែតុលា​ ឆ្នាំ២០២០ នៅ​រដ្ឋ Telangana ភាគខាងត្បូង​នៃ​ប្រទេស​ឥណ្ឌា បាន​បណ្ដាល​ឲ្យ​ផ្លូវថ្នល់​ប្រៀប​ដូច​ទឹកទន្លេ យានយន្ត​លិច​កប់​បាត់​ទាំងស្រុង ហើយ​អគារ​ត្រូវ​ជន់​លិច​ស្ទើរ​ទាំងស្រុង​ផងនោះ … អាន​បន្ថែម ​ជំនន់​ទឹកភ្លៀង ​នៅ​ប្រទេស​ឥណ្ឌា បានធ្វើឲ្យមនុស្ស​យ៉ាងតិច​៣០​នាក់ស្លាប់

🇫🇷 បារាំង​អនុម័តច្បាប់គ្រាមានអាសន្ននៅទីក្រុងចំនួន​៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩

កាលពីថ្ងៃទី​១៤ ខែតុលា ឆ្នាំ២០២០ ប្រធានាធិបតីបារាំង លោក​ម៉ាក្រុង បានប្រកាសអនុវត្តច្បាប់គ្រាមានអាសន្ននៅតំបន់ជាច្រើនទូទាំងប្រទេស ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩ ជាថ្មី។ បើទោះបី​ប្រទេសបារាំងបានរិឹតបន្តឹង​ទប់ស្កាត់ការឆ្លងរាលដាល​កូវីដ​-១៩ ប៉ុន្តែនៅមាន​ការឆ្លងរាលដាល​ជាច្រើនកើតឡើង​។ … អាន​បន្ថែម 🇫🇷 បារាំង​អនុម័តច្បាប់គ្រាមានអាសន្ននៅទីក្រុងចំនួន​៩ ដើម្បីទប់ស្កាត់ការឆ្លងរាលដាលកូវីដ​-១៩

បេក្ខភាពកញ្ញាឯក អ៊ុច សុគន្ធដាវី មិនជាប់ចំណាត់ថ្នាក់មែនប៉ុន្តែទទួលបានឱកាសការងារសិល្បៈហើយ

   ភ្នំពេញ៖ បន្ទាប់ពីឈានជើងចូលដល់វគ្គផ្តាច់ព្រ័ត្រក្នុងកម្មវិធីប្រកួតសម្រស់ Miss Grand Cambodia 2020  បេក្ខនារីតំណាងខេត្តសៀមរាបទទួលបានការចាប់អារម្មណ៍និងគាំទ្រខ្លាំងពីទស្សនិកជន។ បើទោះមិនបានគ្រងតំណែងក្នុងចំណាត់ថ្នាក់ណាមួយក្តីក៏ពេលនេះបេក្ខនារីដែលមានសម្រស់ស្រស់សោភារូបនេះទទួលបានឱកាសការងារសិល្បៈមួយចំនួនផងដែរ។ ​ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្រោយពីនាងលេខមុខក្នុងការថតឈុតប្រណីតរបស់សម្អាងការល្បីឈ្មោះមួយនៅភ្នំពេញគឺសម្អាងការ ម្កុដមាសខ្មែរ។ សម្រស់ដ៏ស្រស់ផូរផង់គួបផ្សំជាមួយការតុបតែងមុខធ្វើសក់ រំលេចដោយសម្លៀកបំពាក់ប្រណីត និងស្រោចដោយគ្រឿងអលង្ការភ្លឺផ្លេកក្នុងឈុតកូនក្រមុំក្នុងថ្ងៃមង្គលជ័យ … អាន​បន្ថែម បេក្ខភាពកញ្ញាឯក អ៊ុច សុគន្ធដាវី មិនជាប់ចំណាត់ថ្នាក់មែនប៉ុន្តែទទួលបានឱកាសការងារសិល្បៈហើយ

លោក ស៊ី ជិន​ភីង ប្រាប់​ឲ្យ​កង​ម៉ា​រី​ន​ពង្រឹងសមត្ថភាព​ធ្វើសង្គ្រាម ដើម្បី​ប្រែក្លាយជា​កងទ័ព​ដ៏​មាន​ឥទ្ធិពល​

អន្តរជាតិ៖ ក្នុងអំឡុង​ទស្សនកិច្ច​ថ្ងៃទី​២​របស់លោកប្រធានាធិបតី​ចិន ស៊ី ជិន​ភីង ​ស្ថិតនៅក្នុង​មូលដ្ឋានទ័ព​ម៉ា​រី​ន​នៅ​ទីក្រុង​ឆាវ​ចូ​វ​ខេត្ត​គ័ង​តុង ​ភាគខាងត្បូង​ប្រទេសចិន កាលពីថ្ងៃទី ១៣ ខែតុលា ថ្មីៗនេះ … អាន​បន្ថែម លោក ស៊ី ជិន​ភីង ប្រាប់​ឲ្យ​កង​ម៉ា​រី​ន​ពង្រឹងសមត្ថភាព​ធ្វើសង្គ្រាម ដើម្បី​ប្រែក្លាយជា​កងទ័ព​ដ៏​មាន​ឥទ្ធិពល​

ក្រសួងមហាផ្ទៃ សម្រេចអោយវាយកម្ទេចចោល វិញ ចំពោះសំណង់អគារនៅរង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលសង្ស័យ ថា សាងសង់គ្មានច្បាប់ និង សង់លើផ្លូវសួនច្បារសាធារណៈ

បន្ទាយមានជ័យ៖ ក្រសួងមហាផ្ទៃ សម្រេចអោយវាយកម្ទេចចោល វិញ ចំពោះសំណង់អគារដ៏ធំមួយ ស្ថិតនៅរង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដោយសង្ស័យថា សាងសង់គ្មានច្បាប់ សាងសង់ខុសលក្ខណៈបច្ចេកទេស … អាន​បន្ថែម ក្រសួងមហាផ្ទៃ សម្រេចអោយវាយកម្ទេចចោល វិញ ចំពោះសំណង់អគារនៅរង្វង់មូលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ដែលសង្ស័យ ថា សាងសង់គ្មានច្បាប់ និង សង់លើផ្លូវសួនច្បារសាធារណៈ

ព័រទុយហ្គាល់បន្តឈ្នះទោះបីគ្មាន Ronaldo

ក្រុមជ​ម្រើសជាតិព័រទុយហ្គាល់បានបន្តឈ្នះគូប្រកួតក្នុងកម្មវិធី National League កាលពីយប់មិញ ដោយបានយកឈ្នះក្រុមជម្រើសជាតិស៊ុយអែតក្នុងលទ្ធផល៣ទល់០ ដោយគ្មានកីឡាករឆ្នើម Cristiano Ronaldo។ ក្រោមការដឹកនាំរបស់លោក Fernando Santos ព័រទុយហ្គាល់ធ្វើបានល្អដោយ៤ប្រកួតក្នុងកម្មវិធីប្រកួតខាងលើមិនដែលស្គាល់រសជាតិចាញ់នោះទេ។ ការប្រកួតជាមួយស៊ុយអែតកាលពីយប់មិញក្រុមម្ចាស់ផ្ទះព័រទុយហ្គាល់បានគ្រប់គ្រងបាល់បានច្រើន ជាងក្រុមភ្ញៀវ ដោយនៅតង់ទី១ព័រទុយហ្គាល់រកគ្រាប់បាល់បាន២គ្រាប់គឺគ្រាប់ទី១ រកបានដោយកីឡាករ Bernardo … អាន​បន្ថែម ព័រទុយហ្គាល់បន្តឈ្នះទោះបីគ្មាន Ronaldo

ពលរដ្ឋរងគ្រោះដោយទឹកជំនន់៤១៩គ្រួសារនៅសង្កាត់សាក់សំពៅ បានទទួលអំណោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន

ភ្នំពេញ៖ ប្រជាពលរដ្ឋរងគ្រោះដោយទឹកជំនន់នៅតាមបណ្ដោយសណ្ដស្ទឹងព្រែកត្នោត៤១៩គ្រួសារក្នុងសង្កាត់ សាក់សំពៅ បានទទួលអំណោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន និងសម្ដេចកិតិ្ដព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន តំណាងដោយលោក … អាន​បន្ថែម ពលរដ្ឋរងគ្រោះដោយទឹកជំនន់៤១៩គ្រួសារនៅសង្កាត់សាក់សំពៅ បានទទួលអំណោយសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន

ក្រសួងធនធានទឹក៖ ព្យុះទី១៧ ឈ្មោះ សូឌែល (SAUDEL) កម្ពុជាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ,តំបន់សមុទ្រភ្លៀងធ្លាក់ច្រើន

ភ្នំពេញ៖ ព្យុះទី ១៧ ឈ្មោះ សូឌែល (SAUDEL) បណ្តាលឱ្យកម្ពុជា ចាប់ពីថ្ងៃទី ១៧ ដល់ថ្ងៃទី … អាន​បន្ថែម ក្រសួងធនធានទឹក៖ ព្យុះទី១៧ ឈ្មោះ សូឌែល (SAUDEL) កម្ពុជាចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែតុលា អាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ,តំបន់សមុទ្រភ្លៀងធ្លាក់ច្រើន

La Liga កំណត់កាលបរិច្ឆេទជំនួបរវាង Barcelona នឹង Real Madrid លើកដំបូងរដូវកាលនេះ

ការប្រកួត La Clasico ដំបូងរវាងក្រុម Barcelona នឹង Real Madrid នឹងត្រូវបានលីគកំពូលអេស្ប៉ាញប្រកាសហើយគឺត្រូវប្រកួតនៅវេលាម៉ោង១៦៖០០នាទីរសៀលថ្ងៃទី២៤ ខែតុលា ត្រូវនឹងម៉ោង៩យប់ម៉ោងនៅកម្ពុជា។ ពេលវេលានៃការប្រកួតចាប់ពីថ្ងៃទី៧ ក្នុងប្រតិទិនត្រូវបានរៀបចំឡើងសម្រាប់អ្នកគាំទ្រអាស៊ីរបស់ក្លិបយក្សអេស្ប៉ាញ ហើយអនុវត្តតាមរូបមន្តម្តងទៀតដែលប្រើដោយ La Liga ក្នុងរដូវកាលថ្មីៗនេះ។ វិបត្ដិនៃជំងឺឆ្លងកូវីដ-១៩កំពុងកើតមាន មានន័យថា ការប្រកួតនឹងត្រូវលេងដោយគ្មានអ្នកគាំទ្រនៅពហុកីឡដ្ឋាន Camp Nou ទឹកដីរបស់ Barcelona ប៉ុន្តែវាអាចស្របពេលជាមួយនឹងការបោះឆ្នោតដែលមិនមានទំនុកចិត្តលើប្រធានក្លិប Barcelona គឺលោក Josep Maria Bartomeu បន្ទាប់ពីក្រុមប្រឆាំងបានប្រមូលហត្ថលេខាគ្រប់គ្រាន់ដើម្បីបង្ខំឲ្យ បោះឆ្នោតឡើងវិញពីការរៀបចំកាលបរិច្ឆេទថ្មីនេះ។ ការប្តេជ្ញាចិត្តក្នុងក្របខ័ណ្ឌ Champions League កាលពីសប្តាហ៍មុនចំពោះការប្រកួត បានមានពេលឲ្យក្លិប Barcelona មានពេលវេលា២៤ម៉ោងដើម្បីត្រៀមសំរាប់ការប្រកួតជាមួយ Real Madrid ។ ជាមួយគ្នានោះក្រុមរបស់លោក Ronald Koeman ត្រូវប៉ះក្រុមភ្ញៀវមកពីហុងគ្រី Ferencvaros ខណៈដែល Real … អាន​បន្ថែម La Liga កំណត់កាលបរិច្ឆេទជំនួបរវាង Barcelona នឹង Real Madrid លើកដំបូងរដូវកាលនេះ

Arsenal ចុះហត្ថលេខាលើ Partey នឹងបង្ហាញខ្លួនជាលើកដំបូងពេលប៉ះMan City

ខ្សែបម្រើ Thomas Partey របស់ក្រុម Arsenal បាននិយាយថា គាត់បានត្រៀមខ្លួនរួចរាល់ហើយក្នុងការបង្ហាញខ្លួនលើកដំបូងនៅឯទីក្រុង Manchester នៅថ្ងៃសៅរ៍ ទី១៧ ខែតុលាខាងមុខ និងមានទំនុកចិត្តថាគាត់អាចជួយក្រុមថ្មីរបស់គាត់ឈ្នះការប្រកួត។ Arsenal បានចុះហត្ថលេខាយកកីឡាករអន្តរជាតិហ្គាណាវ័យ២៧ឆ្នាំរូបនេះពីក្លិប Atletico Madrid ក្នុងថ្ងៃផុតកំណត់ផ្ទេរក្នុងតម្លៃ៥០លានអឺរ៉ូ(៤៥លានផោន) ។ Partey បានប្រាប់បណ្តាញសារពត៌មានអង់គ្លេសថា “គោលបំណងរបស់ក្លិបខ្ញុំផ្ទាល់គឺថាយើងត្រូវត្រឡប់ទៅកន្លែងដែលយើងគ្រប់គ្រង ។ អ្នករាល់គ្នា រំភើបហើយគ្រប់គ្នាចង់ឈ្នះអ្វីមួយ នោះជាគោលដៅរបស់ខ្ញុំផងដែរ” ។ កីឡាករ Partey បានបន្ថែមទៀតថា ”ខ្ញុំមិនមានសម្ពាធអ្វីនោះទេដោយសារតែតម្លៃខ្លួនខ្ពស់ ហើយកំពុងដោះស្រាយបញ្ហាប្រឈមក្នុងការសម្របខ្លួនទៅនឹងក្របខ័ណ្ឌ Premier League ។ ខ្ញុំចូលចិត្តប្រកួតប្រជែងដោយខ្លួនឯង។ ខ្ញុំចង់លេងក្នុងការប្រកួតធំៗ ប៉ុន្តែវាអាស្រ័យទៅលើអ្នកចាត់ការទូទៅ Mikel Arteta ថាតើគាត់ចង់ឲ្យខ្ញុំលេងនៅថ្ងៃសៅរ៍ឬអត់? សូមបញ្ជាក់ថា ក្រុមកាំភ្លើងធំ Arsenal ត្រូវប៉ះជាមួយក្រុមម្ចាស់ផ្ទះ Man City នៅថ្ងៃសៅរ៍ … អាន​បន្ថែម Arsenal ចុះហត្ថលេខាលើ Partey នឹងបង្ហាញខ្លួនជាលើកដំបូងពេលប៉ះMan City