តេក្វាន់ដូគ្រោងបញ្ជូនអត្តពលិក៦នាក់ទៅចូលរួមប្រកួតព្រឹត្តិការណ៍ពិភពលោកនៅកូរ៉េ

ភ្នំពេញ៖ លោក ឆយ យ៉ុងស៊ុក គ្រូបង្វឹកក្រុមកីឡាករកីឡាការិនីជម្រើសជាតិតេក្វាន់ដូកម្ពុជាបានប្រាប់ឲ្យដឹងកាលពីរសៀលថ្ងៃទី១០ ខែវិច្ឆិកា ឆំ្នា២០១៦ថា បន្ទាប់ពី បញ្ចប់ព្រឹត្តិការកីឡាជាតិលើកទី១ទៅ សហព័ន្ធកីឡាតេក្វាន់ដូកំពុងហ្វឹកហាត់ត្រៀមលក្ខណៈចូលរួមក្នុងព្រឹត្តិការណ៍ធំៗចំនួន២សម្រាប់ឆ្នាំ២០១៧គឺព្រឹត្តិការណ៍ធំទី១ការប្រកួតកីឡាស៊ីហ្គេម … អាន​បន្ថែម តេក្វាន់ដូគ្រោងបញ្ជូនអត្តពលិក៦នាក់ទៅចូលរួមប្រកួតព្រឹត្តិការណ៍ពិភពលោកនៅកូរ៉េ

ហ៊ីលឡារី គ្លីនតុន ចាញ់ដោយសារតែពលរដ្ឋអាមេរិករហូតដល់ទៅ១១០លាននាក់មិនទៅបោះឆ្នោត

តួលេខពីការបោះឆ្នោតអាមេរិកឆ្នាំ ២០១៦បានបង្ហាញឲ្យឃើញថា មានពល រដ្ឋរហូតដល់ទៅ១១០លាននាក់មិនទៅបោះឆ្នោតជ្រើសរើសប្រធានាធិបតីទាំង នោះហើយដែលធ្វើឲ្យលោកស្រី ហ៊ីល ឡារី គ្លីនតុន បរាជ័យនៅក្នុងរដ្ឋសំខាន់ៗ របស់ខ្លួន។ … អាន​បន្ថែម ហ៊ីលឡារី គ្លីនតុន ចាញ់ដោយសារតែពលរដ្ឋអាមេរិករហូតដល់ទៅ១១០លាននាក់មិនទៅបោះឆ្នោត

ជំនួបដំបូងរវាងប្រធានាធិបតីចាស់និងប្រធានាធិបតីថ្មីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ និងលោក អូបាម៉ា

នៅពេលដែលលោក ដូណាល់ ត្រាំ ជាប់ ឆ្នោតគណបក្សទាំងពីរក៏បានបញ្ចប់សំឡេង វាយប្រហារគ្នា ហើយស្វាគមន៍គ្នាយ៉ាងកក់ក្តៅបំផុត។ នៅថ្ងៃទី១០ ខែវិច្ឆិកា ប្រធានា … អាន​បន្ថែម ជំនួបដំបូងរវាងប្រធានាធិបតីចាស់និងប្រធានាធិបតីថ្មីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ និងលោក អូបាម៉ា

ចាប់ខ្លួនជនក្លែងFacebookប្រើឈ្មោះសម្តេចតេជោ និងអាះអាងខ្លួនជាទីប្រឹក្សារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី

ភ្នំពេញ៖ កម្លាំងជំនាញប្រឆាំងភេរវកម្ម និងឧក្រិដ្ឋឆ្លងដែន នៃអគ្គស្នងការដ្ឋាននគរបាលជាតិបានធ្វើការចាប់ខ្លួនជនសង្ស័យ ២នាក់ ក្នុងនោះមានម្នាក់ គឺជាបុគ្គលិក នៅ ស្ថាប័នមីក្រូហិរញ្ញវត្ថុ “បំណងប្រាថ្នា” … អាន​បន្ថែម ចាប់ខ្លួនជនក្លែងFacebookប្រើឈ្មោះសម្តេចតេជោ និងអាះអាងខ្លួនជាទីប្រឹក្សារដ្ឋលេខាធិការនៃទីស្តីការគណៈរដ្ឋមន្រ្តី

តុលាកាខេត្ដសៀមរាប ឃុំខ្លួនអគ្គនាយករង និងមន្ដ្រីអាជ្ញាធរជាតិអប្សរាបណ្ដោះអាសន្ន

ខេត្ដសៀមរាប៖ សាលាដំបូងខេត្ដសៀមរាប បានសម្រេចឃុំខ្លួនអគ្គនាយករង និងមន្ដ្រី៤រូបទៀត របស់អាជ្ញាធរជាតិអប្សរា នៅពន្ធនាគារបណ្ដោះអាសន្ន កាលពីវេលាម៉ោង៦ល្ងាច ថ្ងៃទី១០ ខែវិច្ឆិកា ករណីកាប់ឈើគ្រញូងនៅតំបន់ឧទ្យានអង្គរ … អាន​បន្ថែម តុលាកាខេត្ដសៀមរាប ឃុំខ្លួនអគ្គនាយករង និងមន្ដ្រីអាជ្ញាធរជាតិអប្សរាបណ្ដោះអាសន្ន

កម្ពុជាធ្វើជាម្ចាស់ផ្ទះប្រឡងបវរកញ្ញាទេស​ចរណ៍អន្តរជាតិឆ្នាំ២០១៦ដែលមាន៤១ប្រទេសចូលរួម

ភ្នំពេញ៖ ប្រទេសកម្ពុជានឹងបង្កើតមុខមាត់ជាថ្មីលើឆាកអន្តរជាតិជាមួយនឹងការក្លាយខ្លួនជាម្ចាស់ផ្ទះរៀបចំកម្មវិធីព្រឹត្តិការណ៍ប្រឡងបវរកញ្ញាទេសចរណ៍អន្តរជាតិឆ្នាំ២០១៦ដែលមានបណ្តាប្រទេសចំនួន៤១ចូលរួម។ ការបញ្ជាក់នេះត្រូវបានធ្វើឡើងក្នុងវេទិកាសន្និសីទកាសែតនៅណាហ្គាវើលនៅសៀលថ្ងៃទី១០ ខែវិច្ឆិកានេះ។ ព្រឹត្តិការណ៍នៃការប្រកួតផ្តាច់ព្រ័ត្រនឹងត្រូវធ្វើឡើងនាថ្ងៃទី១៨ ខែវិច្ឆិកានេះជាមួយនឹងការរៀបចំពីសំណាក់អ្នកជំនាញជាតិ និង អន្តរជាតិរួមគ្នាធ្វើឡើងដើម្បីប្រាកដថាកម្មវិធីដែលត្រូវបានរៀបចំជាលើកដំបូងនៅកម្ពុជានេះកាន់តែអស្ចារ្យពិសេសគឺការលើកកម្ពស់កិត្យានុភាពមុខមាត់របស់កម្ពុជាលើឆាកអន្តរជាតិ។ លោក Tan … អាន​បន្ថែម កម្ពុជាធ្វើជាម្ចាស់ផ្ទះប្រឡងបវរកញ្ញាទេស​ចរណ៍អន្តរជាតិឆ្នាំ២០១៦ដែលមាន៤១ប្រទេសចូលរួម

សាលាឧទ្ធរណ៍​បើក​សវនាការ​រឿង​ក្ដី​គប់គ្រាប់បែក​សម្លាប់មួយគ្រួសារ​នៅ​ភូមិ​សែន​សុខ​ទី​២

ភ្នំពេញ៖ សាលាឧទ្ធរណ៍ កាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកា បើកសវនាការសំណុំរឿងគប់គ្រាប់បែកសម្លាប់មួយគ្រួសារ នៅភូមិសែនសុខទី២ សង្កាត់ឃ្មួញ ខណ្ឌសែនសុខ បណ្តាលឲ្យកុមារាម្នាក់អាយុ១១ឆ្នាំស្លាប់និង៥នាក់រងរបួសធ្ងន់ស្រាល ដែលមានចៅសង្កាត់គោករកាជាមេខ្លោង … អាន​បន្ថែម សាលាឧទ្ធរណ៍​បើក​សវនាការ​រឿង​ក្ដី​គប់គ្រាប់បែក​សម្លាប់មួយគ្រួសារ​នៅ​ភូមិ​សែន​សុខ​ទី​២

អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ បន្តចុះឃាត់ខ្លួនជនបរទេស៣២នាក់ ដែលរស់នៅខុសច្បាស់ក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍សហការជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដែលដឹកនាំដោយលោក សៀង សុខ ព្រះរាអាជ្ញារងនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានចុះត្រួតពិនិត្យនៅចំណុចភូមិ១០ សង្កាត់បឹងសាឡាង … អាន​បន្ថែម អគ្គនាយកដ្ឋានអន្តោប្រវេសន៍​ បន្តចុះឃាត់ខ្លួនជនបរទេស៣២នាក់ ដែលរស់នៅខុសច្បាស់ក្នុងប្រទេសកម្ពុជា

ប៊ិះផ្ទុះអំពើហិង្សារវាងនគរបាល និងប្រជានេសាទ ពេលចុះបង្រ្កាបបទល្មើសនៅបឹងទន្លេសាប

ខេត្តពោធិ៍សាត់៖ កិច្ចប្រតិបត្តិការ សហការគ្នារវាងមន្រ្តីជំនាញសង្កាត់រដ្ឋបាលជលផលកំលួង និងកម្លាំងយោធា ក្នុងករណីបង្រ្កាបបទល្មើសនេសាទ ការប្រើប្រាសឧបករណ៍់ប្រភេទរួមផ្សំ (ឈ្នក់) ត្រូវបានជួបបញ្ហាស្មុគស្មាញ ខណៈកម្លាំងនគរបាលមានត្រឹមតែ២កាណូត ហើយត្រូវបានប្រជានេសាទលើកគ្នាមករារាំងដល់ទៅជាង២០កាណូតឯណោះ … អាន​បន្ថែម ប៊ិះផ្ទុះអំពើហិង្សារវាងនគរបាល និងប្រជានេសាទ ពេលចុះបង្រ្កាបបទល្មើសនៅបឹងទន្លេសាប

ប្រមូលគ្រាប់សំណល់សល់ពីសម័យសង្គ្រៀម១៧គ្រាប់ទៀតនៅឃុំតាលោ

ខេត្តពោធិ៍សាត់៖ កម្លាំងអង្កការហេឡូត្រាស (Hello Trace) ចុះសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចនគរបាលស្រុកបាកាន នគរបាលប៉ុស្តិ៍រដ្ឋបាលតាលោ និងប្រជាពលរដ្ឋ ប្រមូលគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះបន្សល់នូវកាលពីសម័យសង្គ្រៀម ដ៏រ៉ាំរ៉ៃនៅប្រទេសកម្ពុជាបានចំនួន១៧គ្រាប់ទៀតនៅឃុំតាលោ។ ប្រតិបត្តិការសមត្ថកិច្ចសហការគ្នាជាមួយប្រជាបពលរដ្ឋប្រមូលកាកសំណល់គ្រាប់មិនទាន់ផ្ទុះខាងលើនេះ … អាន​បន្ថែម ប្រមូលគ្រាប់សំណល់សល់ពីសម័យសង្គ្រៀម១៧គ្រាប់ទៀតនៅឃុំតាលោ

សហគមន៍ជនជាតិដើមភាគតិចចារាយស្រុកអូរយ៉ាដាវធ្វើកិច្ចប្រជុំពេញអង្គ ដើម្បីអនុម័តសេចក្តីព្រាងលក្ខន្តិកៈរបស់ខ្លួន

ខេត្តរតនគិរី៖ ក្រុមប្រជាពលរដ្ឋជនជាតិដើមភាគតិចចារាយភូមិព្រិល ឃុំបរខាំ ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី នាព្រឹកថ្ងៃទី១០ ខែវិច្ជិកា ឆ្នាំ២០១៦នេះ បានធ្វើការជួបប្រជុំគ្នាប្រមាណជិត២០០នាក់ដើម្បីធ្វើការអនុម័តលើសេចក្តីព្រាងលក្ខន្តិកៈសហគមន៍ឈានទៅចុះបញ្ជីដីជាកម្មសិទ្ធិសមូហភាព។ លោក … អាន​បន្ថែម សហគមន៍ជនជាតិដើមភាគតិចចារាយស្រុកអូរយ៉ាដាវធ្វើកិច្ចប្រជុំពេញអង្គ ដើម្បីអនុម័តសេចក្តីព្រាងលក្ខន្តិកៈរបស់ខ្លួន

ពលរដ្ឋកាលីហ្វ័រនីញ៉ាបបួលគ្នាទាមទារផ្តាច់ខ្លួនចេញពីអាមេរិក ក្រោយលោកស្រីគ្លីនតុនចាញ់ឆ្នោត

រដ្ឋកាលីហ្វ័រនីញ៉ាគឺជារដ្ឋដែលមានពលរដ្ឋច្រើនជាងគេបំផុតនៅអាមេរិក ដោយនៅរដ្ឋនេះមានរហូតដល់៥៥ អាសនៈបានបោះឆ្នោតគាំទ្រលោកស្រីគ្លីនតុនតែនៅតែមិនគ្រប់គ្រាន់ជួយឲ្យលោកស្រីទទួលបានជ័យជម្នះ។ ដោយមិនអាចទទួលយកនូវការដឹកនាំរបស់លោកដូណាល់ត្រាំ ពលរដ្ឋរស់នៅទីនោះបាននាំគ្នាទាមទារផ្តាច់ខ្លួនទៅជារដ្ឋឯករាជ្យមិនស្ថិតនៅក្រោមការគ្រប់គ្រងរបស់លោកដូណាល់ត្រាំ។ នៅបណ្តារដ្ឋភាគខាងលិចអាមេរិក បានគាំទ្រលោកស្រីគ្លីនតុន ដែលជារដ្ឋសេដ្ឋកិច្ចសំខាន់របស់អាមេរិកដូចជា California, Oregon … អាន​បន្ថែម ពលរដ្ឋកាលីហ្វ័រនីញ៉ាបបួលគ្នាទាមទារផ្តាច់ខ្លួនចេញពីអាមេរិក ក្រោយលោកស្រីគ្លីនតុនចាញ់ឆ្នោត