សមត្ថកិច្ចស្រុកវាលវែងឃាត់ខ្លួនជនសង្ស័យកាប់ទន្ទ្រៀនដីព្រៃខុសច្បាប់២នាក់រួមទាំងវត្ថុតាង
ខេត្តពោធិ៍សាត់៖ កម្លាំងមូលដ្ឋានអាវុធហត្ថស្រុកវាលវែងសហការជាមួយកម្លាំងចម្រុះគណៈបញ្ជាការឯកភាពស្រុកវាលវែងចុះបង្ក្រាបបទល្មេីសការកាប់រុកទន្ទ្រៀនដីព្រៃខុសច្បាប់របស់រដ្ឋឃាត់ខ្លួនជនសង្ស័យ២នាក់រួមទាំងវត្ថុតាង។ ប្រតិបត្តិការបង្ក្រាបអ្នករុកទន្រ្ទៀនដីព្រៃខាងលេីប្រព្រឹត្តឡីេងកាលពីរសៀលថ្ងៃទី១២ខែកុម្ភៈឆ្នាំ២០១៦ត្រង់ចំណុច(73914.35296)ស្ថិតក្នុងភូមិដីក្រហម ឃំុអន្លង់រាប ស្រុកវាលវែង ខេត្តពោធិ៍សាត់។ ប្រភពព័ត៌មានពីកងកម្លាំងអាវុធហត្ថចូលរួមសហការប្រាប់ថាក្នុងកិច្ចប្រតិបត្តិការខាងលេីនេះ ធ្វេីការឃាត់ខ្លួនមនុស្ស២នាក់រួមទាំងវត្ថុតាងផងដែរ ដោយគេសង្ស័យជាប់ពាក់ព័ន្ធ និងការរុកទន្រ្ទៀនដីព្រៃខុសច្បាប់របស់រដ្ឋ។ … អានបន្ថែម សមត្ថកិច្ចស្រុកវាលវែងឃាត់ខ្លួនជនសង្ស័យកាប់ទន្ទ្រៀនដីព្រៃខុសច្បាប់២នាក់រួមទាំងវត្ថុតាង
