ក្លិប Man City បានចុះហត្ថលេខាទិញបានខ្សែការពារ Ake ពី Bournemouth

កីឡាអន្តរជាតិ៖ ក្លិប Manchester City របស់អង់គ្លេសបានប្រកាសថា កីឡាករអន្តរជាតិហុល្លង់ Nathan Ake បានចុះកុងត្រារយៈពេល៥ឆ្នាំជាមួយក្លិបរហូតដល់រដូវក្តៅឆ្នាំ២០២៥ ហើយបើយោងតាមប្រព័ន្ធផ្សព្វផ្សាយអង់គ្លេសកិច្ចព្រមព្រៀងនេះមានតម្លៃ៤១លានផោន។ ខ្សែការពារវ័យ២៥ឆ្នាំដែលចាកចេញពីក្រុម Bournemouth រូបនេះបានក្លាយជាកីឡាករទី២របស់ Man City នៅរដូវក្តៅនេះបន្ទាប់ពីក្លិបបានបញ្ចប់ការចុះហត្ថលេខាជាមួយកីឡាករសញ្ជាតិអេស្ប៉ាញ FerranTorres ពីក្លិប Valencia កាលពីថ្ងៃអង្គារកន្លងទៅ។ កីឡាករ Ake បាននិយាយថា “Man City គឺជាក្រុមដ៏ល្អបំផុតមួយនៅក្នុងប្រទេសអង់គ្លេសក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយនេះ ហើយការមកទីនេះគឺជាក្តីសុបិន្តសម្រាប់ ខ្ញុំដើម្បីចូលរួមប្រជែងយកពានរង្វាន់ធំៗ”។ សូមបញ្ជាក់ថា ខ្សែការពារ Ake ធ្លាប់ចូលរួមជាមួយក្រុមតោខៀវនៅអាយុ១៦ឆ្នាំ បានបង្ហាញខ្លួនចំនួន១៤៦ប្រកួតនៅ Premier League សម្រាប់ក្រុមតោខៀវ Chelsea, Watford និង Bournemouth។ កីឡាកររូបនេះក៏ធ្លាប់បង្ហាញខ្លួនបាន១៣ដងសម្រាប់ក្រុមជម្រើសជាតិហុល្លង់ដោយរកបាន២គ្រាប់។ ក្រុម Man … អាន​បន្ថែម ក្លិប Man City បានចុះហត្ថលេខាទិញបានខ្សែការពារ Ake ពី Bournemouth

Sanchez បានចុះកុងត្រារយៈពេល៣ឆ្នាំជាមួយក្លិប Inter Milan

កីឡាអន្តរជាតិ៖ នាយកប្រតិបត្តិក្លិប Serie A លោក Giuseppe Marotta បាននិយាយកាលពីព្រហស្បតិ៍ទី៦ សីហាថា ក្លិប Inter Milan បានយល់ព្រមចុះកុងត្រាជាមួយខ្សែប្រយុទ្ធ Alexis Sanchez ពីក្លិបបិសាចក្រហមManchester United ក្នុងកិច្ចសន្យារយៈពេល៣ឆ្នាំជាអចិន្ត្រៃយ៍ហើយ ។ Alexis Sanchez បានចុះកុងត្រាជាមួយក្រុម Inter Milan ក្នុងការខ្ចីជើងនៅដើមរដូវកាល២០១៩-២០២០ បន្ទាប់ពីមានការខកចិត្តយ៉ាងខ្លាំងនៅក្លិបបិសាចក្រហម Manchester United ដែលគាត់រកបានតែ៥គ្រាប់ប៉ុណ្ណោះក្នុង ៤៥ប្រកួត។ ទោះបីជាខ្សែប្រយុទ្ធសញ្ជាតិឈីលីរូបនេះស៊ុតបញ្ចូលទីបានតែ៤គ្រាប់ក្នុងរដូវកាលនេះក៏ដោយក៏គាត់ហាក់ដូចជាបានរកឃើញនូវភាពជោគជ័យបន្ទាប់ពីបានមកដល់ទឹកដីអុីតាលីរកបាន៨គ្រាប់ ជួយឲ្យក្រុម Inter … អាន​បន្ថែម Sanchez បានចុះកុងត្រារយៈពេល៣ឆ្នាំជាមួយក្លិប Inter Milan

រថយន្តទំនើបម៉ាកMG ពាក់ស្លាកលេខភ្នំពេញ​ 2BG-7891 បើកបុកខឿនផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​

ភ្នំពេញ​ ៖​បុរសម្នាក់បើករថយន្តមួយគ្រឿងទំនើបម៉ាកMG ក្នុងល្បឿនលឿន​ ហេីយបានជ្រុលទៅបុកខឿនផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​ កាលពីវេលាម៉ោង១​ និង៣០នាទីរំលងអាធ្រាត្រ​ ឈានចូលថ្ងៃទី០​៧​ ខែសីហា​ ឆ្នាំ​២០២០​ ស្ថិតនៅតាមបណ្ដោយផ្លូវ៤២២​ … អាន​បន្ថែម រថយន្តទំនើបម៉ាកMG ពាក់ស្លាកលេខភ្នំពេញ​ 2BG-7891 បើកបុកខឿនផ្លូវបណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ​

អ្នកគាំទ្រ ស្នើឲ្យ យុគ ចិន្តា​រៀបមង្គលការក្រោយគ្រងសម្លៀកបំពាក់កូនក្រមុំ

ភ្នំពេញ៖ ជាលើកដំបូងសម្រាប់ការគ្រងឈុតសម្លៀកបំបាក់កូនក្រមុំ ពិធីការិនី អ្នកនាង យុគ ចន្តា ត្រូវបានអ្នកគាំទ្រស្នើឲ្យនាងចូលរោងការឆាប់ៗ។ ការស្នើនេះក្រោយពីពិធីការិនីចាស់វស្សារូបនេះបានប្រើប្រាស់ជីវិតនៅលីវអស់រាប់ទសវត្សរិ៍មកហើយ។ ​ពិធីការិនីល្បីឈ្មោះអ្នកយុគ ចិន្តា … អាន​បន្ថែម អ្នកគាំទ្រ ស្នើឲ្យ យុគ ចិន្តា​រៀបមង្គលការក្រោយគ្រងសម្លៀកបំពាក់កូនក្រមុំ

ក្លិបកំពូលនៅហុល្លង់មួយរកឃើញ១៣ករណីឆ្លងវីរុសកូវីដ-១៩

ក្លិបលីកកំពូលហុល្លង់គឺ Ajax បានបញ្ជាក់ថា មានកីឡាករនិងបុគ្គលិកមួយចំនួនបានឆ្លងជំងឺកូវីដ-១៩ បន្ទាប់ពីរាយការណ៍ថាមាន១៣ករណីសម្រាប់ក្រុមម្ចាស់ជើងឯកហុល្លង់Eredivisie មួយនេះ។ យោងតាមសារព័ត៌មានក្នុងស្រុកហុល្លង់ មានមនុស្ស១៣នាក់ក្នុងចំនោម៩០នាក់ដែលត្រូវបានធ្វើតេស្តត្រូវបានបង្ហាញថា មានតេស្តវិជ្ជមានជំងឺកូវីដ-១៩ បន្ទាប់ពីការធ្វើតេស្តឈាមធ្វើឡើងបន្តបន្ទាប់កាលពីខែមិថុនារហូតដល់ខែសីហានេះ។ កីឡាករនិងគ្រូបង្វឹកមកពីក្រុមបាល់ទាត់ក្រុម … អាន​បន្ថែម ក្លិបកំពូលនៅហុល្លង់មួយរកឃើញ១៣ករណីឆ្លងវីរុសកូវីដ-១៩

បុរសម្នាក់ដេកស្លាប់ក្នុងចំណតរថយន្តក្រុងក្បែរស្ទុបចេនឡា​ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជីវករជាខ្លាំង

ភ្នំពេញ​ ៖​ អាជីវករ​ផ្សារដើមគជាច្រើននាក់​មានការភ្ញាក់ផ្អើល​ជាខ្លាំង​ ខណៈប្រទះឃើញបុរសម្នាក់ដេកស្លាប់នៅក្នុងចំណតរថយន្តក្រុងគួរឲ្យអាណោចអធម៌​ កាលពីវេលាម៉ោង៩ និង ២០នាទីយប់ថ្ងៃទី០៦ ខែសីហា​ ឆ្នាំ២០២០ នៅចំណុចចំណតរថយន្តក្រុង … អាន​បន្ថែម បុរសម្នាក់ដេកស្លាប់ក្នុងចំណតរថយន្តក្រុងក្បែរស្ទុបចេនឡា​ បង្កឱ្យមានការភ្ញាក់ផ្អើលដល់អាជីវករជាខ្លាំង

លីបង់កាន់ទុក្ខ៣ថ្ងៃដល់ជនរងគ្រោះស្លាប់ដោយការផ្ទុះគីមី

លីបង់៖ លីបង់បានសម្រេចកាន់ទុក្ខទូទាំងប្រទេសរយៈពេល៣ថ្ងៃ ចាប់ពីថ្ងៃទី៦ដល់ថ្ងៃទី៨ ខែសីហា ដើម្បីគោរពវិញ្ញាណក្ខន្ធដល់ជនរងគ្រោះ១៤៥នាក់ស្លាប់ ក្នុងហេតុការណ៍ផ្ទុះគីមីសម្រាប់ផលិតជីកសិកម្ម និងរំសេវផ្ទុះ។ តាមការលើកឡើងរបស់ក្រុមអ្នកធរណីវិទ្យាបានបញ្ជាក់ថា ការផ្ទុះនៅទីក្រុង Beirut … អាន​បន្ថែម លីបង់កាន់ទុក្ខ៣ថ្ងៃដល់ជនរងគ្រោះស្លាប់ដោយការផ្ទុះគីមី

ក្រោយមានអ្នកឆ្លងកូវីដ១៩រាប់ពាន់នាក់ក្នុងមួយថ្ងៃហ្វីលីពីនហក់ឡើងលេខមួយនៅតំបន់អាស៊ាន

អន្តរជាតិ៖ ហ្វីលីពីនបានក្លាយជាប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេបំផុតនៅក្នុងតំបន់អាស៊ាន ដោយប៉ុន្មានថ្ងៃចុងក្រោយនេះមានអ្នកឆ្លងកូវីដ-១៩ជាង៥ពាន់នាក់ក្នុង១ថ្ងៃ ធ្វើឲ្យអ្នកឆ្លងកើនឡើងដល់ទៅ ១១៩,៤៦០ករណីហើយ។ តាមសារព័ត៌មានស៊ីនហួរបានផ្សាយនៅថ្ងៃទី៦ខែសីហាថា ហ្វីលីពីនបានក្លាយជាប្រទេសដែលមានអ្នកឆ្លងច្រើនជាងគេបំផុតក្នុងចំណោមប្រទេសជាសមាជិក អាស៊ានទាំងអស់។ ប៉ុន្តែនៅថ្ងៃទី ៦ខែសីហានេះ ចំនួនអ្នកឆ្លងបានថយចុះជាងប៉ុន្មានថ្ងៃមុន … អាន​បន្ថែម ក្រោយមានអ្នកឆ្លងកូវីដ១៩រាប់ពាន់នាក់ក្នុងមួយថ្ងៃហ្វីលីពីនហក់ឡើងលេខមួយនៅតំបន់អាស៊ាន

រោងភាពយន្ត​ និងរោងសម្តែងសិល្បៈ​ នឹងបើកដំណើរការឡើងវិញ តែតម្រូវឲ្យអនុវត្តន៍តាមគោលការណ៍របស់ក្រសួងសុខាភិបាល និងក្រសួងវប្បធម៌

ភ្នំពេញ៖ រោងភាពយន្ត​ និងរោងសម្តែងសិល្បៈ​ នឹងបើកដំណើរការឡើងវិញ តែតម្រូវឲ្យអនុវត្តន៍តាមគោលការណ៍របស់ក្រសួងសុខាភិបាលនិងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ។ នៅក្នុងសេចក្តីជូនដំណឹងរបស់ក្រសួងវប្បធម៌ បានឲ្យដឹងនៅថ្ងៃទី៥ ខែសីហាម្សិលមិញនេះថា … អាន​បន្ថែម រោងភាពយន្ត​ និងរោងសម្តែងសិល្បៈ​ នឹងបើកដំណើរការឡើងវិញ តែតម្រូវឲ្យអនុវត្តន៍តាមគោលការណ៍របស់ក្រសួងសុខាភិបាល និងក្រសួងវប្បធម៌

កាន់តែតានតឹង ក្រោយតុលាការចិនកាត់ទោសប្រហារជីវិតពលរដ្ឋកាណាដាម្នាក់

កាន់តែតានតឹងហើយ! ក្រោយពីតុលាការចិនកាត់ទោសប្រហារជីវិតពលរដ្ឋកាណាដាម្នាក់ តុលាការទីក្រុងប៉េកាំងបានប្រកាសសាលក្រមប្រហារជីវិតជនជាតិកាណាដាម្នាក់ ។ ការសម្រេចខាងលើធ្វើឲ្យស្ថានភាពកាន់តែតានតឹងឡើងរវាងទីក្រុងប៉េកាំងនិឹង ទីក្រុងអូតាវ៉ា។ ការកាត់ទោសប្រហារជីវិតខាងលើកើតឡើងក្រោយពេលកាណាដាប្រកាសបញ្ជូនអតីតអគ្គនាយិកាហិរញ្ញវត្ថុរបស់ក្រុមហ៊ុន ហួវៃ។ តាមសារព័ត៌មាន AFP … អាន​បន្ថែម កាន់តែតានតឹង ក្រោយតុលាការចិនកាត់ទោសប្រហារជីវិតពលរដ្ឋកាណាដាម្នាក់

ល្ងាចនេះភ្លៀងមួយមេធំ បង្កអោយបាក់ដើមឈើចំនួន ៥ទីតាំង និងទឹកលេចផ្លូវមួយចំនួន

ភ្នំពេញ៖ ក្រោយពេលមេឃភ្លៀងមួយមេធំ បង្កអោយបាក់ដើមឈើចំនួន ៥ទីតាំង សង្កត់រថយន្តប្រជាពលរដ្ឋកំពុងធ្វើដំណើរផងដែរ និងបណ្ដាលអោយទឹកលេចផ្លូវនៅតំបន់ទាបៗ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដែលពុំទាន់បានផ្លាស់ប្ដូរប្រព័ន្ធលូ តូចៗ ចាស់ៗ … អាន​បន្ថែម ល្ងាចនេះភ្លៀងមួយមេធំ បង្កអោយបាក់ដើមឈើចំនួន ៥ទីតាំង និងទឹកលេចផ្លូវមួយចំនួន

រដ្ឋាភិបាលវៀតណាម យកកន្លែងលេងកីឡា ប្រែក្លាយទៅជាមន្ទីរពេទ្យបណ្ដោះអាសន្ន ដើម្បីដាក់អ្នកជំងឺកូវីដ១៩

អន្តរជាតិ៖ ក្រសួងសុខាភិបាលវៀតណាម បានបញ្ជាក់នៅរសៀលថ្ងៃពុធ ទី០៥ ខែសីហា ឆ្នាំ២០២០ថា មន្ទីរពេទ្យបណ្ដោះអាសន្ន Tien Son ត្រូវបានសាង់រួចរាល់ជាស្ថាពរហើយ … អាន​បន្ថែម រដ្ឋាភិបាលវៀតណាម យកកន្លែងលេងកីឡា ប្រែក្លាយទៅជាមន្ទីរពេទ្យបណ្ដោះអាសន្ន ដើម្បីដាក់អ្នកជំងឺកូវីដ១៩