ឥណ្ឌា ជប៉ុននិងអាមេរិក នឹងធ្វើសមយុទ្ធរួមនៅមហាសមុទ្រឥណ្ឌា
ប្រពភព័ត៌មានពីមន្ត្រីយោធានិងមន្ត្រីការរបរទេសឥណ្ឌាបានឲ្យដឹងថា នៅក្នុងឆ្នាំនេះជប៉ុនក៏នឹងចូលរួមនៅក្នុងការធ្វើសមយុទ្ធរួមជាប្រចាំ ជាមួយឥណ្ឌានិងអាមេរិកនៅមហាសមុទ្រឥណ្ឌាដែលមានឈ្មោះថា Malabarដែលត្រូវធ្វើឡើងនៅខែតុលាឆ្នាំ២០១៥។ តាមប្រភពព័ត៌មានខាងលើ ក្នុងរយៈពេលពីរថ្ងៃគឺថ្ងៃទី២២និង២៣ មន្ត្រីយោធាប្រទេសទាំង៣ឥណ្ឌាអាមេរិកជប៉ុនបានជួបពិភាក្សាគ្នានៅទីតាំងយោធាអាមេរិកក្នុងតំបន់Yokosuka ជិតទីក្រុងតូក្យូដើម្បីឡើងគម្រោងធ្វើសមយុទ្ធខាងលើ។ មន្ត្រីរដ្ឋាភិបាលជប៉ុនមួយរូបបានបញ្ចាក់ថា កិច្ចពិភាក្សាខាងលើរបស់តំណាងកងទ័ពជើងទឹកប្រទេសទាំងបីផ្តោតទៅលើការចូលរួមរបស់ជប៉ុនក្នុងលើកនេះ។ … អានបន្ថែម ឥណ្ឌា ជប៉ុននិងអាមេរិក នឹងធ្វើសមយុទ្ធរួមនៅមហាសមុទ្រឥណ្ឌា
