ប្រជាពលរដ្ឋដែលកាន់កាប់ដីជាង៣០ឆ្នាំ ពេលចាក់ដីត្រូវចៅហ្វាយខេត្តបញ្ជាកម្លាំងឲ្យឃាត់គ្រឿងចក្រ

ខេត្តកំពង់ឆ្នាំង៖ ប្រជាពលរដ្ឋ៦គ្រួសា ដែលអះអាងថា បានកាន់កាប់ដីជាង៣០ឆ្នាំ ហើយនោះ បានសូមអន្តរាគមន៍រកយុត្តិធម៌ពីសំណាក់សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃរាជរដ្ឋាភិបាលកម្ពុជា ក្រោយពីអភិបាលខេត្តកំពង់ឆ្នាំង បានបញ្ជាកម្លាំងប៉េអឹម និង ប៉ូលីស អោយចុះឃាត់គ្រឿងចក្រ និង រថយន្តដឹកដីដែលរៀបចាក់បំពេញដីរបស់ពួកគាត់ ។ Continue reading “ប្រជាពលរដ្ឋដែលកាន់កាប់ដីជាង៣០ឆ្នាំ ពេលចាក់ដីត្រូវចៅហ្វាយខេត្តបញ្ជាកម្លាំងឲ្យឃាត់គ្រឿងចក្រ”

សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកសិក្ខាសាលាបង្ហាញគម្រោងសុវត្ថិភាពចរាចរណ៍ និងពិការភាព របស់អង្គការ Light for the world

ខេត្តសៀមរាប៖ កាលពីព្រឹកថ្ងៃទី០៦ ខែកក្កដា ឆ្នាំ២០១៦ នេះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ចូលរួមក្នុងពិធីបើកសិក្ខាសាលា បង្ហាញគម្រោងសុវត្ថិភាពចរាចរណ៍ និងពិការភាព របស់អង្គការ Light for the world ដោយមានការចូលរួមពីលោកស្រី គួយ ណាលីន អនុប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តសៀមរាប។ Continue reading “សាខាកាកបាទក្រហមកម្ពុជាខេត្តសៀមរាប បើកសិក្ខាសាលាបង្ហាញគម្រោងសុវត្ថិភាពចរាចរណ៍ និងពិការភាព របស់អង្គការ Light for the world”

ការផ្គត់ផ្គង់ទីផ្សារខុនដូកើនឡើងខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ

ភ្នំពេញ៖ រយៈពេលឆមាសទី១ ឆ្នាំ២០១៦ នេះការប្រកាសដាក់លក់ខុនដូមុនគម្រោងមានរហូតដល់ ១៣.៧៣០ ឯកតា (យូនិត) គឺមានការកើនឡើង ៥២ភាគរយបើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០១៥ ដែលការប្រកាសដាក់លក់មានចំនួនត្រឹមតែ១៣.០៥០ឯកតា។ កំណើននៃផ្គត់ផ្គង់ខុនដូរនេះនឹងបន្តឡើងទៀតដែលអ្នកជំនាញបញ្ជាក់ថានឹងអាចឡើងដល់ ៣៧.៥៧០ឯកតានៅឆ្នាំ២០២០។ Continue reading “ការផ្គត់ផ្គង់ទីផ្សារខុនដូកើនឡើងខ្លាំងក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ”

ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ក្លាយទៅជាតំបន់ដែលកំពុងបង្កបង្កើនផលស្រូវវស្សាយ៉ាងមមាញឹក

ខេត្តបន្ទាយជ័យ៖ ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ពីតំបន់ដែលប្រឈមនឹងកង្វះខាតទឹកប្រើប្រាស់ ពិសេសក្នុងខែមេសា និងខែឧសភា កន្លងទៅ បច្ចុប្បន្ន បានក្លាយទៅជាតំបន់ដែលកំពុងបង្កបង្កើនផលស្រូវវស្សាយ៉ាងមមាញឹក ។ Continue reading “ស្រុកមង្គលបូរី និងក្រុងសិរីសោភ័ណ ក្លាយទៅជាតំបន់ដែលកំពុងបង្កបង្កើនផលស្រូវវស្សាយ៉ាងមមាញឹក”

ខ្សឹបដាក់ត្រចៀក៖ ធុំក្លិនមិនស្រួល ទៀតហើយនៅក្នុង សាលាខណ្ឌប្ញស្សីកែវ

បើតាមសេចក្តីរាយការណ៍ព័ត៌មានពីមន្ត្រីមួយចំនួនដែលបម្រើការងារនៅក្នុង សាលាខណ្ឌប្ញស្សីកែវបាននាំគ្នាត្អូញត្អែរ និងរិះគន់ទៅលើលោកអភិបាលរងខណ្ឌនិងមន្ត្រីមួយចំនួនទៀត ដែលបច្ចុប្បន្នកំពុងតែឃុបឃិតស៊ុមគ្រលំុគ្នាប្រើមនុស្សមិនមែនជាក្របខ័ណ្ឌមន្ត្រីរាជការឲ្យធ្វើការជំនួសអ្នកមានតួនាទីនិងក្របខ័ណ្ឌរដ្ឋដោយសារ តែអ្នកនោះ មិនចេះរកលុយជូនពួកគាត់ ។ Continue reading “ខ្សឹបដាក់ត្រចៀក៖ ធុំក្លិនមិនស្រួល ទៀតហើយនៅក្នុង សាលាខណ្ឌប្ញស្សីកែវ”

ក្រសួងធនធានទឹក និងឧតុនិយម បើកកិច្ចប្រជុំរបស់គណៈកម្មាធិការបណ្តាញអន្តរជាតិ ស្តីពី ទឹក និងប្រព័ន្ធអេកូឡូសុី ក្នុងវាលស្រែ

ភ្នំពេញ៖ ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ ២០១៦ នៅសាលប្រជុំទីស្តីការក្រសួងធនធានទឹក និងឧតុនិយម លោក ប៊ុន ហ៊ាន រដ្ឋលេខាធិការ ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញដឹកនាំកិច្ចប្រជុំរបស់គណៈកម្មាធិការបណ្តាញអន្តរជាតិ ស្តីពី ទឹក និងប្រព័ន្ធអេកូឡូសុី ក្នុងវាលស្រែ (INWEPF) ។ Continue reading “ក្រសួងធនធានទឹក និងឧតុនិយម បើកកិច្ចប្រជុំរបស់គណៈកម្មាធិការបណ្តាញអន្តរជាតិ ស្តីពី ទឹក និងប្រព័ន្ធអេកូឡូសុី ក្នុងវាលស្រែ”

លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ដឹកនាំកិច្ចប្រជុំស្តីពីការពិភាក្សា និងដោះស្រាយករណីដីកីឡាដ្ឋានខេត្តកំពត

ភ្នំពេញ៖ ព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៦នេះ លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន រដ្ឋមន្រ្តីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច បានដឹកនាំកិច្ចប្រជុំស្តីពីការពិភាក្សា និងដោះស្រាយករណីដីកីឡាដ្ឋានខេត្តកំពត នៅទីស្តីការក្រសួង៕ Continue reading “លោកស្រីឧបនាយករដ្ឋមន្រ្តី ម៉ែន សំអន ដឹកនាំកិច្ចប្រជុំស្តីពីការពិភាក្សា និងដោះស្រាយករណីដីកីឡាដ្ឋានខេត្តកំពត”

គួរឲ្យអាសូរណាស់ស្ត្រីម្នាក់ឈឺពោះសម្រាលកូនទៅពេទ្យមិនទាន់ កើតតាមផ្លូវ

ខេត្តរតនគិរី៖ ពិតជាគួរឲ្យអាណិត និងអាសូរពន់ពេក ចំពោះទុកដ៏ធ្ងន់របស់ស្ត្រីពពោះក្នុងនាមជាម្តាយផ្តល់កំណើតឲ្យបុត្រធីតា ប្រឈមទៅនឹងបញ្ហាគ្រោះថ្នាក់បំផុត ទើបគេតែងតែរំលឹកពីគុណមាតាបីតា ដល់បុត្រធិតាគោរពប្រតិប័ត្តិន៍។ ជាក់ស្តែងស្ត្រីម្នាក់បានឈឺពោះសម្រាលកូន តែទៅមិនទាន់ដល់ពេទ្យផង ស្ត្រីរូបនោះក៏បានសម្រាលបុត្រ ពាក់កណ្តាលផ្លូវ។ ក្រោមមកមានប្រជាពលរដ្ឋ និងក្រុមគ្រូពេទ្យបានចុះដល់កន្លែង និងជួយសង្គ្រោះបានដោយសុវត្ថិភាព ទាំងម្តាយទាំងកូនទាន់ពេលវេលា ។ Continue reading “គួរឲ្យអាសូរណាស់ស្ត្រីម្នាក់ឈឺពោះសម្រាលកូនទៅពេទ្យមិនទាន់ កើតតាមផ្លូវ”

លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ជំនួបជាមួយ លោកស្រី Victoria Kwakwa

ភ្នំពេញ៖ នៅក្នុងជំនួបជាមួយ លោកស្រី Victoria Kwakwa អនុប្រធានធនាគារពិភពលោកទទួលបន្ទុកតំបន់អាស៊ីខាងកើត និងប៉ាស៊ីហ្វិក និងក្រុមការងារ ថ្ងៃទី៦ កក្កដា ឆ្នាំ ២០១៦ លោក ជា សុផារ៉ា ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានជម្រាបអំពីការប្តេជ្ញាចិត្តក្នុងកិច្ចសហប្រតិបត្តិការជាមួយធនាគារពិភពលោក ដើម្បីអនុវត្តគម្រោងបែងចែកដីដើម្បីសម្បទានសង្គមកិច្ច និងការអភិវឌ្ឍន៍សេដ្ឋកិច្ចជំហាន ២ (LASED II) ដោយជោគជ័យ និងឈានបន្តទៅផ្តួចផ្តើមរៀបចំទស្សនវិស័យគម្រោងផ្សេងៗទៀតក្នុងពេលឆាប់ៗខាងមុខ ៕ Continue reading “លោកទេសរដ្ឋមន្ត្រី ជា សុផារ៉ា ជំនួបជាមួយ លោកស្រី Victoria Kwakwa”

គំនរឈើជាច្រើនកំណាត់ត្រូវបានប្រទះឃើញគរទុកនៅដីក្រុមហ៊ុន៧២ ម៉ែន សារុន

ខេត្តរតនគិរី៖ បទល្មើសព្រៃឈើបានកក្រើកឡើងវិញខណៈសមត្ថកិច្ច និងអាជ្ញាធរមូលដ្ឋានរួមនឹងជំនាញរដ្ឋបាលព្រៃឈើ ខ្វះភាពទទួលខុសត្រូវបង្ក្រាបទប់ស្កាត់ជាដើម។ ជាក់ស្តែងគំនរឈើប្រណីតប្រភេទសុក្រំជាច្រើនកំណាត់ដែលមានមុខកាត់៣០សង់ទីម៉ែត្រ គុណ ៤០សង់ទីម៉ែត្រ ប្រវែង៣ទៅ៤ម៉ែត្រ ត្រូវបានគេគរទុកយ៉ាងតិចចំនួន៦កន្លែង នៅក្នុងដីក្រុមហ៊ុន ៧២ ម៉ែន សារុន ស្ថិតក្នុងភូមិស៊ូស ឃុំយ៉ាទុង ស្រុកអូរយ៉ាដូវ ខេត្តរតនគិរី ដែលគេដឹងថា ឈើល្មើសទាំងនេះ និងត្រៀមឆ្លងទៅប្រទេសវៀតណាមតាមច្រកនគរបាលការពារព្រំដែនលេខ៧០៥ អូរថ្ម ប៉ុន្តែត្រូវបានគេប្រទះឃើញកាលពីយប់ថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៦ និងមានសមត្ថកិច្ចជំនាញបានទៅកាន់ទៅនោះ ប៉ុន្តែមិនដឹងថាបង្ក្រាប ឬត្រូវទៅយកលុយពីក្រុមឈ្មួញល្មើសច្បាប់។ Continue reading “គំនរឈើជាច្រើនកំណាត់ត្រូវបានប្រទះឃើញគរទុកនៅដីក្រុមហ៊ុន៧២ ម៉ែន សារុន”

រថយន្តដឹកដីបើកមិនប្រយ័ត្នផ្លូវកោងបុករថយន្តឡិចស៊ីសRX330 ក្រឡាប់ផ្ងាជើងទាំងព្រឹក

ភ្នំពេញ៖ រថយន្តដឹកដីមួយគ្រឿងដែលបើកខ្វះការប្រុងប្រយ័ត្នហើយដល់ចំណុចផ្លូវកោងឡើងជែងរថយន្តមួយទៀត ក៏បានរេចង្កូតទៅបុកនឹងរថយន្តឡិចស៊ីសRX330 បណ្តាលឲ្យក្រឡាប់ផ្ងាជើង ហើយអ្នកជិះក្នុងរថយន្តឡិចស៊ីសសំណាងមួយក្នុង១ពាន់គ្រោះថ្នាក់ ដែលទាំង៤នាក់ត្រូវបានរួចផុតពីគ្រោះថ្នាក់ ហើយអ្នកបើកបររថយន្តដឹកដីបង្កហេតុក៏រត់គេចខ្លួនបាត់ស្រមោល។ Continue reading “រថយន្តដឹកដីបើកមិនប្រយ័ត្នផ្លូវកោងបុករថយន្តឡិចស៊ីសRX330 ក្រឡាប់ផ្ងាជើងទាំងព្រឹក”

ថន តារា នឹងវិលពីប្រទេសថៃមកបញ្ចប់ការសម្តែងរឿង «ញើសពណ៌ក្រហម»

ភ្នំពេញ៖ ថនតារាដែលទើបនឹងរៀបការជាមួយមន្ត្រីដែលជាអ្នកជំនួញជនជាតិថៃផ្អើលអស់មហាជននោះនឹងវិលមកកម្ពុជាវិញក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ចប់ការសម្តែងខ្សែភាពយន្តខ្នាតធំរឿង «ញើសពណ៌ក្រហម»។ ទោះបីជាបញ្ចប់ការសម្តែងតារាស្រីរូបនេះបញ្ជាក់ថា នេះមិនមែនជាគ្រាចុងក្រោយនៃជីវិតសិល្បៈរបស់នាងនៅឡើយទេ។ Continue reading “ថន តារា នឹងវិលពីប្រទេសថៃមកបញ្ចប់ការសម្តែងរឿង «ញើសពណ៌ក្រហម»”