ខេត្តសៀមរាប៖ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០១៥សហគ្រាសសង្គមហ្វារសូមជូនដំណឹងអំពីការផ្លាស់ប្តូរទីតាំងសម្តែងថ្មីនៅដីឡូត៍លេខ១៨៥៥នៅឃុំស្វាយដង្គំសង្កាត់ស្វាយដង្គំក្រុងសៀមរាបប្រទេសកម្ពុជា។នេះគឺជាសមិទ្ធផលក្នុងអំឡុងពេល២ឆ្នាំ៦ខែដោយសម្រេចទិញនិងក្លាយជាម្ចាស់កម្មសិទ្ធដីឡូត៍តម្លៃ៥៥០.000 ដុល្លាអាមរិកក្នុងការបង្កើតទីតាំងថ្មីរបស់ហ្វារក្នុងក្រុងសៀមរាបនេះ។ លោកហួតតារានាយកប្រត្តិបត្តសហគ្រាសសង្គមហ្វារ បានមានប្រសាសន៏ថា៖«ការទិញដីជាកម្មសិទ្ធផ្ទាល់ខ្លួនគឺជាគោលដៅដែលយើងចង់បាន»។ លោកបន្តថា៖«នៅពេលដែលយើងបានចុះកិច្ចសន្យាសម្រាប់ ជួលទីតាំងសម្តែងបច្ចុប្បន្ននេះយើងបានដឹងថានេះគ្រាន់តែជាដំណោះស្រាយបច្ចុប្បន្នដែលមិនឋិតថេរ។ការជួលទីតាំងក្នុងក្រុងសៀមរាបពិតជាមានផលលំបាកដោយតម្លៃឈ្នួលចេះតែបន្តកើនឡើង។ម្ចាស់ភាគហ៊ុននិងអ្នកគ្រប់គ្រងបានគិតថាប្រសិនបើយើងមានទីតាំងអចិន្ត្រៃយ៏មួយនោះគឺជាការល្អបំផុតហើយក៏ជាការល្អក្នុងការជួយសម្រួលដល់ការរស់នៅរបស់សិល្បករឲ្យមានភាពនឹងនរផងដែរ»។ ទីតាំងថ្មីរបស់ហ្វារនឹងពង្រីកសម្រាប់ហ្វារកាហ្វេនិងហ្វារបូទិក … អានបន្ថែម សមាគមហ្វារពន្លឺសិល្បៈនឹងផ្លាស់ប្តូរទីតាំងថ្មីនៅថ្ងៃទី១៤ ខែមករា