ប្រជាពលរដ្ឋចំនួន ២៥០គ្រួសាររស់នៅភូមិស្វាយស ខេត្តបាត់ដំបង នៅតែខ្វះខាតទឹក ខណៈភ្លៀងបានធ្លាក់ជោគជាំក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស

ខេត្តបាត់ដំបង៖ ភ្លៀងបានធ្លាក់ជោគជាំក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស រហូតបណ្តាលឲ្យតំបន់ខ្លះមានជំនន់ទឹកភ្លៀង ប៉ុន្តែសម្រាប់បងប្អូនប្រជាពលរដ្ឋចំនួន ២៥០គ្រួសារ រស់នៅភូមិស្វាយស ភូមិបឹងទឹម និងភូមិប្រឡាយថ្ងូរ ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង នៅតែខ្វះខាតទឹកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ។ Continue reading “ប្រជាពលរដ្ឋចំនួន ២៥០គ្រួសាររស់នៅភូមិស្វាយស ខេត្តបាត់ដំបង នៅតែខ្វះខាតទឹក ខណៈភ្លៀងបានធ្លាក់ជោគជាំក្នុងក្របខ័ណ្ឌស្ទើរទូទាំងប្រទេស”

ស្រ្តីគ្រូទាយជើងល្អត្រូវបញ្ជូនទៅតុលាការ

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី៥ ខែកក្កដា ឆ្នាំ២០១៦ នគរបាលខណ្ឌពោធិសែនជ័យ បានបញ្ជូនស្រ្តីគ្រូទាយជើងល្អទៅកាន់តុលាការ ដើម្បីចាត់ការតាមច្បាប់ ពាក់ព័ន្ធសកម្មភាពបោកជនរងគ្រោះមួយគ្រួសារ អស់១៦០០០ដុល្លារ ។ Continue reading “ស្រ្តីគ្រូទាយជើងល្អត្រូវបញ្ជូនទៅតុលាការ”

សត្វខ្ទីង២ក្បាលមេ និងកូនជាប់អន្ទាក់ងាប់យ៉ាងអាណោចអាធ័មនៅចំណុចភ្នំល្មៀត ប៉ៃលិន

ខេត្តប៉ៃលិន ៖ ខ្ទីង២ក្បាល មេ និងកូនបានជាប់អន្ទាក់របស់ព្រានព្រៃបណ្ដាលឲ្យងាប់ទាំងពីរក្បាលយ៉ាងអាណោចអាធ័ម ។ ក្រុមមន្ត្រីអនុរក្សដើរល្បាតប្រទះឃើញសត្វខ្ជឹងទាំងនេះនៅរស់ តែមិនអាចជួយសង្គ្រោះបាន ព្រោះតែខ្វះឧបករណ៍ជួយសង្គ្រោះ ។ Continue reading “សត្វខ្ទីង២ក្បាលមេ និងកូនជាប់អន្ទាក់ងាប់យ៉ាងអាណោចអាធ័មនៅចំណុចភ្នំល្មៀត ប៉ៃលិន”

ក្រុមហ៊ុន Mitsubishi មានសុទិដ្ឋិនិយមចំពោះចក្ខុវិស័យនៃការលក់

ក្រុមហ៊ុនផលិតរថយន្ត Mitsubishi Motors នៅប្រទេសថៃនៅតែមានសុទិដ្ឋិនិយមចំពោះការលក់ក្នុងស្រុកនិងការនាំចេញ​របស់ខ្លួនដដែល។ Continue reading “ក្រុមហ៊ុន Mitsubishi មានសុទិដ្ឋិនិយមចំពោះចក្ខុវិស័យនៃការលក់”

លោកបណ្ឌិត ថោង ខុន ចូលរួមពិធីប្រកាសផ្ទេរភារកិច្ច​ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ជូនលោក តាំង សុចិត្រគ្រីស្នា

ខេត្តព្រះសីហនុ៖ នៅព្រឹកថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ លោកបណ្ឌិត ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោកប្រធានក្រុមប្រឹក្សាខេត្ត និងលោកអភិបាលនៃគណៈអភិបាលខេត្តព្រះសីហនុ ចូលរួមពិធីប្រកាសផ្ទេរភារកិច្ច​ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ជូនលោក តាំង សុចិត្រគ្រីស្នា និងកិច្ចប្រជុំបូកសរុបការងារជាមួយវិស័យឯកជនខេត្តព្រះសីហនុ នៅសាលាខេត្តព្រះសីហនុ៕ Continue reading “លោកបណ្ឌិត ថោង ខុន ចូលរួមពិធីប្រកាសផ្ទេរភារកិច្ច​ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ ជូនលោក តាំង សុចិត្រគ្រីស្នា”

ក្រសួងអប់រំ យុវជន និងកីឡា ៖ សេចក្ដីប្រកាសព័ត៌មាន ស្ដីពី «កម្មវិធីអ៊ីនធឺណិតតាមសាលារៀន»

ភ្នំពេញ៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦នេះ នាទីស្ដីការក្រសួងអប់រំ យុវជន និងកីឡា មានពិធីចុះហត្ថលេខាបន្តអនុស្សរណៈនៃការយោគយល់ស្ដីពី «កម្មវិធីអ៊ីនធឺណិតតាមសាលារៀន» រវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រុមហ៊ុនមិត្តហ្វូន ក្រោមតំណាងដ៏ខ្ពង់ខ្ពស់លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និងលោក Nguyen hanh Nhuong អគ្គនាយកក្រុមហ៊ុនមិត្តហ្វូន។ Continue reading “ក្រសួងអប់រំ យុវជន និងកីឡា ៖ សេចក្ដីប្រកាសព័ត៌មាន ស្ដីពី «កម្មវិធីអ៊ីនធឺណិតតាមសាលារៀន»”

រថ​យន្តសណ្តោងរ៉ឺម៉កបើកគៀរម៉ូតូកិនក្មេងស្រីម្នាក់ស្លាប់ក្រោមកង់ឡាន គួរឲ្យរន្ធត់

ភ្នំពេញ៖ ក្មេងស្រីវ័យ១៥ឆ្នាំម្នាក់បានស្លាប់ក្រោមកង់រថយន្តយីឌុបសណ្តោងរ៉ឺម៉ក យ៉ាងអាណោចអាធ័ម និងក្មេងប្រុសម្នាក់ទៀតរងរបួសស្រាល ខ្ទាត់ចេញពីម៉ូតូក្នុងហេតុការណ៍រថយន្តសណ្តោងរ៉ឺម៉កបើកគៀរប៉ះដៃចង្កូតស្កូបពីបណ្តាលឲ្យដួលហើយខ្ទាត់ចូលក្រោមកង់រថយន្តកិនយ៉ាងសំប៉ែតស្លាប់ភ្លាមៗ។

Continue reading “រថ​យន្តសណ្តោងរ៉ឺម៉កបើកគៀរម៉ូតូកិនក្មេងស្រីម្នាក់ស្លាប់ក្រោមកង់ឡាន គួរឲ្យរន្ធត់”

អ្នកដឹកចេកដែលសមត្ថកិច្ចឆែករកឈើល្មើសច្បាប់ ទទួលបានប្រាក់ឧបត្ថម្ភពីសម្បុរសជន

ភ្នំពេញ៖ វីដេអូឃ្លីប ដែលបង្ហាញរូបភាពបុរសម្នាក់ ស្រែកទ្រហោយំ គ្រាន់តែនគរបាលខេត្តកោះកុង រើចេកទម្លាក់ដើម្បីកកាយរកឈើប្រណីត លាក់ក្នុងគំនរចេក ។ វីដេអូនេះបានធ្វើឲ្យមហាជនខ្លោចចិត្តអាណិតអ្នករកស៊ីស្របច្បាប់ ហើយត្រូវបានគេបំពានខណៈដែលម្ចាស់ចេកប្រាប់ថាលុយដែលរកទទួលទានគឺបានមកពីការខ្ចីបុលធនាគារ ។ ដូចនេះហើយទើបមានសប្បុរសជនមួយចំនួនបានផ្តល់ជាប្រាក់ឧបត្ថម្ភសម្រាប់ជួយប៉ះប៉ូវដល់ការខូចខាត និងខកខានទៅប្រកបរបររកស៊ីដូចសព្វដងនោះ។ Continue reading “អ្នកដឹកចេកដែលសមត្ថកិច្ចឆែករកឈើល្មើសច្បាប់ ទទួលបានប្រាក់ឧបត្ថម្ភពីសម្បុរសជន”

មេឃុំគោកបន្ទាយ និងមេភូមិអូតាសេក ហាមឃាត់មិនឲ្យប្រជាពលរដ្ឋស្តាប្រឡាយចាស់

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលអាស្រ័យផលលើស្រែប្រាំងសម្រាប់ផ្គត់ផ្គង់ជីវភាព បានអស់សង្ឃឹមជាខ្លាំងនៅពេលដែលប្រជាពលរដ្ឋសុំច្បាប់អនុញ្ញាតកាយស្តារប្រឡាយចាស់ដែលគោកមិនអាចនាំប្រភពទឹកសម្រាប់ស្រោចស្រពស្រូវប្រាំង តែត្រូវមេឃុំនិងមេភូមិអូតាសេក មិនអនុញ្ញាតនោះឡើយ ។ Continue reading “មេឃុំគោកបន្ទាយ និងមេភូមិអូតាសេក ហាមឃាត់មិនឲ្យប្រជាពលរដ្ឋស្តាប្រឡាយចាស់”

ការដ្ឋានស្តារប្រឡាយមេហនុមាន ជំហានទី២ ប្រវែង ៥.៦៨០ម៉ែត្រ សម្រេចលទ្ធផលបានប្រមាណ ៨៥ភាគរយហើយ

ខេត្តតាកែវ៖ ក្រសួងធនធានទឹក និងឧតុនិយម ៖ គិតមកត្រឹមថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០១៦ នេះ ការដ្ឋានស្តារប្រឡាយមេហនុមាន ជំហានទី២ ប្រវែង ៥.៦៨០ម៉ែត្រ រួមជាមួយការសាងសង់សំណង់សិល្បការជាច្រើនកន្លែងទៀតស្ថិតក្នុងឃុំពាមរាម និងឃុំត្នោត ស្រុកបាទី ខេត្តតាកែវ សម្រេចលទ្ធផលបានប្រមាណ ៨៥ភាគរយហើយ ។ Continue reading “ការដ្ឋានស្តារប្រឡាយមេហនុមាន ជំហានទី២ ប្រវែង ៥.៦៨០ម៉ែត្រ សម្រេចលទ្ធផលបានប្រមាណ ៨៥ភាគរយហើយ”

ក្រសួងពាណិជ្ជកម្ម និងធនាគារឯកទេស វីង ខេមបូឌា លីមីធិត ព្រមព្រៀងតភ្ជាប់ប្រព័ន្ធ ដើម្បីសម្រួលដល់ការបង់ប្រាក់សេវា

ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម និងធនាគារឯកទេស វីង ខេមបូឌា លីមីធិត បានចុះហត្ថលេខាលើ អនុស្សរណៈយោគយល់គ្នាស្ដីពីការព្រមព្រៀងរក្សាព័ត៌មានសំងាត់ ក្នុងគោលបំណងរក្សាព័ត៌មានសំងាត់នានាៗ ក្នុងការរៀបចំតភ្ជាប់ប្រព័ន្ធស្វ័យប្រវត្តកម្មចុះបញ្ជីពាណិជ្ជកម្ម និងប្រព័ន្ធស្វ័យប្រវត្តកម្មវិញ្ញាបនប័ត្រប្រភពដើម របស់ក្រសួងពាណិជ្ជកម្ម ជាមួយនឹងប្រព័ន្ធទូទាត់ និងធ្វើប្រតិបត្តិការទូទាត់តាមប្រព័ន្ធអេឡិកត្រូនិច របស់ធនាគារឯកទេស វីង ដើម្បីឈានទៅរកការប្រើប្រាស់សេវារបស់ វីង ក្នុងការទូទាត់កម្រៃសេវារបស់ក្រសួងពាណិជ្ជកម្ម។
Continue reading “ក្រសួងពាណិជ្ជកម្ម និងធនាគារឯកទេស វីង ខេមបូឌា លីមីធិត ព្រមព្រៀងតភ្ជាប់ប្រព័ន្ធ ដើម្បីសម្រួលដល់ការបង់ប្រាក់សេវា”

សម្តេចតេជោហ៊ុន សែន បង្ហោះរូបថតដ៏កម្រមួយសន្លឹកចែករំលែកដល់សាច់ញាតិរបស់សម្តេច

ភ្នំពេញ៖ សម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហោះរូបថតដ៏កម្រមួយសន្លឹកដើម្បីចែករំលែកដល់សាច់ញាតិរបស់សម្តេច ។

នៅលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក កាលពីព្រឹកថ្ងៃទី៥ ខែកក្កដា សម្តេចតេជោបានសរសេរយ៉ាងដូច្នេះថា៖ Continue reading “សម្តេចតេជោហ៊ុន សែន បង្ហោះរូបថតដ៏កម្រមួយសន្លឹកចែករំលែកដល់សាច់ញាតិរបស់សម្តេច”