អនិច្ចា រូបរាង យូឌីស្កូ មើលលែងស្គាល់ព្រោះជំងឺរួមរិត

ភ្នំពេញ៖ កាលពីចុងឆ្នាំ២០១៧ លោក យូឌីស្កូ បានធ្វើឲ្យមហាជនភ្ញាក់ផ្អើលក្រោយពីលោកធ្លាក់ខ្លួនឈឺធ្ងន់ព្រោះជំងឺជាច្រើនមុខ។ ក្នុងរូបថតចុងក្រោយដែលទម្លាយដោយអ្នករួមអាជីពបានបង្ហាញពីមុខមាត់សាច់ឈាមស្គមស្គាំងស្លេកស្លាំងមើលស្ទើលែងស្គាល់ និងត្រូវការជំនួយសង្គ្រោះបន្ទាន់។ រូបរាងដែលធ្លាប់តែស្រស់សង្ហា សាចឈាមភ្លឺថ្លារបស់អតីតារាចម្រៀងប្រចាំក្រុមរីមាសតោមាស  លោក … អាន​បន្ថែម អនិច្ចា រូបរាង យូឌីស្កូ មើលលែងស្គាល់ព្រោះជំងឺរួមរិត

ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះ សំណាល ជាមួយក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

ភ្នំ្នំពេញ ៖ នៅព្រឹកថ្ងៃសុក្រ ០១រោច ខែផល្គុន ឆ្នាំរកា នព្វស័ក ព.ស២៥៦១ ត្រូវនឹងថ្ងៃទី០២ ខែមីនា … អាន​បន្ថែម ព្រឹកនេះ សម្តេចតេជោ ហ៊ុន សែន អញ្ជើញជួបសំណេះ សំណាល ជាមួយក្រុមសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ

សង្ស័យកំទេចធូបដែលអុចទុកចោលបង្កជាអគ្គិភ័យឆេះផ្ទះអស់២ខ្នង

ខេត្តកំពង់ស្ពឺ​ ៖​ អគ្គីភ័យ​មួយបានឆាបឆេះយ៉ាងសន្ឋោសន្ឋៅលេបត្របាក់ផ្ទះចំនួន២ខ្នងទាំងស្រុងតែដោយការខិតខំរបស់អាជ្ញាធរនិងសមត្ថកិច្ចភ្លើងមិនឆេះរាលដាលដល់ផ្ទះដែលនៅជិតខាងឡើយ។ ចំពោះមូលហេតុត្រូវបានសមត្ថកិចដាក់ការសង្ស័យថាអាចបណ្តាលមកពីម្ចាស់ផ្ទះអុចធូបហើយទុកចោលទើបឆេះរាលដាលក្លាយជាអគ្គិភ័យដ៏សន្ឋោសន្ឋៅបែបនេះ។ គ្រោះអគ្គិភ័យនេះកើតឡើងកាលពីវេលាម៉ោង២២ និង ៣០នាទីយប់ថៃ្ងព្រហស្បត្ដិ៍​ ១៥កើត​ ខែផល្គុន​ ឆ្នាំ​រកា​ … អាន​បន្ថែម សង្ស័យកំទេចធូបដែលអុចទុកចោលបង្កជាអគ្គិភ័យឆេះផ្ទះអស់២ខ្នង

លោក ឃួង ស្រេង៖ អាជ្ញាធររាជធានីភ្នំពេញ មិនមានគោលការណាមួយដេញ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គម្រោងស្ថាបនាផ្លូវបេតុង ស្របផ្លូវរថភ្លើងខណ្ឌឬស្សីកែវ នោះឡើយ 

ភ្នំពេញ៖  អាជ្ញាធររាជធានីភ្នំពេញ មិនមានគោលការណាមួយដេញ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់គម្រោង ស្ថាបនាផ្លូវបេតុង ស្របផ្លូវរថភ្លើងខណ្ឌឬស្សីកែវនោះឡើយ ដោយឡែកអាជ្ញាធរ និងខិតខំរកទីតាំងឲ្យបងប្អូនរស់នៅ ក្បែៗនោះ ដោយតម្រូវឲ្យដីទំហំ ៤ម៉ែត្រ គុណនិង១៥ ឬ៤ម៉ែត្រគុណនិង៨ ម៉ែត្រតាមស្ថានភាពជាក់ស្ដែង ។ នេះបើតាមការបញ្ជាក់ឲ្យដឹងពីលោក ឃួង ស្រេង   អភិបាលរាជធានីភ្នំពេញក្នុងឱកាស ដែលលោកនិងមន្ដ្រីជំនាញ ពាក់ព័ន្ធ ក្រោមឱវាទចុះពិនិត្យស្ថានភាពការដ្ឋានស្ថាបនាផ្លូវស្របរថភ្លើងឫស្សីកែវ ចាប់ពី ផ្លូវជាតិ លេខ៥ដល់ផ្លូវលេខ ៧០ ក្នុងខណ្ឌឬស្សីកែវ ដោយចាក់ បេតុង ប្រវែង៤៦០០ម៉ែត្រ កំពុងដំណើរការបាន ប្រមាណ ២៥ភាគរយហើយនោះ  ខណៈមានមតិប្រជាពលរដ្ឋភាគច្រើន តែងតែបារម្ភថាអាជ្ញាធរនិងដេញពួកគាត់ចេញ ពីតំបន់អភិវឌ្ឍន៏នេះ ដោយមិនមានសំណងអ្វីណាមួយឡើយនោះ ។ ការចុះពិនិត្យការដ្ឋាននេះបានប្រព្រឹត្ដទៅកាលពីរសៀលថ្ងៃព្រហស្សតិ៏១៥កើត ខែផល្គុន ឆ្នាំរកានព្វស័កព.ស២៥៦១ ត្រូវនិងថ្ងៃទី០១មិនា ឆ្នាំ២០១៨ ។ ក្នុងឱកាសនោះ  លោកឃួង ស្រេងបានបញ្ជាក់ថា៖ គោលបំណង ដែលអាជ្ញាធរចុះមកពិនិត្យមើលការដ្ឋានស្ថាបនា គម្រោងផ្លូវ ចាក់បេតុង លើកំណាត់ផ្លូរថភ្លើងនេះ គឺ ដើម្បីជម្រុញពន្លឿន និងស្ថាបនាបន្តទៀត ដោយមិនផ្អាក់ការដ្ឋាននេះឡើយ  ហើយក៏ដើម្បីស្តាប់នូវអ្វីដែលជាការចង់បានរបស់បងប្អូនប្រជាពលរដ្ឋ  ដែលរស់នៅលើ បណ្តោយផ្លូវនេះផងដែរ។ លោកសាំ ពិសិដ្ឋ នាយកមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានអោយដឹងថា៖ការដ្ឋានស្ថាបនាផ្លូវស្របរថភ្លើងឫស្សីកែវ ចាប់ពីផ្លូវលេខ ៧០ ដល់ផ្លូវជាតិលេខ ៥ មកដល់ពេលនេះសម្រេចបាន២៥ ភាគរយហើយ ។ កំណាត់ផ្លូវដែលបាននឹងកំពុងស្ថាបនានេះមានប្រវែងជាង៤៦០០ ម៉ែត្រ ដោយត្រូវឆ្លងកាត់សង្កាត់៣ គឺសង្កាត់ទួលសង្កែ,សង្កាត់ឬស្សីកែវ និងសង្កាត់គីឡូម៉ែត្រលេខ៦ក្នុងខណ្ឌឬស្សីកែវ។ លោកបញ្ជាក់ថា៖ រដ្ឋបាលរាជធានីភ្នំពេញបានបើកការដ្ឋានស្ថាបនាផ្លូវបេតុងដែលជាអតីតៈផ្លូវរថភ្លើងគីឡូម៉ែត្រលេខ៦ឬស្សីកែវនេះ កាលពីថ្ងៃទី២០ខែធ្នូ ឆ្នាំ២០១៦ ដោយស្ថាបនាជាផ្លូវធ្វើដំណើរ ដោយយានជំនិះ ដែលអាចជួយរំដោះចរាចរមួយចំណែកធំពីផ្លូវជាតិលេខ៥ចូលមកក្នុងរាជ ធានីភ្នំពេញ ។ តាមគម្រោង ផ្លូវបេតុងនេះមានទទឹង ២២ ម៉ែត្រ ដែលមានសួនច្បារចែកទ្រូងផ្លូវ២ម៉ែត្រកន្លះ និងចិញ្ចើមផ្លូវ៣,៧៥ម៉ែត្រសងខាង។ ចំពោះគម្រោងនេះ មានបងប្អូនប្រជាពលរដ្ឋមួយចំនួននៅមានបន្ទិលសង្សយ័ថាអាជ្ញាធរនឹងឲ្យពូកគាត់ចេញពីទីនេះ តែក៏មានបងប្អូនភាគច្រើនអបអរសាទរចំពោះគំរោងស្ថាបនាផ្លូវនេះដែលជាផ្លូវបេតុងក្រោយពីដកផ្លូវរថភ្លើងចេញ ។ ប៉ិន្តែទោះបីជា យ៉ាងណាក្តី អាជ្ញាធររាជធានីភ្នំពេញធ្លាប់បានបញ្ជាក់ជាច្រើនដងហើយថា រដ្ឋបាលរាជធានីភ្នំពេញ មិនមានគោលការណាមួយដេញប្រជាពលរដ្ឋដែលរងផលប៉ះពាល់ចេញពីតំបន់នេះឡើយ ៕   ដោយ៖ សំរិត អាន​បន្ថែម លោក ឃួង ស្រេង៖ អាជ្ញាធររាជធានីភ្នំពេញ មិនមានគោលការណាមួយដេញ ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ គម្រោងស្ថាបនាផ្លូវបេតុង ស្របផ្លូវរថភ្លើងខណ្ឌឬស្សីកែវ នោះឡើយ 

វិភាគអន្តរជាតិ ៖ អាមេរិកនិងសម្ពន្ធមិត្តកំពុងតែបារម្ភពីការបាត់បង់មហាអំណាច

នៅពេលដែលប្រទេសមួយចំនួនដែលជាសត្រូវរបស់អាមេរិកកាន់តែមានសមត្ថភាព លើកម្មវិធីអាវុធនិង បរមាណូបានធ្វើឲ្យអាមេរិកដេកមិនលក់ឡើយ ដោយបារម្ភខ្លាចមហាអំណាចរបស់ខ្លួនត្រូវវគំរាម កំហែង ក្នុងពេលដែលប្រទេសទាំងនោះមានមីសុីលឆ្លងទ្វីបនិងបរមាណូ ដែលអាចរារាំងនូវមហិច្ឆតានៃដាក់ប្រទេសទាំងអស់ឲ្យស្ថិតនៅក្រោមបញ្ជារបស់ខ្លួន។ នៅពេលនេះអាមេរិកបានបង្កើនការ ជួយដល់ប្រទេសជាសម្ពន្ធមិត្ត ក្នុងវិស័យ … អាន​បន្ថែម វិភាគអន្តរជាតិ ៖ អាមេរិកនិងសម្ពន្ធមិត្តកំពុងតែបារម្ភពីការបាត់បង់មហាអំណាច

ប្រទេសមានពលរដ្ឋច្រើនទីពីរលើពិភពលោក កំពុងតែមានសេដ្ឋកិច្ចកើនឡើងខ្ពស់គួរឲ្យចាប់អារម្មណ៍

ក្រុមអ្នកឯកទេសសេដ្ឋកិច្ចបានលើកឡើងថា កំណើនសេដ្ឋកិច្ចឥណ្ឌា បានកើន ឡើង ខ្ពស់នៅក្នុងត្រីមាសកន្លង មកហើយ នឹងមានសេដ្ឋកិច្ច កើនឡើងខ្លាំងនៅឆ្នាំក្រោយ។កំណើនសេដ្ឋកិច្ចឥណ្ឌាបានកើនឡើងដោយការក្រុមអ្នកវិនិយោគទុនជាច្រើនបានចូលទៅបណ្តាក់ទុនរកសុីនៅ ក្នុងប្រទេសដែលមានពលរដ្ឋដល់ទៅជាង១ពាន់លាននាក់។ បើតាមតួលេខផ្លូវការ … អាន​បន្ថែម ប្រទេសមានពលរដ្ឋច្រើនទីពីរលើពិភពលោក កំពុងតែមានសេដ្ឋកិច្ចកើនឡើងខ្ពស់គួរឲ្យចាប់អារម្មណ៍

ប្រធានាធិបតីហ្វុីលីពីន៖ខ្ញុំចាស់ហើយខ្ញុំពិតជាចង់សម្រាក

ប្រធានាធិបតីហ្វុីលីពីន លោកឌុយទែរ តេ បានបង្កឲ្យមានព្យុះភ្លៀងនៅក្នុងឆាក​នយោបាយ ចាប់តាំងពីលោកឡើងកាន់ អំណាច ក្នុងនោះមានសង្គ្រាមប្រឆាំងគ្រឿងញៀននិងប្រឆាំងនឹងអំពើពុករលួយទទួលរងការរិះគន់យ៉ាងខ្លាំង ពីសហគមន៍អន្តរ ជាតិ ។ប៉ុន្តែលោកទទួលបានការគាំទ្រ … អាន​បន្ថែម ប្រធានាធិបតីហ្វុីលីពីន៖ខ្ញុំចាស់ហើយខ្ញុំពិតជាចង់សម្រាក

ស្លាប់កើនឡើង២០នាក់និងរបួសជាង៣០០ នាក់ដោយសារការរញ្ជួយដីនៅប៉ាពួញូវហ្គីណេ

គ្រោះរញ្ជួយដីវាយប្រហារ នៅប៉ាពួ ញូវហ្គីណេ កម្រិតរហូតដល់ ៧,៥រិុចទ័រ បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងរហូតដល់ ២០នាក់និងរបួសជាង ៣០០នាក់ ។ ក្រុមអ្នកស្រុកនៅក្នុងតំបន់រងគ្រោះ … អាន​បន្ថែម ស្លាប់កើនឡើង២០នាក់និងរបួសជាង៣០០ នាក់ដោយសារការរញ្ជួយដីនៅប៉ាពួញូវហ្គីណេ

ថៃសម្រេចពន្យារពេលបោះឆ្នោតជាថ្មី រហូតដល់ខែកុម្ភៈឆ្នាំ២០១៩

ការពន្យារពេលបោះឆ្នោតនៅក្នុងប្រទេសថៃ ម្តងហើយម្តងទៀត បានធ្វើឲ្យ ក្រុមអ្នក ប្រឆាំង ថ្កោលទោសថាជាការកេងប្រវ័ញ្ញ អំណាច គឺចង់គ្រប់គ្រងប្រទេសថៃបន្តទៀតដោយមិនចងឲ្យមានការបោះឆ្នោតឡើយនិងមិនចង់ប្រគល់អំណាចទៅឲ្យរដ្ឋាភិបាលស៊ីវិល។ កាលពីថ្ងៃទី២៨ ខែកុម្ភៈសារព័ត៌មាន … អាន​បន្ថែម ថៃសម្រេចពន្យារពេលបោះឆ្នោតជាថ្មី រហូតដល់ខែកុម្ភៈឆ្នាំ២០១៩

គណៈបញ្ជាការឯកភាពស្រុកសៀមប៉ាងផ្សព្វផ្សាយកម្មវីធីលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងភូមិខិះស្វាយ

ខេត្តស្ទឹងត្រែង៖ ប្រជាពលរដ្ឋចូលរួមអបអរសាទរក្នុងកម្មវិធីជួបជុំប្រគំតន្ត្រីផ្សព្វផ្សាយ ដើម្បីឲ្យយល់ដឹង និងចេះការពារក្នុងការលុបបំបាត់ ជំងឺគ្រុនចាញ់ ដល់ពលរដ្ឋនៅក្នុងភូមិខិះស្វាយ ឃុំព្រែកមាស ស្រុកសៀមប៉ាងនៅថ្ងៃអង្គារ ១៣កើត ខែផល្គុន … អាន​បន្ថែម គណៈបញ្ជាការឯកភាពស្រុកសៀមប៉ាងផ្សព្វផ្សាយកម្មវីធីលុបបំបាត់ជំងឺគ្រុនចាញ់នៅក្នុងភូមិខិះស្វាយ

នគរបាលចរាចរបញ្ជូនរថយន្ត៤គ្រឿង ដឹកផ្ទុកទំនិញសំពីងសំពោងខុសច្បាប់ចរាចរណ៍ ទៅតុលាការ

ខេត្តបន្ទាយមានជ័យ ៖ រថយន្តធុនតូចចំនួន៤គ្រឿងដឹកផ្ទុកទំនិញសំពីងសំពោងខុសច្បាប់ចរាចរណ៍ផ្លូវគោក បានរងការបង្រ្កាបពីនគរបាលចរាចរខេត្តបន្ទាយមានជ័យនៅយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០១៨ នៅលើផ្លូវសាធារណៈ ក្នុងភូមិសាស្រ្តក្រុងសិរីសោភ័ណដោយនៅរសៀលថ្ងៃទី១ ខែមីនា  ត្រូវបានចាប់បញ្ជូនទៅតុលាការ ដើម្បីចាត់ការតាមផ្លូវច្បាប់នោះហើយ។ក្រោយពីស្នងការនគរបាលខេត្តបន្ទាយមានជ័យ … អាន​បន្ថែម នគរបាលចរាចរបញ្ជូនរថយន្ត៤គ្រឿង ដឹកផ្ទុកទំនិញសំពីងសំពោងខុសច្បាប់ចរាចរណ៍ ទៅតុលាការ

អំណោយរបស់សាខាសហគមន៍វត្តតាមរយះមូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាប្រគល់ជូនអនុសាខាកាកបាទក្រហមខណ្ឌឬស្សីកែវ

ភ្នំពេញ ៖ កាលពីព្រឹកថ្ងៃទី០1 ខែមិនាឆ្នាំ២០១៨ នៅសាលាខណ្ឌឫស្សីកែវស្ថិតនៅក្នុងសង្កាត់គីឡូម៉ែត្រលេ៦ ខណ្ឌឬស្សីកែវ បានរៀបចំកម្មវិធីប្រគល់អំណោយរបស់សាខា សហគមន៍វត្តនានាតាមរយះសហគមន៍មូលនិធិ នគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជា ឧបត្ថម្ភជូនអនុសាខាកាកបាទក្រហមខណ្ឌឬស្សីកែវរួមមានគ្រឿងឧបភោគបរិភោគមួយចំនួនធំ និងថវិកាចំនួន៤.០០០.០០០រៀល … អាន​បន្ថែម អំណោយរបស់សាខាសហគមន៍វត្តតាមរយះមូលនិធិនគរកាយវត្តព្រះពុទ្ធសាសនាកម្ពុជាប្រគល់ជូនអនុសាខាកាកបាទក្រហមខណ្ឌឬស្សីកែវ